គួរទៅរឺមិនគួរទៅ


ច្រើនលើកច្រើនសារមកហើយដែលកន្លែងធ្វើការចាស់គេព្យាយាមទាក់ទងអោយទៅបំរើការងារអោយគេវិញ ហើយខ្ញុំតែងតែបដិសេធន៍។ ភាពស្ទាក់ស្ទើរនៅតែជាបញ្ហាសំរាប់មនុស្សដូចជាខ្ញុំ។ កន្លែងដែលគេហៅទៅនោះវានៅឆ្ងាយៗពីទីក្រុងពេក។

លើកនេះគេហៅទៀតហើយអោយទៅខេត្តកោះកុង។ មិនដឹងជាគួរសំរេចចិត្តយ៉ាងណាទេ។ បើទៅត្រូវយកម៉ាក់ទៅនៅជាមួយ មិនចង់អោយគាត់នៅភ្នំពេញតែឯងទេ ហើយក៏មិនចង់អោយគាត់ទៅនៅស្រុកដែរ (ពីព្រោះគាត់អ្នកធ្វើម្ហូបអោយខ្ញុំញ៉ាំ) បើនៅភ្នំពេញ ការងាររាល់ថ្ងៃដូចគ្មានអីរីកចំរើនសោះ។

ចំណាត់ក្រុម ៖រឿងរ៉ាវនៃជីវិតខ្ញុំ
  1. គាឡុង
    ខែធ្នូ 1, 2010 ម៉ោង 10:18 ល្ងាច

    ធ្វើអ្វីដែលបងចូលចិត្ត បើការងារនោះបងចូលចិត្តខ្ញុំឯកភាពអោយបងទៅធ្វើការ។

  2. ខែធ្នូ 2, 2010 ម៉ោង 9:39 ព្រឹក

    អរគុណប្អុនច្រើនដែលបានជួយផ្តល់យោបល់ បងសំរេចចិត្តរួចហើយថាលើកនេះបងនឹងទៅ 😀 ត្រលប់ទៅរកអាជិពជាអ្នកតែទឹកកកម្តងទៀត ហេហេហេហេ។ យាយចឹងប្អូនមើលទៅនៅក្មេង រៀននៅណាដែរទៅ?

  3. គាឡុង
    ខែធ្នូ 2, 2010 ម៉ោង 10:08 ព្រឹក

    ប្អូនត្រៀមខ្លួនចូលរៀនសាលាពេទ្យឆ្នាំទី១។ មានតែអាជីពដែលយើងចង់ធ្វើទេ ទើបធ្វើអោយយើង​រីករាយ ហើយ​មាន​ន័យក្នុងជីវិត។

  4. ខែធ្នូ 2, 2010 ម៉ោង 2:25 ល្ងាច

    មែនហើយបងយល់ស្របនិងគំនិតនេះ តែសំរាប់បងជួនកាលការងារដែលបងស្រលាញ់មិនសូវបានធ្វើទេ ហើយបងចូលចិត្តសិក្សារៀនសូត្រការងារណាដែលថ្មី ដោយសង្ឃឹមឆ្កួតៗថា ថ្ងៃណាមួយបងនឹងមានអាជីវកម្មមួយខ្លួនឯងហើយងាយគ្រប់គ្រងអាជីវកម្មនោះ។ តែនេះគ្រាន់តែជាសុបិន្តចាប់ផ្កាយលើមេឃតែប៉ុណ្ណឺង។ 😀

    • គាឡុង
      ខែធ្នូ 2, 2010 ម៉ោង 9:17 ល្ងាច

      មិនប្រាកដទេ ឧទាហរណ៍ អ្នកមានកេរ្តិ៍ឈ្មោះល្បីល្បាញជាច្រើនសុទ្ធតែកើតចេញពី​កូនអ្នកស្រែចំការ ក្រីក្រ! ​ចំពោះ​ប្អូនតែងមានទស្សនៈមួយ អ្នកដទៃធ្វើបាន ប្អូនក៍ធ្វើបានដែរ។

  5. chh_phearak
    ខែធ្នូ 16, 2010 ម៉ោង 10:24 ល្ងាច

    ចុះឥឡូវយ៉ាងម៉េចហើយបងជឹលអើយ? ដូចជាស្ងាត់ បាត់មុខបាត់សំលេង ឱ្យឈឹងសូន្យហើយ 😦 😦

  6. ខែធ្នូ 17, 2010 ម៉ោង 3:09 ល្ងាច

    បងនៅហ្នឹងតើ តែដូចអត់អីដាក់ប្រកាសហ្នឹងគេ ចំពោះការងារហ្នឹង ទៅសំភាសន៍ហើយ គេអោយចាំសិនទៅ សង្ស័យមិនបានទៅទេ ពីព្រោះមានអ្នកគេណែនាំច្រើនណាស់ សង្ស័យគេមានខ្នង ចឹងហើយបងសង្ស័យតាអត់អីលិតទេ។ 😦
    (add my facebook : Bros komjel )

  7. Monika - ម៉ូនីការ
    ខែធ្នូ 26, 2010 ម៉ោង 10:13 ល្ងាច

    ពិបាកសម្រេចចិត្ត ប៉ុន្តែមើលថាតើមួយណាមានប្រយោជន៍យូរអង្វែងជាង! មានតែខ្លួនយើងទេទើបដឹងច្បាស់

    • ខែធ្នូ 27, 2010 ម៉ោង 10:40 ព្រឹក

      បាទត្រឹមត្រូវហើយ ឥលូវសំរេចចិត្តថាមិនទៅទេ ពីព្រោះចង់រៀនបន្តយកអនុបណ្ឌិតសិន ពួកម៉ាកខ្ញុំគេរៀនចប់អស់ តាំងពី ៣ ឆ្នាំមុនម៉េះ ។ មានហ្វេសប៊ុកទេ បើមាន ថែមខ្ញុំផង ពីព្រោះខ្ញុំមិនសូវមកលេងទីនេះទេ FB ID = Bros komjel 😀

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: