គ្មានចំណងជើង
១. ស្តាយខ្លួនជាស្រី ក្នុងវ័យជំទង់ នៅក្មេងគំនិតខ្លៅល្ងង់ នាំខ្លួនអោយលង់ក្នុងរឿងស្នេហា ភ្លើតភ្លើនខុសផ្លូវ នាំចិត្តខោ្លចផ្សារ អ្នកផងជេរស្តីនិន្ទា រឺជាវេរាសំរាប់រូបខ្ញុំ។
២. សែនស្តាយដួងចិត្ត ស្តាយព្រហ្មចារីយ៍ រស់នៅសែនខ្មាសលោកីយ៍ ជិវិតអប្រីយ៍ជួបនិងទុក្ខធំ ស្នេហ៍ចំប្រុសក្បត់ សាវាដោះដៃ រេចិត្តប្រែប្រួលពីរបី បញ្ចប់និស្ស័យអោយស្រីទឹកភ្នែក។
R. បន្ទោសអ្នកណា ខ្ញុំល្ងង់ខ្លួនឯង អនិច្ចា ទ្រូងសែនចំបែង រស់ដូចជាផ្សែង រសាត់គ្មានត្រើយ នេះកំហុសខ្ញុំកែមិនបានឡើយ ទឹកភ្នែកហូរគ្មានពេលស្បើយ ឱខ្លួនខ្ញុំអើយត្រូវធ្វើយ៉ាងណា។
៣. ណ្ហើយកាត់ចិត្តចុះ លាប្រុសអប្រីយ៍ តាំងចិត្តរស់នៅជាថ្មី លាងបាននិស្ស័យកសាងវាសនា តាំងចិត្តអោយមាំ ស៊ូទ្រាំពុះពារ ក្តីទុក្ខខ្ញុំសូមស្មាលា ឈប់ឈឺគ្រាំគ្រា ស្នេហាឥតន័យ។
នឹកអូនណាស់
1 យប់ណាស់ទៅហើយ អូនអើយដឹងទេបងនឹក យប់ថ្ងៃល្ងាចព្រឹក រលឹកនឹកតែរូបពៅ សំលឹងតារា រះឆ្ងាយទ្រូងសែនហ្មងសៅ ធ្វើម្តេចនឹងបានជិតពៅ បើពេលឥលូវគ្មានភព្វវាសនា។
២. អាធ្រាតស្ងាត់សូន្យ អូនអើយបងសែនចំបែង កណ្តោចកណ្តែង សង្រេងអារម្មឯកា ស្រឡាញ់មនុស្សម្នាក់ អួលអាក់ទ្រូងរែងខ្លោចផ្សារ ស្រម៉ៃតែវង្សភក្រ្តា លង់ជ្រៅរណ្តៅស្នេហាគ្មានន័យ។
R. ចង់ទូរសព្ទ័សួរ តែខ្លាចមិនគួរក្នុងពេលរាត្រី ផ្ញើសារទៅស្រី ខ្លាចអូនកាត់ន័យថាបងមិនល្អ បងនឹកអូនណាស់ ស្រឡាញ់អូនណាស់ដោយចិត្តស្មោះស ចិត្តបងចង់ស្រែកអង្វរ ផ្តាំតាមព្រះពាយអោយជួយប្រាប់ថ្លៃ។
៣. គេងហើយរឺនៅ ពៅអើយមាននឹកបងទេ ទ្រូងបងឥតល្ហែ ព្រោះតែក្តីស្នេហ៍ពិសី នឹកបងខ្លះផង អោយទ្រូងបងផុតទុក្ខរីងរៃ ជាតិនេះប៉ងគូនិស្ស័យ គឺបងនិងស្រីជាគូជីវិត។
អ្វីទៅជាអារម្មនៃការស្រឡាញ់ភេទដូចគ្នា?
នឹកផ្ទះ
ចង់ប្រាប់ថានឹកស្រុកកំណើតណាស់!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
មកវិញហើយ ជៀសជៀស ប្រយត្ន័បុក :D
ជិតបានស្គាល់ទឹកដីនៃប្រទេសកូរ៉េ ហើយ ។ សុខសប្បាយទេ អ្នកភូមិ វើត ប្រេស អើយ ខ្ញុំមកវិញហើយ ហាហាហា
រូបមន្តខ្លះៗលើ Excell
Excel Functions: Vlookup, Isna, Match
http://www.meadinkent.co.uk/xlvlookupmatch.htm
ខ្ញុំគិតថាវាមានប្រយោជន៍ ចុះអ្នករាល់គ្នាវិញ?
ក្រមុំខួរបង្កង (ភាគ១/វគ្គ១) ៖ កោះឥតដំណឹង
ជំនោវាយោរដូវវស្សាបានធ្វើអោយរលកផ្ទាំងធំៗ បក់បោកផ្ទប់និងច្រាំងមានកំលាំងខ្លាំងក្លាបីដូចជាមានកំហឹងនិងធម្មជាតិដែលមាននៅជុំវិញសមុទ្ររាមនេះ ។ បើយើងក្រលេកភ្នែកមើលទៅកណ្តាលសមុទ្រវិញមានកាណូតម៉ាស៊ីនមួយកំពុងធ្វើដំណើរផ្សងព្រេងលើផ្ទៃជលសារពុំដឹងមានទឹសដៅទៅណា ។ កាណូតនេះមានឈ្មោះថា KK ជាកម្មសិទ្ធរបស់លោកកុង្សីសុរិយោដី ពិសិដ្ឋគុណ ។
លោក ពិសិដ្ឋគុណ គឺជាអ្នកមានល្បីឈ្មោះបោះសំលេងពេញទីក្រុងភ្នំពេញ លោកគឺជាបុរសពោះម៉ាយរស់នៅជាមួយកូនប្រុសបណ្តូលចិត្តតែមួយគត់របស់លោកឈ្មោះ ពិសិដ្ឋកូលា ដែលជាបុរសមានរូបរាង្គស្រស់សង្ហា និង មានវ៏យត្រឹមតែ ២៨ ឆ្នាំ ប៉ុណ្ណោះ ។ លោក ពិសិដ្ឋគុណ ជាអ្នកស្រលាញ់ យុត្តិធម៌ និងច្បាប់ជាទីបំផុត ។ គាត់រស់នៅក្នុងវិមានស្កឹមស្កៃជាមួយនិងអ្នកបំរើស្រីម្នាក់ ពីព្រោះ ពិសិដ្ឋកូលា បានទៅរៀនផ្នែកវិស្វករសំណង់នៅឯបរទេស គឺប្រទេសបារាំង ។ ពេលវិស្សមកាលឆ្នាំនេះ ពិសិដ្ឋកូលា បានត្រលប់មកមាតុប្រទេសវិញ ដោយបានបញ្ចប់ការសិក្សាជាស្ថាពរហើយ ។
ដោយសារតែទើបតែត្រលប់មកពីសិក្សានៅបរទេសផង ពិសិដ្ឋកូលា ចង់ចំណាយពេលវេលាខ្លះដើម្បីដើរកំសាន្ត អារម្មណ៍ និង ដើម្បីអោយបានធូរស្រាលអារម្មណ៍ខ្លះមុននឹងគេចូលទៅកាន់កាប់ការងារនៅក្នុងក្រុមហ៊ុនប៉ារបស់គេ ។ ពិសិដ្ឋកូលា បានសុំការអនុញ្ញាតិពីលោកប៉ារបស់គេ យកកាណូតធុនទំនើបនេះមកបើកបរ ដើម្បីធ្វើដំណើកំសាន្តលំហែរតាមសមុទ្រជាមួយនិងមិត្តភក្ត័មួយក្រុម ។ នៅលើកាណូតនេះ មានយុវជនរាងដ៏សង្ហា មាឌធំដំបង ម្នាក់កំពុងឈរអោបដៃសំលឹងមើលទៅលើមេឃដែលមានបក្សាបក្សីហើរព្រោងព្រាត ។ ទឹកមុខរបស់គេបង្ហាញនូវភាពម៉ឺងម៉ត់ មិនចេះញញឹម ចិញ្ចើមជ្រួញ ហាក់ ដូចជាកំពុងកំពុងលាក់ទុកនូវវិបត្តិអ្វីមួយខាងផ្លូវចិត្ត ។ គេគឺជាទេវបុត្រកំពូលស្នេហ៍របស់នារីណាទៅហ្ន? ហើយគេកំពុងមានវិបត្តិអ្វីក្នុងខ្លួនដែរបានជាមកឈរធ្វើមុខស្រពោនបែបនេះ ? ឱ! បើសិនជាគេបង្ហាញភាពរីករាយតែបន្តិច ម៉្លេះសមគេស្រស់សង្ហាយ៉ាងណាទេ នារីៗ ដែលនៅលើកាណូតនេះច្បាស់ជាឈ្លក់វង្វេងលួចស្រលាញ់រូបគេយ៉ាងណាទេ ។ ផ្លាកដៃរបស់គេមានឆ្លាក់ជាអក្សរបារាំងថា Coca ។ អូ! តាមពិតគេគឺជាលោកវិស្វករ ពិសិដ្ឋកូលា ទេតើ ។
ក្នុងពេលកំពុងស្លុងអារម្មណ៍ជាមួយទេសភាពតាមដងសមុទ្រខ្មែរ បុរសម្នាក់អាយុប្រហែលជា ៣០ ឆ្នាំ មានមាឌធំល្មមពាក់វ៉ែនតាម៉្ញូប ដើរមកទះស្មាគេ រួចនិយាយថា ៖
– កូលា ! ឯងកំពុងគិតទៅណាហ្នឹង?
អ្នកកំលោះងាកមករកប្រភពសំលេង
- អូ! ឩត្តម …ឯងមិនទាន់សំរាកទេ?
– នៅទេ !….. ធាតុអាកាសថ្ងៃនេះត្រជាក់ជាងសព្វដងតែម្តង …. ហ៊ឺ…. កូលា ពួកយើងគិតទៅលេងឯណា បើមួយអាទិត្យទៅហើយ នូវមិនទាន់ជួបប្រទះកោះអ្វីមួយដូច្នេះសោះ ?
ពិសិដ្ឋកូលា ជ្រែងហោប៉ៅ
- យើងមកដើរកំសាន្តពេលនេះ សង្ឃឹមលើជំនោ ព្រោះគេជាអ្នកឩត្តុនិយម ធ្លាប់ដើរលុកលុយគ្រប់ទីកន្លែង ពុំដឹងអ្នកកាន់ចង្កូតនាំយើងទៅណាទេ?
ឩត្តម សើចញាក់ស្មារពោលបែបកំប្លែង
– ប្រយត្ន័ជំនោនាំយើងយកទៅលក់ណា…. វីវរ .. ក្រមុំថៃសុំតថ្លៃឯងមុនគេហើយ ព្រោះសំលាញ់ឯងជាទេវបុត្រសំបូរស្នេហ៍នោះអី !
ពិសិដ្ឋកូលា នៅតែរក្សាទឹកមុខរបស់ខ្លួនក្នុងសភាពស្ងប់ស្ងាត់ ទោះមិត្តខំបន្លប់និយាយលេងសើចយ៉ាងម៉េចក៏គេនៅតែមិនញញឹម រឺ សើច សូម្បីតែបន្តិចសោះ ។ នាយយើង បន្លឺវាចារមួយៗ ៖
– បានមិត្តភក្ត័លក់ខ្លួនខ្ញុំជាការប្រសើរណាស់ ព្រោះខ្ញុំមិនដឹងខ្លួន ខ្លាចតែខ្លួនខ្ញុំមានឩត្តមគតិលក់ខ្លួនឯងដោយមានមោទនភាពពេកទើបខ្ញុំភ័យ ។ មនុស្សយើងម្នាក់មានតំលៃដោយសារខ្លួនឯង និង មតិជុំវិញយល់ថា មានតំលៃទើបអ្វីៗអាចប្រព្រិត្តិទៅបាន ….
ឩត្តមចាប់ដៃរបស់មិត្តយ៉ាងណែន
– ឩត្តមគតិរបស់ឯង ធ្វើអោយខ្ញុំរំភើបចិត្តណាស់ ។ បុរសខ្មែរគ្រប់រូប បើសិនជាមានគំនិតស្នេហាសុទិដ្ឋិនិយម នៅលើស្មារតី …. ម៉្លេះសមថ្លៃថ្នូរយ៉ាងណាទេ ។ សម័យឥលូវគេមើលងាយបុរសខ្មែរមួយចំនួនធំ ព្រោះតែបុរសមួយចំនួនភ្លេចតួនាទីរបស់ខ្លួនដោយសារតែសំភារៈអូសទាញ បុរស យល់ថានារីគឺជាស្ពកបាយ សំរាប់តែពេលណាបង្អង់ការស្រេកឃ្លានរបស់គេ….. ដូចជារូបខ្ញុំថ្វីបើជាវេជ្ជបណ្ឌិត ធ្លាប់មានការពិសោធន៍ក្នុងការងារយ៉ាងណា ភាពលំបាកវេទនាយ៉ាងណា ក៏ខ្ញុំនៅតែមានភក្តីភាពចំពោះអូន សុភាព ជានិច្ច ។
ពិសិដ្ឋកូលា សួរកាត់ ៖
– តើឩត្តមឯងនិងសុភាព គិតរៀបការអង្កាល? គ្នាដឹងថាឯងនិងនាងជាសង្សារនិងគ្នាតាំងពី ៦ ឆ្នាំ មុនម៉្លេះ តាំងពីមុនគ្នាទៅសិក្សានៅប្រទេស បារាំងទៅទៀត ។
ឩត្តម តបមួយៗ ៖
– ខ្ញុំអាចរង់ចាំនាងនៅឆ្នាំក្រោយ ! ពេលដែលនាងត្រូវបញ្ចប់ការសិក្សារនៅមហាវិទ្យាល័យអក្សរសាស្រ្ត ខ្ញុំនឹងរង់ចាំនាងរហូតដរាបណា សុភាព នៅតែជានារីមានចិត្តភក្តីចំពោះរូបខ្ញុំម្នាក់ ពីព្រោះយើងទាំងពីរ អាចយល់អ្វីៗនៅក្នុងបេះដូងរបស់ពួកយើងអស់ហើយ! គ្មានអ្វីគួរអោយសង្ស័យទៀតទេ !
………………..(សូមរង់ចាំអាន ភាគ ២/វគ្គ១ ជាបន្តទៀត សូមអរគុណ!!!!!)…………………
ប្រលោមលោកនេះ ខ្ញុំបានកែសំរួលពាក្យពេចន៍ខ្លះៗ ដើម្បីអោយមានភាពរណ្តំ និង សំរួលឃ្លាសារសងរវាងតួអង្គ ខ្លះៗទៀត……. សូមអភ័យទោសចំពោះអ្នកនិពន្ធដើមផង។
ក្រមុំខួរបង្កង
ស្តាប់ទៅវាហាក់ដូចជាចំលែកណាស់មែនទេ ?
នេះគឺជាចំណងជើងនៃប្រលោមលោកមួយដែលខ្ញុំបានអានតាំងពីកុមារភាពមកម៉្លេះ ទឹកដៃអ្នកនិពន្ធអានទៅគួអោយកោតស្ញប់ស្ងែងដែរ អានហើយជក់ចិត្ត ។ ខ្ញុំនឹងលើកយករឿងនេះ មកដាក់ក្នុងប្រកាសចាប់ពីសប្តាហ៍ក្រោយទៅហើយ ។ គួរអោយស្តាយដែលមិនបានស្គាល់ឈ្មោះអ្នកនិពន្ធ ។ ប្រសិនបើអ្នកនិពន្ធរឺអ្នកណាស្គាល់ឈ្មោះអ្នកនិពន្ធជួយប្រាប់ផងដើម្បីកុំអោយថាខ្ញុំយកស្នាដៃគេ មកផ្សាយដោយគ្មានការអនុញ្ញាតិ តែគោលបំណងនៃការដាក់ផ្សាយអត្ថបទប្រលោមលោកនេះគឺដើម្បីកុំអោយមានការបាត់បង់តែប៉ុណ្ណោះ ។
ប្រលោមលោកនេះ និយាយពីនិស្សិតខ្មែរម្នាក់បញ្ចប់ការសិក្សាពីបរទេស ធ្វើដំណើរកំសាន្តតាមសមុទ្រ រួចទៅទើលើកោះមួយ ។ រឿងរ៉ាវចាប់កើតមានពីហ្នឹងមកឯង ។
អារម្មណ៍ម្យ៉ាងដែលថាមិនត្រូវ
មួយរយៈមុន ចេញពីធ្វើការមានអារម្មណ៍ថា តានតឹងនិងនឿយហត់ ទៅអង្គុយលេងនៅស្តាត ខ្ញុំបានឃើញមីងម្នាក់មានកូនបីនាក់ដើរតាមស្ពាយថង់មួយដើររើសសំបកដបទឹកសុទ្ធដែលគេផឹកទុកចោល ខ្ញុំដកលុយ ២០០០ រៀល ហៅគាត់រួចហុចអោយគាត់ គាត់មិនបានសុំខ្ញុំទេ នេះជាចំនុចដែលខ្ញុំសសើរគាត់ កូនគាត់រត់មកយកទាំងទឹកមុខសប្បាយរីករាយ រួចហើយក៏ងាកទៅញញឹមដាក់ម្តាយវា គាត់បាននិយាយអរគុណខ្ញុំ។ ពួកគាត់ដើរចេញទៅដោយទឹកមុខសប្បាយរីករាយណាស់ ប្រាក់ ២០០០ រៀលវាមិនច្រើនទេ តែអាចធ្វើអោយគាត់បានបញ្ចេញស្នាមញញឹមនៅលើមុខ ខ្ញុំក៏សប្បាយចិត្តដែរ។ .
មតិថ្មីៗ