បណ្ណសារ
អុញអានេះស្អីគេទៅ?
សូមអបអរ, អ្នកឈ្នះ រង្វាន់! ទទួលសំណាង ការស្ទង់មតិ 5 វិនាទី របស់យើង🙂
បើក Gmail ជាមួយនិង Outlook Express
ចុចតំណរភ្ជាប់នេះ ដើម្បីសិក្សាស្វែងយលើពីការបើក ជី មែល ជាមួយនិង អៅ លុក អិចប្រេស្សhttp://email.about.com/od/outlookexpressfreemail/qt/Access_Gmail_with_Outlook_Express.htm
http://mail.google.com/support/bin/answer.py?hl=en&answer=13276
កំលោះម្ទេសទំ ក្រមំខ្ញីចាស់ – The Nasty Couple
ស្រីក៏ឆ្នាស ប្រុសក៏ឆ្នើម តែក្រម៉ិចក្រម៉ើម គួរអោយស្រលាញ់។ កូនប្រុសដ៏ស្រស់សង្ហារបស់អ្នកមាន មកប៉ះជាមួយនិងកូនក្រមំដ៏ស្រស់ស្អាតរបស់អ្នកជនបទ ម្នាក់កាច ម្នាក់ឆ្នាស ប៉ះគ្នាចេញផ្កាភ្លើង។ រស់ជាតិជីវិតស្នេហារបស់បុរសពីរនាក់ដែលស្រលាញ់ភេទដូចគ្នា។ ជីវិតការងារ ជីវិតគ្រួសារ ជីវិតសិក្សា ជីវិតស្នេហា ទុក្ខសោក សប្យាយវាជារស់ជាតិជីវិត។
They are nasty but lovely. A cute rich guy try to fight with a cute girl from province but it looks fun. The honest love life between two men. Job, Family, Study, love, sad and happiness are the taste of life that they met.
អារម្មណ៍ឯកោ
អារម្មណ៍របស់មនុស្សម្នាក់ដែលគ្មានបងប្អូនបង្កើតគឺពិតជាឯកោណាស់ មានអារម្មណ៍ធុញទ្រាន់ ពេលមានបញ្ហាគ្មានអ្នកពិភាក្សា គឺពិតជាគួរអោយអាណិតណាស់។ ចុះអ្នកខ្លះមានបងប្អូនហើយម្តេចមិនចេះស្រលាញ់គ្នា ខ្ញុំច្រណែននិងអ្នកមានបងប្អូនណាស់ :(។ ពេលដែលប្រឈមនឹងបញ្ហាក្នុងគ្រួសារត្រូវដោះស្រាយតែម្នាក់ឯង ពិតជាអំរែកមួយដ៏ធ្ងន់។
សាកអានបន្តិចមើល – Spend a moment to read!!!!
យោងតាមអត្ថបទមុន ខ្ញុំបានរៀបរាប់ថា ក្នុងរយៈពេល 5 ឆ្នាំ ខ្ញុំធ្វើការ 5 ក្រុមហ៊ុនដែ។ ដោយសារមានប្អូនយុវវ័យជំនាន់ក្រោយជាច្រើន បានត្អូញត្អែរពីភាពអត់ការងារធ្វើ
និង រកការងារមិនបានធ្វើ ដូចនេះខ្ញុំសូមលើកយកជីវិតការងាររបស់ខ្ញុំមកបង្ហាញ ដើម្បីជូនជាបទពិសោធន៍ និង កំលាំងចិត្តសំរាប់អ្នករាល់គ្នា។
ជីវិតការងាររបស់មនុស្សម្នាក់ៗគឺមិនមែនសុទ្ធតែផ្តើមឡើងប្រកបដោយភាពងាយស្រួលនិងជោគជ័យនោះទេ។ ខ្ញុំរៀនចប់លើពីមុខជំនាញគឺ គ្រប់គ្រងទេសចរណ៍ និង សណ្ថាគារ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និង អាយ ធី ពីសាកលវិទ្យាល័យបៀលប្រាយ។
1, ចាប់ផ្តើមរកការងារធ្វើ ៖ ក្រោយពីបានបញ្ចប់ការសិក្សារអស់រយៈពេល 3 ខែក្រោយមក(ខ្ញុំរៀនចប់មហាវិទ្យាល័យទាំងពីរនៅខែ 08 ឆ្នាំ 2004) ខ្ញុំដើររកការងារដែរតែមិនបានសោះ។ គួរអោយកំសត់នោះគឺបានដាក់ពាក្យ
ទៅអង្គការជប៉ុនមួយ សំភាសន៍ចង់ 5 ដង និងនៅទីតាំងផ្សេងគ្នារហូត ជិះទៅសំភាសន៍ឡើងវង្វេង ទីបំផុតដល់ពេលចចារប្រាក់ខែ គេអោយ 100 ដុល្ហលារអាមេរិក :(។
ក្រោយមកមិនដឹងជាថ្ងៃល្អអី មានក្រុមហ៊ុន 1 អង្គការ 1 និង សាលា 1 បានតេហៅទៅសំភាសន៍ក្នុងថ្ងៃតែមួយ។ ក្រុមហ៊ុន នោះគឺក្រុមហ៊ុន ខេ ហ្វ ដាក់ពាក្យតាំងពី
មិនទាន់រៀនចប់រហូតដល់រៀនចប់ទើបគេណាត់អោយទៅជួប, អង្គការ ដាក់ពាក្យបាន 1 សប្តាហ៍ រីឯសាលានោះ ដាក់ពាក្យបាន 1 ថ្ងៃ។ ទីបញ្ចប់ខ្ញុំសំរេចចិត្តយក អង្គការ
ពីព្រោះមានមុខតំណេងគួសម ហើយប្រាក់ខែច្រើន ប្រហែល 375 ដុល្លារ :D។ ខ្ញុំជាមនុស្សតោងស្រវាខ្ពស់បន្តិច ហើយដើរដាក់ការងារតែមុខតំណែងណាធំដំគួរសម និង
សង្ឍឹមថាបានប្រាក់ខែច្រើន :D។ ទោះជាមានការរិះគន់ពីសំណាក់មិត្តភ័ក្រ្តក៏ដោយ ក៏ខ្ញុំនៅតែជំនះដាក់ការងារប្រភេទនេះដែរ។ ទីបំផុតទៅសំភាសន៍នៅអង្គការ
គេសួរថា ប្អូនឯងនៅក្មេងអញ្ចឹង (ខ្ញុំទើបតែអាយុ 21 ឆ្នាំទេកាលនោះ) តើអាចបញ្ជាមនុស្សក្រោមបង្គាប់យ៉ាងណា? ហើយបើគេមិនស្តាប់ការចាត់ចែងរបស់ប្អូនឯង
តើប្អូនឯងមានវិធីដោះស្រាយយ៉ាងណា? ខ្ញុំមិនដឹងឆ្លើយខុសរឺត្រូវទេ តែឆ្លើយទៅតាមទ្រិស្តីដែលបានរៀន(ក្នុងមេរៀនផ្នែកគ្រប់គ្រង) និង ទៅតាមការយល់ឃើញរបស់ខ្ញុំ។
ខាងអង្គការគេបានបញ្ចាក់ថា ប្អូនឯងពិបាកនិងទាក់ទងចូលណាស់ តែបងនិងព្យាយាមទាក់ទងប្អូនឯងប្រសិនបើប្អូនជាប់។ កាលនោះខ្ញុំកំសត់ណាស់ សំមីងបានទូរស័ព្ទកញ្ចាស់
មួយសំរាប់ទាក់ទងរកការងារធ្វើ មីងខ្ញុំជាអ្នកមានស្តុកស្តម្ភ តែអោយទូរសព្ទ័ខ្ញុំមួយយ៉ាងកញ្ចាស់ ^.^ អស់ថ្លៃ។ តែទោះយ៉ាងណា ក៏អរគុណគាត់ដែលបានអោយខ្ញុំដែរ។
ទីបំផុតការងារនៅអង្គការនោះធ្លាក់លឺសូរ ក្ឌុក ពីព្រោះមិនលឺខាងគេតេមកទេ មិនដឹងជាខ្ញុំធ្លាក់ ឬ មកពីទូរសព្ទ័ខ្ញុំមិនអាចទាក់ទងបាន មិត្តភ័ក្រ្តជាច្រើនតែងតែរអ៊ូប្រាប់ខ្ញុំ
ថាតេមកខ្ញុំមិនដែលចូលទេ។ ដោយអស់សង្ឃឹមខ្ញុំបានអោយម៉ាក់ទៅរកគ្រូទាយបៀរនៅផ្សារមើលអោយ គ្រួទាយនោះថា ពាក់កណ្តាលខែ 11 នឹងបានការងារធ្វើហើយ
កុំព្រួយអី (ចង់មិនចង់ទ្រាំជឿសិនទៅ អោយបានសប្បាយចិត្តខ្លះ) ។
(ត្រង់នេះ អ្វីដែលប្អូនគួរធ្វើគឺការព្យាយាម ស្វះស្វែងរកការងារធ្វើទៅតាមចំណង់ចំណូលចិត្តនិងសមត្ថភាពដែលប្អូនគិតថាអាចធ្វើបាន ពីព្រោះសម័យនេះ ធនធានមនុស្សមានច្រើន
ឯទីផ្សារការងារគឺវាមានសភាពតូចចង្អៀតសំរាប់អ្នកទើបតែរៀនចប់និងគ្មានបទពិសោធន៍ដូចជាពួកយើង) អានបន្ថែម…
ឈឺអើយឈឺ
កុំច្រលំថាខ្ញុំអំពាវនាវលក់ឈឺ មិនមែនទេ គឺខ្ញុំតូចចិត្តនិងធុញទ្រាន់និងខ្លួនឯងដែលឈឺច្រើនពេក។
ជឿទេ?
ចាប់តាំងពីខ្ញុំរៀនចប់នៅចុងឆ្នាំ 2004 បីខែក្រោយមកខ្ញុំរកការងារបានធ្វើ។ គិតតាំងពីហ្នឹងមកដល់ពេលនេះ មានរយៈពេលជិត 5 ឆ្នាំហើយ ហើយខ្ញុំក៏ធ្វើការបាន 5 កន្លែងរួចមកហើយដែរ។ ដូចនេះជាមធ្យម 1 ឆ្នាំខ្ញុំប្តូរការងារម្តង។ កាលពីដើមឆ្នាំ 2009 សំភាសន៍ការងារនៅអង្គការណ៍មួយគេសួរថា ហេតុអ្វីបានជាប្តូរការងារញឹកញាប់ម្ល៉េះ? ពេលនោះហើយដែលខ្ញុំទើបតែចាប់អារម្មណ៍ថា ខ្ញុំពិតជាដូរការងារញឹកញាប់មែន 😀 ។
Happy birthday to me….
happy birthday to me.. happy birthday to me.. happy birthday..happy birthday… happy birthday to me….
my birthday coming soon on 13 July….. so this year may be no one celebrate it for me…so i sing for my self… 😀
wish my self always be healthy, wealthy, lucky, prosperity and wise… succees what i wish and get what i want.
sa thu sa thu….
គណនាស្តុក-សំភារៈការិយាល័យ
សូមបង្ហាញនិងចែករំលែកបទពិសោធន៌ខ្លះៗដល់អ្នកដែលធ្វើការខាងផ្នែកគណនេយ្យ រឺ រដ្ឋបាលអំពី ការគណនាស្តុកសំភារៈប្រើប្រាស់ក្នុងការិយាល័យ :
រូបមន្តដែលគេប្រើសំរាប់ការគណនាស្តុកផ្សេងៗ ភាគច្រើនគេគណនាតាមមធ្យម គឺ គេគណនារកបរិមាណទំនិញដែលនៅសល់ និងតំលៃរបស់វា ជាពិសេសគឺការគណនារកតំលៃទំនិញដែលនៅសល់តែម្តង ព្រោះបរិមាណគឺយើងអាចរាប់បាន លើកលែងតែតំលៃរបស់វា ហាក់មានភាពសាំញាំបន្តិច។
មតិថ្មីៗ