ទំព័រដើម > ចំណេះដឹងព័តមានវិទ្យា > ហេតុផលអ្វីដែលធ្វើអោយស្នេហាបែកបាក់?

ហេតុផលអ្វីដែលធ្វើអោយស្នេហាបែកបាក់?


ស្នេហា <— ពាក្យមួយម៉ាតនេះលឺសឹងតែសឹកក្រដាសត្រចៀកទៅហើយ ហើយក៏តែងតែគិតថាគ្មានអ្នកណាអាចចៀសផុតពីវាបានដែរ។

តើស្នេហាជាអ្វី? មាននិយមន័យជាច្រើនទៅលើពាក្យនេះ តែមិនដែលមានអត្ថន័យណាបកស្រាយអោយចុំនោះទេ។ ភាគច្រើននៅពេលដែលគេនិយាយដល់ពាក្យនេះ គឺគេនឹកទៅដល់ស្នេហាប្រុសហើយនិងស្រី។ តើស្នេហាជាសេចក្តីស្រលាញ់មែនទេ៕ ស្នេហាមិនត្រឹមតែប្រើសំរាប់ការស្រលាញ់ប្រុសនិងស្រីនោះទេ នៅមានបងប្អូន សាច់ញាតិ្ត និង មិត្តភក្ត័ ជាដើម។

តែពេលនេះ ខ្ញុំក៏មិនខុសពីអ្នកដទែដែរ អោយតែនិយាយដល់ពាក្យស្នេហា គឺសំដៅលើតែសម្ព័ន្ធភាពរវាងប្រុស ហើយនិងស្រី។ យុវវ័យ ឥឡូវគេសប្បាយចិត្តនិងពោលពាក្យថា គេមានស្នេហា និង មានសង្សារហើយ។ តែតាមគំនិតខ្ញុំគេមិនទាន់យល់ថាអ្វីទៅ ជាស្នេហា អ្វីទៅជាការស្រលាញ់អោយបានច្បាស់លាស់នៅឡើយទេ  គឺគេធ្វើទៅតាមអារម្មណ៍ផ្ទាល់ខ្លួនមួយរយៈខ្លី ឬ ទៅតាមឥទ្ធិពលនៃសង្គម​ សំរាប់ជាការបង្អួតភ្នែកមិត្តភក្ត័តែប៉ុណ្ណោះ។  អញ្ចឹងហើយស្នេហារបស់គេកើតមានឡើងតែមួយឆាវ រួចក៏បែកបាក់ទៅវិញ។

សួរថាតើកត្តាអ្វីខ្លះដែលអាចនាំអោយស្នេហាឈានទៅដល់ការបែកបាក់?

1, មិនមានអារម្មណ៍ពិតថាស្រលាញ់ ៖ ការស្រលាញ់របស់គេ គឺកើតឡើងភ្លាមពេក ក៏គិតថាខ្លួនឯងស្រលាញ់ រួចក៏ព្យាយាមចាប់ផ្តើមទំនាក់ទំនងស្នេហា។ គេមិនមានភាពប្រាកដក្នុងចិត្តទៅលើបញ្ហាស្នេហានេះទេ។ រួចហើយក៏ធុញទ្រាន់ បន្ទាប់មកក៏បែកគ្នា អ្នកខ្លះកឈឺចាប់ អ្នកខ្លះក៏មិនមានកើតអី។

2, ការចង់ដឹងហួសហេតុ ៖ អ្នកខ្លះចង់ដឹងគ្រប់រឿងរបស់ដៃគូ បង្កអោយមានការធុញទ្រាន់ នឹងដៃគូអាចនឹងគិតថា ខ្លួនដូចមានអ្នកតាមដានគ្រប់ជំហាន គ្មានសិទ្ទិសេរីភាព បង្កអារម្មណ៍តានតឹងនិងហត់នឿយ។

3, ប្រចណ្ឌ័ជ្រុល ៖ ជាការពិតនៅពេលអារម្មណ៍ស្រលាញ់កើតមាន ការប្រចណ្ឌ័នឹងកើតមកតំណាលគ្នា ខ្លាចគេមានអ្នកផ្សេង ស្រលាញ់អ្នកផ្សេង​ ក្នុងកំឡុងពេលដែលគេមិននៅក្បែរយើង។

4, ការសង្ស័យ ៖​ តើគេកំពុងធ្វើអ្វី? ជាមួយអ្នកណា? នៅទីណា? មាននឹកយើងដែររឺអត់? ម្តេចមិនទូរសព្ទ័មក? ការសង្ស័យនាំមកនូវការ រំខានដល់ផ្នែកផ្លូវចិត្ត អាចឈានទៅដល់ការជីកសួរដេញដោល មើលតែដៃគូជាអ្នកទោស។ នៅពេលដែលគេមិនប្រាប់កើតមានអារម្មណ៍ខឹង ថាគេមិនស្មោះ។ សង្ស័យច្រើនជាកត្តាដែលនាំមកនូវការបង្កជំលោះ និង បង្កើតអោយមានអារម្មណ៍ប្រចណ្ឌ័និងមិនទុកចិត្តគ្នាកើតមានឡើង។

5, យកអារម្មណ៍ខ្លួនឯងជាធំជ្រុលពេក ៖ ភាគច្រើនចង់អោយគេធ្វើអ្វីសំរាប់តែយើង ដើម្បីយើង និង​ធ្វើអ្វីទៅតាមការបង្គាប់បញ្ជាដែល យើងចង់បាន។ បើគេមិនធ្វើតាម ថាគេមិនស្រលាញ់ខ្លួនយើង ។ ការដែលធ្វើតាមតែអារម្មណ៍គេរហូត ដៃគូនឹងកើតមានអារម្មណ៍ធុញទ្រាន់ដូចគ្នា។

6, យកចិត្តដៃគូជ្រុល ៖ អ្នកខ្លះយកចិត្តដៃគូជ្រុលពេក ធ្វើអោយគេមានអំណួត។ មិនយូរមិនឆាប់នឹងធ្វើអោយយើងអស់តំលៃ ហើយអារម្មណ៍នឿយណាយរបស់គេ ជំពោះយើងងាយស្រួលនឹងកើតមាន។

7, អោយតំលៃខ្លួនឯងជ្រុល ៖​ គិតថាដៃគូមិនស្មើយើង ក្រជាងយើង រឺ​ មិនស្អាតដូចយើងជាដើម។

មានមតិយោបល់តែត្រឹមនេះ ចាំនឹកឃើញចាំដាក់បន្ថែម។

  1. ខែសីហា 19, 2010 ម៉ោង 3:01 ព្រឹក

    អត្ថបទល្អ !
    ខ្ញុំយល់់ថាចឹងមេនហើយ!
    មនុស្សសម័យឥឡូវមិនថាជនជាតិខ្មែរឫជនជាតិណាទេ…
    ស្នេហាកើតមានឆាប់់ ហើយក៏ឆាប់់រលាយទៅវិញដែរ ជាពិសេស
    ពួកសិល្បករ ដូចជាតួកុន និងអ្នកចំរៀង ជាដើម ដែលមិនមែនរកគូរខុសម្ដងទេ ..
    ខ្លះរហូតដល់់បីបួនដង ហើយនៅមានរឿងស្នេហាលួចលាក់់ថែមទៀត។
    ស្នេហាពិតមានដោយកំរ ។សព្វថ្ងៃឥទ្ធិពលគ្រប់់យ៉ាងពីខាងក្រៅនំាបំបែកស្នេហា
    បានយ៉ាងងាយ។ដរាបណាឥទ្ធិពលទំាងនោះនៅតែខ្លាំង នៅតែមានកាបែកបាក់់គ្នាយ៉ាងសន្ធឹក
    ដូចគ្នាដែរ!

    • ខែសីហា 19, 2010 ម៉ោង 3:10 ព្រឹក

      អរគុណ! បើមានយោបល់ណាផ្សេងជួយដាក់បន្ថែមផង។

  2. ខែសីហា 20, 2010 ម៉ោង 10:17 ល្ងាច

    ខ្ញុំនឹកឃើញ ហេតុផលមួយ៖គេថាមនុស្សភាគច្រើន ជាពិសេសយុវជនយុវនារី
    កើតមានសេចក្ដីស្នេហាដំបូង មិនទាន់់នឹងធឹងទេ ព្រោះស្ថិតនៅក្នុងថ្នាក់់រាវរក(niveau d ` exploration)។
    លុះទាល់់តែ ពេលមួយដែលប្រាកដក្នុងចិត្តហើយ ទើបមានចិត្តស្នេហ៏នឹងធឹង ស្មោះស្ម័គ្រ គ្មានងាករេ។នេះទើប
    ហៅថាស្នេហាពិត ដែលត្រូវការពេលវេលាមិនតិចទេ។អញ្ចឹងហើយបានជា ស្នេហាច្រើនតែ
    ជួបនឹងការបែកបាក់់គ្នា ។ប៉ុន្តែវាក៏មានឥទ្ធិពលមកពីខាងក្រៅផងដែរដូចចាឱពុកម្ដាយ
    បងប្អូន មិត្តភក្ដិ ជាដើម ដែលបំបែកគូស្នេហា ។

    • ខែសីហា 21, 2010 ម៉ោង 2:09 ព្រឹក

      ចំណុចមួយដែលគួរអោយចាប់អារម្មណ៍គឺឳពុកម្តាយបំបែកគូស្នេហ៍។ ខ្ញុំនៅតែមានចំងល់ថា ហេតុអីបានជាសង្គមយើងនៅតែមានរឿងបែបនេះ។ វាសនាគូអនាគតហាក់ដូចជាស្ថិតនៅ ក្រោមគំនាបរបស់ឳពុកម្តាយ។ ខ្ញុំស្គាល់ពូម្នាក់នោះ គាត់អាយុជាង ៤០ ឆ្នាំហើយ នៅមិនទាន់មានប្រពន្ធ ដោយហេតុម្តាយរបស់គាត់ចេះតែជំទាស់ ហើយគាត់ថាចាំគាត់រៀបចំ គូអនាគតអោយ។

      គំនិតខ្ញុំគឺគួរតែបើកឪកាសអោយកូនៗជាអ្នកសំរេចលើវាសនាអនាគតគូស្រកររបស់ខ្លួន។

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: