កន្លែងធ្វើការថ្មី

ខែ​កុម្ភៈ 1, 2011 មតិ 5

មកធ្វើការនៅកន្លែងថ្មីបានមួយថ្ងៃហើយ​ ហាហាហា នេះគឺជាអ្វីដែលខ្ញុំចង់និយាយ

អ្វីទៅជាសេចក្តីសុខពិតប្រាកដ?

ខែធ្នូ 27, 2010 មតិ 4

គឺសេចក្តីស្ងប់

គួរទៅរឺមិនគួរទៅ

ខែធ្នូ 1, 2010 មតិ 9

ច្រើនលើកច្រើនសារមកហើយដែលកន្លែងធ្វើការចាស់គេព្យាយាមទាក់ទងអោយទៅបំរើការងារអោយគេវិញ ហើយខ្ញុំតែងតែបដិសេធន៍។ ភាពស្ទាក់ស្ទើរនៅតែជាបញ្ហាសំរាប់មនុស្សដូចជាខ្ញុំ។ កន្លែងដែលគេហៅទៅនោះវានៅឆ្ងាយៗពីទីក្រុងពេក។

លើកនេះគេហៅទៀតហើយអោយទៅខេត្តកោះកុង។ មិនដឹងជាគួរសំរេចចិត្តយ៉ាងណាទេ។ បើទៅត្រូវយកម៉ាក់ទៅនៅជាមួយ មិនចង់អោយគាត់នៅភ្នំពេញតែឯងទេ ហើយក៏មិនចង់អោយគាត់ទៅនៅស្រុកដែរ (ពីព្រោះគាត់អ្នកធ្វើម្ហូបអោយខ្ញុំញ៉ាំ) បើនៅភ្នំពេញ ការងាររាល់ថ្ងៃដូចគ្មានអីរីកចំរើនសោះ។

ចំណាត់ក្រុម ៖រឿងរ៉ាវនៃជីវិតខ្ញុំ

អនិច្ចារ

ខែវិច្ឆិកា 29, 2010 មតិ ១

សូមជូនកំណាព្យ​ មួយក្នងឪកាសបុណ្យគំរប់ 7​ ថ្ងៃ បន្ទាប់ពីសោកនាដកម្ម។ សូមចុចដោនឡូតឯកសារហ្នឹងផង។

អនិច្ចារ 



អប៉ីជំនឿលើពុទ្ធទំនាយ និង បញ្ហាសោកនាដកម្មនៅលើស្ពានកោះពេជ្រ

ខែវិច្ឆិកា 24, 2010 មតិ 39

ពុទ្ធទំនាយ?​ រឿងរ៉ាវនៅលើស្ពានកោះពេជ្រត្រូវបានជីដូនខ្ញុំប្រាប់ថា វាជាផ្នែកចុងក្រោយនៃពុទ្ធទំនាយ ដោយគាត់យោងទៅតាមជីតាទួតខ្ញុំប្រាប់គាត់ អោយគាត់ចាំសំគាល់មើល។ ជីតាទួតខ្ញុំប្រាប់ថា​ នៅពេលដែលប្រទេសយើងបានសុខសាន្ត ហើយនោះ នឹងនៅមានបញ្ហាដ៏រន្ធត់មួយទៀត គឺមានមនុស្សស្លាប់គរជើងគ្នានៅទន្លេចតុមុខ។ ថ្វីត្បិតតែរឿងនេះ ដំបូងគឺមិនគួរអោយជឿ ពីព្រោះអ្នកណាទៅគិតដល់ថា ប្រទេសអស់សង្គ្រាមហើយ នៅមានមនុស្សស្លាប់គរជើងគ្នាទៀតនោះ? តែឥលូវរឿងនេះបានកើតឡើងហើយ។ គ្មានអ្វីក្រៅពីសោកស្តាយទេ ទោះបីមិនជាប់សាច់ញាតិ ក៏ជាបងប្អូនខ្មែរតែមួយដែរ បានត្រឹមតែយំអាណិត និង​ សោកស្តាយតែប៉ុណ្ណោះ។

បុណ្យអុំទូកជិតចូលមកដល់ហើយ នឹកអានុស្សាវរីយ៍ឆ្នាំមុនណាស់

ខែវិច្ឆិកា 3, 2010 មតិ 4

ខ្យល់ត្រជាក់ៗ មានអារម្មណ៍ស្រស់ថ្លាណាស់។ ហេហេហេ

អុំទូកជិតចូលមកដល់ហើយ។ នឹកឃើញអុំទូកឆ្នាំមុន ខ្ញុំ និង មិត្តរួមការងារ 4 នាក់ទៀត មិនដឹងជាឆ្កួតអី នាំគ្នាចូលលុយគ្នាទៅលក់ទឹកសុទ្ធ ទឹកក្រូច នំក្មេង នៅក្រោយសាលារចនា ដោយសុខចិត្តអង្គុយស្ងាបក៏មិនហ៊ានដេកដែរ។ លក់មានទៅចំនេញស្អី។ ស្រីៗចេះតែមានគំនិតចង់លក់ដូរ ឯងប្រុសហ្នេះក៏ចង់សាកល្បងនិងគេដែរ។ សំណាងហើយអត់ខាត បានម៉ាល្មមតែហូបចុកបុកទំពារ។ របស់នៅសល់យកទៅដើរលេងជុំគ្នាក្រោយបុណ្យអំទូក សប្បាយម្យ៉ាងដែរ។

ដោយចង់ឌឺអ្នកទាំងនោះ​ ឆ្នាំនេះខ្ញុំសាកបបួលគេទៀត ម្នាក់ៗគ្រាន់តែលឺ គឺរអាតែម្តង ហេហេហេ។

ជិតដល់ថ្ងៃចូលរោងទៀតហើយ!!!!

ខែតុលា 29, 2010 មតិ 14

រយៈកាលបីឆ្នាំនេះ ខ្ញុំចូលរោងការ៣ដងហើយ មួយឆ្នាំម្តង មួយឆ្នាំម្តង ។ ស្តាប់អោយច្បាស់សិនកុំទាន់អាលយល់ច្រឡំ​ ហើយវាយតំលៃខ្ញុំក្នុងផ្លូវខុស។ ខ្ញុំមិនមែនជាកូនកំលោះទេ គឺខ្ញុំគ្រាន់តែជាអ្នកកំដរការគេតែប៉ុណ្ណោះ។ ហេហេហេ!!!!

លើកនេះត្រូវទៅកំដរគេនៅឯខេត្ត(ទីក្រុងតាខ្មៅ)​។ ដូចនេះត្រូវដាច់យប់យ៉ាងតិច ពីរ យប់។ ជិតបានរូបថតកំដរការគេ យកមកដាក់នៅ ហ្វេស បុក ទៀតហើយ។

Where to start and where to end?

ខែតុលា 18, 2010 បញ្ចេញមតិ

now i feel i am stucking in the middle of my life way. I dont know where to start and where to end? @.o Life is full of obstackle but i have tried my best… 😀

តើកត្តាអ្វីខ្លះ ដែលជំរុញអោយមនុស្សភេទ ដូចគ្នាស្រលាញ់គ្នាបាន?

ខែកញ្ញា 20, 2010 មតិ 40

1, តើកត្តាអ្វីខ្លះ ដែលជំរុញអោយមនុស្សភេទ ដូចគ្នាស្រលាញ់គ្នាបាន?

2, តើស្នេហារបៀបនេះ អាចអោយអ្នកទាំងពីររស់នៅជាមួយគ្នាជាប្តីប្រពន្ធដល់ចាស់កោងខ្នងដែរទេ?

3, តើអ្នកយល់យ៉ាងណាចំពោះ ការស្រលាញ់ភេទដូចគ្នានេះ? (គាំទ្រ​ ឬ មិនគាំទ្រ)។

If you have 1.000.000 USD, what would you spend with it?

ខែកញ្ញា 17, 2010 មតិ 8

please post your answer, 😀