បណ្ណសារ

Archive for ខែសីហា 17, 2010

ហេតុផលអ្វីដែលធ្វើអោយស្នេហាបែកបាក់?

ខែសីហា 17, 2010 មតិ 4

ស្នេហា <— ពាក្យមួយម៉ាតនេះលឺសឹងតែសឹកក្រដាសត្រចៀកទៅហើយ ហើយក៏តែងតែគិតថាគ្មានអ្នកណាអាចចៀសផុតពីវាបានដែរ។

តើស្នេហាជាអ្វី? មាននិយមន័យជាច្រើនទៅលើពាក្យនេះ តែមិនដែលមានអត្ថន័យណាបកស្រាយអោយចុំនោះទេ។ ភាគច្រើននៅពេលដែលគេនិយាយដល់ពាក្យនេះ គឺគេនឹកទៅដល់ស្នេហាប្រុសហើយនិងស្រី។ តើស្នេហាជាសេចក្តីស្រលាញ់មែនទេ៕ ស្នេហាមិនត្រឹមតែប្រើសំរាប់ការស្រលាញ់ប្រុសនិងស្រីនោះទេ នៅមានបងប្អូន សាច់ញាតិ្ត និង មិត្តភក្ត័ ជាដើម។

តែពេលនេះ ខ្ញុំក៏មិនខុសពីអ្នកដទែដែរ អោយតែនិយាយដល់ពាក្យស្នេហា គឺសំដៅលើតែសម្ព័ន្ធភាពរវាងប្រុស ហើយនិងស្រី។ យុវវ័យ ឥឡូវគេសប្បាយចិត្តនិងពោលពាក្យថា គេមានស្នេហា និង មានសង្សារហើយ។ តែតាមគំនិតខ្ញុំគេមិនទាន់យល់ថាអ្វីទៅ ជាស្នេហា អ្វីទៅជាការស្រលាញ់អោយបានច្បាស់លាស់នៅឡើយទេ  គឺគេធ្វើទៅតាមអារម្មណ៍ផ្ទាល់ខ្លួនមួយរយៈខ្លី ឬ ទៅតាមឥទ្ធិពលនៃសង្គម​ សំរាប់ជាការបង្អួតភ្នែកមិត្តភក្ត័តែប៉ុណ្ណោះ។  អញ្ចឹងហើយស្នេហារបស់គេកើតមានឡើងតែមួយឆាវ រួចក៏បែកបាក់ទៅវិញ។

សួរថាតើកត្តាអ្វីខ្លះដែលអាចនាំអោយស្នេហាឈានទៅដល់ការបែកបាក់?

1, មិនមានអារម្មណ៍ពិតថាស្រលាញ់ ៖ ការស្រលាញ់របស់គេ គឺកើតឡើងភ្លាមពេក ក៏គិតថាខ្លួនឯងស្រលាញ់ រួចក៏ព្យាយាមចាប់ផ្តើមទំនាក់ទំនងស្នេហា។ គេមិនមានភាពប្រាកដក្នុងចិត្តទៅលើបញ្ហាស្នេហានេះទេ។ រួចហើយក៏ធុញទ្រាន់ បន្ទាប់មកក៏បែកគ្នា អ្នកខ្លះកឈឺចាប់ អ្នកខ្លះក៏មិនមានកើតអី។

2, ការចង់ដឹងហួសហេតុ ៖ អ្នកខ្លះចង់ដឹងគ្រប់រឿងរបស់ដៃគូ បង្កអោយមានការធុញទ្រាន់ នឹងដៃគូអាចនឹងគិតថា ខ្លួនដូចមានអ្នកតាមដានគ្រប់ជំហាន គ្មានសិទ្ទិសេរីភាព បង្កអារម្មណ៍តានតឹងនិងហត់នឿយ។

3, ប្រចណ្ឌ័ជ្រុល ៖ ជាការពិតនៅពេលអារម្មណ៍ស្រលាញ់កើតមាន ការប្រចណ្ឌ័នឹងកើតមកតំណាលគ្នា ខ្លាចគេមានអ្នកផ្សេង ស្រលាញ់អ្នកផ្សេង​ ក្នុងកំឡុងពេលដែលគេមិននៅក្បែរយើង។

4, ការសង្ស័យ ៖​ តើគេកំពុងធ្វើអ្វី? ជាមួយអ្នកណា? នៅទីណា? មាននឹកយើងដែររឺអត់? ម្តេចមិនទូរសព្ទ័មក? ការសង្ស័យនាំមកនូវការ រំខានដល់ផ្នែកផ្លូវចិត្ត អាចឈានទៅដល់ការជីកសួរដេញដោល មើលតែដៃគូជាអ្នកទោស។ នៅពេលដែលគេមិនប្រាប់កើតមានអារម្មណ៍ខឹង ថាគេមិនស្មោះ។ សង្ស័យច្រើនជាកត្តាដែលនាំមកនូវការបង្កជំលោះ និង បង្កើតអោយមានអារម្មណ៍ប្រចណ្ឌ័និងមិនទុកចិត្តគ្នាកើតមានឡើង។

5, យកអារម្មណ៍ខ្លួនឯងជាធំជ្រុលពេក ៖ ភាគច្រើនចង់អោយគេធ្វើអ្វីសំរាប់តែយើង ដើម្បីយើង និង​ធ្វើអ្វីទៅតាមការបង្គាប់បញ្ជាដែល យើងចង់បាន។ បើគេមិនធ្វើតាម ថាគេមិនស្រលាញ់ខ្លួនយើង ។ ការដែលធ្វើតាមតែអារម្មណ៍គេរហូត ដៃគូនឹងកើតមានអារម្មណ៍ធុញទ្រាន់ដូចគ្នា។

6, យកចិត្តដៃគូជ្រុល ៖ អ្នកខ្លះយកចិត្តដៃគូជ្រុលពេក ធ្វើអោយគេមានអំណួត។ មិនយូរមិនឆាប់នឹងធ្វើអោយយើងអស់តំលៃ ហើយអារម្មណ៍នឿយណាយរបស់គេ ជំពោះយើងងាយស្រួលនឹងកើតមាន។

7, អោយតំលៃខ្លួនឯងជ្រុល ៖​ គិតថាដៃគូមិនស្មើយើង ក្រជាងយើង រឺ​ មិនស្អាតដូចយើងជាដើម។

មានមតិយោបល់តែត្រឹមនេះ ចាំនឹកឃើញចាំដាក់បន្ថែម។