មិនពិត


1, អូនថាត្រូវឃ្លាត ចង់ជួបទៀតក៏ឥតន័យ និស្ស័យស្នេហ៍យើងត្រូវបញ្ចប់ហើយ តែបងដូចមិនយល់ឡើយ ហេតុអ្វីក៏ស្រស់ត្រាណត្រើយ អូននាងលួចទួញយំម្នាក់ឯង។

2,  អូនស្តីទាំងទឹកភ្នែក ថាត្រូវបែកព្រោះឈប់ស្រឡាញ់ ប្តូរវិញដោយការរាប់ជាមិត្ត អូនថាអូនមានអ្នកថ្មី ចេះលួងលោម ចេះថ្នមចិត្ត

វមិត្រ ត្រូវផ្តាច់ស្នេហ៍ពីបង។

បន្ទរ ៖ បើយ៉ាងនេះ មិនពិត មិនពិត ដែលអូនថាឈប់ស្នេហា ព្រោះស្រី វាចាទាំងទឹកភ្នែក បើយ៉ាងនេះ មិនពិត មិនពីត ដែលអូនថា ត្រូវតែបែក ដួងចិត្តយំយែក សង្វែគរលឹកគ្នា។

3, តើអ្នកណាបង្ខំស្រី អោយពិសីអូនរៀបការ ចាកចោលសង្សារសំណព្វ បងមិនជឿទេ ថាអូនក្បត់ រឿងជូចត់ធ្លាក់លើយើងទាំងពីរ

ឆវី គឺបងមិនជឿឡើយ។

4,  គ្រប់សំដីអូនវាចា ទឹកនេត្រាអូនស្រក់ហូរ ថ្ងួចថ្ងួរ បញ្ចាក់ថាអាល័យ កែវភ្នែកអូនដែលកុហក ទឹកភ្នែកស្រក់ព្រោះហេតុអ្វី

ព្រោះស្រីអូនស្តីទាំងបង្ខំ។

បន្ទរ ៖ បើយ៉ាងនេះ មិនពិត មិនពិត ដែលអូនថាឈប់ស្នេហា ព្រោះស្រី វាចាទាំងទឹកភ្នែក បើយ៉ាងនេះ មិនពិត មិនពិត ដែលអូនថា ត្រូវតែបែក ដួងចិត្តយំយែក សង្វែគរលឹកគ្នា។

បទនេះខ្ញុំតែងជាមួយនិងទំនុកច្រៀងថ្មី និង បទភ្លេងថ្មី តែមិនមានឳកាសថតដាក់ សេ ដេ​ ដូចគេទេ ពីព្រោះមិនចេះអក្សរភ្លេង តែក៏បានផ្ញើរអោយមិត្តម្នាក់នៅ ញូហ្សើឡេន គេថា គេនឹងជួយរៀបចំអោយ តែដូចជាគ្មានសង្ឃឹមទេ។

  1. វាន់ឌីយ៉ា
    ខែសីហា 5, 2010 ម៉ោង 12:50 ល្ងាច

    ឥឡូវនេះអ្នកភូមិវើតប្រេសក្លាយទៅជាអ្នកចំរៀងមួយចំនួនហើយ។ សូម្បីតែប្រុសកំជិលក៏ចឹងដែរឡូវ។

    • ខែសីហា 6, 2010 ម៉ោង 1:33 ព្រឹក

      ហេហេហេ!!!!! ធ្វើម៉េចបើជានិស្ស័យ តាមពិតចេះតែច្រៀងលេងៗទេ រួចក៏ចាំមាត់។ គិតៗទៅនិពន្ធបានច្រើនដែរ តាំងពីររៀននៅវិទ្យាល័យម៉្លេះ ចាំយកមកដាក់នៅនេះ អោយអ្នកទាំងអស់គ្នា ក៏ដូចជា ឌីយ៉ា ជួយវាយតំលៃ៕ មានបទខ្ឡះខ្ញុំច្រៀងដាក់ទូរសព្ទ័ ប៉ុន្តែ សំលេងអត់សូវល្អ។

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: