About

សួស្តី!!!!!! 

ខ្ញុំមានក្តីសោមនស្សរីករាយណាស់ដែលបានចូលមកលេង វើត ប្រេស្សន៍នេះ ។ ឆ្នាំនេះជិតដាច់ឆ្នាំចាស់ទៀតហើយ អញ្ចឹងឆ្នាំក្រោយខ្ញុំអាយុ 28 ឆ្នាំហើយ ពេញកំលោះល្មម ហេហេហេ!!!!!

ខ្ញុំជាកូនទោលមិនមានបងប្ងូនអីទេ អូ!!! មានម្នាក់ដែរ តែអភ័ព្វណាស់ប្អូនប្រុសខ្ញុំត្រូវស្លាប់តាំងពីពេលកើតមកម៉្លេះដោយសារតែម៉ាក់គាត់ច្រឡំខែ ហើយចំពេលថ្ងៃសៅរ៍ ពេទ្យកំពុងប្រជុំ ពេទ្យមកសង្គ្រោះអត់ទាន់ ដោយសារតែកើតនៅផ្ទះ។ អាណិតប្អូនណាស់ :(។ ប្រហែលជាវាកើតមកឃើញជីវភាពគ្រួសារក្រីក្រពេកដឹងបានវាទៅវិញភ្លាម
ពីព្រោះលឺម៉ាក់ប្រាប់ថា វាមានរូបរាងស្អាតណាស់ សាច់សរជាងខ្ញុំដាច់ មាឌធំ ឡូយម៉ាចប់។

ចេញពីត្រកូលគ្រួសារដ៏ទីទ័លក្រមួយ បានរៀនចប់ពីរមហាវិទ្យាល័យដែរតើ !!!!! ជានិស្សិតទទួលបានអាហាររូបករដោយប្រលងចូលនៅឆ្នាំ 2000 នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ដោយមិនដឹងរៀនខាងអី ក៏ដាក់ពាក្យរៀនខាងទេសចរណ៍ទៅ បំណងចង់ដើរលេងអោយបានច្រើន ពីព្រោះតាំងពីតូចក្រូចឆ្មារមក គិតតែពីរៀនមិនដែលមានឳកាសបានដើរលេង
អីដូចគេទេ។ បន្ទាប់មកម្តាយមីងខ្ញុំ បានជួយបឧបត្ថម្ភបន្ថែម អោយរៀនពត័មានវិទ្យាបើសិនជាសុខភាពខ្ញុំ អាចទ្រាំទ្ររួច ។ ចាំកាល់ មានអ្នកចេញលុយអោយរៀន រៀនទៀត ទោះ
បីជាខ្ញុំត្រូវលំបានយ៉ាងណាក៏ត្រូវតែរៀន ពីព្រោះឳកាសមិនចេះតែមាននោះទេ។ បន្ទាប់មក ខ្ញុំបានបញ្ចប់ការសិក្សានៅឆ្នាំ 2004 ខែ សីហា (ទេសចរណ៍ចប់មុន01ខែ)។

ជាសំណាងដែរនៅពេលដែលរៀនចប់ទាត់ខ្យល់បាន ០៣ ខែ ចេះរកការងារបានធ្វើ។ ទៅធ្វើការដំបូងរកតែម៉ូតូជិះគ្មាន ជិះតែម៉ូតូឌុបទៅមកមួយថ្ងៃ 4 ដង ប្រាក់ខែ តែ 120 ដុល្លារ ត្រូវចំណាយលើការជិះម៉ូតូឌុប អស់ 30 ដុល្លារបាត់។ អោយម៉ាក់ 70 ដុល្លារ ទុក 20 ដុល្លារសំរាប់ខ្លួនឯង។ អាណិតម៉ាក់ទៀតហើយ គាត់សុខចិត្តហូបតិចតួច ដើម្បី
សន្សំលុយទិញម៉ូតូអោយខ្ញុំ។ ទីបំផុត នៅពេលចូលធ្វើការនៅកន្លែងទីពីរបើកប្រាក់ខែបន្ថែមបាន៣ខែ រូមនិង ប្រាក់ខែសន្សំពីមុនខ្ញុំអាចទិញបាន អាឆាលីមួយគ្រាន់ជិះទៅធ្វើការ។
ឥលូវរាងគ្រាន់បើបន្តិចដោយអាចទិញអាគុបសមល្មមមួយជិះមកធ្វើការមានមុខមានមាត់តិច។

ជាមនុស្សចូលចិត្តស្ងៀមស្ងាត់ មិនសូវចេះដើរលេងយប់ទេ យូរៗម្តងបើមានកម្មវិធីសំខាន់។ មិនមានសង្សារ មិនដែលមានស្នេហា 😀 ។ អត់ចង់ខ្ជះខ្ជាយពេលវេលាពីអារឿងអត់
ប្រយោជន៍នេះទេ ខំប្រឹងធ្វើការសន្សំលុយទៅ ក្រែងលោឆាប់បានផ្ទះនៅហ្នឹងគេ អ្នកណាថាម៉េចក៏មិនខ្ចីខ្វល់។ ជាមនុស្សចូលចិត្តលេងអ៊ិនធើណែតពីព្រោះមានមិត្តភ័ក្តច្រើនតាម
បណ្តាញអ៊ិនធើណែតនេះ តាមរយៈការជជែកកំសាន្ត mIRC ចូលចិត្តឡេះឡោះណាស់តាមការលេងអ៊ិនធើណែតនេះ។​

អនាគតរឿងប្រពន្ធកូនមិនទាន់គិតទេ ចាំចូលអាយុ 32 អីហរ!!!!!!!! ចង់មានក្រុមហ៊ុនតូចមួយខ្លួនឯង រកស៊ីអោយណាណីម្តង តែដូចជាគ្មានសង្ឃឹមទេ ពីព្រោះគ្មានដើមទុន។ ចង់រៀនយកអនុបណ្ឌិតអោយដូចគេ ពីព្រោះក្នុងចំណោមពួកម៉ាកដែលរៀននៅមហាវិទ្យាល័យគេរៀនចប់អស់ហើយ ហើយការងារគេក៏ល្អជាងខ្ញុំច្រើនដែរ។ តែនេះប្រហែល
ជាជំហានបន្ទាប់ ពីព្រោះចង់រៀនខាង ដេ គ័រ សិន។ បញ្ហាគីអត់លុយ ។ ចង់មានផ្ទះមួយដ៏ស្អាតសំរាប់អោយប៉ាម៉ាក់គាត់នៅ បើគ្មានផ្ធះវីឡាអោយគាត់នៅ ក៏គួរតែមានផ្ទះក្នង
ដីឡូតិ៍មួយដែរ (គ្រាន់តែជាការស្រម៉ៃ នឹងជាគោលដៅដែលខ្ញុំដាក់ដើម្បីឆ្ពោះទៅរក)។

មនុស្សដែលខ្ញុំស្រលាញ់ជាងគេគឺប៉ាម៉ាក់ តាយាយ និង​សាច់ញាតិបង្កើតរបស់ពួកគាត់ និង បងប្អូនជីដូនមួយរបស់ខ្ញុំ ។ និយាយពីរឿងបងប្អូនជីដូនមួយ ខ្ញុំក្លាយជាគំរូមួយដ៏ល្អ
សំរាប់ពួកគេ​(មិនមែនអួតទេ តែចង់អួតដែរហ្នឹង ហេហេ!!!!! ខ្ញុំលឺប៉ាម៉ាក់គេនិយាយចឹងទេ ថាគាត់អោយកូនគាត់យកខ្ញុំធ្វើជាគំរូ​)៕ ពួកគេយកខ្ញុំធ្វើជាគំរូ ទាំងការសិក្សា​ និង ការរស់នៅ។ ពួកគេខិតខំរៀនសូត្រណាស់ និង រៀនពូកែៗទៀតផង តែពួកគេសំណាងជាងខ្ញុំណាស់ ដោយឪពុកម្តាយ
ពួកគេមានជីវភាពធូធារ​។

ស៊ូស៊ូ!!!!!!!! ល្មមឈប់ខ្ជឹលទៅប្រុសកំជឹលអឺយ ខំតស៊ូពុះពារ អត់ធ្មត់ និង ជំនះគ្រប់បញ្ហា ដើម្បីអនាគតមួយដ៏ល្អ។​(នេះជាពាក្យដែលខ្ញុំតែងតែដាស់តឿនខ្ឡួនឯង)

  1. កុមារកាមទេព
    ខែ​មីនា 16, 2010 ម៉ោង 2:23 ព្រឹក

    សួរស្តីអ្នក IT , ខ្ញុំឃើញថាប្លកអ្នកមានប្រយោជន៍ មួយចំនួន ដែលខ្ញុំត្រូវការដែរ ដូចនេះទើបខ្ញុំសរសេរដាក់វាចារខ្លះ។ អ្នកដែលសរសេររឿងខ្លួនឯងមិនមានច្រើនទេ ប្លកម្នាក់ៗក៏ខុសគ្នា ទើបមិនអាចថាប្លកអ្នកណាល្អ អ្នកណាមិនល្អ!!!

  2. ខែ​មេសា 27, 2010 ម៉ោង 8:15 ព្រឹក

    ប្រុសកំចឹល – ខ្ញុំខំប្រកបឡឿងកន្លះល្ងាច 😀

    • ខែ​មេសា 28, 2010 ម៉ោង 1:10 ព្រឹក

      lolz…. លំបាកប្រកបមែនក៏អី? ហេហេ​
      សួស្តី ខ្ញុះមិនដឹងដាក់ឈ្មោះអី ក៏យកឈ្មោះដែលដាក់ក្នុង mIRC យកមកដាក់ទៅ។
      សុខសប្បាយជាទេ?

      • ខែ​មេសា 28, 2010 ម៉ោង 2:57 ព្រឹក

        បាទសូស្តី សុខសប្បាយដូចតែធម្មជាតិអីចឹង 😉 អើយ…ចូលដល់ប្លុកប្រុសកំចិលទៅដូចជាខ្ជិលដែរម៉េចទេនែក មើល៏រកកន្លែងអោយភ្ញៀវប្រាស់ខ្នងបន្តិចមើល៍ 🙂

    • ខែ​មេសា 29, 2010 ម៉ោង 7:24 ព្រឹក

      ហេហេ កំមកដណ្តើមខ្ជឹល
      🙂

    • ខែ​ឧសភា 19, 2010 ម៉ោង 9:43 ព្រឹក

      យ៉ូ…! គ្រាន់បើជាងខ្ញុំបន្តិច ពេលនេះដឹងច្បាស់ថាអ្នកណាខ្ជិលជាងអ្នកណាហើយ x_x ស្អីឯណា Broskomjel@yahoo.com ថាខ្ជិលឯណា លួចទៅបង្កើត ID Yahoo! ឡើងម៉ាស្អាត lolz …

  3. ខែសីហា 18, 2010 ម៉ោង 1:16 ព្រឹក

    សួស្តី! បងប្រុសកំចឹល ! សូមរាប់អានផងបានទេ? អូ!បើតាមមើលប្រវត្តិរបស់បង មើលទៅដូចជាអត់ខ្ជឹលផង ????? ម៉េចថាខ្លួនឯងខ្ជឹលចឹង????​​ សូមប្រាប់ផងបានទេ???

    • ខែសីហា 19, 2010 ម៉ោង 1:15 ព្រឹក

      បាទសួស្តី!!!!! បងត្រេកអរណាស់ ហើយក៏រីករាយដែលអាចមានមិត្តថ្មី បងរីករាយនិងរាប់អានប្អូន 😀 ។​ ធាតុពិតបងចង់ខ្ជឹលណាស់តែគ្មានឳកាសនិងខ្ជឹល ចង់ដេក ចង់ដើរលេង អត់ចង់ធ្វើអីទេ តែបើបងខ្ជឹលបងត្រូវយ៉ាប់និងជីវភាពរស់នៅ ។ ហេហេហេ ម្យ៉ាងបងធ្លាប់ប្រើរហ័សនាមនេសំរាប់ការលេងអ៊ិនធើណេតជាយូរមកហើយ ចឹងក៏ចេះតែប្រើទៀតទៅ។

  4. ខែកញ្ញា 5, 2010 ម៉ោង 6:59 ព្រឹក

    សួស្តី! អាឡូវឈប់ខ្ជឹលនៅ?
    ———————————-
    បើឈប់ហើយ ចូលទៅលេងផ្ទះខ្ញុំៗនឹងមានចំណេះដឹងខ្លះៗសម្រាប់ខ្មែរ

    • ខែកញ្ញា 6, 2010 ម៉ោង 1:24 ព្រឹក

      ឈប់ខ្ជឹលហើយ ឥលូវត្រៀមខ្លួនដើម្បីចាប់ផ្តើមអ្វីៗជាថ្មីម្តងទៀត អរគុណដែលបានចូលមកលេង ។ 😀 គិតថានឹងធ្វើជាមនុស្សថ្មីដែលឧស្សាព្យាយាមម្តង។

  5. ខែតុលា 26, 2010 ម៉ោង 6:14 ព្រឹក

    មើលទៅ​ប្រវត្តិរូប​នឹង​ខ្ញុំចាប់​អារម្មណ៍ អ្នក​ស្រលាញ់​បំផុត​គឺ​សាច់ ញ្ញាតិ សរបញ្ជាក់​ឲ្យ​ឃើញ​ថា​ ” គ្រួសារនិយម ” 🙂 និយាយ​លេង​ទេ ។

    • ខែតុលា 28, 2010 ម៉ោង 7:22 ព្រឹក

      សម្ផស្សនិយាយត្រូវតើ ខ្ញុំគិតយូរៗទៅ គឺមានលក្ខណៈគ្រួសារនិយមមែន ភាគច្រើនទង្វើដែលខ្ញុំធ្វើគឺដើម្បីគ្រួសារ ។ តែឥលូវចង់ធ្វើអ្វីៗដើម្បីខ្លួនឯងខ្លះ ព្រោះអាយុខ្ញុំកាន់តែច្រើនហើយ។ kekekke
      😀

  6. ខែតុលា 30, 2010 ម៉ោង 1:48 ព្រឹក

    គេ​អាយុ​១៨ ចាស់​ថា​ពេញ​កំឡោះ តែ​បង​វិញ អាយុ ២៨ ថា​ពេញ​កំឡោះ​ទៅ​វិញ ។ គិត​ខែ​ឆ្នាំ​ពេញ​កំ​ឡោះ​តាម​របៀប​បង​ពិត​ជា​ខាត ច្រើន​ណាស់ ។ គឺ​ខាត​ Experience ដល់​ទៅ ១០ ឆ្នាំ​ឯក​នោះ 🙂 (បទពិសោធន៍ជីវិត) ។

    • ខែ​មីនា 20, 2012 ម៉ោង 1:40 ល្ងាច

      ហាហាហហា…….. និយាយ​មក​ត្រូវ​ហ្មង​ …ខាត​មែន​ហ្នឹង​….

  7. ខែវិច្ឆិកា 2, 2010 ម៉ោង 8:13 ព្រឹក

    ហ្នឹងគេហៅថា ខាតបង់វ័យជាយុវរ័យ ដល់ចាស់ទៅ ទៅជាចាស់ស្ទាវបណ្តោយ 😛

  8. ខែវិច្ឆិកា 7, 2010 ម៉ោង 2:37 ព្រឹក

    អានទៅអានមក បានដឹងថា បងជាមនុស្សលាក់ឈ្មោះលាក់ត្រកូល អីចឹងអោយអ្នកភូមិយើងហៅថាម៉េចទៅ? ប្រយ័ត្នគេដាក់ងារណាបង 😆 😆

  9. ខែវិច្ឆិកា 8, 2010 ម៉ោង 11:30 ព្រឹក

    ឈ្មោះពិតគឺ សារ៉ាត ហៅអីក៏បានដែរ អោយតែពេញចិត្តហៅ តែគេចូលចិត្តហៅបងថា ជឹល ជឹល

  10. ខែធ្នូ 1, 2010 ម៉ោង 9:41 ល្ងាច

    សួស្ដី​បង! រីក​រាយ​ដែល​បានស្គាល់ 🙂

  11. ខែធ្នូ 2, 2010 ម៉ោង 9:35 ព្រឹក

    សួស្តីប្អូន រីករាយដូចគ្នា ហេហេហេ 😀

  12. គាឡុង
    ខែធ្នូ 2, 2010 ម៉ោង 10:12 ព្រឹក

    សួស្តីបងមហោសថ រីករាយដែលបានស្គាល់! ខ្ញុំមិនចង់មានប្រាជ្ញាដូចព្រះមហោសថទេ ព្រោះមនុស្សឆ្លាតពេក​តែង​តែ​មាន​គ្រោះថ្នាក់! ដូចក្នុងរឿងព្រះមហោសថជាឧទាហរណ៍ស្រាប់។

  13. គាឡុង
    ខែធ្នូ 2, 2010 ម៉ោង 10:12 ព្រឹក

    🙂

  14. ខែ​មីនា 18, 2011 ម៉ោង 12:05 ល្ងាច

    សួស្តីប្អូនប្រុស ប៉ាម៉ាក់ប្អូនពិតជាសប្បាយចិត្តណាស់ ដែលឃើញកូនគាត់គិតគូរពីគាត់បែបនេះ ។ សំណាងល្អណាប្អូនប្រុស តស៊ូឡើងដើម្បីក្តីសង្ឃឹមរបស់ប្អូន ។

    • ខែ​មីនា 23, 2011 ម៉ោង 5:30 ល្ងាច

      បាទ ! ខ្ញុំនឹងស៊ូស៊ូ អរគុណដែលបានចូលមកលេងផ្ទះដ៏តូចរបស់ខ្ញុំ ហើយរីករាយដែលបានស្គាល់

  15. Long
    ខែ​មេសា 16, 2011 ម៉ោង 4:19 ល្ងាច

    សួស្តីបង! ការពិតគឺបងសារ៉ាតនៅហ្វេសប៊ុក ឈ្មោះច្រើនចឹងធ្វើអោយផេនដាវង្វេងអស់ហើយ សក្តិសម​ជា​ព្រះ​មហោសថមែន! ហិហិហិហិ ការងារថ្មីបងយ៉ាងមិចដែរ?

    • ខែ​មេសា 18, 2011 ម៉ោង 5:36 ល្ងាច

      សួស្តីប្អូន ហាហា យូហើយអត់ដឹងថាបងទេហ្អី ?​ ការងារបងរវល់ណាស់ ។ ហើយការសិក្សារបស់ប្អូនយ៉ាងម៉េចដែរ?

  16. ខែធ្នូ 8, 2011 ម៉ោង 12:58 ល្ងាច

    សួស្ដីប្អូនប្រុស,
    អានប្រវត្ដិដ៏ជូររបស់ប្អូនរួចចត់ ធ្វើឲ្យខ្ញុំអាណិតខ្លួនខ្ញុំជាងអាណិតប្អូន … និយាយលេងទេ ។ ប្អូនប្រុសពិតជាមានគំនិតរីកចម្រើនមែន ។ សូមឲ្យជួបសំណាងល្អក្នុងជីវិត ។

    • ខែ​កុម្ភៈ 23, 2012 ម៉ោង 3:57 ល្ងាច

      អរ​គុណ​ច្រើន​បង សូម​ជូន​ពរ​បង​ដូច​គ្នា​ 😀

  17. ខែ​មីនា 20, 2012 ម៉ោង 7:08 ព្រឹក

    😆 28 ហៀរកំលោះហើយ នៅល្មមអីទៀត វ៉ាស់ៗៗៗៗៗៗៗ

  18. ខែ​មីនា 20, 2012 ម៉ោង 12:56 ល្ងាច

    😀 .. 29 hoai now… but still kom los..ot ton hea t… kom jes ta tha

  19. ខែ​មេសា 29, 2012 ម៉ោង 10:02 ព្រឹក

    បុសអីជិលម៉េះ ! ងាប់អើយ !

  20. ខែ​ឧសភា 2, 2012 ម៉ោង 8:24 ព្រឹក

    ហាហាហាហា ….. ឥលូវ​ឈប់​ខ្ជឹល​ហើយតើ

  21. AmeL
    ខែ​ឧសភា 21, 2014 ម៉ោង 12:21 ល្ងាច

    ជីវិតលោកកម្ជិលពិត​ជា​តស៊ូមែន

    • ខែតុលា 21, 2014 ម៉ោង 9:53 ព្រឹក

      រៀបរាប់មិនទាស់អស់ផងទេសម្លាញ់

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: