បណ្ណសារ

Archive for the ‘គណនេយ្យ’ Category

គណនាស្តុក-សំភារៈការិយាល័យ

ខែកក្កដា 1, 2010 បញ្ចេញមតិ

សូមបង្ហាញនិងចែករំលែកបទពិសោធន៌ខ្លះៗដល់អ្នកដែលធ្វើការខាងផ្នែកគណនេយ្យ រឺ​​ រដ្ឋបាលអំពី ការគណនាស្តុកសំភារៈប្រើប្រាស់ក្នុងការិយាល័យ :
រូបមន្តដែលគេប្រើសំរាប់ការគណនាស្តុកផ្សេងៗ ភាគច្រើនគេគណនាតាមមធ្យម គឺ គេគណនារកបរិមាណទំនិញដែលនៅសល់ និង​តំលៃរបស់វា ជាពិសេសគឺការគណនារកតំលៃទំនិញដែលនៅសល់តែម្តង ព្រោះបរិមាណគឺយើងអាចរាប់បាន លើកលែងតែតំលៃរបស់វា ហាក់មានភាពសាំញាំបន្តិច។

អាន​បន្ថែម…

ចំណាត់ក្រុម ៖គណនេយ្យ

ការប្រកាសពន្ធប្រចាំខែ

ខែមករា 25, 2010 មតិ 22

ការប្រកាសពន្ធប្រចាំខែគឺគេធ្វើឡើងទៅលើប្រភេទពន្ធចំនួន​ 4 គឺ

1,​ ពន្ធលើប្រាក់បៀវត្សន៍ – កាត់បង់ជូនរដ្ឋតាមចំនួនប្រាក់ខែដែលបុគ្គលិកទទួលបាន 0%, 5%, 10%,15%,20%
2, ពន្ធកាត់ទុក -​ 10%សំរាប់ឈ្នួលទីតាំង 15% សំរាប់សេវាកម្ម និង ការប្រាក់
3, ពន្ធលើតំលែបន្ថែម -​ ជាទូទៅគឺ 10% ។​ មានពន្ធចូលនិងពន្ធចេញ។ ករណីពន្ធចូលធំជាងពន្ធចេញ គឺមិនបាច់បង់អោយរដ្ឋទេ។ ករណីផ្ទុយគ្នាត្រូវបង់ប្រាក់លំអៀង (យកពន្ធចេញ-ពន្ធចូល) បង់អោយរដ្ឋ។
4, ពន្ធលើប្រាក់ចំណេញ (ពន្ធរំដោះលើប្រាក់ចំណេញ) បង់1%លើប្រាក់ចំណូលប្រចាំខែ។

ចំណាត់ក្រុម ៖គណនេយ្យ