ទំព័រដើម > ចំណេះដឹងព័តមានវិទ្យា > ខ្មាសគេដូចស្រាតខោអោយគេឃើញខ្មាសខ្មុំកណ្តាលផ្សារ

ខ្មាសគេដូចស្រាតខោអោយគេឃើញខ្មាសខ្មុំកណ្តាលផ្សារ


មិនដឹងថាជាអ្នកនិពន្ធ​(គួរតែហៅថាអ្នកបកប្រែ និង​ អ្នកពួកែចំលងគេ បានត្រូវ) មានអារម្មណ៍ខ្មាសអៀនដូចជាខ្ញុំដែររឺក៏អត់ទេ នៅពេលដែលបានលឺពាក្យចេញពីជនជាតិចិននិយាយថា ខ្មែរគ្មានចេះស្អីទេលើវិស័យចំរៀងក្រៅពីចំលងនិងបកប្រែចំរៀង ចិនយកមកច្រៀង។ ខ្ញុំពិតជាខឹងណាស់ ពីព្រោះថា ពួកចិនអស់ហ្នឹងអោយប៉ាភ្លើ និយាយមកដូចឡប់ ។ ពួកអាចិនអស់ហ្នឹង និយាយចេញ មកដូចអត់ខួរ អត់ភ្នែក អត់ត្រចៀកស្តាប់   ខ្មែរពូកែណាស់ សំរាប់អ្នកនិពន្ធចំរៀងឥលូវ គឹមិនមែនចំលងតែបទចិនទេ គឺមានបទថៃ អង់គ្លេស និង កូរ៉េជាដើម។ ជួនកាលបទបរទេសមួយ ខ្មែរយកមកច្រៀង 3-4 ផលិតកម្ម ។ កុំជោអាអូនចិន !!!!! អ្វីដែលបរទេសមាន ខ្មែរក៏មានដែរ បទចំរៀងគេទើបតែចេញ ខ្មែរក៏ចេញបានដូចគេដែរ ខុសតែត្រង់ភាសារទេ។ ឃើញនូវ?  ម៉េចក៏វាមិនវាយតំលៃតែអ្នកនិពន្ធជំនាញខាងបកប្រែ និង​ ផលិតកម្មទាំងនោះទៅ មកម៉ៃសរុបថា ខ្មែរ ខ្មែរ​ ចឹង។ ខ្មាសគេណាស់លោកអើយ!!!!!!

  1. ខែសីហា 6, 2010 ម៉ោង 5:28 ព្រឹក

    ពួក​នេះ​អត់​ដឹង​ថា​ខ្មែរ​យើង​ពូកែ​ដល់​កទេ មើល​ទៅ …!! 😀 ចិន​ ថៃ ឥណ្ឌា​ កូរ៉េ​ ជប៉ុន ម៉ាឡេ អង់គ្លេស បារាំង … copy​បាន​ទាំង​អស់​…កំជោរជាមួយ​ខ្មែរ…

  2. ខែសីហា 6, 2010 ម៉ោង 7:27 ព្រឹក

    ញ៉ុមគាំទ្រគំនិតនេះ ព្រោះតែខ្មែរយើងខ្ជិល ចាំតែយករបស់ដែលមានស្រាប់វាមិនបាច់ហត់ ហើយបើសរសេរបទភ្លេងថ្មី ទំនុកថ្មីចំណាយ ពេលច្រើនហើយខ្លាចគេលួចចំលងវិញ ព្រោះគ្មាន កម្មសិទ្ធិបញ្ញា​ ណាមួយប្រសិនមិនត្រូវបានគេ ពេញនិយមនោះនឹងខាតច្រើនហើយ

    • ខែសីហា 6, 2010 ម៉ោង 7:33 ព្រឹក

      ត្រឹមត្រូវហើយ ព្រោះការងារហ្នឹងវាតំរូវទៅតាម​ កាលៈទេសៈ តែបើកុំចំលងគេគ៏ល្អណាស់ កុំអោយខ្មាសគេចឹង

  3. ខែសីហា 6, 2010 ម៉ោង 12:59 ល្ងាច

    ចំលងគេក៏ចំលងទៅឲ្យតែច្រៀងជាភាសាខ្មែរ ដើម្បើឲ្យកូនខ្មែរយល់ន័យបទចំរៀងបរទេសទាំងនោះណាបាទ… ហេហេហេ

  4. ខែសីហា 6, 2010 ម៉ោង 1:01 ល្ងាច

    សូម្បីតែបទចំរៀងកូរ៉េខ្លះក៏ចំលងពីបទចំរៀងអាមេរិកដែរបាទ

    • ខែសីហា 7, 2010 ម៉ោង 1:48 ព្រឹក

      ត្រឹមត្រូវវប្បធមគេចំលងគ្នាទៅវិញទៅមក តែភាគរយដែលគេចំលងគឺតិចតួចណាស់ មិនដូចយើងទេ សឹងតែថា 100​ លើ 100 ទៅហើយ។ ក្តីកង្វល់មួយគឺថា ក្មេងឥលូវ មិនចង់ស្តាប់បទខ្មែរទេ ករណីដូចប្អូនជីដូនមួយខ្ញុំចឹង គេចូលចិត្តក្រុម 2NE (Fire) ពេល ផលិតកម្ម អឹម ចេញបទហ្នឹង ខ្ញុំនឹកឃើញថា អោយប្អូនខ្ញុំស្តាប់បទហ្នឹងទៅ ជាជាងស្តាប់បទ កូរ៉េ តែស្រាប់តែនាងឆ្លើយភ្លាមថា មិនស្តាប់ទេបទខ្មែរ 😦 ចំលងស្ទីលពីគេ ច្រៀងដូចឆ្កែរលូ ហូហូ ដល់ទៅមើល ខារ៉ាអូខេ ដូចអ្វីដែលនាងនិយាយមែន ក្រុមចំរៀងហ្នឹង រាំទាំងស្ទីលយក តាមគេទៀតតែមិនសមដូចគេទេ មើលទៅមិនដឹងដូចអី។

  5. pisitnseiha
    ខែសីហា 6, 2010 ម៉ោង 4:17 ល្ងាច

    បងកំជិល និយាយចឹងខ្ញុំសើចចង់ជ្រុះធ្មេញហើយ! រឿងខ្មែរពូកែរចម្លង ហ្នឹងត្រឹមត្រូវ

    • ខែសីហា 7, 2010 ម៉ោង 1:49 ព្រឹក

      ហេហេ​!!!!! បងសរសេរបែបកំប្លែងក្នុងន័យរិះគន់ តែមិនដែលមានអ្នកណាគេថា ចង់សើចផង ដល់មានប្អូននិយាយចឹង បងដូចសប្បាយចិត្ត។

  6. វិចិត្រ
    ខែសីហា 7, 2010 ម៉ោង 9:20 ព្រឹក

    ហើយ​ចុះ​អាចិន​ហ្នឹង ចេះ​មក​រិះគន់​រឿង​លួច​ចំលង​អី​ដែរ។ ម៉ាពិភពលោក​នរណា​មិន​ដឹង ប្រទេស​ចិនជា ប្រទេស​ចោរ ខាង​លួច​ចំលង។

    លួច​ចំលង​ប្រូក្រាមគេ​មក​ប្រើ​មិន​បង់​លុយ​ គ្មាន​រក្សា​កម្មសិទ្ធិ​បញ្ញា៖ wiki : Copyright infringement of software

    លួចចំលង​ សួន​កំសាន្ត​របស់​គេ​ទាំង​មុខក្រាស់​ មិនបង់​លុយ​អោយ​គេ៖
    wiki: Beijing Shijingshan Amusement Park

    សរុបទៅ​រឿង​លួច​ចំលង ខ្មែរ នៅ​ដើរ​តាម​ក្រោយចិន​ទេ។ បើ​និយាយ​ថាខ្មាស់​គួរ និយាយ​ថា ខ្មាស់​ដោយ​សារ​មិន​សូវ​ពូកែ​ខាង​រឿង​លួចគេ​ដូចចិន​វិញ​បាន​ត្រូវ។

    • ខែសីហា 9, 2010 ម៉ោង 1:52 ព្រឹក

      វាជារឿងធម្មតា​ទៅហើយ ពួកចិនអស់ហ្នឹងវានិយាយយកមុខខ្លួនឯង ដូចពាក្យចាស់លោកថា ស្អាតតែមុខ តែគូទមិនលាង។

  7. ខែសីហា 8, 2010 ម៉ោង 10:17 ព្រឹក

    ខ្ញុំដូចជាឆ្ងល់ណាស់តើពេលណាទៅ ទើបយើង
    ឈប់ចម្លងពីគេ?????
    ខ្មែរយើងខ្វះអី អ្នកមានចំនេះដឹង ហេតុអ្វីត្រូវយក
    របស់គេ..???
    cambodia=c+a+m+b+o+d+i+a

    ជំរាបលា
    វណ្ណ ពិសិដ្ឋ

  8. enana88
    ខែសីហា 10, 2010 ម៉ោង 8:19 ព្រឹក

    បើធ្វើខ្លួនឯងយូរណាស់ទំរាំចេញបានមួយវ៉ុលៗ តែបើលួចគេ លឿនម៉ង កន្លះខែ ១ ៗ អត់ហត់ច្រើនទៀត ស្នេហាជាតិអី លុយគរនៅនឹងមុខដូចអាចមន៏ភេ ហេហេហេ

    • ខែសីហា 11, 2010 ម៉ោង 1:22 ព្រឹក

      ត្រឹមត្រូវ មនុស្សហើយនិងប្រាក់យក្សហើយនិងសាច់

  9. ខែសីហា 11, 2010 ម៉ោង 3:37 ព្រឹក

    អ្នកចំរៀងខ្មែរពូកែកូពី។

  10. ដាន
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: