បណ្ណសារ

Archive for ខែមករា 30, 2010

ខែមករា 30, 2010 បញ្ចេញមតិ

free counters
Welcome to my testing blog… if i have more time this blog will be looked nicer.. thank you for visiting here anyway….

ចំណាត់ក្រុម ៖Uncategorized

ការបង្ហោះកំរងគេហទំព័រ

ខែមករា 30, 2010 បញ្ចេញមតិ

ដើម្បីអាចបង្ហោះកំរងគេទំព័ររបស់លោកអ្នកនៅលើបណ្តាញអ៊ីនអើណែតបាន លោកអ្នកត្រូវមាន 1. Domain name, 2. Hosting space.

a. Domain Name: ជាឈ្មោះនែកំរងគេហទំព័របស់លោកអ្នកនៅលើបណ្តាញអ៊ីនធើណែត ដែលត្រូវបានគេហៅជាទូទៅថា អាសយដ្ឋាន (Address) របស់កំរងគេហទំព័ររបស់អ្នក៕ លោកអ្នកអាចទទួលបាននូវ​ Domain Name នេះបានដោយទិញពីអ្នក ដែលផ្តល់សេវាកម្មលើការលក់ រឺ​ ចុះបញ្ជី Domain Name តាមបណ្តាញអ៊ីនធើណែតដោយការបង់សេវាប្រចាំខែ រឺ ប្រចាំឆ្នាំទៅតាម តំរូវការរបស់លោកអ្នក៕​ ប៉ុន្តែក៏មានក្រុមហ៊ុនខ្លះផ្តល់នូវ​ Domain Name ដោយអត់គិតថ្លៃដែរ តែវាជាលក្ខណៈអនុ Domain Name (Sub Domain Name)។
Domain Name មានទំរង់ part1.part2.part3.part4 ដែលៈ
Part1 : ជាទូទៅគេកំណត់យក www ( world wide web) ដែលបញ្ជាក់ថាជាបណ្តាញអ៊ីនធើណែត។
Part2 : ប្រែប្រួលទៅតាមការកំណត់របស់ម្ចាស់កំរងគេហទំព័រ។ វាអាចជាឈ្មោះម្ចាស់កំរងគេហទំព័រ ឈ្មោះក្រុមហ៊ុន​ រឺស្ថាប័នណាមួយ។
Part3 : សំរាប់សំគាល់ប្រភេទ រឺ ចំណាត់ក្រុមនៃគេហទំព័ររបស់លោកអ្នក៕ ភាគច្រើនមានដូចជា សំគាល់ក្រុមហ៊ុន អាជីវកម្ម រាជរដ្ឋាភិបាល អង្គការ ……។​ ឧទាហរណ៍ : .com សំគាល់ក្រុមហ៊ុន .biz សំគាល់ថាអាជីវកម្ម .gov សំគាល់ស្ថាប័នរាជរដ្ឋាភិបាល .org សំគាល់ថាជាអង្គការ​ .edu សំរាប់សំគាល់គ្រឹះស្ថានអប់រំ។
Part4 : សំគាល់ទីតាំងនៃតំបន់​ រឺ ប្រទេសរបស់ម្ចាស់គេហទំព័រ (អាចមិនដាក់ក៏បាន)។
ឧទាហរណ៍ : www.everyday.com.kh បញ្ជាក់ថា ម្ចាស់កំរងគេហទំព័រគឺ Everyday ជាប្រភេទគេហទំព័ររបស់ក្រុមហ៊ុន និង មានទីតាំងនៅប្រទេសកម្ពុជា។

b. Hosting

លោកអ្នកចាំបាច់ត្រូវមានទីតាំងមួយនៅលើបណ្តាញមេ Saver សំរាប់ផ្ទុកនូវរាល់គេហទំព័ររបស់លោកអ្នក។ ទីតាំងនេះអាចរកទិញ​ ពីក្រុមហ៊ុនដែលផ្តល់សេវាកម្មលក់ទីតាំងផ្ទុកទិន្នន័យលើ Saver រឺ ដែលផ្តល់សេវាកម្ម Hosting ។ ចំពោះការបង់ប្រាក់គឺធ្វើឡើង​ដូចការទិញ Domain Name ដែរ គឺបង់ប្រចាំខែ រឺ ប្រចាំឆ្នាំ។ មានក្រុមហ៊ុនខ្លះក៏ផ្តល់ទីតាំងសំរាប់ផ្ទុកទិន្នន័យដោយអត់គិតថ្លៃសេវាដែរ៕ ពេលមានទីតាំងហើយ លោកអ្នកអាចផ្ទេរទិន្នន័យពីកុំព្យូរទ័ររបស់លិកអ្នកទៅកាន់ Hosting Saver បានតាមរយៈ FTP (File Transfer Protocol) រឺ នា ពេលបច្ចុប្បន្ន ការផ្ទេរទិន្នន័យពីកាន់តែមានលក្ខណៈងាយស្រួលដោយអាចផ្ទេរនៅលើ​ គេហទំព័ររបស់អ្នកផ្តល់សេវាកម្ម Hosting តែម្តង។

សំរាប់ការផ្តល់នូវ Domain Name និង Hosting ដោយអត់គិតថ្លៃ សូមចូលទៅរុករកនៅ www.google.com ដោយប្រើពាក្យគន្លឹះ Free Domain Name រឺ Free Hosting​។