បណ្ណសារ

Archive for ខែមករា 14, 2010

ខែមករា 14, 2010 មតិ 3

ការប្រលងយកសញ្ញាប័ត្រ CPA (Certified Public Accountant)

សី ភី អេ គឺជាសញ្ញាប័ត្រគណនេយ្យដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។ សញ្ញាប័ត្រនេះចេញដោយស្ថាប័នដើមដែលមានប្រភព នៅប្រទេសអង់គ្លេស។  សញ្ញាប័ត្រនេះបញ្ជាក់ពីសមត្ថភាពដ៏ច្បាស់លាស់ និង ចំណេះដឹង ដ៏ពិតប្រាកដលើជំនាញគណនេយ្យ។ ការសិក្សាដើម្បីយកអោយបាន នូវសញ្ញាប័ត្រអាជិពនេះ គឺទាមទារនូវការចំណាយថវិការយ៉ាងច្រើន និង សិស្ស

ត្រូវមានពេលវេលា ច្រើនសំរាប់ការសិក្សា ដើម្បីទទួលអោយបានលទ្ធផលជោគជ័យ។ សំរាប់ប្រទេសកម្ពុជាយើង រាជរដ្ឋាភិបាលបាន ផ្តល់ឱកាសដ៏ល្អប្រសើរសំរាប់មជ្ឈដ្ឋានអ្នកសិក្សា

អាចចាប់យក ឱកាសសំរាប់សិក្សាយកសញ្ញាប័ត្រ សី ភី អេ នេះបាន។  សំរាប់ព័តមានទាក់ទងនិងការដាក់ពាក្យសុំអាហាររូបករណ៍ ប្រលងយកអាហាររួបករណ៍នេះ លោកអ្នក អាចទំនាក់ទំនងសាកសួរព័តមានបាននៅ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ សំរាប់ ការប្រលងយកអាហាររួបករណ៍ប្រចាំឆ្នាំ 2010 ត្រូវបានធ្វើឡើងនៅថែ្ងទី 12 ខែ ធ្នូ ឆ្នាំ 2009  នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ចំណាត់ក្រុម ៖Uncategorized