ទំព័រដើម > ចំណេះដឹងព័តមានវិទ្យា > អប៉ីជំនឿលើពុទ្ធទំនាយ និង បញ្ហាសោកនាដកម្មនៅលើស្ពានកោះពេជ្រ

អប៉ីជំនឿលើពុទ្ធទំនាយ និង បញ្ហាសោកនាដកម្មនៅលើស្ពានកោះពេជ្រ

ខែវិច្ឆិកា 24, 2010 បញ្ចេញមតិ Go to comments

ពុទ្ធទំនាយ?​ រឿងរ៉ាវនៅលើស្ពានកោះពេជ្រត្រូវបានជីដូនខ្ញុំប្រាប់ថា វាជាផ្នែកចុងក្រោយនៃពុទ្ធទំនាយ ដោយគាត់យោងទៅតាមជីតាទួតខ្ញុំប្រាប់គាត់ អោយគាត់ចាំសំគាល់មើល។ ជីតាទួតខ្ញុំប្រាប់ថា​ នៅពេលដែលប្រទេសយើងបានសុខសាន្ត ហើយនោះ នឹងនៅមានបញ្ហាដ៏រន្ធត់មួយទៀត គឺមានមនុស្សស្លាប់គរជើងគ្នានៅទន្លេចតុមុខ។ ថ្វីត្បិតតែរឿងនេះ ដំបូងគឺមិនគួរអោយជឿ ពីព្រោះអ្នកណាទៅគិតដល់ថា ប្រទេសអស់សង្គ្រាមហើយ នៅមានមនុស្សស្លាប់គរជើងគ្នាទៀតនោះ? តែឥលូវរឿងនេះបានកើតឡើងហើយ។ គ្មានអ្វីក្រៅពីសោកស្តាយទេ ទោះបីមិនជាប់សាច់ញាតិ ក៏ជាបងប្អូនខ្មែរតែមួយដែរ បានត្រឹមតែយំអាណិត និង​ សោកស្តាយតែប៉ុណ្ណោះ។

  1. ខែវិច្ឆិកា 24, 2010 ម៉ោង 4:55 ល្ងាច

    តាមពុទ្ធទំនាយនិយាយថា ឈាមដាបពោះដំរីនៅទន្លេបួនមុខ

    • ខែវិច្ឆិកា 24, 2010 ម៉ោង 5:05 ល្ងាច

      ត្រូវហើយ ហើយខ្ញុំសង្ឃឹមថានេះគឺជាលើកចុងក្រោយទៅចុះ រឿងអាក្រក់ៗនឹងមិនកើតឡើងទៀតទេ សូមអោយចប់ទៅតាមពុទ្ធទំនាយហ្នឹងទៅ។

      • ខែវិច្ឆិកា 24, 2010 ម៉ោង 9:35 ល្ងាច

        មែនហើយទោះជាយ៉ាងណា សូមអោយវាចប់ទៅចុះ កុំឲ្យវាកើតឡើងចំពោះប្រជាជនខ្មែរទៀត!

    • so vanda
      ខែធ្នូ 19, 2012 ម៉ោង 12:10 ល្ងាច

      ឈាមដាបពោះដំរីមិនមែនជំនាន់នេះទេ

    • ខែកក្កដា 3, 2013 ម៉ោង 11:37 ល្ងាច

      ព្រឹត្តការណ៍ដែលកើតមានឡើងនៅកោះពេចន៍ក្នុងឆ្នាំ២០១១ពេលបុណ្តអុំទូកនោះ មិនមែនជា‹‹ឈាមដាបពោះដំរីនៅទន្លេបួនមុខ››នោះទេ។ ប៉ុន្តែវាជាហេតុការណ៍មួយដែលបញ្ជាក់ថាពាក់
      កណ្តាលសាសនាឈានចូលមកដល់។ សូមបន្តការស្វែងយល់នៅអាស័យដ្ឋានហ្វេសប៊ុកនេះ៖
      http://www.facebook.com/khmer.ekreach.7

  2. ខែវិច្ឆិកា 24, 2010 ម៉ោង 5:55 ល្ងាច

    បើតាមពុទ្ធទំនាយមិនទាន់ចប់ទេ… នៅមានច្រើនណាស់ ដូចជា បាងកកខ្ចាត់ខ្ចាយ​ សប្បាយសៀមរាប​​​​​​​​​​​​​​​​​​​​​ និង​ ខ្មែរសល់១ម្លប់ពោធិ៍ យួនសល់១ទូកប៉ុកចាយ ជាដើម។

  3. ខែវិច្ឆិកា 24, 2010 ម៉ោង 6:35 ល្ងាច

    គ្រោះ​នឹង​មាន​ដល់​ឆ្នាំ ២០១៤, នេះ​បើ​តាម​ពុទ្ធ​ទំនាយ ដែល​ខ្ញុំ​បាន​អាន​តាម​ក្រដាស។

    • ខែវិច្ឆិកា 25, 2010 ម៉ោង 8:12 ព្រឹក

      let it finish… 😦 . som kom oy mean teat ei.. cos my grandma said this tragedy is the last one. sa thu sa thu.. som oy ban sok tang os knea..

  4. Kc
    ខែវិច្ឆិកា 24, 2010 ម៉ោង 8:32 ល្ងាច

    ព្រះពុទ្ធ​ទ្រង់​ចាប់​កំណើត​តាំង​តែ​មិនទាន់​មាន​ទីក្រុង​បាងកក​មក​ម៉្លេះ សូមកុំព្យាយាម​ភ្ជាប់អ្វី​ដែល​គ្មានភ៍ស្តុតាង​ទៅ​នឹង​ព្រះពុទ្ធសាសនា​ វា​អាចនាំ​ឲ្យ​សាសនា​យើង​អាប់ឱន នាំឲ្យ​ប្រទេសជាតិមិនជឿនលឿន​ ៕

    • ខែវិច្ឆិកា 25, 2010 ម៉ោង 8:47 ព្រឹក

      This does not mean to harm the buddha na. It just a predict guess. As you learn that Buddha he can know everythings in advance, called Trong Nhean. We also dont believe this. We just listen and notice. please refer to the below comment for more information :D. We all love our nation and religion as you.

    • ខែមិថុនា 30, 2012 ម៉ោង 11:11 ល្ងាច

      វាមិនទាន់មានទីក្រុងបាងកកមែន តែនេះជាការប្រមើលមើលរបស់ព្រះអង្គ

  5. ឧត្តម
    ខែវិច្ឆិកា 24, 2010 ម៉ោង 10:41 ល្ងាច

    ព្រះមិនបាន​ដាក់​ទំនាយ​ ឬបណ្តាសារដល់មនុស្ស​ទេ​! តែមនុស្ស​ជា​អ្នក​ទាយឲ្យខ្លួនឯង​! គេថា​ ពាក្យម្តាយ​ទំនាយគ្រូ! គួរពិចារណាពាក្យ​ទំនាយ​ទាំង​អស់​ឡើង​វិញ​! កុំដាក់កំហុស​ឲ្យព្រះ! បំណង​របស់​ព្រះ​គឹ​ចង់​ឲ្យមនុស្ស​សុខសាន្ត​នោះទេ​ ហេតុអី​ក៏យកការទស្សន៍ទាយ​ផ្សេង​ៗ ចោទថា​ជាទំនាយរបស់ព្រះ!!! តើ​ពាក្យ​ទស្សន៍ទាយ​ទាំងអស់ហ្នឹង​ចេញពីប្រភពណា? ព្រះត្រ័យបិដក? សៀវភៅធម៌ក្បាលណា?

    • ខែវិច្ឆិកា 25, 2010 ម៉ោង 8:04 ព្រឹក

      the source of this is not from Buddha. I heard from my grandma said it was from a fortune teller name Puth, so we called it Puth Tom Neay. I did not mean it is from Buddha so there is no book about this.

  6. ខែវិច្ឆិកា 24, 2010 ម៉ោង 11:16 ល្ងាច

    ត្រឹមត្រូវ

  7. ខែវិច្ឆិកា 24, 2010 ម៉ោង 11:36 ល្ងាច

    សូមគាំទ្រយោបល់របស់ឧត្តម !
    តាមពិតអ្វីដែលប្រុសកំជិតបានរៀបរាប់នោះ គ្រាន់តែជាបុរាណទំនាយមានក្នុងសាស្រ្តាផ្សេងៗតែប៉ុណ្ណោះ ដូចជា សាស្រ្តាពារសុក្រ សាស្រ្តាពារសៅរ៍ ឥន្ទទំនាយ ឬ ឥសីទំនាយ ជាដើម មិនមែនជាពុទ្ធទំនាយទេ ។
    ពុទ្ធទំនាយពិតប្រាកដសូមមើលក្នុងមហាសុបិនជាតក ឬសុបិន១៦ប្រការ ក្នុងព្រះត្រៃបិដក (មិនចាំភាគ) តែអត្ថន័យសង្ខេប មានដូចខាងក្រោមនេះ

    »អាកាសធាតុ​ប្រែប្រួល​ខុសធម្មតា ភ្លៀង​មិន​ទៀង​ទាត់ ព្យាករណ៍​មិនបាន
    »មនុស្សម្នាឆាប់​​ចេះ​ស្រឡាញ់​គ្នា​ ស្រ្តី​ឆាប់​មាន​រដូវ ឆាប់​រៀបការ​ អាយុកាន់តែ​ខ្លី
    »ឪពុក​ម្តាយ​ផ្គាប់​ចិត្ត​ យក​ចិត្ត​កូន បែរ​​កូន​មិន​សូវ​ជា​ចេះ​គោរព​មាតាបិតាទេ
    »គេ​យក​តែក្មេងៗ​ ខ្វះ​បទពិសោធន៍​ឲ្យ​ធ្វើ​ការ​វិញ មិន​ឲ្យ​មនុស្ស​ចាស់​ចេះដឹង​ធ្វើ​ទេ
    »ពួក​តុលាការ​ជំរិត​យក​មាស​ប្រាក់​ទាំង​សង​ខាង មិន​ចេះ​ឆ្អែត​ឆ្អត់
    »អ្នក​មាន​ត្រកូល​ខ្ពង់​ខ្ពស់​នឹង​ធ្លាក់​ខ្លួន​ក្រ អ្នក​ត្រកូល​ទាប​ថោក​ត្រូវឡើង​ធ្វើ​ជា​អ្នក​ដឹកនាំ
    »ស្រី​មាន​រាគៈ​ច្រើន ចូល​ចិត្ត​តែ​គ្រឿង​អលង្កការ​ តែង​ខ្លួន សប្បាយ​រក​ប្រុស​សាហាយ
    »អ្នក​ក្រ​ប្រមូល​គ្នា​យក​ទ្រព្យ​ធន​ទៅ​ឲ្យ​អ្នក​មាន ដែល​សំបូរ​ហូរហៀរ​ស្រាប់
    »ប្រជាជន​នាំ​គ្នា​រត់​ទៅ​រស់​នៅ​តាម​ចុងកាត់​មាត់​ញក ដោយសារ​​នាម៉ឺន​មន្រ្តី​ធ្វើ​បាប​ មិន​យុត្តិធម៌
    »មនុស្ស​គ្មាន​សីលធម៌ ពួក​ទេវតា​មិន​កាន់ធម៌ ផល​ដំណាំ​រលួយ​ខូចខាត
    »ព្រះភិក្ខុសង្ឃ​បួស​ចង់​បាន​ថានៈខ្ពង់​ខ្ពស់ ចង់​មាន​ចង់​បាន
    »អ្នក​ល្ងង់​ខ្លៅ​បាន​ជា​អ្នក​ដឹកនាំ ហើយ​បណ្ឌិត​ អ្នក​ប្រាជ្ញ​ ស្តាប់​បង្គាប់​អ្នក​ល្ងង់
    »អ្នក​ត្រកូល​ថោក​បាន​ឡើង​ជា​មន្រ្តី​នាហ្មឺន​ ហើយ​គេ​មិន​គោរព​សង្ឃ​ប្រកាន់​ធម៌​វិន័យ​ទេ
    »មនុស្ស​កាម​ក្រាស់​ ​យក​ប្រពន្ធ​ក្មេងៗ ហើយស្ថិត​​ក្រោម​អំណាចប្រពន្ធក្មេង
    »ពួក​ក្សត្រ និង​អ្នក​ត្រកូល​ខ្ពស់​ ហែរហម​ពួក​ល្ងង់​ត្រកូល​ទាប​ថោក​
    »អ្នក​ធំ​ជឿ​តាម​សេចក្តី​វិនិច្ឆ័យ​របស់​មន្ត្រី​ក្មេង

  8. ខែវិច្ឆិកា 25, 2010 ម៉ោង 8:10 ព្រឹក

    At the first time i felt so shock and wondered why this Tum Neay ( i dont know exactly what does it mean in English ) be only applied to Cambodia only. It seems unfair if it was from Buddha. I wondered why buddha just only did it for Khmer. Then i confirmed her why this just applied to Cambodia only, the following was the answer:

    The sources of this is not from Buddha. I heard from my grandma said it was from a fortune teller name Puth, so we called it Puth Tom Neay. I did not mean it is from Buddha so there is no book about this.

    There were many sources that you could find in around 15 years ago, but now i am not sure that those still available or not. It was recorded in tapes. I used to listen to them when i was young. After listened and we have tried to notice the real things, it is 90 % right while some was in direct action and others not in direct situation.

    Anyway, hope such the worth things wont happend again. Till now our ppl not yet get better feeling from that. I dont want to remind it cos it makes me nearly cry but i still wanna watch those news on TV. Wish those death ppl rest in peace.

    Note: I dont write in khmer cos this pc has no Khmer Unicode.

  9. ខែវិច្ឆិកា 25, 2010 ម៉ោង 9:14 ព្រឹក

    អាត្មាចេះអង់គ្លេសបន្តិចបន្តួច តែអាចយល់ហើយអំពីការសរសេររបស់ប្រុសកំជិល ។

    • ខែវិច្ឆិកា 25, 2010 ម៉ោង 9:20 ព្រឹក

      ខ្ញុំករុណាមិនមានន័យថាតេជគុណមិនចេះអង់គ្លេសទេ តែខ្ញុំករុណាខ្លាចក្រែងតេជគុណវាយតំលៃថាខ្ញុំករុណាមិនប្រើអក្សរសាស្រ្តជាតិហ្នឹងណា។

  10. ខែវិច្ឆិកា 25, 2010 ម៉ោង 9:31 ព្រឹក

    សុំប្តូរឃ្លាខាងលើ បាងកកខ្ចាត់ខ្ចាយ​ សប្បាយសៀមរាប​ -> បាងកក រលំ ភ្នំពេញ រលាយ …..ខ្ចាត់ខ្ចាយ សប្បាយអង្គរវត្ត កាលខ្ញុំអានសៀវភៅហ្នឹង ខ្ញុំអាយុតិចពេក ចឹងពុំបានចាំអស់ទេ គ្រាន់តែដឹងសៀវភៅនឹង បោះពុម្ភ មុនសម័យប៉ុលពត គ្មានក្រប ហើយអក្សរបែប បុរាណ។
    អត្តន័យសៀវភៅនេះ បាននិយាយថា នៅមុនពេលព្រះពុទ្ធចូលបរិនិពាន្ធ មានព្រះអនន្ធ១អង្គ ទូលបង្គំសួរព្រះអង្គ ថា ៖ តើសាសនាព្រះអង្គ នឹងគង់វង្សឋិតឋេរដល់ឆ្នាំណា? ព្រះអង្គថាដល់៥០០០ព្រះវស្សា ទើបភ្លើងឆេះកាល ហើយទើបមានអ្នកមានបុណ្យ១អង្គមកប្រោះ គឺព្រះសេអាមេត្រី
    ហើយខ្ញុំក៏ធ្លាប់ស្តាប់ព្រះសង្សទេសនាចឹងដែរ។ ខ្ញុំបានប្រឹងរកសៀវភៅនោះម្តងទៀតប៉ុន្តែរកមិនឃើញសោះ នៅតាមបណ្ណាគារ មានលក់ពុទ្ធទំនាយដែរ ហើយក្របដាក់រូបព្រះពុទ្ធ ប៉ុន្តែអត្តន័យសៀវភៅនោះពុំដូច អត្តន័យក្នុងសៀវភៅដែលខ្ញុំធ្លាប់អាននោះទេ។

    • ខែវិច្ឆិកា 25, 2010 ម៉ោង 10:13 ព្រឹក

      ទាល់តែនិយាយចឹងទើបបានដឹងថាម្នាក់ៗពូកែមែន ហើយនិយាយតាមត្រង់ទៅ ខ្ញុំមិនសូវចេះដឹងរឿងហ្នឹងទេ ខ្ញុំនិយាយទៅតាមលោកយាយខ្ញុំប្រាប់ប៉ុណ្ណោះ។

  11. ខែវិច្ឆិកា 25, 2010 ម៉ោង 12:49 ល្ងាច

    ពុទ្ធ ទំនាយគ្មានអ្នកណាគេជឿទេ តែចាស់តែងតែដំណាលតៗគ្នា ដូចពីជំនាន់ពលពត ចាស់គាត់និយាយថា មានផ្លូវគ្មានមនុស្សដើរ មានផ្ទះគ្មានមនុស្សនៅ ត្រូវរបស់គាត់ ។ ដូចរឿងនៅកោះពេជ្រអ៊‍ីចឹងដែរ ដល់តែកើតហើយ ធ្វើការវិភាគដូចទំនង

    • ខែវិច្ឆិកា 26, 2010 ម៉ោង 8:14 ព្រឹក

      ពិតមែនហើយខ្ញុំក៏មិនជឿទាំងស្រុងដែរ គ្រាន់តែស្តាប់ហើយចាំសំគាល់មើលដូចតែគ្នាហ្នឹង តែសូមអោយចប់ដូចពាក្យដែលលោកយាយខ្ញុំគាត់ថាទៅ 😀

  12. ខែវិច្ឆិកា 25, 2010 ម៉ោង 3:01 ល្ងាច

    គួរ​សរសេរ​ជា «អរូបិយ​ជំនឿ» វិញ ក្រែង​អ្នក​ដទៃ​ដែល​មិន​ធ្លាប់​ឃើញ​ពាក្យ​នេះ​ចម្លង​ទៅ​សរសេរ​ខុស​តៗ​គ្នា​ទៀត ។
    ភាសា​និយាយ ច្រើន​បញ្ចេញ​សូរ «អាក់​ប៉ី​ជំនឿ» បែប​ហ្នឹង​តាម​ដែល​អ្នក​និយាយ​គេ​ខ្ជិល ប៉ុន្តែ​សរសេរ​ត្រូវ​គោរព​ក្បួន​ខ្នាត​ជានិច្ច ។ សូម​អភ័យទោស!

    ដោយ​ក្ដី​គោរព​រាប់​អាន​ពី​ខ្ញុំ ។

    • ខែវិច្ឆិកា 26, 2010 ម៉ោង 8:12 ព្រឹក

      ពាក្យអប៉ីជំនឿត្រូវបានប្រើជាទូទៅទៅហើយ ហើយខ្ញុំក៏មិនប្រាកដថាពាក្យនេះត្រូវដែរ អរគុណហើយដែលបានកែរសំរួល ចឹងខ្ញុំចេះបានពាក្យមួយទៀតហើយ។ 😀

  13. ស្រោមផាត
    ខែធ្នូ 1, 2010 ម៉ោង 10:40 ព្រឹក

    គ្មានពទ្ធទំនាយអែណាទេមកពីមិនចេះកាពារប៉ុន្នឹង

    • ខែធ្នូ 1, 2010 ម៉ោង 2:21 ល្ងាច

      មានតើតែចេះតែផ្ទៀងផ្ទាត់ហើយជឿទៅ ។ ជាក់ស្តែងគឺមកពីការធ្វែសប្រហែសមែនហ្នឹង។ អាគមផ្សំអាយោស 😀

  14. ឫទ្ធី
    ខែវិច្ឆិកា 13, 2011 ម៉ោង 3:55 ព្រឹក

    អប៉ី​ជំនឿ (អាន​ថា អៈ-ប៉ី ជំនឿ ឬ អាប់-ប៉ី …) គួរ​សរសេរ​ជា អប្បិយ​ជំនឿ (អប្បិយ ជា​បាក្យ​បាលី ឯ​ពាក្យ​សំស្ក្រឹត​ថា អប្រិយ វិញ) គឺ​ជា​ជំនឿ​ ដែល​មិន​ប្រិម​ប្រិយ។

    • ខែធ្នូ 5, 2011 ម៉ោង 5:52 ល្ងាច

      អរគុណ សំរាប់​ការ​ជួយ​បក​ស្រាយ​ យី ពូ​កែ​អក្សរ​សាស្រ្ត​ណាស់​ហើយ​​មើលទៅ​ 😀

  15. ឫទ្ធី
    ខែវិច្ឆិកា 13, 2011 ម៉ោង 3:57 ព្រឹក

    អត់​ទោស ខ្ញុំ​វាយ​ខុស បាក្យ -> ពាក្យ

  16. ណាវិន
    ខែ​កុម្ភៈ 22, 2012 ម៉ោង 11:41 ល្ងាច

    ការពិតទៅ ពុទ្ធទំនាយទាយត្រឹមត្រូវនៅពេលរឿងនោះបានកើតឡើងហើយតែប៉ុណ្ណោះ 😀

  17. ខែកក្កដា 3, 2013 ម៉ោង 8:55 ល្ងាច

    wpbinfo :
    សូមគាំទ្រយោបល់របស់ឧត្តម !
    តាមពិតអ្វីដែលប្រុសកំជិតបានរៀបរាប់នោះ គ្រាន់តែជាបុរាណទំនាយមានក្នុងសាស្រ្តាផ្សេងៗតែប៉ុណ្ណោះ ដូចជា សាស្រ្តាពារសុក្រ សាស្រ្តាពារសៅរ៍ ឥន្ទទំនាយ ឬ ឥសីទំនាយ ជាដើម មិនមែនជាពុទ្ធទំនាយទេ ។
    ពុទ្ធទំនាយពិតប្រាកដសូមមើលក្នុងមហាសុបិនជាតក ឬសុបិន១៦ប្រការ ក្នុងព្រះត្រៃបិដក (មិនចាំភាគ) តែអត្ថន័យសង្ខេប មានដូចខាងក្រោមនេះ
    »អាកាសធាតុ​ប្រែប្រួល​ខុសធម្មតា ភ្លៀង​មិន​ទៀង​ទាត់ ព្យាករណ៍​មិនបាន
    »មនុស្សម្នាឆាប់​​ចេះ​ស្រឡាញ់​គ្នា​ ស្រ្តី​ឆាប់​មាន​រដូវ ឆាប់​រៀបការ​ អាយុកាន់តែ​ខ្លី
    »ឪពុក​ម្តាយ​ផ្គាប់​ចិត្ត​ យក​ចិត្ត​កូន បែរ​​កូន​មិន​សូវ​ជា​ចេះ​គោរព​មាតាបិតាទេ
    »គេ​យក​តែក្មេងៗ​ ខ្វះ​បទពិសោធន៍​ឲ្យ​ធ្វើ​ការ​វិញ មិន​ឲ្យ​មនុស្ស​ចាស់​ចេះដឹង​ធ្វើ​ទេ
    »ពួក​តុលាការ​ជំរិត​យក​មាស​ប្រាក់​ទាំង​សង​ខាង មិន​ចេះ​ឆ្អែត​ឆ្អត់
    »អ្នក​មាន​ត្រកូល​ខ្ពង់​ខ្ពស់​នឹង​ធ្លាក់​ខ្លួន​ក្រ អ្នក​ត្រកូល​ទាប​ថោក​ត្រូវឡើង​ធ្វើ​ជា​អ្នក​ដឹកនាំ
    »ស្រី​មាន​រាគៈ​ច្រើន ចូល​ចិត្ត​តែ​គ្រឿង​អលង្កការ​ តែង​ខ្លួន សប្បាយ​រក​ប្រុស​សាហាយ
    »អ្នក​ក្រ​ប្រមូល​គ្នា​យក​ទ្រព្យ​ធន​ទៅ​ឲ្យ​អ្នក​មាន ដែល​សំបូរ​ហូរហៀរ​ស្រាប់
    »ប្រជាជន​នាំ​គ្នា​រត់​ទៅ​រស់​នៅ​តាម​ចុងកាត់​មាត់​ញក ដោយសារ​​នាម៉ឺន​មន្រ្តី​ធ្វើ​បាប​ មិន​យុត្តិធម៌
    »មនុស្ស​គ្មាន​សីលធម៌ ពួក​ទេវតា​មិន​កាន់ធម៌ ផល​ដំណាំ​រលួយ​ខូចខាត
    »ព្រះភិក្ខុសង្ឃ​បួស​ចង់​បាន​ថានៈខ្ពង់​ខ្ពស់ ចង់​មាន​ចង់​បាន
    »អ្នក​ល្ងង់​ខ្លៅ​បាន​ជា​អ្នក​ដឹកនាំ ហើយ​បណ្ឌិត​ អ្នក​ប្រាជ្ញ​ ស្តាប់​បង្គាប់​អ្នក​ល្ងង់
    »អ្នក​ត្រកូល​ថោក​បាន​ឡើង​ជា​មន្រ្តី​នាហ្មឺន​ ហើយ​គេ​មិន​គោរព​សង្ឃ​ប្រកាន់​ធម៌​វិន័យ​ទេ
    »មនុស្ស​កាម​ក្រាស់​ ​យក​ប្រពន្ធ​ក្មេងៗ ហើយស្ថិត​​ក្រោម​អំណាចប្រពន្ធក្មេង
    »ពួក​ក្សត្រ និង​អ្នក​ត្រកូល​ខ្ពស់​ ហែរហម​ពួក​ល្ងង់​ត្រកូល​ទាប​ថោក​
    »អ្នក​ធំ​ជឿ​តាម​សេចក្តី​វិនិច្ឆ័យ​របស់​មន្ត្រី​ក្មេង

  18. ខែកក្កដា 3, 2013 ម៉ោង 11:20 ល្ងាច

    ពាក្យសុភាសិតខ្មែរបុរាណ ដែលយើងនិយមហៅថាពាក្យ(ពុទ្ធទំនាយ)នោះ ជាទូទៅ
    អត់មានអ្នកណាម្នាក់អាចដឹងបានថាពាក្យពុទ្ធទំនាយទាំងអស់នេះមានដើមកំណើតចេញមកពីប្រភពណាមកទេឬក៏មានកំណើតចាប់តាំងពីរាជ្យអង្គណាដែរទេ។ ពាក្យពុទ្ធទំនាយឬពាក្យសុភាសិតនេះ
    ដែលចាស់បុរាណលោកធ្លាប់តែលើកយកមកដំណាលតៗគ្នាពីមួយជំនាន់តមកមួយជំនាន់ មានខុស
    ខ្លះ ត្រូវខ្លះ ចាំខ្លះ ភ្លេចខ្លះ ជាហូរហែរៀងរហូតមកទល់នឹងសព្វថ្ងៃ ពាក្យនេះវាក៏ក្លាយទៅជា
    ជំនឿមួយដែលប្រជាជនខ្មែរបានភ្ជាប់យ៉ាងស្និតទៅនឹងជំនឿសាសនា(ព្រះពុទ្ធសានា)។ អាស្រ័យដោយសារមានពាក្យ(ពុទ្ធទំនាយ=ពុទ្ធសាសនា)ដោយគាត់យល់ខុសថា
    ‹‹ព្រះពុទ្ធទ្រង់បានទស្សន៍ទាយទុកនូវគ្រប់ហេតុកាណ៍ទាំងឡាយដែលទាក់ទងទៅនឹងស្ថានភាព
    នយោបាយស្រុកខ្មែរតែមួយនាសម័យបច្ចុប្បន្ន››។ រីឯការបកស្រាយពាក្យពុទ្ធទំនាយនោះវិញ
    ក៏វាមានភាពប្លែកៗគ្នាល្អខ្លះ ឆ្គងខ្លះ ខុសខ្លះ ត្រូវខ្លះ បន្តបន្ទាប់គ្នាជាហូរហែទៅតាមការយល់ឃើញ
    និងការបកស្រាយរបស់បុគ្គលម្នាក់ៗតែរៀងៗខ្លួន វាក៏ក្លាយទៅជាប្រពៃណីយមួយរបស់ប្រជាជនខ្មែរ
    យើង ក្នុងការប្រស្រ័យគ្នាលេងនៅតាមទីវត្តអារាមនានា នាពេលមានបុណ្យទានម្តងៗតម្រូវតាម
    ប្រពៃណីយជាតិ។ ប្រាកដណាស់ព្រះពុទ្ធព្រះបរមសាស្តាទ្រង់មិនដែលបានធ្វើការទស្សន៍ទាយ ឫក៏ដាក់ទំនាយទៅលើប្រទេសណាឫប្រជាជនណាៗទាំងអស់។ ប៉ន្តែមានពីរចំណុចដែលព្រះពុទ្ធ
    ព្រះបរមគ្រូទី៤នៃយើង ទ្រង់បានព្យាករទុក៖
    ១)មហាសុបិន១៦ប្រការ ដែលបានរៀបរាប់និងបកស្រាយយ៉ាងពិស្តារពីខាងលើស្រាប់(សូមអគុណ)
    ២)ព្យាករអំពីសាសនារបស់តថាគតគម្រប់៥០០០ព្រះវស្សានាពេលថ្ងៃមួយព្រះបរមពោធិញ្ញាណទ្រង់កំពុងឆាន់ចង្ហាន់នៅក្រោមដើមពោធិ៍មួយដើមនឹងសម្លឹងទៅសត្វត្រកួតមួយលានអណ្តាតបែកព្រែកជាពីរ ទ្រង់ក៏មានអាការៈញញឹមរួចក៏ត្រាស់សម្ដែងប្រាប់ព្រះអានន្ទត្ថេរដោយសេចក្តីដូចតទៅ៖ សាសនាអញតថាគត មានកំណើតចាប់ផ្តើមពីពេលដែលអញតថាគតចូលបរិនិពាន្វផុតទៅរហូតដល់
    គម្រប់៥០០០ព្រះវស្សា។ ពេលដែលពាក់កណ្តាលសាសនាមកដល់(២៥០០ព.ស=15957គ.ស) សាសនាអញតថាគតត្រូវរុះរូយរាវដូចជាចង្កេះត្បាល់ ដោយសារមានពួកទមិឡអត់សាសនាចេញមក
    បំផ្លាញសានាអញតថាគត ប៉ុន្តែអ្នកដែលបំផ្លាញសាសនាច្រើនជាងគេនោះគឺភក្ខុនិងភិក្ខុនីដែលជា
    សាវ័ករបស់តថាគតនេះតែម្តង។ គ្រាពេលនោះទើបមានតួអង្គព្រះបាទធម្មឹកចេញលើកសាសនាអញតថាគតឱ្យគម្រប់៥០០០ព្រះវស្សាវិញទៅហោង។ សេចក្តីព្យាករទាំងពីរចំណុចនេះដែលរៀបរាប់ខាងលើ មានអត្ថន័យតែត្រឹមប៉ុណ្ណេះ ចំណែកពាក្យសុភាសិតខ្មែរបុរាណផ្សេងៗទៀតដែលយើងនិយមហៅតៗគ្នាថាជា(ពុទ្ធទំនាយ)នោះគឺជា ឥន្ទ្រទំនាយ និង ឥស្សីទំនាយ ខ្ញុំនឹងសាកល្បងបកស្រាយនៅពេលក្រោយទៀត។ សូមបន្តការស្វែងយល់នៅអាស័យដ្ឋានហ្វេសប៊ុកនេះ៖
    http://www.facebook.com/khmer.ekreach.7

  19. ខែសីហា 5, 2013 ម៉ោង 11:48 ល្ងាច

    ចំពោះប្រីយមិត្តដែលមានបំណងចង់តាមដានការបកស្រាយពាក្យពុទ្ធទំនាយ សូមអញ្ជើញបន្តការអានជាមួយនឹងអាស័យដ្ឋានវែបសាយខាងក្រោមនេះ៖
    http://puthtomneay.wordpress.com/
    សូមអញ្ជើញប្រិយមិត្តអ្នកអាន ជួយចូលរួមចំណែក ក្នុងការបកស្រាយ ឱ្យយោបល់ ទិតៀនសំរាប់អភិវឌ្ឍន៍ និងកែលំអរនូវពាក្យពុទ្ធទំនាយខាងលើនេះ។ សូមអគុណ

    • ខែកញ្ញា 10, 2013 ម៉ោង 2:51 ល្ងាច

      អរគុណសំរាប់​ការ​ចែក​រំលែក​

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: