បណ្ណសារ
Welcome to my testing blog… if i have more time this blog will be looked nicer.. thank you for visiting here anyway….
ការបង្ហោះកំរងគេហទំព័រ
ដើម្បីអាចបង្ហោះកំរងគេទំព័ររបស់លោកអ្នកនៅលើបណ្តាញអ៊ីនអើណែតបាន លោកអ្នកត្រូវមាន 1. Domain name, 2. Hosting space.
a. Domain Name: ជាឈ្មោះនែកំរងគេហទំព័របស់លោកអ្នកនៅលើបណ្តាញអ៊ីនធើណែត ដែលត្រូវបានគេហៅជាទូទៅថា អាសយដ្ឋាន (Address) របស់កំរងគេហទំព័ររបស់អ្នក៕ លោកអ្នកអាចទទួលបាននូវ Domain Name នេះបានដោយទិញពីអ្នក ដែលផ្តល់សេវាកម្មលើការលក់ រឺ ចុះបញ្ជី Domain Name តាមបណ្តាញអ៊ីនធើណែតដោយការបង់សេវាប្រចាំខែ រឺ ប្រចាំឆ្នាំទៅតាម តំរូវការរបស់លោកអ្នក៕ ប៉ុន្តែក៏មានក្រុមហ៊ុនខ្លះផ្តល់នូវ Domain Name ដោយអត់គិតថ្លៃដែរ តែវាជាលក្ខណៈអនុ Domain Name (Sub Domain Name)។
Domain Name មានទំរង់ part1.part2.part3.part4 ដែលៈ
Part1 : ជាទូទៅគេកំណត់យក www ( world wide web) ដែលបញ្ជាក់ថាជាបណ្តាញអ៊ីនធើណែត។
Part2 : ប្រែប្រួលទៅតាមការកំណត់របស់ម្ចាស់កំរងគេហទំព័រ។ វាអាចជាឈ្មោះម្ចាស់កំរងគេហទំព័រ ឈ្មោះក្រុមហ៊ុន រឺស្ថាប័នណាមួយ។
Part3 : សំរាប់សំគាល់ប្រភេទ រឺ ចំណាត់ក្រុមនៃគេហទំព័ររបស់លោកអ្នក៕ ភាគច្រើនមានដូចជា សំគាល់ក្រុមហ៊ុន អាជីវកម្ម រាជរដ្ឋាភិបាល អង្គការ ……។ ឧទាហរណ៍ : .com សំគាល់ក្រុមហ៊ុន .biz សំគាល់ថាអាជីវកម្ម .gov សំគាល់ស្ថាប័នរាជរដ្ឋាភិបាល .org សំគាល់ថាជាអង្គការ .edu សំរាប់សំគាល់គ្រឹះស្ថានអប់រំ។
Part4 : សំគាល់ទីតាំងនៃតំបន់ រឺ ប្រទេសរបស់ម្ចាស់គេហទំព័រ (អាចមិនដាក់ក៏បាន)។
ឧទាហរណ៍ : www.everyday.com.kh បញ្ជាក់ថា ម្ចាស់កំរងគេហទំព័រគឺ Everyday ជាប្រភេទគេហទំព័ររបស់ក្រុមហ៊ុន និង មានទីតាំងនៅប្រទេសកម្ពុជា។
b. Hosting
លោកអ្នកចាំបាច់ត្រូវមានទីតាំងមួយនៅលើបណ្តាញមេ Saver សំរាប់ផ្ទុកនូវរាល់គេហទំព័ររបស់លោកអ្នក។ ទីតាំងនេះអាចរកទិញ ពីក្រុមហ៊ុនដែលផ្តល់សេវាកម្មលក់ទីតាំងផ្ទុកទិន្នន័យលើ Saver រឺ ដែលផ្តល់សេវាកម្ម Hosting ។ ចំពោះការបង់ប្រាក់គឺធ្វើឡើងដូចការទិញ Domain Name ដែរ គឺបង់ប្រចាំខែ រឺ ប្រចាំឆ្នាំ។ មានក្រុមហ៊ុនខ្លះក៏ផ្តល់ទីតាំងសំរាប់ផ្ទុកទិន្នន័យដោយអត់គិតថ្លៃសេវាដែរ៕ ពេលមានទីតាំងហើយ លោកអ្នកអាចផ្ទេរទិន្នន័យពីកុំព្យូរទ័ររបស់លិកអ្នកទៅកាន់ Hosting Saver បានតាមរយៈ FTP (File Transfer Protocol) រឺ នា ពេលបច្ចុប្បន្ន ការផ្ទេរទិន្នន័យពីកាន់តែមានលក្ខណៈងាយស្រួលដោយអាចផ្ទេរនៅលើ គេហទំព័ររបស់អ្នកផ្តល់សេវាកម្ម Hosting តែម្តង។
សំរាប់ការផ្តល់នូវ Domain Name និង Hosting ដោយអត់គិតថ្លៃ សូមចូលទៅរុករកនៅ www.google.com ដោយប្រើពាក្យគន្លឹះ Free Domain Name រឺ Free Hosting។
កូដសំរាប់ការបង្កើតម៉ាស៊ីនគិតលេខ
សូមបើកមើលតាមអាស័យដ្ឋាន http://jel-exp.co.cc/Calculator.html សំរាប់ម៉ាស៊ីនគិតលេខដែលសរសេរកូដអោយដំណើការ ដោយប្រើនូវកូដ HTML និង JavaScript។ ដើម្បីមើលការសរសេរកូដនេះបាន សូមបើកវាជាមួយនិង Internet Explore ដែលមាន ស្រាប់មកជាមួយនិង Windows របស់លោកអ្នក៕ បន្ទាប់មកសូមចុច View ដែលនៅលើ Menu Bar រួចចុច Source ជាការស្រេច៕
ការសរសេរម៉ាស៊ីនគិតលេខនេះ គឺខ្ញុំធ្វើឡើងកាលពីនៅសិក្សាម្ល៉េះ។ សូមផ្តល់មតិកែលំអរលើការសរសេរនេះផង៕ ហើយសង្ឃឹមថា នេះអាចជាផ្នែកមួយ ជួយជាចំណេះដឹងសំរាប់មិត្តអ្នកអាន។
ការប្រកាសពន្ធប្រចាំខែ
ការប្រកាសពន្ធប្រចាំខែគឺគេធ្វើឡើងទៅលើប្រភេទពន្ធចំនួន 4 គឺ
1, ពន្ធលើប្រាក់បៀវត្សន៍ – កាត់បង់ជូនរដ្ឋតាមចំនួនប្រាក់ខែដែលបុគ្គលិកទទួលបាន 0%, 5%, 10%,15%,20%
2, ពន្ធកាត់ទុក - 10%សំរាប់ឈ្នួលទីតាំង 15% សំរាប់សេវាកម្ម និង ការប្រាក់
3, ពន្ធលើតំលែបន្ថែម - ជាទូទៅគឺ 10% ។ មានពន្ធចូលនិងពន្ធចេញ។ ករណីពន្ធចូលធំជាងពន្ធចេញ គឺមិនបាច់បង់អោយរដ្ឋទេ។ ករណីផ្ទុយគ្នាត្រូវបង់ប្រាក់លំអៀង (យកពន្ធចេញ-ពន្ធចូល) បង់អោយរដ្ឋ។
4, ពន្ធលើប្រាក់ចំណេញ (ពន្ធរំដោះលើប្រាក់ចំណេញ) បង់1%លើប្រាក់ចំណូលប្រចាំខែ។
Script on HTML (onMouseOver and onMouseOut)
The following code is using in HTML to make an action when you move mouse over a text and take the pointer out of such text.
———————————————————————
<body>
<p onMouseOver=”this.style.color=’RED’;this.style.textDecoration=’underline’;this.style.fontSize=’22’;
this.style.fontWeight=’bold’; this.style.fontStyle=’italic'” onMouseOut=”this.style.color=’Black’;this.style.textDecoration=’none’;this.style.fontSize=’16’;
this.style.fontWeight=’normal’;this.style.fontStyle=’normal'” >Hello</p>
</body>
————————————————————————-
Instruction:
– onMouseOver : this command is generated when you point your mouse pointer over the text.
– onMouseOut : this command is generated when you move your mouse pointer out of the text.
-<p> : stand for paragraph where you can compose your text.
– this : referred to the current tage which it locates in, exp : <p>
– this.style.color : set color to the text.
– this.style.textDecoration: set underline or none to the text ( in this case).
– this.style.fontWeight: set bold or normal to the text ( in this case).
– this.style.fontStyle: set italic or normal to the text (in this case).
– this.style.fontSize: set the size to current text.
by [Broskomjel] – if you have any questions over this dont be hesitate to contact me. Please contact me by mail. Visit About page to see my contact info.
ការប្រលងយកសញ្ញាប័ត្រ CPA (Certified Public Accountant)
សី ភី អេ គឺជាសញ្ញាប័ត្រគណនេយ្យដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។ សញ្ញាប័ត្រនេះចេញដោយស្ថាប័នដើមដែលមានប្រភព នៅប្រទេសអង់គ្លេស។ សញ្ញាប័ត្រនេះបញ្ជាក់ពីសមត្ថភាពដ៏ច្បាស់លាស់ និង ចំណេះដឹង ដ៏ពិតប្រាកដលើជំនាញគណនេយ្យ។ ការសិក្សាដើម្បីយកអោយបាន នូវសញ្ញាប័ត្រអាជិពនេះ គឺទាមទារនូវការចំណាយថវិការយ៉ាងច្រើន និង សិស្ស
ត្រូវមានពេលវេលា ច្រើនសំរាប់ការសិក្សា ដើម្បីទទួលអោយបានលទ្ធផលជោគជ័យ។ សំរាប់ប្រទេសកម្ពុជាយើង រាជរដ្ឋាភិបាលបាន ផ្តល់ឱកាសដ៏ល្អប្រសើរសំរាប់មជ្ឈដ្ឋានអ្នកសិក្សា
អាចចាប់យក ឱកាសសំរាប់សិក្សាយកសញ្ញាប័ត្រ សី ភី អេ នេះបាន។ សំរាប់ព័តមានទាក់ទងនិងការដាក់ពាក្យសុំអាហាររូបករណ៍ ប្រលងយកអាហាររួបករណ៍នេះ លោកអ្នក អាចទំនាក់ទំនងសាកសួរព័តមានបាននៅ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ សំរាប់ ការប្រលងយកអាហាររួបករណ៍ប្រចាំឆ្នាំ 2010 ត្រូវបានធ្វើឡើងនៅថែ្ងទី 12 ខែ ធ្នូ ឆ្នាំ 2009 នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
មតិថ្មីៗ