បណ្ណសារ

Archive for ខែសីហា, 2010

គួរខឹងរឺគួរសរសើរ?

ខែសីហា 2, 2010 មតិ 12

កាលពីថ្ងៃអាទិត្យ អផ្សុកពេកបានដេកមើលការប្រគុំតន្រ្តីរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍។​ មិនដឹងជាគេចេះស្ទីលពីណាមកទេ ហើយមិនដឹងអ្នករៀបចំកម្មវិធីនោះគេយល់យ៉ាងណាដែរ ស្រាប់តែបទចង្វាក់រាំវង់ខ្មែរយើង បែរជាមិនរាំវង់ទេ អ្នករាំកំដរឆាក រាំលើកដៃ លើកជើងទៅវិញ រឺមួយគេយកក្បាច់រាំវង់ខ្មែរ ទៅបង្កើតក្បាច់រាំថ្មី? ហើយនរណាអនុញ្ញាតអោយទូរទស្សន៍នេះ ធ្វើបែបនេះ? ក្រសួងវប្បធមរឺមួយក៏អី?

បើតាមអារម្មណ៍ខ្ញុំដែលខឹង និង ក្នុងនាមជាកូនខ្មែរម្នាក់ ប្រសិនបើខ្ញុំមានអំណាចគ្រប់គ្រាន់ ស្ថានីយ៍ទូរទស្សន៍ហ្នឹងប្រហែលជាត្រូវបិទ ទ្វារតាំងពីយប់មិញម៉្លេះ ។ បើតាមខ្ញុំធ្លាប់មើលទូរទស្សន៍ប៉ុស្តិ៍លេខ 5 កាលអ្នកចំរៀងខ្មែរម្នាក់ (សុំមិនបញ្ចេញឈ្មោះអ្នកចំរៀងនោះទេ) ទៅច្រៀងនៅថៃ ពេលច្រៀងចង្វាក់រាំវង៉ គឺពួកអ្នករាំ កំដរឆាកថៃ គេរាំបែបនេះដែរ ។ ប្រហែលជាទូរទស្សន៍អាស៊ីអាគ្នេយ៍មានបំណងលុបបំបាត់អត្តសញ្ញាណក្បាច់រាំវង់ខ្មែរទេដឹង?

នេះជាសំដីដែលនិយាយទៅតាមកំហឹងរបស់ខ្ញុំ។

មិនទាន់ចាស់ផងភ្លេចភ្លាំងដល់ថ្នាក់នេះទៅហើយ?

ខែសីហា 2, 2010 មតិ 5

នឹកឡើងគួរអោយខ្មាសអៀនខ្លួនឯង​ មិនត្រឹមតែមុខចាស់ជាងអាយុទេ ឥលូវដូចជាភ្លេចភ្លាំងច្រើនណាស់ សុខៗវង្វេងវិញ្ញាបនប័ត្រ័បញ្ជាក់ការសិក្សាទាំងអស់មិនដឹងជាទុកនៅទីណា? 😦 ដើររកពេញផ្ទះ កន្លែងដែលធ្លាប់តែទុកវា បែជារកមិនឃើញ អា ហិក អា ហិក