បណ្ណសារ
My new testing web hosting site….
i would like to introduce you all with my new site : http://www.jel-exp.co.cc
ជើងមេឃពណ៌ស្វាយ
1, យប់យន់ស្ងាត់សូន្យអូននឹកបងទេ អើយ យប់នេះដួងខែរះតែម្នាក់ឯង ហ៊ឺ!!!! ព្រួយអើយព្រួយកណ្តោចកណ្តែង អូនអើយអូនបងនៅម្នាក់ឯង អោយបងថ្លែងទុក្ខប្រាប់អ្នកណា។
2, ស្រលាញ់គ្នាណាស់យើងទាំងពីរប្រាណ អើយ បាត់មុខមិនបានរលឹកនឹកគ្នា ហ៊ឺ!!!! ដូចជាយប់ពឹងដួងចន្រ្ទា ដូចមច្ឆាទីពឹងគង្គា
ឳពុំងា បងនឹកអូនណាស់។
ឳស ឳធម្មជាតិពេលរាត្រីស្ងាត់ ខ្ញុំមានវិបត្តិ អោយចិត្តកាត់យ៉ាងណា បើតាមមាតា គឺត្រូវបែកសង្សារ បែកទាំងឳរា អួលណែន។
3, ចិត្តបងដដែលដូចពាក្យបងស្បថ អើយ មិនដែលនឹកក្បត់បន្តិចសោះឡើយ ដួងចិត្តបងជូនអូនអស់ហើយ គ្មានអ្វីឡើយក្រៅពី ស្រលាញ់ គឺស្រលាញ់ពេញមួយជីវិត។
4, នឹកឃើញទាំងអស់អនុស្សាវរីយ៌ អើយ ដែលយើងទាំងពីរខំសាងសន្សំ មេឃរលាយរឺភ្នំរលំ ក៏មិនអាចបង្ខំចិត្តខ្ញុំ អោយភ្លេចមុំ បានឡើយ។
បន្លាក្នុងទ្រូង
1, ឈឺចាប់ក្នុងចិត្ត ពេលដឹងខ្លួនថាជាដើមហេតុ ដែលធ្វើអោយអូន ពិបាករកអ្នកថ្មី ព្រោះតែពេលនេះ បេះដូងអូនមានអ្នកដទៃ ធ្វើអោយស្រី ស្អប់រូបបង។
2, ធ្លាប់តែសំលឹង ឥលូវអូនប្រែជាសំលក់ ក្នុងផ្លូវអាក្រក់ គិតថាបងទើសមុខ ព្រោះតែរូបបង ទើបធ្វើអោយអូនគ្មានក្តីសុខ នៅទើសមុខ អូនរាល់ថ្ងៃ។
បងដូចស្រមោល អន្ទោលតាមប្រាណ ដែលអូន គិតថារំខាន ហើយចង់ ច្រានបងអោយទៅឆ្ងាយ បើចង់គ្មានបង បងអោយអូនបាន ប៉ុណ្ណឹង បងអោយអូនបាន តែដឹងទេ អយុត្តិធម។
បងជាបន្លា ក្នុងទ្រូង ដែលអូន ចង់ដកបងចោល បេះដូងអូនប្តូរថ្មីហើយ ហ៊ឺហ៊ឺ បងត្រូវកាត់ចិត្តទាំងស្រលាញ់។
3, អូនចង់មានគេ ហើយអូនចង់នៅក្បែរគេពិត តែអូននៅគិត អាណិតដល់បងដែរ ព្រោះតែពេលមុន អូនធ្លាប់ពោលពាក្យថាស្នេហ៍ ស្នេហ៍ ទើបមាសមេនៅរុញរា។
មតិថ្មីៗ