បណ្ណសារ

Archive for ខែសីហា 6, 2010

ខ្មាសគេដូចស្រាតខោអោយគេឃើញខ្មាសខ្មុំកណ្តាលផ្សារ

ខែសីហា 6, 2010 មតិ 17

មិនដឹងថាជាអ្នកនិពន្ធ​(គួរតែហៅថាអ្នកបកប្រែ និង​ អ្នកពួកែចំលងគេ បានត្រូវ) មានអារម្មណ៍ខ្មាសអៀនដូចជាខ្ញុំដែររឺក៏អត់ទេ នៅពេលដែលបានលឺពាក្យចេញពីជនជាតិចិននិយាយថា ខ្មែរគ្មានចេះស្អីទេលើវិស័យចំរៀងក្រៅពីចំលងនិងបកប្រែចំរៀង ចិនយកមកច្រៀង។ ខ្ញុំពិតជាខឹងណាស់ ពីព្រោះថា ពួកចិនអស់ហ្នឹងអោយប៉ាភ្លើ និយាយមកដូចឡប់ ។ ពួកអាចិនអស់ហ្នឹង និយាយចេញ មកដូចអត់ខួរ អត់ភ្នែក អត់ត្រចៀកស្តាប់   ខ្មែរពូកែណាស់ សំរាប់អ្នកនិពន្ធចំរៀងឥលូវ គឹមិនមែនចំលងតែបទចិនទេ គឺមានបទថៃ អង់គ្លេស និង កូរ៉េជាដើម។ ជួនកាលបទបរទេសមួយ ខ្មែរយកមកច្រៀង 3-4 ផលិតកម្ម ។ កុំជោអាអូនចិន !!!!! អ្វីដែលបរទេសមាន ខ្មែរក៏មានដែរ បទចំរៀងគេទើបតែចេញ ខ្មែរក៏ចេញបានដូចគេដែរ ខុសតែត្រង់ភាសារទេ។ ឃើញនូវ?  ម៉េចក៏វាមិនវាយតំលៃតែអ្នកនិពន្ធជំនាញខាងបកប្រែ និង​ ផលិតកម្មទាំងនោះទៅ មកម៉ៃសរុបថា ខ្មែរ ខ្មែរ​ ចឹង។ ខ្មាសគេណាស់លោកអើយ!!!!!!

ស្តាប់បទចំរៀងស្រីខ្មែរនៅបរទេស

ខែសីហា 6, 2010 បញ្ចេញមតិ