ទំព័រដើម > គណនេយ្យ > ការប្រកាសពន្ធប្រចាំខែ

ការប្រកាសពន្ធប្រចាំខែ


ការប្រកាសពន្ធប្រចាំខែគឺគេធ្វើឡើងទៅលើប្រភេទពន្ធចំនួន​ 4 គឺ

1,​ ពន្ធលើប្រាក់បៀវត្សន៍ – កាត់បង់ជូនរដ្ឋតាមចំនួនប្រាក់ខែដែលបុគ្គលិកទទួលបាន 0%, 5%, 10%,15%,20%
2, ពន្ធកាត់ទុក -​ 10%សំរាប់ឈ្នួលទីតាំង 15% សំរាប់សេវាកម្ម និង ការប្រាក់
3, ពន្ធលើតំលែបន្ថែម -​ ជាទូទៅគឺ 10% ។​ មានពន្ធចូលនិងពន្ធចេញ។ ករណីពន្ធចូលធំជាងពន្ធចេញ គឺមិនបាច់បង់អោយរដ្ឋទេ។ ករណីផ្ទុយគ្នាត្រូវបង់ប្រាក់លំអៀង (យកពន្ធចេញ-ពន្ធចូល) បង់អោយរដ្ឋ។
4, ពន្ធលើប្រាក់ចំណេញ (ពន្ធរំដោះលើប្រាក់ចំណេញ) បង់1%លើប្រាក់ចំណូលប្រចាំខែ។

ចំណាត់ក្រុម ៖គណនេយ្យ
  1. ខែមករា 25, 2010 ម៉ោង 8:32 ព្រឹក

    ចុះមានពន្ធលើការបន្ទោបង់អត់ហ្ន៎!

  2. ខែមករា 27, 2010 ម៉ោង 2:18 ព្រឹក

    អាហ្នឹងថ្វីត្បិតក្មេងស្រែមិនបានបង់ពន្ជជូនរដ្ឋតាមរយៈពន្ធដាក៏ដោយ (ព្រោះពន្ធដាគេយក ពន្ធសំរាប់តែអ្នករកស៊ីប្រកបរបរអាជីវកម្មទេមិនថា លក្ខណៈគ្រួសារ រឺ ក្រុមហ៊ុនឡើយ) ។​ ប៉ុន្តែដែលសងេ្កតមើលលើ វិក័យបត្រទឹកទេ គឺគេមានបូកបញ្ចូលថ្លៃសេវាលូទឹកស្អុយ៕ ដូចនេះ ការបន្ទោបង់គឺត្រូវគេយកលុយ ពិក្មេងស្រែដូចគ្នា តាមរយៈរដ្ឋាករទឹក។

  3. ខែមករា 27, 2010 ម៉ោង 3:55 ព្រឹក

    ចឹងគិតឈប់បត់ជើងធំហើយ ខ្លាចអត់មានលុយបង់ពន្ធ ព្រោះតិចទៀតទៅ គេតំឡើងពន្ធ អាហ្នឹងដែរ ពី​ថ្លៃវិភាគទានលូទឹកស្អុយ 1តុលា ទៅជា100តុលា ទៅម៉េចទៅ?

    • ខែមករា 27, 2010 ម៉ោង 3:59 ព្រឹក

      វាមិនដែលទេ ចេះតាថាហ្មង ។ បើអត់ជុះហើយគិតតាញ៉ាំ មិនផ្ទុះបែកពោះហើយ។

  4. ខែមករា 27, 2010 ម៉ោង 4:26 ព្រឹក

    បាទ ញ៉ុមបាននិយាយថា ឈប់បត់ជើងធំ តែមិនបាននិយាយថាឈប់ជុះឯណា!!! ^^

  5. ខែ​កុម្ភៈ 1, 2010 ម៉ោង 2:48 ព្រឹក

    អត្ថបទ​ល្អ!
    ​​​​ពន្ធដានឹងមើទៅចូល​ហោបាវណាគេ?

    • ខែ​កុម្ភៈ 2, 2010 ម៉ោង 1:26 ព្រឹក

      ការប្រកាសពន្ធ ត្រូវបានធ្វើឡើង នៅតាមសាខាពន្ធដាខណ្ឌ័និមួយៗ​ តែគ្រប់សាខាទាំង នោះស្ថិតនៅក្រោមក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដូចនេះរាល់ប្រាក់ចំណូលពីការបង់ពន្ធគឺចូលទៅក្រសួង សេដ្ឋកិច្ច នង​ ហិរញ្ញវត្ថុ។

      • scotts
        ខែ​កុម្ភៈ 10, 2010 ម៉ោង 11:24 ព្រឹក

        chos mech pun theaneakea ke tov teak toung nov krosoung moha ptey joeng?

        • ខែ​កុម្ភៈ 11, 2010 ម៉ោង 1:29 ព្រឹក

          ពន្ធនាគា គឺជារឿងគុកច្រវ៉ាក់ មិនមែនទាក់ទងនិងការបង់ពន្ធជូនរដ្ឋណាយីស។

  6. scotts
    ខែ​កុម្ភៈ 10, 2010 ម៉ោង 11:23 ព្រឹក

    chos pun ler papun jong? ke ket man pheak roy dae?

    • ខែ​កុម្ភៈ 11, 2010 ម៉ោង 1:29 ព្រឹក

      អាហ្នឹងគឺរឿងទឹកអាស៊ីត។

  7. សុន មករា
    ខែកក្កដា 12, 2011 ម៉ោង 11:19 ព្រឹក

    សូម អរគុណចំពោះវែបសាយនេះ ដែលបានដាក់សៀវភៅអោយសិស្ស និស្សិត បុគ្គលិក មន្រ្តីរាជការ ធ្វើការដោនឡោតទុកសំរាប់ជាឯកសារ។

  8. ខែកញ្ញា 13, 2012 ម៉ោង 2:16 ល្ងាច

    សួរស្ដីនាង​ខ្ញុំសួមមានសំនួរខ្លះអំពីរការបង់ពន្ធ​៖
    ក្រុមហ៊ុនដែលនាងខ្ញុំបានកំពុងបំរើការបានជួលក្រុមហ៊ុនមួយដើម្បី​គណនាពន្ធប្រចាំខែ(Tax Declearation)ជារៀងរាល់ខែអោយតែចូលដល់ថ្ងៃទី10ខាងក្រុមហ៊ុនខ្ញុំបានរៀបចំរបាយការមានដូចជា​Cash Expense and Salary Expesneផ្ញើរទៅពួកគេ​ប៉ុន្តែហេតុអីបានជា​គណនេយ្យករ​មិនដែលមានការចំណាយលុយលើ​​Tax​ នេះទៅវិញ តើវាមានលក្ខណះត្រឹមត្រូវដែរទេបើសិនជាមាន
    មានរឿងដូចនេះរឺក៏មានសាខាក្រុមហ៊ុនជាអ្នកចំណាយព្រោះក្រុមហ៊ុនមានសាខាតែនៅក្រៅស្រុកដោយទាក់ទងនិងពន្ធនេះគឺថៅកែរបស់ខ្ញុំជាអ្នកទាក់ទងគាត់ជាជនជាតិបរទេស។សូមអរគុណទុកជាមុនសំរាប់ការចំណាយពេលមើលនិងឆ្លើយតប។

  9. ខែកញ្ញា 21, 2012 ម៉ោង 2:40 ល្ងាច

    សួស្តី ស្រីមុំ!

    អរគុណ​ចំពោះ សំណួរ​របស់​អ្នក ហើយ​ក៏​សូម​ទោស​ដែល​ខ្ញុំ​ឆ្លើយ​តប​យឺត ។

    ប្រសិន​បើ​ប្រកាស​ត្រឹម​ ពន្ធលើ​ប្រាក់​បៀវត្ស គណនេយ្យ​ករ គាត់​បានចុះ​រួច​រាល់ហើយ​លើ​ប្រតិបត្តិការរបស់គាត់ ។ ដោយ​សារ​ពន្ធនេះ​មិន​មែន​ជា​បន្ទុក​​របស់​ក្រុម​ហ៊ុន​ត្រូវ​បង់​អោយ​រដ្ឋទេ ក្រុម​ហ៊ុន​គ្រាន់​តែ​ដើរ​តួនាទីមួយ​ជួយ​ប្រមូល​អោយ​រដ្ឋ​តែ​ប៉ុណ្ណោះ ។ ពន្ធ​ប្រាក់​បៀវត្ស​ត្រូវ​បាន​កាត់​ចេញពីប្រាក់​បៀវត្ស​ផ្ទាល់​របស់​បុគ្គលិក ។

    ចំពោះ​ការចំណាយ គឺ​មាន​ការចំណាយ​ខ្លះ​ជាប់​ពន្ធអាករ​តំលៃ​​បន្ថែម ។ ពន្ធ​នេះ​នឹង​ត្រូវ​ទូទាត់​លើ​ប្រាក់ពន្ធ​បន្ថែម​ដែល​យើង​ជួយ​ប្រមូល​អោយ​រដ្ឋ ។ ប្រសិន​បើ​ប្រាក់​ពន្ធ​ដែល​ប្រមូល​បាន​មាន​អត្រា​ខ្ពស់​ជាងពន្ធ​ពន្ធ​ដែល​ក្រុម​​ហ៊ុន​ត្រូវ​​បង់​អោយ​រដ្ឋ​ នោះ​ក្រុម​ហ៊ុន​ត្រូវ​បង់​អោយ​រដ្ឋ​នូវ​ប្រាក់​ដែល​លើស (VAT) ។

    ចំពោះ​ថ្លៃ​សេវា​លើ​ការ​ដែល​ជួល​អោយ​ក្រុម​ហ៊ុន​គេ​ប្រកាស​អោយ អាច​នឹង​ត្រូវ​បាន​ចុះ​ក្នុង​ចំណាយ​ផ្សេងៗ ។

  10. ខែធ្នូ 11, 2013 ម៉ោង 9:21 ព្រឹក

    សួស្តី,
    ខ្ញុំមានសំនួរមួយចង់សួរទៅខាងបង!
    តើមានលក្ខខណ្ឌអ្វីខ្លះដែលបញ្ជាក់ថាក្រុមហ៊ុនមួយជាប់ពន្ធតាមរបបស្វ័យប្រកាស?

    • ខែធ្នូ 30, 2013 ម៉ោង 4:59 ល្ងាច

      គេកំរិតតាមប្រាក់ចំណូល ប៉ុន្តែគ្រប់ក្រុមហ៊ុនគឺត្រូវប្រកាសតាមរបបស្វ័យប្រកាស លើកលែង​តែ​ការលក់អាជីវកម្មតាមផ្ទះ ដែល​តាមរបបម៉ៅការ

    • ខែ​កុម្ភៈ 26, 2014 ម៉ោង 10:18 ព្រឹក

      គេកំណត់តាមប្រាក់ចំណូល និងទំហំក្រុមហ៊ុន ជាទូទៅ ក្រុមហ៊ុនដែលចុះបញ្ជី​ពាណិជ្ជកម្មគឺសុទ្ធតែជាប់ពន្ធរបបពិត លើកលែងតែអ្នកប្រកបអាជីវកម្មលក់ដូរតាមផ្ទះ តាមហាងអាហារជាដើម ។ ក្រុមហ៊ុនមួយជាប់ពន្ធរបបពិត ឬ ម៉ៅការ គឺមានបញ្ជាក់នៅលើបណ្ណប៉ាតង់ដែលចេញដោយខាងពន្ធដា ។

  11. ខែវិច្ឆិកា 27, 2014 ម៉ោង 10:41 ព្រឹក

    តើការប្រកាសពន្ទលើរបបស្វ័យប្រកាសយើងត្រូវប្រើលិខិតប្រកាសប្រភេទបែបណា?
    តើពន្ធកាត់ទុកជាពន្ធប្រភេទអ្វី? សូមជួផ្តល់យោបល់។

  12. ខែធ្នូ 30, 2014 ម៉ោង 9:16 ព្រឹក

    របបស្វ័យប្រកាសត្រូវប្រើលិខិតប្រកាសពន្ធទាំងបួនប្រភេទ​ខាងលើ ។ ពន្ធកាត់ទុកជាពន្ធដែល​ត្រូវ​កាត់ទុកអោយរដ្ឋ ទៅលើឈ្នួលទីតាំង ការផ្សាយពាណិជ្ជកម្ម និង ការប្រាក់ ។

  13. Kom San
    ខែ​កុម្ភៈ 27, 2015 ម៉ោង 8:26 ព្រឹក

    តើការគណនា​ពន្ធ លើប្រាក់ចំណេញ គេគណនាតាមរបៀបណា?

  14. Kom San
    ខែ​កុម្ភៈ 27, 2015 ម៉ោង 8:35 ព្រឹក

    អ្វីទៅជា ការជាប់ពន្ធតាមរបបពិត និង​ របបបំព្រួញ ?

  1. No trackbacks yet.

ទំលាក់ មួយចំលើយតប ទៅ broskomjel បោះ​បង់​ការ​ឆ្លើយ​តប