បណ្ណសារ

Archive for ខែវិច្ឆិកា 24, 2010

អប៉ីជំនឿលើពុទ្ធទំនាយ និង បញ្ហាសោកនាដកម្មនៅលើស្ពានកោះពេជ្រ

ខែវិច្ឆិកា 24, 2010 មតិ 39

ពុទ្ធទំនាយ?​ រឿងរ៉ាវនៅលើស្ពានកោះពេជ្រត្រូវបានជីដូនខ្ញុំប្រាប់ថា វាជាផ្នែកចុងក្រោយនៃពុទ្ធទំនាយ ដោយគាត់យោងទៅតាមជីតាទួតខ្ញុំប្រាប់គាត់ អោយគាត់ចាំសំគាល់មើល។ ជីតាទួតខ្ញុំប្រាប់ថា​ នៅពេលដែលប្រទេសយើងបានសុខសាន្ត ហើយនោះ នឹងនៅមានបញ្ហាដ៏រន្ធត់មួយទៀត គឺមានមនុស្សស្លាប់គរជើងគ្នានៅទន្លេចតុមុខ។ ថ្វីត្បិតតែរឿងនេះ ដំបូងគឺមិនគួរអោយជឿ ពីព្រោះអ្នកណាទៅគិតដល់ថា ប្រទេសអស់សង្គ្រាមហើយ នៅមានមនុស្សស្លាប់គរជើងគ្នាទៀតនោះ? តែឥលូវរឿងនេះបានកើតឡើងហើយ។ គ្មានអ្វីក្រៅពីសោកស្តាយទេ ទោះបីមិនជាប់សាច់ញាតិ ក៏ជាបងប្អូនខ្មែរតែមួយដែរ បានត្រឹមតែយំអាណិត និង​ សោកស្តាយតែប៉ុណ្ណោះ។