បណ្ណសារ
Archive for ខែមីនា, 2010
ស្នេហ៌គ្រាដំបូង
ខែមីនា 16, 2010
មតិ 4
1, ពេលព្រឹកព្រលឹមញញឹមពព្រាយ ដួងចិត្តរីករាយនឹកដល់គ្រាដើម
ដើរដេកអង្គុយនឹកគ្រប់ដង្ហើម នឹកគ្រាចាប់ផ្តើមមានស្នេហ៌ដំបូង។
2, ចិត្តខ្ញំរឹងដែរថាមិនចង់ល្បង ដូចកម្មតាមចងតាមទាក់បេះដូង
ទោះដំថ្មរឹងគង់ប្រេះក្រហូង ទឹកមួយតក់រូងខួងថ្មអោយបែក។
3, ស្នេហាស្នេហ៌ហឹតកើតទាំងលីលា ដំបូងស្គាល់គ្នាមិនអាចបែងចែក
ជាមិត្តរឺស្នេហ៌ចិត្តសែនចំលែក ទ្រូងផ្តើមរហែកបែកចេះប្រច័ណ្ឌ។
4, យីចិត្តនេះចេះឆ្កួតតាំងពីពេលណា ធ្លាប់តែសិក្សាការងារអាទិត្យច័ន្ទ
ធ្លាប់តែប្រកែកមិនដែលប្រកាន់ អីឡូវចិត្តតាន៉កាន់លែងបានហើយ៕
5, ចេះងរចេះខឹងហ្នឹងហើយឆ្កួតស្នេហ៌ ឡកលឺយណាស់ដែរឳខ្លួនខ្ញំអើយ
ធើម៉េចពេលនេះគេការចោលហើយ គ្មានសង្ឃឹមឡើយសំរាប់ស្នេហ៌នេះ។
គ្រាន់តែសរសេរលេងលេងទេ បើថាជារឿងពិតក៏ត្រូវដែរ 😀
ចំណាត់ក្រុម ៖Uncategorized
មតិថ្មីៗ