ក្រុម​ហ៊ុនផលិតចំរៀងនៅកូរ៉េ ត្រៀមប្តឹងផលិត​កម្ម KH ពីបទលួចចម្លងបទ​ចំរៀងនិងស្ទីលរាំ

ខែកញ្ញា 13, 2010 មតិ 7

នេះជាមេរៀនមួយសំរាប់ផលិតកម្មផ្សេងៗទៀតដែលចូលចិត្តចំលងបទគេយកមកច្រៀង។ សូមអានពត័មានលំអិតនៅទីនេះ

http://kohsantepheapdaily.com.kh/article/20100912-033254.html

My Photo – The greatest day of my life

ខែកញ្ញា 3, 2010 មតិ 4

This was in 2005 the day of my greatest day in my life. I felt so shock when receiving a call from BBU that i was the candidate who provided the great honor to the stage to get Certificate from Somdech Hun Sen. That time i nearly did’t believe my ears i proved the caller many times to make sure. But what i know was i had done the best for my thesis and state exam. 😀
 

FAOF

ខែកញ្ញា 1, 2010 បញ្ចេញមតិ

FAOF is the name that i set for my party. My online friends suggest to celebrate a party for our friendship, so i name it First Anniversary of Our Friendship. For nearly than 7 years since i started playing mIRC ( IRC chat ) but just more than a year that i have created some closed relationship with my friends on IRC. Now we celebrate that party to cheer our friendship. So proud to have it.

My Facebook

ខែសីហា 31, 2010 បញ្ចេញមតិ

អំពើហឹង្សាក្នុងគ្រួសារ

ខែសីហា 31, 2010 មតិ 7

តើអំពើហិង្សាក្នងគ្រួសារ ជះឥទ្ធិពលអ្វីខ្លះដល់កូនៗ?

ចំណាត់ក្រុម ៖Uncategorized

វាសនា

ខែសីហា 30, 2010 មតិ 10
មិនយល់ពីវាសនា តើអ្វីទៅជាវាសនា? តើយើងអាចរើបំរះប្រឆាំងនិងវាសនាបានទេ?

ក្នុង ១​ ថ្ងៃ មាន​ 24 ម៉ោង តើអ្នកបានធ្វើអ្វីខ្លះ?

ខែសីហា 19, 2010 មតិ 11

ហេតុផលអ្វីដែលធ្វើអោយស្នេហាបែកបាក់?

ខែសីហា 17, 2010 មតិ 4

ស្នេហា <— ពាក្យមួយម៉ាតនេះលឺសឹងតែសឹកក្រដាសត្រចៀកទៅហើយ ហើយក៏តែងតែគិតថាគ្មានអ្នកណាអាចចៀសផុតពីវាបានដែរ។

តើស្នេហាជាអ្វី? មាននិយមន័យជាច្រើនទៅលើពាក្យនេះ តែមិនដែលមានអត្ថន័យណាបកស្រាយអោយចុំនោះទេ។ ភាគច្រើននៅពេលដែលគេនិយាយដល់ពាក្យនេះ គឺគេនឹកទៅដល់ស្នេហាប្រុសហើយនិងស្រី។ តើស្នេហាជាសេចក្តីស្រលាញ់មែនទេ៕ ស្នេហាមិនត្រឹមតែប្រើសំរាប់ការស្រលាញ់ប្រុសនិងស្រីនោះទេ នៅមានបងប្អូន សាច់ញាតិ្ត និង មិត្តភក្ត័ ជាដើម។

តែពេលនេះ ខ្ញុំក៏មិនខុសពីអ្នកដទែដែរ អោយតែនិយាយដល់ពាក្យស្នេហា គឺសំដៅលើតែសម្ព័ន្ធភាពរវាងប្រុស ហើយនិងស្រី។ យុវវ័យ ឥឡូវគេសប្បាយចិត្តនិងពោលពាក្យថា គេមានស្នេហា និង មានសង្សារហើយ។ តែតាមគំនិតខ្ញុំគេមិនទាន់យល់ថាអ្វីទៅ ជាស្នេហា អ្វីទៅជាការស្រលាញ់អោយបានច្បាស់លាស់នៅឡើយទេ  គឺគេធ្វើទៅតាមអារម្មណ៍ផ្ទាល់ខ្លួនមួយរយៈខ្លី ឬ ទៅតាមឥទ្ធិពលនៃសង្គម​ សំរាប់ជាការបង្អួតភ្នែកមិត្តភក្ត័តែប៉ុណ្ណោះ។  អញ្ចឹងហើយស្នេហារបស់គេកើតមានឡើងតែមួយឆាវ រួចក៏បែកបាក់ទៅវិញ។

សួរថាតើកត្តាអ្វីខ្លះដែលអាចនាំអោយស្នេហាឈានទៅដល់ការបែកបាក់?

1, មិនមានអារម្មណ៍ពិតថាស្រលាញ់ ៖ ការស្រលាញ់របស់គេ គឺកើតឡើងភ្លាមពេក ក៏គិតថាខ្លួនឯងស្រលាញ់ រួចក៏ព្យាយាមចាប់ផ្តើមទំនាក់ទំនងស្នេហា។ គេមិនមានភាពប្រាកដក្នុងចិត្តទៅលើបញ្ហាស្នេហានេះទេ។ រួចហើយក៏ធុញទ្រាន់ បន្ទាប់មកក៏បែកគ្នា អ្នកខ្លះកឈឺចាប់ អ្នកខ្លះក៏មិនមានកើតអី។

2, ការចង់ដឹងហួសហេតុ ៖ អ្នកខ្លះចង់ដឹងគ្រប់រឿងរបស់ដៃគូ បង្កអោយមានការធុញទ្រាន់ នឹងដៃគូអាចនឹងគិតថា ខ្លួនដូចមានអ្នកតាមដានគ្រប់ជំហាន គ្មានសិទ្ទិសេរីភាព បង្កអារម្មណ៍តានតឹងនិងហត់នឿយ។

3, ប្រចណ្ឌ័ជ្រុល ៖ ជាការពិតនៅពេលអារម្មណ៍ស្រលាញ់កើតមាន ការប្រចណ្ឌ័នឹងកើតមកតំណាលគ្នា ខ្លាចគេមានអ្នកផ្សេង ស្រលាញ់អ្នកផ្សេង​ ក្នុងកំឡុងពេលដែលគេមិននៅក្បែរយើង។

4, ការសង្ស័យ ៖​ តើគេកំពុងធ្វើអ្វី? ជាមួយអ្នកណា? នៅទីណា? មាននឹកយើងដែររឺអត់? ម្តេចមិនទូរសព្ទ័មក? ការសង្ស័យនាំមកនូវការ រំខានដល់ផ្នែកផ្លូវចិត្ត អាចឈានទៅដល់ការជីកសួរដេញដោល មើលតែដៃគូជាអ្នកទោស។ នៅពេលដែលគេមិនប្រាប់កើតមានអារម្មណ៍ខឹង ថាគេមិនស្មោះ។ សង្ស័យច្រើនជាកត្តាដែលនាំមកនូវការបង្កជំលោះ និង បង្កើតអោយមានអារម្មណ៍ប្រចណ្ឌ័និងមិនទុកចិត្តគ្នាកើតមានឡើង។

5, យកអារម្មណ៍ខ្លួនឯងជាធំជ្រុលពេក ៖ ភាគច្រើនចង់អោយគេធ្វើអ្វីសំរាប់តែយើង ដើម្បីយើង និង​ធ្វើអ្វីទៅតាមការបង្គាប់បញ្ជាដែល យើងចង់បាន។ បើគេមិនធ្វើតាម ថាគេមិនស្រលាញ់ខ្លួនយើង ។ ការដែលធ្វើតាមតែអារម្មណ៍គេរហូត ដៃគូនឹងកើតមានអារម្មណ៍ធុញទ្រាន់ដូចគ្នា។

6, យកចិត្តដៃគូជ្រុល ៖ អ្នកខ្លះយកចិត្តដៃគូជ្រុលពេក ធ្វើអោយគេមានអំណួត។ មិនយូរមិនឆាប់នឹងធ្វើអោយយើងអស់តំលៃ ហើយអារម្មណ៍នឿយណាយរបស់គេ ជំពោះយើងងាយស្រួលនឹងកើតមាន។

7, អោយតំលៃខ្លួនឯងជ្រុល ៖​ គិតថាដៃគូមិនស្មើយើង ក្រជាងយើង រឺ​ មិនស្អាតដូចយើងជាដើម។

មានមតិយោបល់តែត្រឹមនេះ ចាំនឹកឃើញចាំដាក់បន្ថែម។

ពេលវេលាផ្លាស់ប្តូរ រឺ ចិត្តមនុស្សផ្លាស់ប្តូរ

ខែសីហា 13, 2010 មតិ 2

មតិភាគច្រើនតែងតែយល់ថា ពេលវេលាមិនទៀងទាត់ ហើយផ្លាស់ប្តូរមិនឈប់ឈរ តែសំរាប់ខ្ញុំបែរជាយល់ថា ពេលវេលាមិនចេះផ្លាស់ប្តូរទេ គឺទៀងទាត់ល្អណាស់។ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ មួយថ្ងៃមាន24 ម៉ោង 1 ម៉ោងមាន 60 នាទី  1 នាទី មាន 60 វិនាទី​ជាទៀងទាត់។ ថ្ងៃរះពីទិសខាងកើត ហើយលិចទៅវិញនៅទិសខាងលិច ជាទៀងទាត់។

តែអ្វីដែលធ្វើអោយមានការផ្លាស់ប្តូរគឺចិត្ត និង ការគិតរបស់មនុស្ស ដែលតែងតែកែប្រែផ្លាស់ប្តូរ រាល់វិនាទី។

ត្រឹមត្រូវទេ?

ខ្មាសគេដូចស្រាតខោអោយគេឃើញខ្មាសខ្មុំកណ្តាលផ្សារ

ខែសីហា 6, 2010 មតិ 17

មិនដឹងថាជាអ្នកនិពន្ធ​(គួរតែហៅថាអ្នកបកប្រែ និង​ អ្នកពួកែចំលងគេ បានត្រូវ) មានអារម្មណ៍ខ្មាសអៀនដូចជាខ្ញុំដែររឺក៏អត់ទេ នៅពេលដែលបានលឺពាក្យចេញពីជនជាតិចិននិយាយថា ខ្មែរគ្មានចេះស្អីទេលើវិស័យចំរៀងក្រៅពីចំលងនិងបកប្រែចំរៀង ចិនយកមកច្រៀង។ ខ្ញុំពិតជាខឹងណាស់ ពីព្រោះថា ពួកចិនអស់ហ្នឹងអោយប៉ាភ្លើ និយាយមកដូចឡប់ ។ ពួកអាចិនអស់ហ្នឹង និយាយចេញ មកដូចអត់ខួរ អត់ភ្នែក អត់ត្រចៀកស្តាប់   ខ្មែរពូកែណាស់ សំរាប់អ្នកនិពន្ធចំរៀងឥលូវ គឹមិនមែនចំលងតែបទចិនទេ គឺមានបទថៃ អង់គ្លេស និង កូរ៉េជាដើម។ ជួនកាលបទបរទេសមួយ ខ្មែរយកមកច្រៀង 3-4 ផលិតកម្ម ។ កុំជោអាអូនចិន !!!!! អ្វីដែលបរទេសមាន ខ្មែរក៏មានដែរ បទចំរៀងគេទើបតែចេញ ខ្មែរក៏ចេញបានដូចគេដែរ ខុសតែត្រង់ភាសារទេ។ ឃើញនូវ?  ម៉េចក៏វាមិនវាយតំលៃតែអ្នកនិពន្ធជំនាញខាងបកប្រែ និង​ ផលិតកម្មទាំងនោះទៅ មកម៉ៃសរុបថា ខ្មែរ ខ្មែរ​ ចឹង។ ខ្មាសគេណាស់លោកអើយ!!!!!!