ទំព័រដើម > ចំណេះដឹងព័តមានវិទ្យា > អារម្មណ៍ម្យ៉ាងដែលថាមិនត្រូវ

អារម្មណ៍ម្យ៉ាងដែលថាមិនត្រូវ

ខែ​កុម្ភៈ 17, 2011 បញ្ចេញមតិ Go to comments

មួយរយៈមុន ចេញពីធ្វើការមានអារម្មណ៍ថា តានតឹងនិងនឿយហត់ ទៅអង្គុយលេងនៅស្តាត ខ្ញុំបានឃើញមីងម្នាក់មានកូនបីនាក់ដើរតាមស្ពាយថង់មួយដើររើសសំបកដបទឹកសុទ្ធដែលគេផឹកទុកចោល ខ្ញុំដកលុយ ២០០០ រៀល ហៅគាត់រួចហុចអោយគាត់ គាត់មិនបានសុំខ្ញុំទេ នេះជាចំនុចដែលខ្ញុំសសើរគាត់ កូនគាត់រត់មកយកទាំងទឹកមុខសប្បាយរីករាយ រួចហើយក៏ងាកទៅញញឹមដាក់ម្តាយវា គាត់បាននិយាយអរគុណខ្ញុំ។ ពួកគាត់ដើរចេញទៅដោយទឹកមុខសប្បាយរីករាយណាស់ ប្រាក់ ២០០០ រៀលវាមិនច្រើនទេ តែអាចធ្វើអោយគាត់បានបញ្ចេញស្នាមញញឹមនៅលើមុខ ខ្ញុំក៏សប្បាយចិត្តដែរ។ .

  1. ខែ​កុម្ភៈ 17, 2011 ម៉ោង 11:30 ព្រឹក

    ទៅដល់ផ្ទះ ស្រាប់​តែ​គាត់​ដក​លុយ​ពីរពាន់រៀលហ្នឹង អោយ​ទៅ​ប្តីគាត់, ប្តីគាត់​យក​ទៅ​ទិញស្រាផឹក ហើយ​មកវិញ​វ៉ៃកូន វ៉ៃប្រពន្ធ ។ ចឹង​តើ​ពីរពាន់រៀល​នោះ​មាន​ន័យ​ថា​ម៉េច? ផ្តល់​នូវ​ក្តីសង្ឃឹម ឬ ផ្តល់​នូវទុក្ខសោក?

    • ខែ​កុម្ភៈ 17, 2011 ម៉ោង 11:35 ព្រឹក

      បងមិនបានគិតដល់រឿងហ្នឹងទេ គិតត្រឹមតែថា គាត់បានសប្បាយចិត្តតាមរយៈស្នាមញញឹមលើផ្ទៃមុខគាត់ ត្រង់ក្រោយមកលុយហ្នឹងគាត់យកទៅណាមិនដឹងដែរហ្នឹង។

  2. enana88
    ខែ​កុម្ភៈ 17, 2011 ម៉ោង 1:17 ល្ងាច

    រីករាយណាស់ដែលបានស្គាល់បង!

    • enana88
      ខែ​កុម្ភៈ 17, 2011 ម៉ោង 1:18 ល្ងាច

      ក្រែងលោងៃណាញ៉ុមអត់មានលុយ បងអាចធ្វើឲ្យញ៉ុមញញឹមបានដែរ!!!ហិហិ

      • ខែ​កុម្ភៈ 17, 2011 ម៉ោង 3:57 ល្ងាច

        ហេហេហេ បានតើ កុំភ្លេចទូរសព្ទ័មកបង ពេលប្អូនស្រីកើតទុក្ខ ហាហាហា ចាំបងកំប្លែងអោយសើច

  3. ខែ​កុម្ភៈ 17, 2011 ម៉ោង 1:45 ល្ងាច

    ឃើញអ្នកទទួលមានសេចក្តីសុខ យើងជាអ្នកឲ្យក៏រីករាយដែរ ។ កុំគិតផ្តេសផ្តាសដូជក្មេងស្រែអី ។

    • ខែ​កុម្ភៈ 17, 2011 ម៉ោង 2:30 ល្ងាច

      ញ៉ុម​គ្រាន់​តែ​គិត​ដល់​គំនិត​ possible ទាំងអស់​តើ​បង ។ ប្រសិន​បើ​ប្តូរ​ពី​លុយ​ពីរពាន់ មក​ជា​បង្រៀន​គាត់​អោយ​អាច​រក​លុយ​មួយ​ពាន់​បានវិញ ល្អ​ជាង ត្រូវទេ?

      • ខែ​កុម្ភៈ 17, 2011 ម៉ោង 4:00 ល្ងាច

        សង្ស័យប្អូនចង់សំដៅដល់សុភាសិតដែលថា បើចង់អោយត្រីទៅនរណាម្នាក់ អ្នកនោះគាត់ហូបបានតែមួយគ្រាទេ តែបើបង្រៀនអោយគាត់ចេះរកត្រី​ គឺគាត់ហូបបានមួយជីវិត។ តែចំពោះរឿងបងវិញ ករណីនេះមិនអាចទៅរួចទេលោកអើយ ជួយខ្លួនឯងមិនចង់រស់ផង ទំរាំយកគាត់មកបង្រៀនអោយគាត់អាចរកលុយ ទាល់តែអង្គការអីហើយបានអាចទៅរួច។ 😀

    • ខែ​កុម្ភៈ 17, 2011 ម៉ោង 3:57 ល្ងាច

      មែនហើយពេលហ្នឹងខ្ញុំកំពុងតែតានតឹងអារម្មណ៍ដល់ឃើញពួកគាត់ញញឺមត្រេកអរចឹង ខ្ញុំក៏មានអារម្មណ៍សប្បាយចិត្តដែរ។

    • ខែ​កុម្ភៈ 17, 2011 ម៉ោង 4:21 ល្ងាច

      សរុបទៅ ញ៉ុម​អត់​ចង់​និយាយ​ថា ការ​ដែល​អោយ​លុយ​ហ្នឹង​វា​អាក្រក់ទេ, ហើយ​ក៏​អត់​ចង់​និយាយ​ថា​កុំ​អោយ​លុយ តែ​បង្រៀន​គាត់វិញដែរ ។ ញ៉ុម​គ្រាន់​តែ​ចង់​បង្កើត​ជា​ប្រធាន​បទ​១ ថា ប្រសិន​បើរ​លុយ​ពីរពាន់របស់​យើង​ហ្នុង​វា​ទៅ​ជា​ចឹង​វិញ តើ​យើង​ជាអ្នក​អោយ​នឹង​គិត​យ៉ាង​ដូចម្តេច?

      • ខែ​កុម្ភៈ 17, 2011 ម៉ោង 4:54 ល្ងាច

        បើចឹងមែន ១០០​ ភាគរយគឺ​បងមិនសប្បាយចិត្តទេ ហើយបងនឹងប្តឹងទៅអង្គការអោយចាប់អាគាត់ហ្នឹងដាក់គុក។

  4. ខែ​កុម្ភៈ 18, 2011 ម៉ោង 11:47 ព្រឹក

    ការធ្វើទានដែលមហោសថធ្វើហ្នឹងត្រឹមត្រូវហើយ គឺធ្វើទានដោយសទ្ធានិងអាណិត ។ ប៉ុន្តែប្រសិនមុនឲ្យទាន ហើយគិតថាលុយនោះគាត់យកទៅធ្វើអ្វី នោះជាក្តីសៅហ្មងក្នុងអារម្មណ៍ បើបែបនេះមិនធ្វើល្អជាង ។

  5. សនិងខ្មៅ
    ខែ​កុម្ភៈ 20, 2011 ម៉ោង 10:25 ព្រឹក

    ខ្ញុំមានចំងល់ ! មានសំណួរមួយដែលចង់សួរថា ៖ ហេតុអ្វីមហោសថអោយលុយទៅពួកគេ ? ចំលើយប្រាកដជា​ដូចគាត់​និយាយអញ្ចឹង ! គឺចង់អោយអ្នកដទៃរីករាយមួយពេលប៉ុណ្ណោះ ។

    ប្រសិនបើ​យើងពិត​ជាគួរ​តែគិត​អំពីហេតុគាត់នឹង​យកវា​ទៅធ្វើអ្វី យើងគួរតែសួរខ្លួនឯងនូវសំណួរងាយៗមួយចំនួនផង​ដែរដូចជា ៖ គាត់ក្លែងធ្វើ ឬពិតជាលំបាកវេទនាដូចដែលយើងឃើញឬទេ ? គាត់វេទនាដោយសារគាត់មានបញ្ហា​មួយដែលមិនអាចដោះស្រាយបាន អញ្ចឹងប្រាក់ប៉ុន្មានពាន់នេះអាចជួយគាត់ដោះស្រាយបញ្ហាបានឬទេ ? …

    សរុបមក ការគិតរបស់មនុស្សមានគោលដៅកំណត់ ។ ដូច្នេះ ជាធម្មតាមនុស្សនឹងធ្វើអ្វីមួយដើម្បីសំរេច​គោលដៅ​​​នោះតែប៉ុណ្ណោះ ។

    • ខែ​កុម្ភៈ 21, 2011 ម៉ោង 9:14 ព្រឹក

      ខ្ញុំមិនដែលគិតថាគាត់នឹងយកវាទៅធ្វើស្អីនោះទេ ហើយមូលហេតុពិតប្រាកដគឺខ្ញុំឃើញគាត់លំបាកនិងភ្នែកគាត់ដើររើសដបទឹកសុទ្ធនោះរាល់ថ្ងៃ ហើយត្រង់ដែលថា លុយ ២០០០ ដែលសំរាប់លោកគិតថាតិចតួចបំផុតនោះគឺខ្ញុំទទួលស្គាល់ ហើយបើលោកមានសទ្ធាមែនគួរតែអោយគាត់ ២០០០ ដុល្លាអីទៅ សំរាប់គាត់ចាប់ផ្តើមមុខរបរអីបាន។ ប្រសិនបើលោកអោយប្រាក់ទៅអ្នកសុំទានហើយគិតថាគេនឹងយកទៅធ្វើស្អី (សុំទោសមីងម្នាក់ហ្នឹងមិនមែនជាអញនកសុំទានទេ) ប្រហែលជាលោកមិនអោយគេទេមើលទៅ។ លុយ ២០០០រៀលវាតិចណាស់ តែយ៉ាងហោចក៏អាចសំរាលទុក្ខធុរៈបានខ្លះដែរ ។ បើថ្ងៃណាមួយលោកមានសទ្ធាអោយប្រាក់គាត់ច្រើន កុំភ្លេចប្រាប់ខ្ញុំ ចាំខ្ញុំនាំទៅជួបគាត់នីស្តាត។ ចំពោះពាក្យដែលថាគាត់ក្លែងធ្វើរឺអត់នោះ ខ្ញុំមិនចង់ដឹងទេ ត្រឹមប្រាក់ប៉ុណ្ណឹង គិតមើលតែរៀបចំគំរោងអីមួយធំដុំចឹង ទុកសំរាប់លោកទៅ ខ្ញុំគ្មានពេលវាលគ្រប់គ្រាន់សំរាប់គិតរឿងចឹងៗទេ ។ ចំពោះសំណួរដែលសួរថា ហេតុអ្វីខ្ញុំអោយលុយទៅពួកគេ? គឺខ្ញុំអោយដោយការអាណិតតែប៉ុណ្ណោះ ។

    • ខែ​កុម្ភៈ 21, 2011 ម៉ោង 9:19 ព្រឹក

      ភ្លេចស្វាគមន៍ សូមសើចដាក់មួយ​ 😀 និង អរគុណដែលមានចំណាប់អារម្មណ៍លើអត្ថបទនេះ :D។

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: