ទំព័រដើម > ចំណេះដឹងព័តមានវិទ្យា > តើកត្តាអ្វីខ្លះ ដែលជំរុញអោយមនុស្សភេទ ដូចគ្នាស្រលាញ់គ្នាបាន?

តើកត្តាអ្វីខ្លះ ដែលជំរុញអោយមនុស្សភេទ ដូចគ្នាស្រលាញ់គ្នាបាន?


1, តើកត្តាអ្វីខ្លះ ដែលជំរុញអោយមនុស្សភេទ ដូចគ្នាស្រលាញ់គ្នាបាន?

2, តើស្នេហារបៀបនេះ អាចអោយអ្នកទាំងពីររស់នៅជាមួយគ្នាជាប្តីប្រពន្ធដល់ចាស់កោងខ្នងដែរទេ?

3, តើអ្នកយល់យ៉ាងណាចំពោះ ការស្រលាញ់ភេទដូចគ្នានេះ? (គាំទ្រ​ ឬ មិនគាំទ្រ)។

  1. enana88
    ខែកញ្ញា 20, 2010 ម៉ោង 3:15 ព្រឹក

    ជំរាបសួរបង!
    ១. តាមញ៉ុមដឹងខ្លះៗគឺមកពីការប្រែប្រួលហ្សែនដែលបណ្តាលមកពីការប្រើសារធាតុគីមីហួសប្រមាណ ដូចជាមួយរយៈ​មុននៅស្រុកថៃគឺសំបូរណាស់ បន្ទាប់មកទើបគេរកឃើញហើយព្យាយាមដោះស្រាយបញ្ហាហ្នឹង។
    ២. ប្រហែលជាមិនអាចនៅយូរបានទេ ព្រោះវាមិនមែនជាធម្មជាតិរបស់មនុស្ស​វាកើតឡើងដោយសារការបំរែបំរួលនៃ​រូបរាងកាយ តែមិនប្រាកដថា​វា​អាច​​នៅ​រក្សា​សភាព​បែបនេះបានរហូតនោះទេ។
    ៣. តាមតែពួកគេចុះ តែសូមធ្វើអ្វីកុំឲ្យអាក្រក់មើលពេកដូចជាការដើរទាក់ម៉ូយរហេតរហូតជាដើម។

    • ខែកញ្ញា 20, 2010 ម៉ោង 3:42 ព្រឹក

      1. ចំណុចនេះបងយល់ស្រប បងយល់ថាអញ្ចឹងដែរ ពិសេសម្ហូបអាហារដែលសំបូរជាតិគីមី គឺអាចប្រែចិត្តមនុស្សបានមែនដឹង ពីព្រោះមានអ្នកខ្លះមានប្រពន្ធ និង កូន ពីរ បី ទៅហើយ ទៅជាប្រែស្រលាញ់មនុស្សប្រុសដូចគ្នាទៅវិញ។
      2, បងគិតថា មានអ្នកខ្លះអាចបានយូរអង្វែង ពីព្រោះលឺម៉ាក់បងប្រាប់ថា នៅស្រុកបង មានស្រីស្រលាញ់ស្រី ហើយ ឥលូវគាត់នៅរស់នៅជាមួយគ្នា ៕ គិតទៅម្យ៉ាងដែរ។
      3,​ យ៉ាហ៊ី !!! អ្នកដែលេដើរទាក់ម៉ូយ មានតែពួកលក់ខ្លួនដឹង ? ហេហេហេហេ ល្បីថានៅមុខវត្តបុទុមសំបូរណាស់ ។ តែមានមួយក្រុមនោះគឺគាត់ស្រលាញ់គ្នាបែបលាក់លៀម ។ ឆ្ងល់ដែរសុទ្ធតែមនុស្សប្រុសពេញលក្ខណៈ តែស្រលាញ់គ្នាទៅកើត។

      តែទោះជាយ៉ាងណា នេះគឺជាសិទ្ធិសេរីភាពរបស់គេ មិនគួរទទួលបានការរើសអើងឡើយ។

  2. ឧត្តម
    ខែកញ្ញា 20, 2010 ម៉ោង 4:16 ព្រឹក

    ១- បុរសទាំងនោះលេងខ្លួនជ្រុល ដូចជា សំលៀកបំពាក់រឹបរាង លាបប្រេងម្ស៉ៅដូចនារី ។ល។ ពិសេសការចោះក្រវិល ដែលទង្វើទាំងអស់នេះអាចឲ្យពួកគេបាត់បង់ភាពរឹងមាំជាមនុស្សប្រុសពេញ​លក្ខណៈ ចូលចិត្តតែដើរជាមួយក្រុមបុរសៗលេងខ្លួន​ (ភាពជិតស្និតជ្រុល) ដែលអាចធ្វើឲ្យពួកគេខិតទៅរកហ្គេហ៍។
    ២- ស្នេហារបស់ពួកគេខ្ញុំជឿថាវាមិនឋិតថេរទេ វានឹងសាបរលាបនៅពេលដែលពួកគេឃើញហ្គេហ៍ដែលល្អជាងដៃគូរ ឬ ផុតភាពយុវវ័យរបស់ពួកគេ។
    ៣- ខ្ញុំមិនគាំទ្រទេ ព្រោះវាខុសសិល៌ធម៌ពីធម្មជាតិ។

    • enana88
      ខែកញ្ញា 20, 2010 ម៉ោង 4:47 ព្រឹក

      ឧត្តមអើយ ការពារខ្លួនឲ្យស្រួលបួលណា គេថាស្អប់ច្រើនតា៎ជំពប់លើ!

      • ឧត្តម
        ខែកញ្ញា 20, 2010 ម៉ោង 5:06 ព្រឹក

        ហិហិ! តែអេនណាធ្លាប់ឃើញការស្លៀកពាក់ញុម ប្រាកដជាយល់បានហើយ! វាមិនអាចទៅរួចទេ ព្រោះកំពុងលួចបេតីគេផង (ច្រីៗ)។ ហិហិ

      • enana88
        ខែកញ្ញា 20, 2010 ម៉ោង 5:35 ព្រឹក

        ដឹងទេថាបងស្នេហ៏អូន ក្នុងបេះដូងគឺមានតែច្រី… ជូនពរឲ្យ​ឧត្តមឆាប់ចូលរោងការញ៉ុមអាលបានគ្រវីខ្លួនម្តង

    • អាទិទេពចម្បាំង
      ខែកញ្ញា 28, 2010 ម៉ោង 1:30 ព្រឹក

      ឧត្តមកុំចេះតាថាពេក ញ៉ុមឃើញប្រុសសុទ្ធមួយចំនួនលេងខ្លួនជ្រុលជាងខ្ទើយទៀត ​ជួយសង្តេតមើលការស្លៀកពាក់តុបតែងខ្លួនបស់ក្មេងៗអាលូវផងមែនតាខ្ទើយទេ ហើយដែលសំដីដែលថា ពួកគេចូលចិត្តតែដើរជាមួយក្រុមបុរសលេងខ្លួន ដែលអាចធ្វើអោយគេខិតទៅរកហ្គេហ៏នោះក៏មិនត្រឹមត្រូវដែរ។ តាកើតមកខ្ទើយគឺខ្ទើយហើយគ្មានអ្នកណានាំអ្នកណាទេក៏គ្មានអ្នកណាបង្ឌំអ្នកណាបានដែរ។ ជាពិសេសនោះ
      ចំពោះសំដីឧត្តមថា មិនគាំទ្រព្រោះវាខុសសីលធម៌ពីធម្មជាតិនោះ វារិតតែមិនត្រឹមត្រូវទៀត
      សីលធម៌ធម្មជាតិអីគេ? ច្បាប់ធម្មជាតិអីដែរ? គ្មានច្បាប់ធម្មជាតិណាបានអះអាងថា
      ប្រុសត្រូវតែស្រលាញ់ស្រី ហើយស្រីត្រូវតែស្រលាញ់ប្រុសទេ ទាំងអស់នេះមនុស្សអ្នកនិយាយខ្លួនឯងតាំងអស់ ធម្មជាត់អត់បាននិយាយឬកំនត់មកចឹងណា ហើយធម្មជាតិក៏មិនបានបញ្ជាក់ថាវាមិនបានបង្កើតមនុស្សប្រុសអោយស្រលាញ់ប្រុស ឬ ស្រីស្រលាញ់ស្រី ដូចគ្នាដែរ​ ម្នាក់ៗកើតមកគឺធ្វើអ្វី ចូលចិត្តអ្វីតាមទំនោរផ្លូវអារម្មណ៏ក្នុងខ្លួនតាំងពីកំនើត។ ឧត្តមឯងម៉េចក៏កើតមកស្រលាញ់មនុស្សស្រីចឹង? ម៉េចមិនស្រលាញ់ប្រុសដូចគ្នាវិញទៅ? ឧត្តមឯងមិនអាចធ្វើចឹងបានទេ ព្រោះធម្មជាតិរបស់ឧត្តមឯងកំនត់ថាស្រលាញ់ស្រី ឧត្តមមិនអាចបង្ឌំខ្លួនឯងអោយ ទៅស្រលាញ់ប្រុសបានទេ។ ហ្គេហ៏ក៏មិនខុសពីឧត្តមឯងនិងមនុស្សឯទៀតដែរ គេមិនបានធ្វើខ្លួន ឬបង្ឌំខ្លួនឯងអោយស្រលាញ់ប្រុសដូចគ្នាណា។ ទាំងអស់នេះញ៉ុមចង់បញ្ជាក់ប្រាប់ទាំងឧត្តមទាំងអ្នកទាំងអស់ គ្នាដែលនៅទីនេះថាធម្មជាតិក៏បានបង្កើតអោយមានមនុស្សប្រុសស្រលាញ់មនុស្សប្រុសដែរ ពួកគេស្រលាញ់មនុស្សប្រុសគឺធ្វើទៅតាមទំនោរអារម្មណ៏ដែលធម្មជាតិបានកំនត់ក្នុងខ្លួនពួកគេដូចអ្នកទាំងអស់ គ្នាចឹង…ហើយញ៉ុមក៏ចង់បញ្ជាក់ថាឧត្តមគ្មានយល់អីសូម្បីតែបន្តិចពីបញ្ហានេះ

      • ខែកញ្ញា 28, 2010 ម៉ោង 1:50 ព្រឹក

        ស្តាប់ទៅដូចជាត្រឹមត្រូវម្យ៉ាងដែរ។ តែខ្ញុំមានយោបល់មួយទៀត ហ៊ឺ,,,, ខ្ញុំលឺថៅកែចាស់ខ្ញុំគាត់បាននិយាយថា មនុស្សដែលសម័យនេះគេនិយមហៅថា ខ្ទើយនោះ គីមិនមែនខ្ទើយទេ គ្រាន់តែមានអត្តចរិត ម្យ៉ាងខុសពីមនុស្សប្រុស រឺ ស្រីទូទៅ ដោយគេមានរូបរាងជាប្រុស តែចរិតស្រី រឺស្រីតែចរិតប្រុស ហើយមានទំនោរទៅស្រលាញ់ភេទដូចគ្នា។ ទាំងនេះប្រហែលដូចទៅនិងអ្វីដែល អាទិទេពចម្បាំង លើកឡើងចឹង។ គាត់បានលើកឡើងទៀតថា គាត់ធ្លាប់ឃើញទារកខ្ទើយដែលកើតនៅមន្ទីពេទ្យ គឺកើតមកមានប្រដាប់ភេទពីរតែម្តង (ដូចជាធ្លាប់លឺចាស់ៗនិយាយដែរចំពោះមនុស្សដែលមានប្រដាប់ភេទពីរ)​​ គឺប្រដាប់ភេទប្រុស នៅខាងលើប្រដាប់ភេទស្រី តែបើតាមការសិក្សាជីវវិទ្យានៅសាលា គឺទារកប្រភេទនេះភាគច្រើនមិនអាចរស់រានបានទេ។

        និយាយរួមគ្មានអ្នកណាចង់ចឹងទេ មែនទេ ទាំងខ្ញុំទាំងគេ គឺពិតជាខ្មាសគេណាស់ប្រសិនបើខ្លួនឯងជួនស្ថានភាពបែបហ្នឹង 😦 តែសង្គមយើងសម័យនេះ មិនមានការរើសអើងខ្លាំងក្លាចំពោះភេទទី ៣ ទេ ពួកគាត់ដូចជាបើកចិត្តគំនិតទូលំទូលាយច្រើនទទួលយកនូវភេទទី៣ ហើយគិតថាវាជារឿងធម្មតាទៅហើយ​។

  3. ខែកញ្ញា 20, 2010 ម៉ោង 4:44 ព្រឹក

    1,​ ត្រឹមត្រូវ ក្មេងៗប្រុសអាឡូវតែងខ្លួនមើលអត់យល់ មិនដឹងថាប្រុស​រឺស្រី បើដើវិញមើលតែរាងខ្លួនឯង សក់មិនបាច់និយាយ (ធ្លាប់ឃើញនៅស្តាត)។​

    2, ត្រឹមត្រូវម្យ៉ាងដែរ តែមានអ្នកអះអាងខ្លះគេថា ស្រលាញ់គ្នាបានយូរណាស់​(ធ្លាប់ស្តាប់កម្មវិធីវិទ្យុ មែនក៏អី)។

    3, ត្រឹមត្រូវវាខុសពីលក្ខខណ្ឌធម្មជាតិ។

    • ខែកញ្ញា 20, 2010 ម៉ោង 7:32 ព្រឹក

      អុញ គ្រវីខ្លួនអីគេ? រាំមែន?

      • enana88
        ខែកញ្ញា 20, 2010 ម៉ោង 8:44 ព្រឹក

        ចាសបង រាំទាន់ខ្លួននៅក្មេង តាមចង្វាក់ភ្លេងចង្វាក់ហ្គោៗ …

  4. ខែកញ្ញា 20, 2010 ម៉ោង 8:40 ព្រឹក

    ចម្លើយរបស់ខ្ញុំ៖
    1/ ១.ព្រោះសម័យថ្មីនេះបុរស​ចូលចិត្តតែងខ្លួន​ចង់ជាងមនុស្ស​ស្រីទៀត​ជាហេតុ​ធ្វើ​ឲ្យស្អាត​ទៅៗ ធ្វើឲ្យមនុស្សប្រុសគ្នាឯង​ក៏ទាក់ទាញដែរ ២.ប្រុសខ្លះ​គេគិតថា​នៅជាមួយប្រុសដូចគ្នា​មានការយល់ចិត្តគ្នាជាង ៣.កត្តា​សែន…ដូច​អ្នកខាងលើ​និយាយ។
    2/ អាច! តែភាគតិច
    3/ ខ្ញុំយល់ថា​បញ្ហាបែបនេះ មានមានទៅ គ្មានគ្មានទៅ តាមធម្មជាតិ។ កុំឲ្យតែប៉ះពាល់សង្គមទៅបានហើយ៕

  5. ខែកញ្ញា 20, 2010 ម៉ោង 9:41 ព្រឹក

    ហ៊ឺ!!! គិតៗទៅ គ្មានពីណាគេចង់ចឹងទេហ្ន​ ការតុបតែងខ្លួនអាឡូវ ជួនកាលមើលអត់ដឹងថាប្រុសរឺស្រីទេ ។ មើលតារាចំរៀងកូរ៉េ​ មួយនោះ ស្មានតែស្រី ដល់ច្រៀងចេញមកប្រុសសុទ្ធ ហើយស្អាតជាងស្រីទៀត ចង់បាក់ហ្សឹប ហ្សឹបដែរហ្នឹងហា

  6. peehs07
    ខែកញ្ញា 21, 2010 ម៉ោង 4:25 ព្រឹក

    សូមកុំភ្ញាក់ផ្អើល សូមចូលរួមបញ្ចេញ មតិយោបល់ក្នុងរឿងនេះដែរ› បើតាមទស្សនៈរបស់ខ្ញុំ គ្មានអ្វីក្រៅពីវប្បធម៌ លោកសេរីហូរចូលមកទេ ជាពិសេសគ្រឿងឧបករប្រើប្រាស និងជាវីឌីអូ អាសអាភាស ជាដើម ដែលញាំងឱ្យ មនុស្សមានចិត្តភ្លើតភ្លើន ជាពិសេសក្មេងៗ និងចាស់មួយចំនួន ដែលមិនបានគិតវែងឆ្ងាយ បើនិយាយឱ្យចំគឺ កំរិតនៃការសិក្សាអបរំនៅមានកំរិត បើពួកគាត់យល់ច្បាស់ ពួគគាត់ប្រហែលជាមិនធ្វើ អញ្ចឹងទេ! បើអញ្ចឹងមែន ព្រះអង្គមិនពិបាករកផ្លូវ ទៅព្រះនិព្វានទេ! ហើយមនុស្សយើង មានប្រមាណជា ៦កោដិ ក្នុងពិភពលោកយើងនេះ ១០០ឆ្នាំទៀត មនុស្សយើងច្បាស់ជានៅសល់តែ ៣កោដិទេ ។ល។ ខ្ញុំចង់បានន័យថា ចារន្តអាគីសនី ត្រូវមានចារន្ត លេខបូកនិងលេខសង (+ នឹង -)ទើបបង្កើតជាភ្លើងបាន រីឯមនុស្សយើង ក៏ចាំបាច់មាន ប្រុសនិងស្រីដែរ ទើបអាចបង្កើតជាមនុស្សបាន, មែនទេ?

    • ខែកញ្ញា 21, 2010 ម៉ោង 9:46 ព្រឹក

      ត្រឹមត្រូវហើយ​ ត្រូវតែមានប្រុសមានស្រីជាគូនិងគ្នា តែ ខ្ញុំធ្លាប់សួរទៅមនុស្សមួយចំនួន តាមរយៈការលេង mIRC គេថាគេអត់ដឹងអារម្មហ្នឹងកើតឡើងមកពីពេលណាទេ អ្នកខ្លះទើបតែមានអារម្មណ៌ចាប់ផ្តើមស្រលាញ់ភេទដូចគ្នា។ តែហេតុផលពិតប្រាកដមកពីអ្វី នៅតែអត់ច្បាស់។

    • ខែកញ្ញា 21, 2010 ម៉ោង 11:44 ព្រឹក

      ខ្ញុំ​គិតថា​មិនមែនមកពីកំរិតការសិក្សា ឬការមិនគិតវែងឆ្ងាយទេ។ គឺមកពីធម្មជាតិ​តែម្តង។ ទោះបីពួកគេមិនបានមើល​អ្វីទាំងនោះក៏ នៅតែស្រឡាញ់ភេទដូចគ្នាដែរ ប្រសិនបើធម្មជាតិកំណត់មកស្រាប់​តែកត្តា​ខាង​ក្រៅ​គ្រាន់តែ​ជាជំនួយ​ឲ្យពួកគេដឺងពីខ្លួនឯងកាន់តែច្បាស់។ វាជាកត្តាធម្មជាតិដែល​មិនអាច​ប្តូរ​បាន ឧទាហរណ៍ មនុស្សប្រុសដែល​ស្រឡាញ់​តែស្រី តើអាចប្តូរចិត្តសាកទៅស្រឡាញ់ប្រុសវិញបានទេ? វាក៏ដូចជាមនុស្សប្រុសដែល​ស្រឡាញ់​តែប្រុស មិនអាច​ប្តូរ​ចិត្តទៅស្រឡាញ់ស្រីបានដូចគ្នា។

    • អាទិទេពចម្បាំង
      ខែកញ្ញា 28, 2010 ម៉ោង 1:55 ព្រឹក

      ខ្ញុំជាហ្គេយ៏។ ខ្ញុំសូមបញ្ជាក់ប្រាប់លោក peeh07​ ថាបញ្ហានេះមិនទាក់ទងទៅនឹងបញ្ហាការហូរចូលនូវវប្បធម៌ បរទេសសូម្បីតែបន្តិច។ វាជាលក្ខណះដែលធម្មជាតិជាអ្នកកំណត់មកដូចដែលវាបានកំនត់សំរាប់អ្នកទាំងអស់ដូចគ្នា។
      ហើយអ្នកដែលថាហ្គេយ៏ខុសនិងធម្មជាតិនោះគឺខុសទាំងស្រុង។ ចំពោះអ្នកដែលបាននិយាយថាខ្លួនគេពីមុន មិនមែនស្រលាញ់ភេទដូចគ្នាហើយទើបតែមានអារម្មណ៏ក្នុងពេលថ្មីៗនោះគឺមិនពិតទេ។ ការពិតគឺគេមិនស្គាល់ពីខ្លួនឯង និងមិនទទួលស្គាល់នូវទំនោរ អារម្មណ៏របស់គេតែប៉ុណោ្ណះ តែដោយមិនអាចប្រឆាំង នឹងទំនោរអារម្មណ៏ដែលធម្មជាត់បានកំនត់ក្នុងខ្លួនគេទើបគេព្រមទទួលស្គាល់ថ្មីៗនេះប៉ុណ្ណោះ។
      ហ្គេយ៏មួយណាក៏ដូចមួយណាដែរពេលដឹងថាខ្លួនមានទំនោរអារម្មណ៏ជាមួយភេទដូចគ្នា ពួកគេតែងតែព្យាយាម
      ជំនះនូវអារម្មណ៏ទាំងនោះ។ ប៉ុន្តែ សួរថាតើមាននរណាម្នាក់អាចប្រឆាំងនិងការកំណត់របស់ធម្មជាតិបាន?

  7. peehs07
    ខែកញ្ញា 21, 2010 ម៉ោង 4:13 ល្ងាច

    អរគុណដែលបានចូលរួមបញ្ចេញមតិយោបល់! ខ្ញុំសូមវែកញែកបន្ថែម អំពីការសិក្សាអបរំ និងរឿងធម្មជាតិៈ ចំពោះការសិក្សាអបរំ ចំពោះខ្ញុំវិញ មិនសំដៅឬចាំបាច់ តែចូលសាលារៀនរដ្ឋឬវត្ត ទើបហៅថា ការសិក្សាអបរំ នោះទេ គឺយើងអាចទទួលសិក្សាអបរំ ពីឪពុកម្តាយ ពីបងប្អូន ញាតិមិត្តជិតខាង ពីខ្លួនឯង ឬពីគ្រប់ទិសទី ចេះតិចឬច្រើន ទៅតាមការប្រឹងប្រែង របស់យើង រៀងៗខ្លួន។ល។ ចំណែកពាក្យថា ធម្មជាតិ គឺអ្វីៗកើតឯង ហើយពុំមែនជារបស់យើងបង្កើត ឬឆ្នៃប្រឌិតដកពិសោធន៍នោះទេ។ល។ ចំណែករឿងមនុស្សស្រឡាញ់ភេទដូចគ្នា ប្រហែលជាមិនអាចចាត់ទុកថា ជារឿងធម្មជាតិទេ វាជារឿងដែលមនុស្សឆ្នៃប្រឌិត ដើម្បីបំរើចំណង់តណ្ហារបស់ ខ្លួន ដោយមានបញ្ហាផ្លូវចិត្ត តូចចិត្ត អន់ចិត្ត ទប់ចិត្តមិនបាន គ្រប់គ្រងខ្លួនមិនបាន វង្វែងវង្វាន់ រវើរវាយ ភ្លើតភ្លើន ទៅតាមសម្លេងដូតន្រ្តី ឬរូបភាពអាសអាភាស ឬផឹក ឬជក់គ្រឿងញៀន គ្រឿងស្រវឹងជាដើម ឬក៏ធ្វើតាមគ្នា តៗគ្នាជាដើម។ល។ អាហ្នឹងឯងហៅថា ការសិក្សាអបរំផងដែរ ទាំងអស់ហ្នឹងមិនអាចហៅថា ជារឿងធម្មជាតិ បានទេ! មែនទេ?

    • ខែកញ្ញា 22, 2010 ម៉ោង 1:40 ព្រឹក

      កត្តានេះអាចបណ្តាលមកពីចរិតធម្មជាតិខ្លះ ការចង់ដឹងចង់លឺ ចង់ស្គាល់នូវអ្វីដែលថ្មី តែចំលែកត្រង់ថា នាពេលបច្ចុប្ប្នន្ននេះ គឺសំបូរប្រភេទប្រុសស្រលាញ់ប្រុសណាស់ មូលហេតុអាចបណ្តាលមកពីរបបម្ហូបអាហារដែរមើលទៅ ។​ លំហូរនៃវប្បធម៌អាសអាភាសក៏អាចជាផ្នែកមួយដែរ។

      ហ៊ឺ!!!!! តាមខ្ញុំដឹងខ្លះតាមរយៈការសាកសួរ មនុស្សដែលស្ថិតនៅក្នុងប្រភេទនេះ ច្រើនតែមានលក្ខណៈឯកោ សោកសៅ អស់សង្ឍឹម នឹងត្រូវការភាពកក់ក្តៅពីមនុស្សប្រុសដូចគ្នា តែខ្លះគឺមានចំណង់ស្រលាញ់តែប្រុសដូចគ្នាតែម្តង។

    • ខែកញ្ញា 22, 2010 ម៉ោង 10:53 ព្រឹក

      ខ្ញុំយល់​ពីអ្វីហៅថាការអប់រំនេះ ប៉ុន្តែ​ខ្ញុំចង់និយាយថាកត្តាធម្មជាតិនោះគឺ​ទោះបីជាមានឬគ្មានបញ្ហាទាំងនោះក៏ដោយ អ្នកស្រឡាញ់ភេទដូចគ្នា នៅតែស្រឡាញ់ភេទដូចគ្មា រីឯអ្នកស្រឡាញ់ភេទផ្ទុយគ្នានៅតែស្រឡាញ់ភេទផ្ទុយគ្នា ហើយកត្តាដែលបងបាន​រៀប​រាប់ខាងលើនេះ គ្រាន់តែជួយឲ្យពួកគេដឹងថាខ្លួនស្រឡាញ់ភេទអ្វី​បានកាន់តែលឿន និងកាន់តែច្បាស់ប៉ុណ្ណោះ។ ធាតុពិតរបស់គេគឺមិនអាចកែរបាន។ សុំទោសប្រសិន​បើខ្ញុំនិយាយខុសកន្លែងណាមួយ​ប៉ុន្តែខ្ញុំនិយាយអ្វីទាំងនេះ​បាន ដោយយោងតាមការ​ស្រាវជ្រាវបានច្រើន (តាមអ៊ីនធើនែត និងបណ្តាញផ្សព្វផ្សាយ​ផ្សេងទៀត)។ ខ្ញុំសង្ឃឹមថាបងនឹង​ស្រាវជ្រាវបន្ថែមពីបញ្ហានេះដើម្បីឲ្យបានយល់ច្បាស់។

      • អាទិទេពចម្បាំង
        ខែកញ្ញា 28, 2010 ម៉ោង 2:14 ព្រឹក

        បាទ…សំដីរបស់លោកត្រឹមត្រូវ។ ធាតុពិតមិនអាចកែបាន។
        ហេតុផលរបស់លោក peeh07 គឺសុទ្ធតែខុសទាំងស្រុង។
        វាគ្មានទាក់ទងអ្វីសូម្បីបន្តិច។ ហេតុផលទាំងនោះវាគ្មានផល​ប៉ះពាល់អ្វីសោះចំពោះទំនោរផ្លូវភេទរបស់ហ្កេយ៏។
        ខ្ញុំហ៊ានអះអាងថាវាជាបញ្ហាដែលធម្មជាតិជាអ្នកកំនត់។
        ធម្មជាតិបានបង្កើតមនុស្សប្រុសស្រី ហើយវាក៏បានបង្កើតហ្គេយ៏ដូចគ្នា

    • អាទិទេពចម្បាំង
      ខែកញ្ញា 28, 2010 ម៉ោង 2:07 ព្រឹក

      សំដីរបស់លោក peeh07 នៅពេលនេះកាន់តែហួសហេតុទៅៗ បញ្ហារបស់ស្រលាញ់ភេទដូចគ្នាមិនមែនជាធម្មជាតិ តែជាការច្នៃប្រឌិតឡើង? អានសំដីរបស់លោកត្រង់នេះហើយខ្ញុំផ្ទុះសំនើច ហើយហួសចិត្តខ្លាំងមិនទែន។
      ដូចខ្ញុំបានបញ្ជា្កក់ចឹង ការកើតមានមនុស្សស្រលាញ់ភេទដូចគ្នាមិនទាក់ទងនិងវប្បធម៌ ហើយក៏មិនទាក់ទងនិងបញ្ហា អប់រំដែរ។ សួរថាអាចទៅរួចទេប្រសិនបើអោយលោកបង្ឌំខ្លួនឯងអោយស្រលាញ់ភេទដូចគ្នា?
      តាមសំដីរបស់លោក គឺលោកមិនយល់អ្វីសូម្បីមួយចំរៀកដ៏តូចពីបញ្ហានេះ។

  8. ខែកញ្ញា 22, 2010 ម៉ោង 8:26 ព្រឹក

    មិនដឹងទៅបឺតមាត់គ្នាម៉េចទេ បើសុទ្ធតែជាឈ្មោលៗដូចគ្នាចឹងនោះ។

    • ខែកញ្ញា 22, 2010 ម៉ោង 10:56 ព្រឹក

      គេធ្វើដូចតែប្រុសនិងស្រីអញ្ចឹង ព្រោះមនុស្សប្រុសមានមាត់ដូចមនុស្សស្រីដែរ។ កន្លែងណាដែល​គ្មានឬ​លើស​ពីមនុស្សស្រី បានគេធ្វើខុសគ្នា ហាហាហាហា………

      • ខែកញ្ញា 24, 2010 ម៉ោង 1:23 ព្រឹក

        ខ្ញុំគិតថាអញ្ចឹងដែរ។ តែគេអ្នកខ្លះគេថាស្រលាញ់ចិត្តនិងចិត្ត អត់ចង់ធើអីទេ។ 😀

  9. ខែកញ្ញា 22, 2010 ម៉ោង 8:49 ព្រឹក

    ហាហាហា​ សង្ស័យចំលើយគឺ បឺតដូចគេដូចឯង

    • ខែកញ្ញា 23, 2010 ម៉ោង 2:55 ព្រឹក

      ធ្លាប់ឃើញអាឈ្មោលៗនិងបឺតគ្នានៅសៀមរាប។ កំឡោះខ្មែរណេះ ឡើងចង់ក្អួត។ ឆ្ងល់ថា ពួកនិងចេះទៅរួច? សង្សៃតែមិនស្រួលដូចស្នេហាប្រុសស្រីទេមើល។ ចង់មិនចង់ ព្រឹកឡើងអាចម៏មិនបាច់ប្រឹងក៏មាន។

      • ខែកញ្ញា 24, 2010 ម៉ោង 1:21 ព្រឹក

        ហាហាហា​ បង អាឃ្លាចុងក្រោយអែម ។ ចុំមានអ្នកបឺតគ្នាកណ្តលវាលអោយគេឃើញទៀត ? ខ្មែរ រឺ បរទេស?

      • ខែកញ្ញា 24, 2010 ម៉ោង 3:19 ព្រឹក

        ខ្ញុំអត់យល់ពីអាឃ្លាចុងក្រោយ​ផង 😀

    • ខែកញ្ញា 24, 2010 ម៉ោង 4:14 ព្រឹក

      ខ្មែរយើងនិងណា។ ពួកខ្ទើយប្រុស។ ហើយឃ្លាចុងក្រោយនិង មានន័យថា ពួកខ្ទើយប្រុសនិងវារួមភេទជាមួយគ្នាតាមរន្ធគូទ។ ចឹងបានគេថា អាចម៏មិនបាច់ប្រឹងនិង។

  10. ខែកញ្ញា 24, 2010 ម៉ោង 7:19 ព្រឹក

    អូ!!!!! បងនិយាយចំៗម៉េះ ហាហាហា តែពួកហ្នឹងប្រឈមនិងការឆ្លងរោគណាស់។ តែទោះយ៉ាងណាកុំស្អប់ខ្ពើមគេអី តាមតែការជ្រើសរើសបស់គេចុះ។

  11. អាទិទេពចម្បាំង
    ខែកញ្ញា 28, 2010 ម៉ោង 2:26 ព្រឹក

    ស្នេហារបស់ហ្គេយ៏មិនខុសពីស្នេហាមនុស្សប្រុសស្រីនោះទេ មនុស្សប្រុសមានអារម្មណ៏យ៉ាងណាចំពោះមនុស្សស្រី ហើយមនុស្សស្រីមានអារម្មណ៏យ៉ាងណាចំពោះមនុស្សប្រុស ហ្គេយ៏ក៏មានអារម្មណ៏ទាំងនោះចំពោះមនុស្សដែលគេស្រលាញ់មិនខុសគ្នាដែរ។ ប៉ុន្តែ ហ្គេយ៏មិនមានចំនងអាពាហិ៏ពិពាហិ៏ ចំនងផ្លូវច្បាប់ ចំនងគ្រួសារ….ដែលអាចធ្វើអោយពួកគេកំរនិងអាចរស់នៅជាមួយគ្នាបានដូចនិងមនុស្សប្រុសស្រីណាស់
    មានតែមួយភាគតូចប៉ុណ្ណោះដែលអាចរក្សាចំនងស្នេហារបស់គេបានយូរអង្វែង។ ភាពរើសអើងក្នុងសង្គម ក៏ជាកត្តា ដ៏ដំមួយដែលធ្វើអោយហ្គេយ៏មិនអាចរក្សាចំនងស្នេហារបស់ពួកគេបានដែរ។

  12. អាទិទេពចម្បាំង
    ខែកញ្ញា 28, 2010 ម៉ោង 2:37 ព្រឹក

    ថ្ងៃណាមួយដែលគ្មានហ្គេយ៏ព្យាយាមបកស្រាយចំពោះបញ្ហាទាំងនេះ នោះបានន័យថាពួកគេអស់កំលាំង និងធុញទ្រាន់ក្នុងការបកស្រាយហើយ។ សង្រ្គាមនៃការរើសអើងផ្លូវភេទអាចនិងកើតមានឡើង ប្រសិនបើការយល់ខុសទៅលើហ្គេយ៏នៅតែបន្ត។

  13. ខែកញ្ញា 28, 2010 ម៉ោង 2:50 ព្រឹក

    ចឹងហើយបានខ្ញុំលើកប្រធានបទនេះយកមកដាក់ ពីព្រោះវាជាចំណេះដឹងមួយទាក់ទងនិងផ្នែកសង្គម។ មានអ្នកចេញយោបល់កាន់តែច្រើន គឺកាន់តែល្អ។ និយាយតាមត្រងដើមហេតុដែលដាក់ប្រធានបទនេះ ដោយសារមួយរយៈនេះ មានបុរសម្នាក់មកកន្លែងធ្វើការខ្ញុំ ចេះតែលួចមើលខ្ញុំក្នុងន័យអីមិនដឹងទេ
    😦 ធ្វើឬកអឹមអៀមៗ តែមើលទៅគេប្រុសពេញលក្ខណៈទេ ចឹងហើយខ្ញុំមិនសូវបារម្ភ មិនដឹងម៉េចចេះតែភ័យៗ។

  14. វុទ្ធី
    ខែកញ្ញា 28, 2010 ម៉ោង 4:08 ព្រឹក

    គ្មានរឿងអីត្រូវភ័យទេបង!​ ហ្គេយ៍ក៏ជាមនុស្សដែរ​ យើងអាចនិយាយស្តាប់គ្នាបានតើ!
    ចំពោះរឿងនេះខ្ញុំយល់ស្របតាម អាទិទេំចម្បាំង​ថាហ្កេយ៏គឺជារឿងមកពីធម្មជាតិ វាមិនមែនជារឿងច្នៃប្រឌិតអីនោះទេ។​​ អ្នកខ្លះរូបរាងជាបុរសពេញលក្ខណៈតែជាហ្គេយ៏មានទំនោរចិត្តស្រលាញ់ភេទ ដូចគ្នា តែគេព្យាយាមលាក់បាក់ហើយកុហកខ្លួនឯង តែដល់ពេលមួយឱកាសផ្លល់អោយ(កាន់តែជិតស្និតជាមួយមិត្តភក្កប្រុសៗ)គេក៏ទំលាយចេញមក។
    ខ្ញុំយល់ថា ជាមនុស្សចេះដឹងម្នាក់មិនគួរនិយាយអ្វីអោយប៉ះពាល់ដល់អ្នកដទៃទេ អ្នកខ្លះប្រីពាក្យមិនសមរម្យដែល បង្ហាញពីការរើសអើងចំពោះហ្គេយ៏។​ សូរថាមនុស្សពីរនាក់ស្រលាញ់គ្នាខុសដែរហ្អ??? ស្រលាញ់កើតចេញពីចិត្ត ចុះបើមនុស្សម្ខាងៗមានចិត្តដូចគ្នា មានហេតុផលអីថាស្រលាញ់គ្នាមិនបាន?

    • ខែកញ្ញា 28, 2010 ម៉ោង 4:25 ព្រឹក

      ត្រឹមត្រូវហើយតែសង្គមឥលូវមានទៅរើសអើងណា ។ បងគ្រាន់តែភ័យមិនដឹងគេមើលក្នុងបំណងអីតើ តិចឡូបងធ្វើអីអោយគេខឹងដោយមិនដឹងខ្លួនទៅ មិនវីវរ វីវរគេលួចវាយបងចេតរយ។ តែបងរាងប្លែកចិត្តតិចត្រង់មើលបងហើយ ពេលខ្លះបងងាកមុខចំ អាប៉ិហ្នឹងដូចរាងអៀនៗ ដូចកំពុងលួចមើលមនុស្សដែលគេចាឡាញ់ @.o ។

  15. វុទ្ធី
    ខែកញ្ញា 28, 2010 ម៉ោង 4:41 ព្រឹក

    តែមិនមែនមានន័យថាហ្គេយ៏ទាំងអស់សុទ្ធតែល្អដែរ មានអ្នកខ្លះដើរតាមសួនធ្វើឬកអោយគេស្អប់ នេះបានថាយាប់មែនទែន។
    កុំវាយតំលៃមនុស្សតែសំបក្រៅ កុំហៅមនុស្សតាមរូបរាង នេះជាពាក្យដែលបងសសេរហីយតើ!
    យកចិត្តគេដាក់ក្នុងចិត្តខ្លួនឯង យើងពិតទទួលបានជ័យជំនះ

  16. ខែ​ឧសភា 19, 2014 ម៉ោង 3:20 ព្រឹក

    សួរដូចអត់អីសួរ 🙂

  1. No trackbacks yet.

ទំលាក់ មួយចំលើយតប ទៅ enana88 បោះ​បង់​ការ​ឆ្លើយ​តប