បណ្ណសារ

Archive for ខែវិច្ឆិកា 3, 2010

បុណ្យអុំទូកជិតចូលមកដល់ហើយ នឹកអានុស្សាវរីយ៍ឆ្នាំមុនណាស់

ខែវិច្ឆិកា 3, 2010 មតិ 4

ខ្យល់ត្រជាក់ៗ មានអារម្មណ៍ស្រស់ថ្លាណាស់។ ហេហេហេ

អុំទូកជិតចូលមកដល់ហើយ។ នឹកឃើញអុំទូកឆ្នាំមុន ខ្ញុំ និង មិត្តរួមការងារ 4 នាក់ទៀត មិនដឹងជាឆ្កួតអី នាំគ្នាចូលលុយគ្នាទៅលក់ទឹកសុទ្ធ ទឹកក្រូច នំក្មេង នៅក្រោយសាលារចនា ដោយសុខចិត្តអង្គុយស្ងាបក៏មិនហ៊ានដេកដែរ។ លក់មានទៅចំនេញស្អី។ ស្រីៗចេះតែមានគំនិតចង់លក់ដូរ ឯងប្រុសហ្នេះក៏ចង់សាកល្បងនិងគេដែរ។ សំណាងហើយអត់ខាត បានម៉ាល្មមតែហូបចុកបុកទំពារ។ របស់នៅសល់យកទៅដើរលេងជុំគ្នាក្រោយបុណ្យអំទូក សប្បាយម្យ៉ាងដែរ។

ដោយចង់ឌឺអ្នកទាំងនោះ​ ឆ្នាំនេះខ្ញុំសាកបបួលគេទៀត ម្នាក់ៗគ្រាន់តែលឺ គឺរអាតែម្តង ហេហេហេ។