បណ្ណសារ
អំពើហឹង្សាក្នុងគ្រួសារ
តើអំពើហិង្សាក្នងគ្រួសារ ជះឥទ្ធិពលអ្វីខ្លះដល់កូនៗ?
វាសនា
ក្នុង ១ ថ្ងៃ មាន 24 ម៉ោង តើអ្នកបានធ្វើអ្វីខ្លះ?
ហេតុផលអ្វីដែលធ្វើអោយស្នេហាបែកបាក់?
ស្នេហា <— ពាក្យមួយម៉ាតនេះលឺសឹងតែសឹកក្រដាសត្រចៀកទៅហើយ ហើយក៏តែងតែគិតថាគ្មានអ្នកណាអាចចៀសផុតពីវាបានដែរ។
តើស្នេហាជាអ្វី? មាននិយមន័យជាច្រើនទៅលើពាក្យនេះ តែមិនដែលមានអត្ថន័យណាបកស្រាយអោយចុំនោះទេ។ ភាគច្រើននៅពេលដែលគេនិយាយដល់ពាក្យនេះ គឺគេនឹកទៅដល់ស្នេហាប្រុសហើយនិងស្រី។ តើស្នេហាជាសេចក្តីស្រលាញ់មែនទេ៕ ស្នេហាមិនត្រឹមតែប្រើសំរាប់ការស្រលាញ់ប្រុសនិងស្រីនោះទេ នៅមានបងប្អូន សាច់ញាតិ្ត និង មិត្តភក្ត័ ជាដើម។
តែពេលនេះ ខ្ញុំក៏មិនខុសពីអ្នកដទែដែរ អោយតែនិយាយដល់ពាក្យស្នេហា គឺសំដៅលើតែសម្ព័ន្ធភាពរវាងប្រុស ហើយនិងស្រី។ យុវវ័យ ឥឡូវគេសប្បាយចិត្តនិងពោលពាក្យថា គេមានស្នេហា និង មានសង្សារហើយ។ តែតាមគំនិតខ្ញុំគេមិនទាន់យល់ថាអ្វីទៅ ជាស្នេហា អ្វីទៅជាការស្រលាញ់អោយបានច្បាស់លាស់នៅឡើយទេ គឺគេធ្វើទៅតាមអារម្មណ៍ផ្ទាល់ខ្លួនមួយរយៈខ្លី ឬ ទៅតាមឥទ្ធិពលនៃសង្គម សំរាប់ជាការបង្អួតភ្នែកមិត្តភក្ត័តែប៉ុណ្ណោះ។ អញ្ចឹងហើយស្នេហារបស់គេកើតមានឡើងតែមួយឆាវ រួចក៏បែកបាក់ទៅវិញ។
សួរថាតើកត្តាអ្វីខ្លះដែលអាចនាំអោយស្នេហាឈានទៅដល់ការបែកបាក់?
1, មិនមានអារម្មណ៍ពិតថាស្រលាញ់ ៖ ការស្រលាញ់របស់គេ គឺកើតឡើងភ្លាមពេក ក៏គិតថាខ្លួនឯងស្រលាញ់ រួចក៏ព្យាយាមចាប់ផ្តើមទំនាក់ទំនងស្នេហា។ គេមិនមានភាពប្រាកដក្នុងចិត្តទៅលើបញ្ហាស្នេហានេះទេ។ រួចហើយក៏ធុញទ្រាន់ បន្ទាប់មកក៏បែកគ្នា អ្នកខ្លះកឈឺចាប់ អ្នកខ្លះក៏មិនមានកើតអី។
2, ការចង់ដឹងហួសហេតុ ៖ អ្នកខ្លះចង់ដឹងគ្រប់រឿងរបស់ដៃគូ បង្កអោយមានការធុញទ្រាន់ នឹងដៃគូអាចនឹងគិតថា ខ្លួនដូចមានអ្នកតាមដានគ្រប់ជំហាន គ្មានសិទ្ទិសេរីភាព បង្កអារម្មណ៍តានតឹងនិងហត់នឿយ។
3, ប្រចណ្ឌ័ជ្រុល ៖ ជាការពិតនៅពេលអារម្មណ៍ស្រលាញ់កើតមាន ការប្រចណ្ឌ័នឹងកើតមកតំណាលគ្នា ខ្លាចគេមានអ្នកផ្សេង ស្រលាញ់អ្នកផ្សេង ក្នុងកំឡុងពេលដែលគេមិននៅក្បែរយើង។
4, ការសង្ស័យ ៖ តើគេកំពុងធ្វើអ្វី? ជាមួយអ្នកណា? នៅទីណា? មាននឹកយើងដែររឺអត់? ម្តេចមិនទូរសព្ទ័មក? ការសង្ស័យនាំមកនូវការ រំខានដល់ផ្នែកផ្លូវចិត្ត អាចឈានទៅដល់ការជីកសួរដេញដោល មើលតែដៃគូជាអ្នកទោស។ នៅពេលដែលគេមិនប្រាប់កើតមានអារម្មណ៍ខឹង ថាគេមិនស្មោះ។ សង្ស័យច្រើនជាកត្តាដែលនាំមកនូវការបង្កជំលោះ និង បង្កើតអោយមានអារម្មណ៍ប្រចណ្ឌ័និងមិនទុកចិត្តគ្នាកើតមានឡើង។
5, យកអារម្មណ៍ខ្លួនឯងជាធំជ្រុលពេក ៖ ភាគច្រើនចង់អោយគេធ្វើអ្វីសំរាប់តែយើង ដើម្បីយើង និងធ្វើអ្វីទៅតាមការបង្គាប់បញ្ជាដែល យើងចង់បាន។ បើគេមិនធ្វើតាម ថាគេមិនស្រលាញ់ខ្លួនយើង ។ ការដែលធ្វើតាមតែអារម្មណ៍គេរហូត ដៃគូនឹងកើតមានអារម្មណ៍ធុញទ្រាន់ដូចគ្នា។
6, យកចិត្តដៃគូជ្រុល ៖ អ្នកខ្លះយកចិត្តដៃគូជ្រុលពេក ធ្វើអោយគេមានអំណួត។ មិនយូរមិនឆាប់នឹងធ្វើអោយយើងអស់តំលៃ ហើយអារម្មណ៍នឿយណាយរបស់គេ ជំពោះយើងងាយស្រួលនឹងកើតមាន។
7, អោយតំលៃខ្លួនឯងជ្រុល ៖ គិតថាដៃគូមិនស្មើយើង ក្រជាងយើង រឺ មិនស្អាតដូចយើងជាដើម។
មានមតិយោបល់តែត្រឹមនេះ ចាំនឹកឃើញចាំដាក់បន្ថែម។
ពេលវេលាផ្លាស់ប្តូរ រឺ ចិត្តមនុស្សផ្លាស់ប្តូរ
មតិភាគច្រើនតែងតែយល់ថា ពេលវេលាមិនទៀងទាត់ ហើយផ្លាស់ប្តូរមិនឈប់ឈរ តែសំរាប់ខ្ញុំបែរជាយល់ថា ពេលវេលាមិនចេះផ្លាស់ប្តូរទេ គឺទៀងទាត់ល្អណាស់។ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ មួយថ្ងៃមាន24 ម៉ោង 1 ម៉ោងមាន 60 នាទី 1 នាទី មាន 60 វិនាទីជាទៀងទាត់។ ថ្ងៃរះពីទិសខាងកើត ហើយលិចទៅវិញនៅទិសខាងលិច ជាទៀងទាត់។
តែអ្វីដែលធ្វើអោយមានការផ្លាស់ប្តូរគឺចិត្ត និង ការគិតរបស់មនុស្ស ដែលតែងតែកែប្រែផ្លាស់ប្តូរ រាល់វិនាទី។
ត្រឹមត្រូវទេ?
ខ្មាសគេដូចស្រាតខោអោយគេឃើញខ្មាសខ្មុំកណ្តាលផ្សារ
មិនដឹងថាជាអ្នកនិពន្ធ(គួរតែហៅថាអ្នកបកប្រែ និង អ្នកពួកែចំលងគេ បានត្រូវ) មានអារម្មណ៍ខ្មាសអៀនដូចជាខ្ញុំដែររឺក៏អត់ទេ នៅពេលដែលបានលឺពាក្យចេញពីជនជាតិចិននិយាយថា ខ្មែរគ្មានចេះស្អីទេលើវិស័យចំរៀងក្រៅពីចំលងនិងបកប្រែចំរៀង ចិនយកមកច្រៀង។ ខ្ញុំពិតជាខឹងណាស់ ពីព្រោះថា ពួកចិនអស់ហ្នឹងអោយប៉ាភ្លើ និយាយមកដូចឡប់ ។ ពួកអាចិនអស់ហ្នឹង និយាយចេញ មកដូចអត់ខួរ អត់ភ្នែក អត់ត្រចៀកស្តាប់ ខ្មែរពូកែណាស់ សំរាប់អ្នកនិពន្ធចំរៀងឥលូវ គឹមិនមែនចំលងតែបទចិនទេ គឺមានបទថៃ អង់គ្លេស និង កូរ៉េជាដើម។ ជួនកាលបទបរទេសមួយ ខ្មែរយកមកច្រៀង 3-4 ផលិតកម្ម ។ កុំជោអាអូនចិន !!!!! អ្វីដែលបរទេសមាន ខ្មែរក៏មានដែរ បទចំរៀងគេទើបតែចេញ ខ្មែរក៏ចេញបានដូចគេដែរ ខុសតែត្រង់ភាសារទេ។ ឃើញនូវ? ម៉េចក៏វាមិនវាយតំលៃតែអ្នកនិពន្ធជំនាញខាងបកប្រែ និង ផលិតកម្មទាំងនោះទៅ មកម៉ៃសរុបថា ខ្មែរ ខ្មែរ ចឹង។ ខ្មាសគេណាស់លោកអើយ!!!!!!
មិនពិត
1, អូនថាត្រូវឃ្លាត ចង់ជួបទៀតក៏ឥតន័យ និស្ស័យស្នេហ៍យើងត្រូវបញ្ចប់ហើយ តែបងដូចមិនយល់ឡើយ ហេតុអ្វីក៏ស្រស់ត្រាណត្រើយ អូននាងលួចទួញយំម្នាក់ឯង។
2, អូនស្តីទាំងទឹកភ្នែក ថាត្រូវបែកព្រោះឈប់ស្រឡាញ់ ប្តូរវិញដោយការរាប់ជាមិត្ត អូនថាអូនមានអ្នកថ្មី ចេះលួងលោម ចេះថ្នមចិត្ត
វមិត្រ ត្រូវផ្តាច់ស្នេហ៍ពីបង។
បន្ទរ ៖ បើយ៉ាងនេះ មិនពិត មិនពិត ដែលអូនថាឈប់ស្នេហា ព្រោះស្រី វាចាទាំងទឹកភ្នែក បើយ៉ាងនេះ មិនពិត មិនពីត ដែលអូនថា ត្រូវតែបែក ដួងចិត្តយំយែក សង្វែគរលឹកគ្នា។
3, តើអ្នកណាបង្ខំស្រី អោយពិសីអូនរៀបការ ចាកចោលសង្សារសំណព្វ បងមិនជឿទេ ថាអូនក្បត់ រឿងជូចត់ធ្លាក់លើយើងទាំងពីរ
ឆវី គឺបងមិនជឿឡើយ។
4, គ្រប់សំដីអូនវាចា ទឹកនេត្រាអូនស្រក់ហូរ ថ្ងួចថ្ងួរ បញ្ចាក់ថាអាល័យ កែវភ្នែកអូនដែលកុហក ទឹកភ្នែកស្រក់ព្រោះហេតុអ្វី
ព្រោះស្រីអូនស្តីទាំងបង្ខំ។
បន្ទរ ៖ បើយ៉ាងនេះ មិនពិត មិនពិត ដែលអូនថាឈប់ស្នេហា ព្រោះស្រី វាចាទាំងទឹកភ្នែក បើយ៉ាងនេះ មិនពិត មិនពិត ដែលអូនថា ត្រូវតែបែក ដួងចិត្តយំយែក សង្វែគរលឹកគ្នា។
បទនេះខ្ញុំតែងជាមួយនិងទំនុកច្រៀងថ្មី និង បទភ្លេងថ្មី តែមិនមានឳកាសថតដាក់ សេ ដេ ដូចគេទេ ពីព្រោះមិនចេះអក្សរភ្លេង តែក៏បានផ្ញើរអោយមិត្តម្នាក់នៅ ញូហ្សើឡេន គេថា គេនឹងជួយរៀបចំអោយ តែដូចជាគ្មានសង្ឃឹមទេ។
ធ្មេចទាំងទឹកភ្នែក
1, រាល់យប់ថ្ងៃរំលងមក ពិភពលោកហាក់នៅទំនេរ អោយបេះដូងអូនឃ្លាតស្នេហ៍ ពេលវេលាជាអ្នកកំណត់។
2, ថ្ងៃដែលបង សារសងជាមួយនិងអ្នកថ្មី ធ្វើអោយហរទ័យស្រីរែងព្រួយកំសត់ ពេលនោះបងមានថ្មី គេល្អបងហ៊ានក្បត់
អោយអូនតក់ស្លុតទាំងក្តីឈឺផ្សារ។
បន្ទរ ៖ ធ្មេចទាំងទឹកភ្នែក ឃើញតែវង់ភក្រ្ត័បង ជាមួយពាក្យដែលសារសង ថាមិនប្រែសាវា ធ្មេចទាំងទឹកភ្នែក
ឃើញតែមុខរៀមរា អូនស្រក់ទឹកនេត្រាគ្មានស្បើយ ជារៀងរាល់យប់ថ្ងៃ ដឹងទេថារូបស្រី ធ្មេចទាំងទឹកភ្នែក។
3, ថ្ងៃព្រលប់ យប់ព្រលឹម អូនសង្ឃឹមភ្លេចរឿងកន្លង តែភ្ញាក់ឡើងប៉ុន្មានដង ក្នងបេះដូងមានតែបងមួយ។
ច្រៀងដោយ ធី តា ក្នងក្រុម 4 ស្រ្តង
មតិថ្មីៗ