បណ្ណសារ
ស្នាដៃរចនានាមបណ្ណ័ថ្មីរបស់ខ្ញុំ – My New Design for Name Card
រឿងស្នេហាមួយ (វគ្គពីរ)
ជាការពិតខ្ញុំពិតជាឈឺចាប់ណាស់ ចំពោះសំដីរបស់គេដែលបានឆ្លើយតបនិងខ្ញុំនាពេលនោះ។ ហើយខ្ញុំក៏បានតាំងចិត្តថានឹងមិនជួបជាមួយគេ រឺ រក្សានូវទំនាក់ទំនងណាមួយជាមួយគេឡើយ សូម្បីតែត្រឹមជាមិត្តភក្តិ។ ហ៊ឺ!!!
តើអោយធ្វើយ៉ាងណាទៅ តើវាជាកម្មពាររបស់ខ្ញុំរឺយ៉ាងណា ហេតុអ្វីបានជាគេធ្វើបាបផ្លូវចិត្តដល់ថ្នាក់នេះ ហើយនៅតែស្រមៃ និង នឹកដល់គេមិនភ្លេចយ៉ាងនេះ? ហេតុអ្វីបានជារូបភាពរបស់គេតែងតែស្ថិតនៅក្នុងចិត្តខ្ញុំ
អញ្ចឹង? ហើយគ្រប់ពេលហេតុអ្វីបានជាខ្ញុំ ចេះតែកុហកខ្លួនឯងថាគេស្រលាញ់ខ្ញុំ ហើយថ្ងៃណាមួយគេនិងត្រលប់មករកខ្ញុំវិញ។
អស់រយៈកាលជាងមួយសប្តាហ៌មកហើយដែលខ្ញុំមិនបានទាក់ទងជាមួយគេ សូម្បីតែការលេងអ៊ីនធើណេត។ មួយរយៈដែលមិនបានទាក់ទងគ្នានេះ គឺដើម្បីអោយខ្ញុំបានរសាយចិត្ត ពីការឈឺចាប់និងចង់បំភ្លេចរូបគេពី
ក្នុងចិត្តដែលកំពុងឈឺចាប់របស់ខ្ញុំ។ ប៉ុន្តែអ្វីៗដូចមិនបានប្រសើរសោះ។ កាន់តែបំភ្លេច គឺកាន់តែនឹក។ ដូចនេះ ខ្ញុំក៏សំរេចចិត្តថា នឹងបន្តទំនាក់ទំនងជាមួយគេត្រឹមជាមិត្ត។ ប៉ុន្តែនេះត្រឹមតែជា ការបន្លប់ចិត្តតែប៉ុណ្ណោះ។
ជាទំលាប់របស់ខ្ញុំ និង ដើម្បីសុខភាពរបស់ខ្ញុំផង ខ្ញុំតែងតែទៅហាត់ប្រាណនៅពហុកីឡាដ្ឋានជាតិ។ ល្ងាចនេះខ្យល់អាកាសត្រជាក់ល្អណាស់ ធ្វើអោយមានមនុស្សយ៉ាងច្រើនមកហាត់ប្រាណនៅពហុកីឡាដ្ឋានជាតិ។
ស្ទើរមិនគួរអោយជឿសោះ ក្នុងចំណោមមនុស្សរាប់រយ រាប់ពាន់នាក់ ខ្សែចក្ខុរបស់ខ្ញុំ បែជាបាញ់ឆ្ពោះទៅរកមនុស្សម្នាក់ដែលកំពុងដើរត្រុកៗ នៅផ្នែកខាងក្រោមនៃទីលានប្រកួតបាល់ទាត់៕ ខ្ញុំតាមសំលឹងម្នាក់នោះ
យ៉ាងយកចិត្តទុក្ខដាក់ ដោយមន្ទឹលក្នុងចិត្តថាតើគេម្នាក់នោះគឺជាអ្នកណា ហេតុអ្វីបានជាមានអំណាចទាក់ទាញខ្ញុំបែបនេះ។
មើលកាន់តែជិត គឺឃើញកាន់តែជាក់។ ម្នាក់នោះគឺជាមនុស្សម្នាក់ដែលខ្ញុំស្រលាញ់នោះឯង។ ខ្ញំខំតាមសំលឹងគេយ៉ាងយកចិត្តទុកដាក់។ អារម្មណ៌នាពេលនោះ គឺពិតជាពុះកញ្ជ្រោលណាស់ ភយ័ផង អរផង ខឹងផង
អារម្មណ៍មួយឈឺចាប់និងគេកុហកនិងបោកប្រាស់ចិត្តដ៏បរិសុទ្ធរបស់ខ្ញុំ តែអារម្មណ៍មួយទៀតស្ទើរតែធ្វើអោយខ្ញុំរត់សំដៅទៅរកគេ និង រាក់ទាក់គេដោយក្តីនឹករលឹក និង ស្រលាញ់បំផុតអស់ពីដួងចិត្ត។
ក៏ប៉ុន្តែអារម្មណ៌នោះគឺបានត្រឹមតែគិតប៉ុណ្ណោះ ដោយខ្ញំឈរទ្រឹងគឹតម្នាក់ឯងឡើងភ្លឹក រហូតដល់អ្នកហាត់ប្រាណជិតគ្នាកេះ ហើយសួរថា ហេតុអ្វីបានជាឈរភ្លឹកបែបនេះ? ខ្ញុំក៏ភ្ញាក់ខ្លួនឡើង ហើយបានត្រឹមតែញញឹម
ដាក់គេប៉ុណ្ណោះ ដោយមិនមានពាក្យអ្វីឆ្លើយតបនិងគេទេ។ ដល់ត្រង់នេះ ខ្ញុំសូមបើកវង់ក្រចកបកទៅក្រោយបន្តិចថា គេដឹងថាខ្ញុំហាត់ប្រាណនៅទីនេះជាប្រចាំ ហើយក៏ជាកន្លែងដែលគេតែងតែមកអង្គុយមើលខ្ញុំ
រាំហាត់ប្រាណជាប្រចាំដែរ។ វត្តមានរបស់គេនៅពេលនេះ បែរជាធ្វើអោយខ្ញុំមានអារម្មណ៍ថា គេមានចិត្តស្រលាញ់ខ្ញុំប្រាកដណាស់៕ គេមានចេតនាបង្ហាញខ្លួនអោយខ្ញុំឃើញ។ តែអ្វីដែលខ្ញុំគិតមិនយល់ហេតុអ្វី
បានជាគេធ្វើដាក់ខ្ញុំបែបនេះ។ គេគ្រាន់តែដើរមកដល់កន្លែងខ្ញំរាំ ក៏សំលឹងមកមើលខាងលើជាកន្លែងដែលខ្ញុំរាំ រួចគេក៏ដើរបកត្រលប់ក្រោយទៅវិញ។ នេះហាក់បីដូចជាបង្ហាញថា គេគ្រាន់តែចង់ឃើញវត្តមានរបស់
ខ្ញុំតែប៉ុណ្ណោះ គឺគេអស់ចិត្តហើយ។ អារម្មណ៍របស់ខ្ញុំ ដែលឈរមើលគេដើរត្រលប់ក្រោយទៅវិញនោះ គឺចង់តែស្រែកយំទេ ។ ខ្ញុំព្យាយាមតាមមើលគេរហូតដល់ទីបំផុត គឺឃើញគេទៅអង្គុយជាមួយនិងមនុស្សម្នាក់
ដែលខ្ញុំមិនស្គាល់ទាល់តែសោះ ហើយខ្ញុំក៏មិនបានឃើញច្បាស់ដែរ គឺបានឃើញពីចំងាយតែប៉ុណ្ណោះ។
តើអារម្មណ៍ដែលខ្ញុំគិតថាគេស្រលាញ់ខ្ញុំនោះ ត្រូវរឺខុស? រាល់ទង្វើដែលគេធ្វើដាក់ខ្ញុំកាលពីពេលមុន ជាសញ្ញាណមួយបញ្ជាក់ថា គេស្រលាញ់ខ្ញុំយ៉ាងប្រាកដ។ តើខ្ញុំជាមនុស្សឆ្កួតរឺដែលនៅតែចិញ្ចឹមចិត្តគិតថា គេស្រលាញ់
ខ្ញុំ ហើយអនាគត ក្នុងថ្ងៃណាមួយគេនឹងត្រលប់មករកខ្ញុំវិញ?
(នៅមានត សូមរង់ចាំអានវគ្គបី)
Listview with VB6.0
Dear Mr. Phirun, according to your suggestion now i have posted the listview sample code with vb6.0 for you. please download the attached file Listview
ការឈឺចាប់របស់ខ្ញុំ ជាការសប្បាយរបស់អ្នក? – រឿងស្នេហាមួយ (វគ្គ1)
អ្វីទៅជាស្នេហា អ្វីទៅជាការស្រលាញ់ ពាក្យនេះខ្ញុំតែងតែសួរខ្លួនឯងរៀងៗមក ពីព្រោះខ្ញុំតាំងពីតូចរហូតមកដល់ អាយុ 26 ឆ្នាំមិនដែល មានទេស្នេហាស្អីគេនោះ ហើយក៏មិនដែលនឹងគិតថាចង់មានវាដែរ ពីព្រោះខ្ញុំឃើញមិត្តភក្តិរបស់ខ្ញុំជាគំរូ ពូកគេ
ពោពេញដោយការឈឺចាប់ លាយឡំនិងការសប្បាយ។
រហូតមកដល់ចុងអាយុ 26 ខ្ញុំបានស្គាល់និងមនុស្សម្នាក់តាមរយៈការលេងបណ្តាញ អ៊ីនធើណេត។ ការលេងជាមួយគ្នាដំបូង
គិតថាត្រឹមជាមិត្តជិតស្នឹទ្ធិធម្មតាតែប៉ុណ្ណោះ ព្រោះក៏មិនសូវទាក់ទងគ្នាប៉ុន្មានដែរក្រៅពីលេងអ៊ីនធើណេតជាមួយគ្នា។
ប៉ុន្តែអ្នកណាទៅដឹងទៅថា ការលេងសើច ការលេបខាយ និង អាកប្បកិរិយារបស់គេ បែជាធ្វើអោយខ្ញុំកត់សំគាល់ថា គេស្រលាញ់
ខ្ញុំ ពីព្រោះគេតែងតែប្រើពាក្យសំដី និង ឫកពារប្រចណ្ឌ័នៅពេលដែលខ្ញុំ ស្និទ្ធស្នាល រឺ លេងជាមួយនិងអ្នកផ្សេង៕ មិនមែនតែរូបខ្ញុំ
ទេ ដែលគិតបែបនេះ មិត្តភក្តិដែលលេងជាមួយគ្នាក៏គេគិតដូចខ្ញុំដែរ៕ ប្រការនេះ បានធ្វើអោយខ្ញុំស្រលាញ់គេដោយមិនដឹងខ្ឡួន។
យូរបន្តិចម្តង បន្តិចម្តង អារម្មណ៌នៃការស្រលាញ់ក៏កាន់តែរីកដុះដាល ធ្វើអោយខ្ញុំលង់កាន់តែជ្រៅ ទៅលើសេចក្តីស្នេហាមួយនេះ។
ទន្ទឹមនិងការស្រលាញ់នេះ ស្រាប់តែគេបែជាប្រើពាក្យមួយម៉ាត់យ៉ាងពឹសពុលមកប្រាប់ខ្ញុំថា នេះគឺគ្រាន់តែជាការលេងសើចរបស់
គេតែប៉ុណ្ណោះ។ នេះជាការលេងសើច? ខ្ញុំមិនបានបន្លឺសំលេងទេ តែខ្ញុំបានសួរពាក្យនេះតាមរយៈទូរស័ព្ទពីព្រោះយើងកំពុងតែ និយាយគ្នាតាមរយៈអ៊ីនធើណេត។ ខ្ញុំមិនបាននិយាយ ហើយគេក៏មិនបានលឺសំលេងខ្ញុំមែន តែពេលនោះខ្ញុំពិតជាតក់ស្លុត និងរន្ធត់
ចំពោះពាក្យពេចន៍ដែលគេបាននិយាយ អារម្មណ៍នៃការឈឺចាប់ក៏បានកើតឡើងមួយរំពេចនូវក្នុងចិត្តរបស់ខ្ញុំ ប្រៀបដូចជាមាន
ព្រួញរាប់ពាន់ ម្ជុររាប់លាន កំពុងចាក់ដោតបេះដូងខ្ញុំ និងដូចជាកំពុងមានដុំភ្លើងមួយយ៉ាងធំកំពុងឆាបឆេះរោលរាល ក្នុងដើមទ្រូង
របស់ខ្ញុំ គឺវាចុកចាប់ណាស់។ ទឹកភ្នែករបស់ខ្ញុំក៏ចាប់ផ្តើមហូរដោយមិនដឹងខ្លួន តើហេតុអ្វីបានជាខ្ញុំយំ? មនុស្សដែលធ្លាប់តែ
រឹងមាំម្នាក់ បែរជាមកស្រក់ទឹកភ្នែកដោយសាររឿងនេះ? ។
ទន្ទឹមនិងការឈឺចាប់របស់ខ្ញុំ គេបែជាសរសេរអត្ថបទតបមកវិញតាមរយៈអ៊ីនធើណេត ប្រកបដោយការសប្បាយរីករាយ ហើយបែរជា
និយាយថាអោយខ្ញុំរកមនុស្សម្នាក់ផ្សេងទៀតទៅ។ តើគួរដែរទេ? ហេតុអ្វីបានជាអ្នកធ្វើអោយខ្ញុំធ្លាក់ខ្លួនដល់ថ្នាក់នេះហើយ បែរ
ជាមកនិយាយដោយភាពងាយស្រួល សប្បាយ និងសោះអង្គើយដូចជាគ្មានរឿងអ្វីកើតឡើងទៅវិញ?
ការឈឺចាប់របស់ខ្ញុំ ជាការសប្បាយរបស់អ្នក? ខ្ញុំជាមនុស្សល្ងង់ រឺក៏មានមនុស្សប៉ុន្មាននាក់មកហើយដែលឈឺចាប់ដោយសារអ្នកដូច
ជារូបខ្ញុំ? ហេតុអ្វីបានជាយកការឈឺចាប់ និង ភាពអាម៉ាស់របស់អ្នកដទៃមកលេងសើចជាការសប្បាយទៅវិញ? គ្រប់ពាក្យដែលអ្នក
និយាយ អ្នកតែងតែអួតខ្លួនថា ជាមនុស្សចេះដឹង រៀនសូត្របានខ្ពង់ខ្ពស់ ហេតុអ្វីក៏ធ្វើបែបនេះ?
និយាយរួមគេកុហកខ្ញុំតាំងពីដំបូងមកម្ល៉េះ តែដោយសារតែខ្ញុំជាមនុស្សត្រង់ពេក ទើបមិនបានគិតដល់ គឺឈ្មោះពិតរបស់គេក៏គេមិន បានប្រាប់ត្រង់ដែរ៕ តែមិនអីទេ ចាត់ទុកថាឈ្មោះក្លែងក្លាយនោះជាមនុស្សដែលខ្ញុះស្រលាញ់ ហើយបានស្លាប់បាត់ទៅហើយ ដោយយកទាំងការស្រលាញ់ និង អនុស្សាវរីយ៍ទាំងអស់ទៅជាមួយផង ក៏ប៉ុន្តែគេម្នាក់ដែលមានឈ្មោះក្លែងក្លាយនោះ បានរស់នៅ
និងរក្សាភក្តីភាពនៅក្នុងចិត្តខ្ញុំរហូត។
(ខ្ញុំមានចំរៀងមួយបទ សំរាប់រឿងរ៉ាវនេះ តែដោយពេលវេលាមិនគ្រប់គ្រាន់ ខ្ញុំនឹងដាក់ចំរៀងនោះនៅពេលក្រោយ សូមរង់ចាំអានបន្ត)
មានអារម្មថាធុញទ្រាន់និងការងារហើយ
រាល់ថ្ងៃ និងពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានអារម្មណ៍ធុញទ្រាន់និងការងារទៅៗ ហើយ។ ខ្ញុំបំពេញការងារនៅក្រុមហ៊ុនមួយដែលមាន លក្ខណៈជាគ្រួសារ តែទទួលបានបៀវត្សន៍គួរសម។
កាលមុនចូលមកបំពេញការងារនៅទីនេះ ខ្ញុំក៏ដឹងដែរថាវាមានសភាពរញ៉េរញ៉ៃ ប៉ុន្តែខ្ញុំមានជំនឿចិត្តថា អាចរៀបចំ
អោយមានលក្ខណៈល្អប្រសើរឡើងវិញ ដោយយោងទៅលើបទពិសោធន៍ និង សមត្ថភាពដែលធ្លាប់បំពេញការងារ
កន្លងមក៕
តែពេលនេះ ពិតជាមិនអាចកែរឡើងទេ ពីព្រោះមានសភាពលក្ខណៈគ្រួសារទាំងដុល ព្យាយាមយ៉ាងណា បានត្រឹមតែក្រុមគ្រួសារ និងជាពិសេសប្រធានក្រុមហ៊ុនស្តីអោយ៕
ប៉ុន្តែចេះតែទ្រាំធ្វើទៅ យកប្រាក់ខែរ។ 😀
ច្បាប់ប្រុស
1 រៀនបទរៀនបាទចាស កំច្រឡាសលើរៀមច្បង
ស្រដីនិងអ្នកផង ពាក្យអោយគួរកំអែងវ៉ី។
2 អឺ អើ អញដាច់សាច់ ឆ្គងពាក្យពេចន៍គេស្រដី
ដើមដៀលអោយអប្រីយ៍ ស្រដីថាកូនអិតពូជ។
3 ចាស់ទុំមិនប្រដៅ ជេកូនចៅទើបវាខូច
គេថាកូនអត់ពូជ មិនដឹងច្បាប់និងចាស់ទុំ។
4 គេដៀលដល់ម៉ែឳ គេអាស្រូវស្អុយរហ៊ុម
គេស្តីដើមជាវជុំ តំនៀលនោះមកដល់ចាស់។
មតិថ្មីៗ