បណ្ណសារ

Archive for ខែធ្នូ 1, 2010

គួរទៅរឺមិនគួរទៅ

ខែធ្នូ 1, 2010 មតិ 9

ច្រើនលើកច្រើនសារមកហើយដែលកន្លែងធ្វើការចាស់គេព្យាយាមទាក់ទងអោយទៅបំរើការងារអោយគេវិញ ហើយខ្ញុំតែងតែបដិសេធន៍។ ភាពស្ទាក់ស្ទើរនៅតែជាបញ្ហាសំរាប់មនុស្សដូចជាខ្ញុំ។ កន្លែងដែលគេហៅទៅនោះវានៅឆ្ងាយៗពីទីក្រុងពេក។

លើកនេះគេហៅទៀតហើយអោយទៅខេត្តកោះកុង។ មិនដឹងជាគួរសំរេចចិត្តយ៉ាងណាទេ។ បើទៅត្រូវយកម៉ាក់ទៅនៅជាមួយ មិនចង់អោយគាត់នៅភ្នំពេញតែឯងទេ ហើយក៏មិនចង់អោយគាត់ទៅនៅស្រុកដែរ (ពីព្រោះគាត់អ្នកធ្វើម្ហូបអោយខ្ញុំញ៉ាំ) បើនៅភ្នំពេញ ការងាររាល់ថ្ងៃដូចគ្មានអីរីកចំរើនសោះ។

ចំណាត់ក្រុម ៖រឿងរ៉ាវនៃជីវិតខ្ញុំ