បណ្ណសារ

Archive for ខែ​កុម្ភៈ, 2011

ក្រមុំខួរបង្កង (ភាគ១/វគ្គ១) ៖ កោះឥតដំណឹង

ខែ​កុម្ភៈ 28, 2011 មតិ 15

 

ជំនោវាយោរដូវវស្សាបានធ្វើអោយរលកផ្ទាំងធំៗ បក់​បោក​ផ្ទប់​និង​ច្រាំង​មាន​កំលាំង​ខ្លាំង​ក្លា​បីដូច​ជា​មាន​កំហឹង​និង​ធម្មជាតិ​ដែល​មាន​នៅ​ជុំ​វិញ​សមុទ្រ​រាម​នេះ ។ បើ​យើង​ក្រលេក​ភ្នែក​មើល​ទៅ​កណ្តាល​សមុទ្រ​វិញ​មានកាណូត​ម៉ា​ស៊ីន​មួយ​កំពុង​ធ្វើ​ដំណើរ​ផ្សង​ព្រេង​លើ​ផ្ទៃ​ជលសារ​ពុំ​ដឹង​មាន​ទឹស​ដៅ​ទៅ​ណា​ ។​ កាណូតនេះ​មាន​ឈ្មោះ​ថា​ KK ជាកម្មសិទ្ធ​របស់​លោក​កុង្សី​សុរិយោដី​ ពិសិដ្ឋគុណ ។

លោក ពិសិដ្ឋគុណ​ គឺជាអ្នកមាន​ល្បី​ឈ្មោះបោះ​សំលេង​ពេញ​ទីក្រុង​ភ្នំពេញ​ លោកគឺជា​បុរស​ពោះ​ម៉ាយ​រស់នៅ​ជាមួយ​កូនប្រុស​បណ្តូល​ចិត្ត​តែ​មួយ​គត់​របស់​លោក​ឈ្មោះ​ ពិសិដ្ឋកូលា ដែលជាបុរស​​មាន​រូប​រាង្គ​ស្រស់​សង្ហា​ និង​ មាន​វ៏យ​ត្រឹម​តែ​ ២៨ ឆ្នាំ​ ប៉ុណ្ណោះ ។ លោក ពិសិដ្ឋគុណ​ ជាអ្នក​ស្រលាញ់​ យុត្តិធម៌ និង​ច្បាប់​ជាទី​បំផុត​ ។ គាត់​រស់​នៅ​ក្នុង​វិមាន​ស្កឹម​ស្កៃ​ជា​មួយនិង​អ្នក​បំរើ​ស្រី​ម្នាក់​ ពីព្រោះ​ ពិសិដ្ឋកូលា បានទៅរៀន​ផ្នែក​វិស្វករ​សំណង់​នៅ​ឯ​បរទេស​ គឺប្រទេស​បារាំង​ ។ ពេលវិស្សមកាល​ឆ្នាំ​នេះ ពិសិដ្ឋ​កូលា​ បានត្រលប់​មក​មាតុ​ប្រទេស​វិញ​ ដោយ​បាន​បញ្ចប់​ការសិក្សា​ជាស្ថាពរ​ហើយ ។

ដោយសារ​តែ​ទើប​តែ​ត្រលប់​មក​ពី​សិក្សា​នៅ​បរទេស​ផង ពិសិដ្ឋកូលា ចង់ចំណាយពេល​វេលា​ខ្លះ​ដើម្បីដើរកំសាន្ត អារម្មណ៍​ និង ដើម្បី​អោយ​បាន​ធូរស្រាល​អារម្មណ៍​ខ្លះ​មុននឹងគេ​ចូល​ទៅកាន់​កាប់ការងារ​នៅក្នុង​ក្រុមហ៊ុន​ប៉ា​របស់គេ ។ ពិសិដ្ឋកូលា បានសុំការអនុញ្ញាតិពីលោក​ប៉ា​របស់គេ​ យក​កាណូត​ធុន​ទំនើប​នេះ​មកបើក​បរ​ ដើម្បី​ធ្វើ​ដំណើ​កំសាន្ត​លំហែរ​តាម​សមុទ្រ​ជាមួយនិង​មិត្តភក្ត័មួយក្រុម ។ នៅលើកាណូត​នេះ​ មានយុវជន​រាង​ដ៏​សង្ហា​ មាឌធំ​ដំបង​ ម្នាក់​កំពុង​ឈរអោប​ដៃ​សំលឹង​មើល​ទៅ​លើ​មេឃ​ដែល​មាន​បក្សា​បក្សី​ហើរព្រោង​ព្រាត ។ ទឹកមុខ​របស់គេ​បង្ហាញ​នូវ​ភាព​ម៉ឺង​ម៉ត់​ មិនចេះ​ញញឹម​ ចិញ្ចើម​ជ្រួញ​ ហាក់ ដូចជា​កំពុង​កំពុង​លាក់​ទុក​នូវ​វិបត្តិ​អ្វី​មួយ​ខាង​ផ្លូវ​ចិត្ត​ ។ គេគឺជា​ទេវបុត្រ​កំពូលស្នេហ៍របស់​នារីណា​ទៅ​​ហ្ន​? ហើយ​គេ​កំពុង​មាន​វិបត្តិ​អ្វី​ក្នុង​ខ្លួន​ដែរ​បាន​ជា​មកឈរ​ធ្វើ​មុខ​ស្រពោន​បែប​នេះ​ ? ឱ!​ បើសិន​ជាគេ​បង្ហាញ​ភាព​រីករាយ​តែ​បន្តិច​​ ម៉្លេះ​សម​គេ​ស្រស់​សង្ហា​យ៉ាង​ណាទេ​ នារីៗ ដែល​នៅ​លើ​កាណូត​នេះ​ច្បាស់​ជា​ឈ្លក់​វង្វេង​លួច​ស្រលាញ់​រូប​គេ​យ៉ាងណាទេ ។ ផ្លាកដៃ​របស់គេ​មាន​ឆ្លាក់ជាអក្សរ​បារាំង​ថា​ Coca ។ អូ!​ តាមពិត​គេ​គឺជា​លោក​វិស្វករ​ ពិសិដ្ឋកូលា ទេ​តើ ។

ក្នុងពេល​កំពុង​ស្លុង​អារម្មណ៍​​ជាមួយ​ទេស​ភាព​តាម​ដង​សមុទ្រ​ខ្មែរ​ បុរសម្នាក់​អាយុ​ប្រហែលជា ៣០ ឆ្នាំ មានមាឌធំ​ល្មមពាក់​វ៉ែនតា​ម៉្ញូប​ ដើរមក​ទះ​ស្មា​គេ រួច​និយាយ​ថា ៖

– កូលា ! ឯងកំពុង​គិត​ទៅណាហ្នឹង?

អ្នកកំលោះ​ងាក​មក​រក​ប្រភព​សំលេង​

-​ អូ! ឩត្តម …​ឯងមិនទាន់សំរាកទេ?

– នៅទេ !…..​ ធាតុ​អាកាស​ថ្ងៃ​នេះ​ត្រ​ជាក់​ជាង​សព្វ​ដង​តែ​ម្តង​ …. ហ៊ឺ….​ កូលា ​ពួកយើង​គិត​ទៅ​លេង​ឯ​ណា​ បើ​មួយ​អាទិត្យ​ទៅ​ហើយ​ នូវ​មិន​ទាន់​ជួប​ប្រទះ​កោះ​អ្វី​មួយ​ដូច្នេះសោះ ?

ពិសិដ្ឋកូលា ជ្រែង​ហោ​ប៉ៅ

-​ យើងមក​ដើរ​កំសាន្ត​ពេល​នេះ សង្ឃឹម​លើ​ជំនោ​ ព្រោះ​គេ​ជា​អ្នក​ឩត្តុនិយម ធ្លាប់​ដើរ​លុក​លុយ​គ្រប់​ទី​កន្លែង​ ពុំ​ដឹង​អ្នក​កាន់​ចង្កូត​នាំ​យើង​ទៅ​ណា​ទេ​?

ឩត្តម សើច​ញាក់​ស្មារ​ពោល​បែប​កំប្លែង

– ប្រយត្ន័ជំនោ​នាំ​យើង​យក​ទៅ​លក់​ណា​…. វីវរ .. ក្រមុំ​ថៃ​សុំ​តថ្លៃ​ឯង​មុន​គេ​ហើយ ព្រោះ​សំលាញ់​ឯង​ជាទេវបុត្រ​សំបូរ​ស្នេហ៍នោះអី​ !

ពិសិដ្ឋកូលា​ នៅតែ​រក្សា​ទឹក​មុខ​របស់​ខ្លួន​ក្នុង​សភាព​ស្ងប់​ស្ងាត់ ទោះ​មិត្ត​ខំ​បន្លប់​និយាយ​លេង​សើច​យ៉ាង​ម៉េច​ក៏​គេ​នៅ​តែ​មិន​ញញឹម​ រឺ សើច សូម្បី​តែ​បន្តិច​សោះ​ ។ នាយយើង បន្លឺវាចារ​មួយៗ ៖

– បានមិត្ត​ភក្ត័​លក់​ខ្លួន​ខ្ញុំ​ជា​ការ​​ប្រ​សើរ​ណាស់ ព្រោះ​ខ្ញុំ​មិន​ដឹង​​ខ្លួន ខ្លាច​តែ​ខ្លួន​ខ្ញុំ​មាន​ឩត្តម​គតិ​លក់​ខ្លួនឯង​ដោយ​មាន​មោទ​​នភាព​ពេក​ទើប​ខ្ញុំ​ភ័យ​ ។ មនុស្សយើង​​ម្នាក់​មានតំលៃ​ដោយសារ​ខ្លួន​ឯង​ និង មតិ​​ជុំ​វិញ​យល់​ថា​ មាន​តំលៃ​ទើប​អ្វីៗ​អាច​ប្រព្រិត្តិ​ទៅ​បាន ….

ឩត្តម​ចាប់​ដៃ​របស់​មិត្ត​យ៉ាង​ណែន​

– ឩត្តមគតិ​របស់​ឯង​ ធ្វើ​អោយ​ខ្ញុំ​រំភើប​ចិត្ត​ណាស់​ ។ បុរស​ខ្មែរ​គ្រប់​រូប​ បើសិន​ជាមាន​គំនិត​ស្នេហា​សុទិដ្ឋិ​និយម​ នៅលើ​ស្មារតី​  …. ម៉្លេះ​សម​ថ្លៃ​ថ្នូរ​យ៉ាង​ណា​ទេ​ ។ សម័យ​ឥលូវ​គេ​មើល​ងាយ​បុរស​ខ្មែរ​មួយ​ចំនួន​ធំ​ ព្រោះ​តែ​បុរស​មួយ​ចំនួន​ភ្លេច​តួនាទី​របស់​ខ្លួន​ដោយ​សារ​តែ​សំភារៈ​អូសទាញ​ បុរស​ យល់ថា​នារី​គឺ​ជា​ស្ពក​បាយ សំរាប់​តែ​ពេល​ណា​បង្អង់​ការ​ស្រេក​ឃ្លាន​របស់​គេ​….. ដូចជារូបខ្ញុំ​ថ្វី​បើ​ជា​វេជ្ជ​បណ្ឌិត​ ធ្លាប់​មាន​ការ​ពិសោធន៍​ក្នុង​ការ​ងារ​យ៉ាងណា​ ភាពលំបាក​វេទ​នា​យ៉ាង​ណា​ ក៏​ខ្ញុំ​នៅ​តែ​មាន​ភក្តី​ភាព​ចំពោះ​អូន​​ សុភាព​ ជានិច្ច ។

ពិសិដ្ឋកូលា សួរកាត់ ៖

– តើ​ឩត្តម​ឯង​និង​សុភាព​ គិត​រៀបការ​អង្កាល?​ គ្នា​ដឹង​ថា​ឯង​និង​នាង​ជា​សង្សារ​និង​គ្នា​តាំង​ពី​ ៦ ឆ្នាំ​ មុន​ម៉្លេះ​ តាំងពីមុន​គ្នា​ទៅ​សិក្សា​នៅ​ប្រទេស​ បារាំង​ទៅទៀត ។

ឩត្តម​ តបមួយៗ ៖

– ខ្ញុំអាច​រង់​ចាំ​នាង​នៅ​ឆ្នាំ​ក្រោយ​ ! ពេល​ដែល​នាង​ត្រូវ​បញ្ចប់​ការ​សិក្សារ​នៅ​មហា​វិទ្យាល័យ​អក្សរសាស្រ្ត​ ខ្ញុំ​នឹង​រង់​ចាំ​នាង​រហូត​ដរាបណា​ សុភាព នៅ​តែ​ជា​នារី​មាន​ចិត្ត​ភក្តី​ចំពោះ​រូប​ខ្ញុំ​ម្នាក់ ពីព្រោះ​យើង​ទាំង​ពីរ​ អាចយល់​អ្វី​ៗ​នៅ​ក្នុង​បេះ​ដូង​របស់​ពួក​យើង​អស់​ហើយ​! គ្មាន​អ្វី​គួរ​អោយ​សង្ស័យ​ទៀត​ទេ !

………………..​(សូមរង់ចាំអាន ភាគ ២/វគ្គ១ ជាបន្តទៀត សូមអរគុណ!!!!!)…………………

ប្រលោម​លោក​នេះ ខ្ញុំ​បាន​កែ​សំរួល​ពាក្យ​ពេចន៍​ខ្លះៗ​ ដើម្បី​អោយ​មាន​ភាពរណ្តំ និង សំរួល​ឃ្លា​សារសង​រវាង​តួអង្គ​ ខ្លះៗ​ទៀត​……. សូមអភ័យ​ទោស​ចំពោះ​អ្នក​និពន្ធ​ដើម​ផង។

ចំណាត់ក្រុម ៖ប្រលោមលោក

ក្រមុំខួរបង្កង

ខែ​កុម្ភៈ 23, 2011 មតិ 2

ស្តាប់ទៅវាហាក់ដូចជាចំលែកណាស់មែនទេ ?

នេះគឺជាចំណងជើងនៃប្រលោមលោកមួយដែលខ្ញុំបានអានតាំងពីកុមារភាពមកម៉្លេះ ទឹកដៃអ្នកនិពន្ធអានទៅគួអោយ​កោត​ស្ញប់​ស្ងែង​ដែរ អាន​ហើយ​ជក់​ចិត្ត ។  ខ្ញុំនឹងលើក​យក​រឿង​នេះ មកដាក់​ក្នុងប្រកាស​ចាប់ពី​សប្តាហ៍​ក្រោយទៅ​ហើយ​ ។ គួរអោយ​ស្តាយ​ដែល​មិន​បាន​ស្គាល់​ឈ្មោះ​អ្នក​និពន្ធ​ ។ ប្រសិន​បើអ្នក​និពន្ធ​រឺអ្នក​ណាស្គាល់​ឈ្មោះ​អ្នក​និពន្ធ​ជួយ​ប្រាប់​ផង​ដើម្បី​កុំអោយ​ថា​ខ្ញុំយក​ស្នា​ដៃគេ មកផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាតិ តែគោលបំណង​នៃការដាក់​ផ្សាយ​អត្ថបទ​ប្រលោម​លោក​នេះ​គឺ​ដើម្បី​កុំអោយ​មាន​ការ​បាត់​បង់​តែ​ប៉ុណ្ណោះ ។

ប្រលោមលោកនេះ និយាយពី​និស្សិត​ខ្មែរម្នាក់​បញ្ចប់ការសិក្សា​ពី​បរទេស​ ធ្វើដំណើរកំសាន្ត​តាម​សមុទ្រ​ រួចទៅ​ទើលើកោះមួយ ។ រឿងរ៉ាវចាប់កើតមានពីហ្នឹងមកឯង ។

ចំណាត់ក្រុម ៖ប្រលោមលោក

អារម្មណ៍ម្យ៉ាងដែលថាមិនត្រូវ

ខែ​កុម្ភៈ 17, 2011 មតិ 17

មួយរយៈមុន ចេញពីធ្វើការមានអារម្មណ៍ថា តានតឹងនិងនឿយហត់ ទៅអង្គុយលេងនៅស្តាត ខ្ញុំបានឃើញមីងម្នាក់មានកូនបីនាក់ដើរតាមស្ពាយថង់មួយដើររើសសំបកដបទឹកសុទ្ធដែលគេផឹកទុកចោល ខ្ញុំដកលុយ ២០០០ រៀល ហៅគាត់រួចហុចអោយគាត់ គាត់មិនបានសុំខ្ញុំទេ នេះជាចំនុចដែលខ្ញុំសសើរគាត់ កូនគាត់រត់មកយកទាំងទឹកមុខសប្បាយរីករាយ រួចហើយក៏ងាកទៅញញឹមដាក់ម្តាយវា គាត់បាននិយាយអរគុណខ្ញុំ។ ពួកគាត់ដើរចេញទៅដោយទឹកមុខសប្បាយរីករាយណាស់ ប្រាក់ ២០០០ រៀលវាមិនច្រើនទេ តែអាចធ្វើអោយគាត់បានបញ្ចេញស្នាមញញឹមនៅលើមុខ ខ្ញុំក៏សប្បាយចិត្តដែរ។ .

កន្លែងធ្វើការថ្មី

ខែ​កុម្ភៈ 1, 2011 មតិ 5

មកធ្វើការនៅកន្លែងថ្មីបានមួយថ្ងៃហើយ​ ហាហាហា នេះគឺជាអ្វីដែលខ្ញុំចង់និយាយ