បណ្ណសារ

Archive for the ‘Uncategorized’ Category

ទសពិធរាជធម៌

ខែកញ្ញា 10, 2013 បញ្ចេញមតិ

ទសពិធរាជធម៌ គឺធម៌ទាំង ១០ សំរាប់ព្រះមហាក្សត្រ ឬ អ្នកគ្រប់គ្រងប្រទេស។ យោងតាម វីគីភេឌា ទសពិធរាជធម៌ គឺ ជាក្រឹត្យក្រមច្បាប់វិន័យដែលព្រះមហាក្សត្រ ឬអ្នកដឹកនាំប្រទេសជាតិខ្មែរត្រូវតែប្រកាន់គោរព និងអនុវត្តតាមដោយហ្មត់ចត់ខ្ជាប់ខ្ជួននិងត្រឹមត្រូវជាទីបំផុត។បើពុំនោះសោតទេ ប្រទេសជាតិ ប្រជានុរាស្រ្តនឹងជួបប្រទះវិបត្តិអន្តរាយ ក្តៅក្រហាយ រំជើបរំជួល ចលាចល អសន្តិសុខ សង្រ្គាម ទុក្ខសោកសង្រេង ភ័យព្រូយ ព្រាត់ប្រាស់ក្រុមគ្រួសារញាតិសន្តានជាមិនខាន។

ទសពិធរាជធម៌ទាំង ១០ រួមមាន ៖
១ ទាន
២ សីល
៣ បរិច្ចាគ
៤ អាជ្ជវៈ
៥ មទ្ទវៈ
៦ តបៈ
៧ អក្កោធនៈ
៨ អវិហឹសា
៩ ខន្តី
១០ អវិរោធនៈ

០១. ទាន៖

ព្រះមហាក្សត្រ ឬអ្នកដឹកនាំជាតិត្រូវតែធ្វើទានចែកអំណោយដល់ប្រជាជនគ្រប់មជ្ឍដ្ឋានដោយគ្មានគំនិតគិតកេងប្រវ័ញ្ចធ្វើប្រជាភិថុតឡើយ គឺមានន័យថាទាននោះត្រូវមានភាពបរិសុទ្ឋល្អប្រសើរ គ្មានជាប់ជំពាក់ប្រឡាក់ប្រឡូសនឹងបាបកម្ម។ បើយើងពោលអោយចំទៅព្រះមាហាក្សត្រ ឬអ្នកដឹកនាំត្រូវរៀបចំគ្រប់គ្រងនគរធើ្វដូចម្តេចចេះចែកចាយផ្តល់ប្រជាពលរដ្ឋនិងជាតិនូវលទ្ឋភាពគ្រប់គ្រាន់ ដើម្បីជំរុញអោយមានធនធានមានចំនេះវិជ្ជាអាចរស់នៅក្នុងសភាពថ្លៃថ្នូរ ពេញលេញជាមនុស្សម្នាមានកិតិ្តយសរុងរឿងថ្កុំថ្កើង។

០២. សីល៖

ព្រះមហាក្សត្រ ឬអ្នកដឹកនាំត្រូវតែប្រកាន់និងរក្សាអោយមានសីលធម៌ដក់ជាប់ក្នុងខ្លួនជានិច្ច។ សីលធម៌នេះគឺបញ្ចសីលា ឬសីល៥ និងព្រហ្មវិហារធម៌ចំពោះប្រជានុរាស្រ្ត។ ក្នុងបញ្ចសីលា គេកត់សំគាល់ឃើញមានការមិនប្រមាថឬសំលាប់ជីវិតមិនលួចប្លន់មិនលួចលាក់មានសាហាយស្មន់ មិនភូតភរកុហសបោកប្រាស់ និងមិនភ្លើតភ្លើនបណ្តោយខ្លួនអោយលង់លក់ទៅដោយគ្រឿងស្រវឹង។ ចំណែកក្នុងព្រហ្មវិហារធម៌វិញ មានធម៌ទាំងអស់៤គឺ៖

មេត្តា៖ ជាការស្រលាញ់រាប់អានដែលមានចំពោះមនុស្សគ្រប់រូបគ្រប់ប្រភេទ
ករុណា៖ ដែលជាការផ្សព្វផ្សាយនូវការអាណិតអាសូរសន្តោស
មុទិតា ៖ដែលជាការត្រេកអរសាទរនៅពេលដែលប្រជាពលរដ្ឋបានសុខសប្បាយចំរុងចំរើនក្សេមក្សាន្ត និង
ឧបេក្ខា៖ ដែលជាការរាប់រកអស់គ្រប់សព្វសត្វដោយក្តីស្មោះស្ម័គ្រស្មើគ្នា គ្មានរើសអើងប្រកាន់វណ្ណះ ឬ ពណ៌សម្បុរ។

០៣. បរិច្ចាគ៖

ព្រះមហាក្សត្រឬអ្នកដឹកនាំត្រូវយកព្រះរាជទ្រព្យឬសម្បត្តិរដ្ឋទៅចែកជួយប្រទេសជាតិ។គឺក្នុងន័យត្រូវចេះប្រើប្រាក់កាសធនធានរដ្ឋដោយយុត្តិធម៌ត្រឹមត្រូវឥតលំអៀងកេងបន្លំយកទៅកសាងអភិវឌ្ឍប្រទេសជាតិអោយបានជឿនលឿនឆ្ពោះទៅរកវឌ្ឍនភាពនិងសុភមង្គលវិធីនេះ គឺការបែងចែកភោគផលធនធាននគរអោយទៅដល់ប្រជាជនគ្រប់ស្រទាប់ជាន់ថ្នាក់ដោយគ្មានរើសអើងវណ្ណះ។ពីព្រោះជាសិទ្ឋិរបស់ប្រជាពលរដ្ឋគ្រប់រូប មិនមែនជាអំណោយឬជាការនាំ និងអ្នកនយោបាយម្នាក់ៗត្រូវតែគោរពប្រណិប័តធ្វើតាមដែរ។

០៤. អាជ្ជវៈ

(មានសេចក្ដីត្រង់) ការទៀងត្រង់មិនវៀចវេរដែលព្រះមហាក្សត្រនិងអ្នកដឹកនាំត្រូវតែគោរពនិងប្រកាន់ខ្ជាប់ខ្ជួនជាដាច់ខាត។ក្នុងពាក្យទៀងត្រង់អត្ថន័យមានទំហំធំធេងណាស់គឺជាជំពាក់ទៅនឹងកាយវាចារចិត្តរបស់អ្នកដឹកនាំ។បើនិយាយអោយចំទៅគឺគេមិនត្រូវក្បត់ប្រជាជននិងប្រទេសជាតិឯងមិនប្រើអំនាចផ្តាច់ការ មិនអយុត្តិធម៌មិនបំរើផលប្រយោជន៍ផ្ទាល់ខ្លួន ក្រុមគ្រួសារ បក្សពួក និង បរទេស។

០៥. មទ្ទវៈ

(មានសេចក្ដីទន់ភ្លន់ស្លូតសុភាពរាបសា) ព្រះមហាក្សត្រឬអ្នកដឹកនាំជាតិត្រូវតែរៀបចំឬកពារ អាកប្បកិរិយា ពាក្យសម្តី ចិត្តគំនិតអោយបានទន់ភ្លន់សុភាពរាបសារល្អត្រឹមត្រូវថ្លៃថ្នូរយុត្តិធម៌ ដោយមិនបញ្ចេញអាការះឬកពារច្រងេងច្រងាងច្រឡោង ខាមច្រឡើសបើស ហារស្រែកឡើងរកតែកាប់ចាក់ប្រើកំលាំងបាយជាមួយនិងប្រជារាស្ត្រទន់ខ្សោយ។ព្រះមហាក្សត្រ ឬ អ្នកដឹកនាំជាតិជាតំណាងប្រជាជាតិមួយទាំងមូល។ បើអ្នកតំណាងប្រជាជាតិទាំងនេះមានកាយវាចារចិត្តមិនល្អសមរម្យនោះគឺប្រទេសជាតិ និង ប្រជាជនទាំងអស់គ្នាដែលត្រូវបាត់បង់កិត្តិយសត្រូវគេមើលងាយនិងទទួលនូវផលវិបាករងគ្រោះថ្នាក់គ្រប់ប្រភេទបែបយ៉ាង។

០៦. តបៈ

(ការកាន់ឧបោសថសីលតាមកាលកំណត់ម្ដងៗ) ព្រះមហាក្សត្រ ឬ អ្នកដឹកនាំជាតិតាមកាលកំនត់ត្រូវតែចូលកាន់ឧបោថសីលដើម្បីដុសខាត់អប់រំចិត្តអារម្មណ៍មនោសញ្ចេតនាអោយភ្លឺស្វាងចៀសវៀងអវិជ្ជាដែលជាប្រភពនៃ ក្តីវិនាសការចូលកាន់ឧបោថសីលអាចចាត់ទុកជាការដកឃ្លាមួយរយះពីភាពជាប់ជំពាក់ជំពីនក្នុងបញ្ហាបច្ចុប្បន្នដើម្បីយកពេលយកឪកាសសំរាប់សញ្ជប់សញ្ជឹងរិះគិតពិចារណា ឆ្លុះពិនិត្យមើលអស់សព្វគ្រប់សកម្មភាពនិងអំពើទាំងប៉ុន្មានដែលខ្លួនផ្ទាល់បានប្រព្រឹត្ត។អាកប្បកិរិយានិងកាយវិការរបៀបនេះអាចនាំអោយអ្នកដឹកនាំឬអ្នកនយោបាយមាន ពេលវេលានិងរកផ្លូវល្អឃើញហើយអាចផ្លាស់ប្តូរលុបលាងកែប្រែកំហុសអាក្រក់ល្អទាំងប៉ុន្មានដែលខ្លួនបានប្រព្រឹត្តដែរ។

០៧. អក្កោធនៈ

(មិនកម្ដៅក្រហាយអ្នកដទៃ) ព្រះមហាក្សត្រឬអ្នកដឹកនាំជាតិមិនត្រូវដើរឆ្កិះឆ្កៀលដុតរោលបំបែកបបាក់អ្នកដទៃអោយកើតមានកំហឹងដើម្បីគ្រប់គ្រងតាំងខ្លួនមានតែមួយគត់ប៉ុណ្ណោះទេ។ការបង្ក បង្កើតអោយមានរឿងសៅហ្មងអោយមានការក្តៅក្រហលក្រហាយដូច្នេះបណ្តាលធ្វើអោយបែកបាក់ប្រេះឆាសាមគ្គីផ្ទៃក្នុងហើយអាចក្លាយជាចលាចលច្របូកច្របល់ និងជាសង្រ្គាមបង្ហូរឈាម។អ្នកដឹកនាំជាតិត្រូវតែចេះរំងាប់ចិត្តមិនអោយមានកំហឹងគំនុំនិងមានការសងសឹកឆេះឆាបដក់គុំក្នុងខ្លួនឡើយ។ការកសាងប្រទេសជាតិមិន មែនស្ថិតនៅលើការបំបែកបំបាក់សាមគ្គីបង្កើតអោយមានជំលោះឈ្លោះមើលមុខគ្នាមិនត្រង់នោះទេ។

០៨. អវិហឹសា

(មិនបៀតបៀនអ្នកដទៃ) ព្រះមហាក្សត្រឬអ្នកដឹកនាំជាតិមិនត្រូវយកហិង្សាឬ្កំលាំងបាយកំលាំងអាវុធមកធើ្វជាត្រីមុខទេក្នុងការត្រិះរិះពិចារណានិងដោះស្រាយបញ្ហាអាយុជីវិតប្រទេសជាតិ។បើយើង គ្មានគំនិតអាក្រក់មិនប្រើកំលាំងអាវុធមិនប្រៀនគេគេក៏មិនបៀតបៀនមកលើយើងដែរ។គោលការណ៍ធំត្រូវស្ថិតនៅលើទស្សន:សន្តិវិធីក្នុងការដោះស្រាយគ្រប់បញ្ហាកសាង ប្រទេសជាតិ។ទស្សនះសន្តិភាពត្រូវស្ថិតនៅជាមូលដ្ឋានជាគោលដៅធំចំបងដែលព្រះមហាក្សត្រនិងអ្នកដឹកនាំជាតិត្រូវតែនាំគ្នាខំស្វែងទៅរកឈោងហក់ចាប់អោបក្រសោប យកមកអោយបានជាចាំបាច់ពីព្រោះប្រទេសជាតិនីមួយៗត្រូវការសន្តិភាពដើម្បីកសាងដើរឆ្ពោះទៅរកអី្វដែលជាការអភិវឌ្ឍន៍ជាការរីកចំរើនលូតលាស់និងជីវភាពរុងរឿងរស់ នៅដោយសុខសន្តិភាពក្សេមក្សាន្ត។

០៩. ខន្តី

(មានសេចក្ដីអត់ធន់) ព្រះមហាក្សត្រឬអ្នកដឹកនាំជាតិត្រូវតែមានចិត្តអំនត់អត់ធន់ហើយមិនលោតទៅតាមកំលាំងខ្យល់ព្រឹត្តិការណ៍ដែលបោកបក់នោះទេ។ការស្ទុះហក់លោតទាំងកម្រោល ទៅតាមភ្លើងកំហឹងទៅតាមចំណង់់ចិត្តមានះទៅតាមការលោភលន់រំជើបរំជូលត្រេកត្រអាលអាចនាំមកនូវការវិនាសអន្តរាយនូវផលអាក្រក់ដែលពុំអាចប៉ាន់ស្មានបាន ដល់ការត្រិះរិះពិចារណារកយល់ហេតុផលការរៀបចំនិងអនុវត្តគោលដៅគម្រោងផែនការណ៍ផ្សេងៗជាអត្ថប្រយោជន៍សំរាប់ប្រទេសជាតិ។ការប្រកាន់ចិត្តនឹងនមិន ឆេវឆាវព្យាយាមសំភីអំណត់អាចណែនាំអោយយើងចេះរង់ចាំពេលរេលាឪកាសល្អដើម្បីអនុវត្តគោលការណ៍អោយបានសំរេច។ការប្រកាន់ខន្តីអត់ធ្មត់សង្កត់ចិត្តនិង ព្យាយមជាគុណសម្បត្តិមួយយ៉ាងធំសំខាន់ណាស់របស់អ្នកដឹកនាំឬអ្នកនយោបាយក្នុងការគិតគូរដោះស្រាយគ្រប់គ្រងបំរើប្រទេសជាតិ។

១០. អវិរោធនៈ

(មិនបំពានលើធម៌លើច្បាប់) ព្រះមហាក្សត្រឬអ្នកដឹកនាំជាតិត្រូវគោរពច្បាប់ជាធរមាន។គេត្រូវតែដាក់ច្បាប់ជាធំអោយខ្ពស់បំផុតលើបុគ្គល។គេត្រូវទុកដាក់ច្បាប់វិន័យធម៌ជាមូលដ្ឋាននិងជាគ្រឹះ របស់ជាតិសំរាប់រៀបចំស្ថាប័នអោយកើតមានជានិតិរដ្ឋ។គេត្រូវធ្វើដូចម្តេចអោយច្បាប់ធម្មវិន័យក្រឹត្យក្រមកា្លយទៅជារបងសំរាប់ការពារធានារ៉ាប់រងសុខសន្តិភា របស់ប្រជាពលរដ្ឋទន់ខ្សោយ។ជាដាច់ខាតគេមិនត្រូវរំលោភបំពានដើរជាន់ឈ្លីលើច្បាប់លើធម៌លើវិន័យក្រឹត្យក្រមដែលធ្លាប់មានក្នុងសង្គមជាតិនោះឡើយ។ ទោះស្តេចទោះមន្ត្រីទោះសេចក្តីគហបតីនិងក្រុមគ្រួសារក៏ត្រូវតែទទួលទោសដែរនៅចំពោះមុខច្បាប់។បើក្សត្រនោះអ្នកដឹកនាំជាតិនោះមិនគោរពច្បាប់សង្គម ហើយបែរជានាំគ្នាបង្កើតច្បាប់ថ្មីតម្រូវតម្រង់សំរាប់បំរើអំណាចនិងផលប្រយោជន៍របស់ខ្លួនពេលនោះប្រទេសជាតិនិងជួបប្រទះនូវភាពអនាធិបតេយ្យរំជើបរំជួល ចលាចលអសន្តិសុខអន្តរាយហើយប្រជារាស្រ្តនឹងរងទុក្ខវេទនាព្រាត់ប្រាសបែកបាក់ក្រុមញាតិសន្តានជាមិនខានគឺបានសេចក្តីថានរណាដែលគ្មានច្បាប់គ្មាន សីលធម៌គ្មានធម៌គ្មានវិន័យក្រឹត្យក្រមនគរនោះមិនអាចនឹងចំរើនរុងរឿងរស់ក្នុងសន្តិភាពបានឡើយ។នគរនោះនឹងត្រូវរលេះរលួយទ្រុឌទ្រោមចុះអោនថយខ្សោយ ដើរថយក្រោយចាញ់គេជាលំដាប់។ចំណែកព្រះមហាក្សត្រនិងអ្នកដឹកនាំជាតិទាំងនោះវិញក៏រត់មិនរួចពីប្រជានុរាស្រ្តផ្តន្ទាទោសដែរ។

ឯកសារយោង៖ http://km.wikipedia.org/wiki/ទសពិធរាជធម៌

ចំណាត់ក្រុម ៖Uncategorized

អំពើហឹង្សាក្នុងគ្រួសារ

ខែសីហា 31, 2010 មតិ 7

តើអំពើហិង្សាក្នងគ្រួសារ ជះឥទ្ធិពលអ្វីខ្លះដល់កូនៗ?

ចំណាត់ក្រុម ៖Uncategorized

រឿងស្នេហាមួយ (វគ្គពីរ)

ខែ​ឧសភា 24, 2010 បញ្ចេញមតិ

ជាការពិតខ្ញុំពិតជាឈឺចាប់ណាស់ ចំពោះសំដីរបស់គេដែលបានឆ្លើយតបនិងខ្ញុំនាពេលនោះ។ ហើយខ្ញុំក៏បានតាំងចិត្តថានឹងមិនជួបជាមួយគេ រឺ​ រក្សានូវទំនាក់ទំនងណាមួយជាមួយគេឡើយ សូម្បីតែត្រឹមជាមិត្តភក្តិ។ ហ៊ឺ!!!
តើអោយធ្វើយ៉ាងណាទៅ​​ តើវាជាកម្មពាររបស់ខ្ញុំរឺយ៉ាងណា ហេតុអ្វីបានជាគេធ្វើបាបផ្លូវចិត្តដល់ថ្នាក់នេះ ហើយនៅតែស្រមៃ និង​ នឹកដល់គេមិនភ្លេចយ៉ាងនេះ? ហេតុអ្វីបានជារូបភាពរបស់គេតែងតែស្ថិតនៅក្នុងចិត្តខ្ញុំ
អញ្ចឹង? ហើយគ្រប់ពេលហេតុអ្វីបានជាខ្ញុំ ចេះតែកុហកខ្លួនឯងថាគេស្រលាញ់ខ្ញុំ ហើយថ្ងៃណាមួយគេនិងត្រលប់មករកខ្ញុំវិញ។

អស់រយៈកាលជាងមួយសប្តាហ៌មកហើយដែលខ្ញុំមិនបានទាក់ទងជាមួយគេ សូម្បីតែការលេងអ៊ីនធើណេត។ មួយរយៈដែលមិនបានទាក់ទងគ្នានេះ គឺដើម្បីអោយខ្ញុំបានរសាយចិត្ត ពីការឈឺចាប់និងចង់បំភ្លេចរូបគេពី
ក្នុងចិត្តដែលកំពុងឈឺចាប់របស់ខ្ញុំ។ ប៉ុន្តែអ្វីៗដូចមិនបានប្រសើរសោះ។ កាន់តែបំភ្លេច គឺកាន់តែនឹក។ ដូចនេះ ខ្ញុំក៏សំរេចចិត្តថា​ នឹងបន្តទំនាក់ទំនងជាមួយគេត្រឹមជាមិត្ត។  ប៉ុន្តែនេះត្រឹមតែជា ការបន្លប់ចិត្តតែប៉ុណ្ណោះ។

ជាទំលាប់រប​ស់ខ្ញុំ និង​ ដើម្បីសុខភាពរបស់ខ្ញុំផង ខ្ញុំតែងតែទៅហាត់ប្រាណនៅពហុកីឡាដ្ឋានជាតិ។ ល្ងាចនេះខ្យល់អាកាសត្រជាក់ល្អណាស់ ធ្វើអោយមានមនុស្សយ៉ាងច្រើនមកហាត់ប្រាណនៅពហុកីឡាដ្ឋានជាតិ។
ស្ទើរមិនគួរអោយជឿសោះ ក្នុងចំណោមមនុស្សរាប់រយ រាប់ពាន់នាក់ ខ្សែចក្ខុរបស់ខ្ញុំ បែជាបាញ់ឆ្ពោះទៅរកមនុស្សម្នាក់ដែលកំពុងដើរត្រុកៗ នៅផ្នែកខាងក្រោមនៃទីលានប្រកួតបាល់ទាត់៕ ខ្ញុំតាមសំលឹងម្នាក់នោះ
យ៉ាងយកចិត្តទុក្ខដាក់ ដោយមន្ទឹលក្នុងចិត្តថាតើគេម្នាក់នោះគឺជាអ្នកណា ហេតុអ្វីបានជាមានអំណាចទាក់ទាញខ្ញុំបែបនេះ។

មើលកាន់តែជិត គឺឃើញកាន់តែជាក់។ ម្នាក់នោះគឺជាមនុស្សម្នាក់ដែលខ្ញុំស្រលាញ់នោះឯង។  ខ្ញំខំតាមសំលឹងគេយ៉ាងយកចិត្តទុកដាក់។ អារម្មណ៌នាពេលនោះ គឺពិតជាពុះកញ្ជ្រោលណាស់ ភយ័ផង​ អរផង ខឹងផង
អារម្មណ៍មួយឈឺចាប់និងគេកុហកនិងបោកប្រាស់ចិត្តដ៏បរិសុទ្ធរបស់ខ្ញុំ តែអារម្មណ៍មួយទៀតស្ទើរតែធ្វើអោយខ្ញុំរត់សំដៅទៅរកគេ និង រាក់ទាក់គេដោយក្តីនឹករលឹក និង​ ស្រលាញ់បំផុតអស់ពីដួងចិត្ត។

ក៏ប៉ុន្តែអារម្មណ៌នោះគឺបានត្រឹមតែគិតប៉ុណ្ណោះ ដោយខ្ញំឈរទ្រឹងគឹតម្នាក់ឯងឡើងភ្លឹក រហូតដល់អ្នកហាត់ប្រាណជិតគ្នាកេះ ហើយសួរថា ហេតុអ្វីបានជាឈរភ្លឹកបែបនេះ? ខ្ញុំក៏ភ្ញាក់ខ្លួនឡើង ហើយបានត្រឹមតែញញឹម
ដាក់គេប៉ុណ្ណោះ ដោយមិនមានពាក្យអ្វីឆ្លើយតបនិងគេទេ។ ដល់ត្រង់នេះ ខ្ញុំសូមបើកវង់ក្រចកបកទៅក្រោយបន្តិចថា គេដឹងថាខ្ញុំហាត់ប្រាណនៅទីនេះជាប្រចាំ ហើយក៏ជាកន្លែងដែលគេតែងតែមកអង្គុយមើលខ្ញុំ
រាំហាត់ប្រាណជាប្រចាំដែរ។ វត្តមានរបស់គេនៅពេលនេះ បែរជាធ្វើអោយខ្ញុំមានអារម្មណ៍ថា គេមានចិត្តស្រលាញ់ខ្ញុំប្រាកដណាស់៕ គេមានចេតនាបង្ហាញខ្លួនអោយខ្ញុំឃើញ។ តែអ្វីដែលខ្ញុំគិតមិនយល់ហេតុអ្វី
បានជាគេធ្វើដាក់ខ្ញុំបែបនេះ។ គេគ្រាន់តែដើរមកដល់កន្លែងខ្ញំរាំ​ ក៏សំលឹងមកមើលខាងលើជាកន្លែងដែលខ្ញុំរាំ រួចគេក៏ដើរបកត្រលប់ក្រោយទៅវិញ។ នេះហាក់បីដូចជាបង្ហាញថា គេគ្រាន់តែចង់ឃើញវត្តមានរបស់
ខ្ញុំតែប៉ុណ្ណោះ គឺគេអស់ចិត្តហើយ។  អារម្មណ៍របស់ខ្ញុំ ដែលឈរមើលគេដើរត្រលប់ក្រោយទៅវិញនោះ គឺចង់តែស្រែកយំទេ ។​ ខ្ញុំព្យាយាមតាមមើលគេរហូតដល់ទីបំផុត គឺឃើញគេទៅអង្គុយជាមួយនិងមនុស្សម្នាក់
ដែលខ្ញុំមិនស្គាល់ទាល់តែសោះ ហើយខ្ញុំក៏មិនបានឃើញច្បាស់ដែរ គឺបានឃើញពីចំងាយតែប៉ុណ្ណោះ។

តើអារម្មណ៍ដែលខ្ញុំគិតថាគេស្រលាញ់ខ្ញុំនោះ ត្រូវរឺខុស? រាល់ទង្វើដែលគេធ្វើដាក់ខ្ញុំកាលពីពេលមុន ជាសញ្ញាណមួយបញ្ជាក់ថា គេស្រលាញ់ខ្ញុំយ៉ាងប្រាកដ។ តើខ្ញុំជាមនុស្សឆ្កួតរឺដែលនៅតែចិញ្ចឹមចិត្តគិតថា គេស្រលាញ់
ខ្ញុំ ហើយអនាគត ក្នុងថ្ងៃណាមួយគេនឹងត្រលប់មករកខ្ញុំវិញ?

(នៅមានត    សូមរង់ចាំអានវគ្គបី)

ចំណាត់ក្រុម ៖Uncategorized

ការឈឺចាប់របស់ខ្ញុំ ជាការសប្បាយរបស់អ្នក? – រឿងស្នេហាមួយ (វគ្គ1)

ខែ​ឧសភា 20, 2010 បញ្ចេញមតិ

អ្វីទៅជាស្នេហា អ្វីទៅជាការស្រលាញ់ ពាក្យនេះខ្ញុំតែងតែសួរខ្លួនឯងរៀងៗមក ពីព្រោះខ្ញុំតាំងពីតូចរហូតមកដល់ អាយុ 26 ឆ្នាំមិនដែល មានទេស្នេហាស្អីគេនោះ​ ហើយក៏មិនដែលនឹងគិតថាចង់មានវាដែរ ពីព្រោះខ្ញុំឃើញមិត្តភក្តិរបស់ខ្ញុំជាគំរូ ពូកគេ
ពោពេញដោយការឈឺចាប់ លាយឡំនិងការសប្បាយ។

រហូតមកដល់ចុងអាយុ 26 ខ្ញុំបានស្គាល់និងមនុស្សម្នាក់តាមរយៈការលេងបណ្តាញ អ៊ីនធើណេត។ ការលេងជាមួយគ្នាដំបូង
គិតថាត្រឹមជាមិត្តជិតស្នឹទ្ធិធម្មតាតែប៉ុណ្ណោះ ព្រោះក៏មិនសូវទាក់ទងគ្នាប៉ុន្មានដែរក្រៅពីលេងអ៊ីនធើណេតជាមួយគ្នា។

ប៉ុន្តែអ្នកណាទៅដឹងទៅថា ការលេងសើច ការលេបខាយ និង​ អាកប្បកិរិយារបស់គេ បែជាធ្វើអោយខ្ញុំកត់សំគាល់ថា គេស្រលាញ់
ខ្ញុំ ពីព្រោះគេតែងតែប្រើពាក្យសំដី និង ឫកពារប្រចណ្ឌ័នៅពេលដែលខ្ញុំ ស្និទ្ធស្នាល រឺ លេងជាមួយនិងអ្នកផ្សេង៕ មិនមែនតែរូបខ្ញុំ
ទេ ដែលគិតបែបនេះ មិត្តភក្តិដែលលេងជាមួយគ្នាក៏គេគិតដូចខ្ញុំដែរ៕ ប្រការនេះ បានធ្វើអោយខ្ញុំស្រលាញ់គេដោយមិនដឹងខ្ឡួន។

យូរបន្តិចម្តង បន្តិចម្តង អារម្មណ៌នៃការស្រលាញ់ក៏កាន់តែរីកដុះដាល ធ្វើអោយខ្ញុំលង់កាន់តែជ្រៅ ទៅលើសេចក្តីស្នេហាមួយនេះ។
ទន្ទឹមនិងការស្រលាញ់នេះ ស្រាប់តែគេបែជាប្រើពាក្យមួយម៉ាត់យ៉ាងពឹសពុលមកប្រាប់ខ្ញុំថា នេះគឺគ្រាន់តែជាការលេងសើចរបស់
គេតែប៉ុណ្ណោះ។ នេះជាការលេងសើច?  ខ្ញុំមិនបានបន្លឺសំលេងទេ តែខ្ញុំបានសួរពាក្យនេះតាមរយៈទូរស័ព្ទពីព្រោះយើងកំពុងតែ និយាយគ្នាតាមរយៈអ៊ីនធើណេត។ ខ្ញុំមិនបាននិយាយ ហើយគេក៏មិនបានលឺសំលេងខ្ញុំមែន តែពេលនោះខ្ញុំពិតជាតក់ស្លុត និងរន្ធត់
ចំពោះពាក្យពេចន៍ដែលគេបាននិយាយ អារម្មណ៍នៃការឈឺចាប់ក៏បានកើតឡើងមួយរំពេចនូវក្នុងចិត្តរបស់ខ្ញុំ ប្រៀបដូចជាមាន
ព្រួញរាប់ពាន់ ម្ជុររាប់លាន កំពុងចាក់ដោតបេះដូងខ្ញុំ និង​ដូចជាកំពុងមានដុំភ្លើងមួយយ៉ាងធំកំពុងឆាបឆេះរោលរាល ក្នុងដើមទ្រូង
របស់ខ្ញុំ​ គឺវាចុកចាប់ណាស់។​ ទឹកភ្នែករបស់ខ្ញុំក៏ចាប់ផ្តើមហូរដោយមិនដឹងខ្លួន  តើហេតុអ្វីបានជាខ្ញុំយំ? មនុស្សដែលធ្លាប់តែ
រឹងមាំម្នាក់ បែរជាមកស្រក់ទឹកភ្នែកដោយសាររឿងនេះ? ។​

ទន្ទឹមនិងការឈឺចាប់របស់ខ្ញុំ គេបែជាសរសេរអត្ថបទតបមកវិញតាមរយៈអ៊ីនធើណេត ប្រកបដោយការសប្បាយរីករាយ ហើយបែរជា
និយាយថាអោយខ្ញុំរកមនុស្សម្នាក់ផ្សេងទៀតទៅ។ តើគួរដែរទេ? ហេតុអ្វីបានជាអ្នកធ្វើអោយខ្ញុំធ្លាក់ខ្លួនដល់ថ្នាក់នេះហើយ បែរ
ជាមកនិយាយដោយភាពងាយស្រួល សប្បាយ​ និង​សោះអង្គើយដូចជាគ្មានរឿងអ្វីកើតឡើងទៅវិញ?

ការឈឺចាប់របស់ខ្ញុំ ជាការសប្បាយរបស់អ្នក?  ខ្ញុំជាមនុស្សល្ងង់ រឺក៏មានមនុស្សប៉ុន្មាននាក់មកហើយដែលឈឺចាប់ដោយសារអ្នកដូច
ជារូបខ្ញុំ? ហេតុអ្វីបានជាយកការឈឺចាប់ ​និង​ ភាពអាម៉ាស់របស់អ្នកដទៃមកលេងសើចជាការសប្បាយទៅវិញ? គ្រប់ពាក្យដែលអ្នក
និយាយ អ្នកតែងតែអួតខ្លួនថា ជាមនុស្សចេះដឹង រៀនសូត្របានខ្ពង់ខ្ពស់ ហេតុអ្វីក៏ធ្វើបែបនេះ?

និយាយរួមគេកុហកខ្ញុំតាំងពីដំបូងមកម្ល៉េះ តែដោយសារតែខ្ញុំជាមនុស្សត្រង់ពេក ទើបមិនបានគិតដល់ គឺឈ្មោះពិតរបស់គេក៏គេមិន បានប្រាប់ត្រង់ដែរ៕ តែមិនអីទេ ចាត់ទុកថាឈ្មោះក្លែងក្លាយនោះជាមនុស្សដែលខ្ញុះស្រលាញ់ ហើយបានស្លាប់បាត់ទៅហើយ ដោយយកទាំងការស្រលាញ់ និង អនុស្សាវរីយ៍ទាំងអស់ទៅជាមួយផង ក៏ប៉ុន្តែគេម្នាក់ដែលមានឈ្មោះក្លែងក្លាយនោះ បានរស់នៅ
និងរក្សាភក្តីភាពនៅក្នុងចិត្តខ្ញុំរហូត។

(ខ្ញុំមានចំរៀងមួយបទ សំរាប់រឿងរ៉ាវនេះ តែដោយពេលវេលាមិនគ្រប់គ្រាន់ ខ្ញុំនឹងដាក់ចំរៀងនោះនៅពេលក្រោយ សូមរង់ចាំអានបន្ត)

ចំណាត់ក្រុម ៖Uncategorized

មានអារម្មថាធុញទ្រាន់និងការងារហើយ

ខែ​ឧសភា 19, 2010 មតិ ១

រាល់ថ្ងៃ និងពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានអារម្មណ៍ធុញទ្រាន់និងការងារទៅៗ ហើយ។ ខ្ញុំបំពេញការងារនៅក្រុមហ៊ុនមួយដែលមាន លក្ខណៈជាគ្រួសារ តែទទួលបានបៀវត្សន៍គួរសម។
កាលមុនចូលមកបំពេញការងារនៅទីនេះ ខ្ញុំក៏ដឹងដែរថា​វាមានសភាពរញ៉េរញ៉ៃ ប៉ុន្តែខ្ញុំមានជំនឿចិត្តថា អាចរៀបចំ
អោយមានលក្ខណៈល្អប្រសើរឡើងវិញ ដោយយោងទៅលើបទពិសោធន៍ និង​ សមត្ថភាពដែលធ្លាប់បំពេញការងារ
កន្លងមក៕

តែពេលនេះ ពិតជាមិនអាចកែរឡើងទេ ពីព្រោះមានសភាពលក្ខណៈគ្រួសារទាំងដុល   ព្យាយាមយ៉ាងណា បានត្រឹមតែក្រុមគ្រួសារ និងជាពិសេសប្រធានក្រុមហ៊ុនស្តីអោយ៕

ប៉ុន្តែចេះតែទ្រាំធ្វើទៅ យកប្រាក់ខែរ។ 😀

ចំណាត់ក្រុម ៖Uncategorized

ច្បាប់ប្រុស

ខែ​ឧសភា 1, 2010 បញ្ចេញមតិ

1​ រៀនបទរៀនបាទចាស កំច្រឡាសលើរៀមច្បង
   ស្រដីនិងអ្នកផង ពាក្យអោយគួរកំអែងវ៉ី។

2 អឺ​ អើ​ អញដាច់សាច់​ ឆ្គងពាក្យពេចន៍គេស្រដី
    ដើមដៀលអោយអប្រីយ៍​ ស្រដីថាកូនអិតពូជ។

3​ ចាស់ទុំមិនប្រដៅ ជេកូនចៅទើបវាខូច
    គេថាកូនអត់ពូជ  មិនដឹងច្បាប់និងចាស់ទុំ។

4 គេដៀលដល់ម៉ែឳ គេអាស្រូវស្អុយរហ៊ុម
    គេស្តីដើមជាវជុំ តំនៀលនោះមកដល់ចាស់។

ចំណាត់ក្រុម ៖Uncategorized

មាសស្នេហ៍

ខែ​មេសា 29, 2010 មតិ 2

1​ មាសស្នេហ៍មាសស្ងួនពៅមាសព្រលឹង ពៅអើយកំខឹងនិងបងណាថ្លៃ
   លួចមើលលួចស្មគ្រ័ស្ងួនមាសចរណៃ ហេតុតែនិស្ស័យចារអោយជួបគ្នា។
2 សក់ខ្មៅរលើបដូចជាពេជ្រនិល ស្អាតគ្មានមន្ទឹលភក្រ្តដូចចន្រ្ទា
    ភ្នែកមូលក្រឡង់រស្មីភ្លឺថ្លា សំលេងវាចារពិរោះកន្លង។
3 ច្រមុះអូនស្រួចដូចត្រូវគេសូន បបូរមាត់អូនទន់ហើយព្រែកផង
    ចង្ការក៏ព្រែកសក្តិសមអិតហ្មង មើលឃើញម្តងៗលួចប៉ងស្រម៉ែ។
4 សំដីសំដៅវាចារទន់ភ្លន់ ដំណើល្អគន់ចរិយាប្រពៃ
   ​ជាគូនិងបងខំផ្សងនិស្ស័យ ចង់បានរូបថ្លៃមកនែបនិត្យកាយ។

ចំណាត់ក្រុម ៖Uncategorized ស្លាក:

គុណម្តាយ

ខែ​មេសា 26, 2010 មតិ 2

1​ ម្តាយអើយអ្នកម្តាយកូនសែនស្រលាញ់ គ្មានអ្វីអាចផ្ចាញ់ក្តីស្រលាញ់នេះ
​   ទំហំធំធេងមិនចេះស្រាំប្រេះ ផ្តល់នូវចំណេះចំណីអាហារ។

2 ពេលឈឺពេលជាម៉ែអ្នកមើលថែ យូរថ្ងៃយូរខែម៉ែមិនដែលថា
    ស៊ូអត់ងងុយលំបាកកាយា អោយតែបុត្រាបានស្បើយទុក្ខភ័យ៕

 3 ស៊ូអត់ស៊ូឃ្លានអោយកូនបានញ៉ាំ ផ្អកប្រហុកម៉ាំក៏មិនជាអ្វី
    ម្ហូបណាឆ្ងាញ់ៗទុកអោយកូនឆី អាហារចំណីរៀបចំបំរុង។

4 តាំងពីកូនតូចឧបត្ថម្ភសិក្សា កំសាន្តកីឡាពីដើមដល់ចុង
   លុះកូនរៀនចប់អ្នកម្តាយផ្តើមផ្ចុង ទំនុកបំរុងជួយរកការធ្វើ។

5 ចាត់ចែងទុកដាក់មានគូរស្រករ រៀបចំអោយល្អរាប់ដោយអន្លើ
    ជូយមើលទាំងចៅគ្រប់គ្រងពីលើ ប្រាប់គ្រប់ទង្វើខ្លាចកូនមិនសុខ៕

នៅមានត

ចំណាត់ក្រុម ៖Uncategorized

What is life?

ខែ​មេសា 7, 2010 បញ្ចេញមតិ

Life is the art of struggle and patient. How to be out of stress and be hopefull for life?

ចំណាត់ក្រុម ៖Uncategorized

Textbox and List Box

ខែ​មេសា 7, 2010 បញ្ចេញមតិ

Dear Phearun, thank you for visiting my blog and nice to know you too.
As your request me about link between Textbox and Listview, OK i will talk time to do it for you. But now
have link between Textbox and Listbox, please enjoy it now.

After i finish that project as your suggestion, i will post it here. 😀 . Please click to see the compiled one Project1 then rename it with extension “.exe”

អាន​បន្ថែម…

ចំណាត់ក្រុម ៖Uncategorized