ទំព័រដើម > ចំណេះដឹងព័តមានវិទ្យា > ធ្មេចទាំងទឹកភ្នែក

ធ្មេចទាំងទឹកភ្នែក


1, រាល់យប់ថ្ងៃរំលងមក ពិភពលោកហាក់នៅទំនេរ អោយបេះដូងអូនឃ្លាតស្នេហ៍ ពេលវេលាជាអ្នកកំណត់។

2, ថ្ងៃដែលបង សារសងជាមួយនិងអ្នកថ្មី ធ្វើអោយហរទ័យស្រីរែងព្រួយកំសត់ ពេលនោះបងមានថ្មី គេល្អបងហ៊ានក្បត់
អោយអូនតក់ស្លុតទាំងក្តីឈឺផ្សារ។

បន្ទរ ៖ ធ្មេចទាំងទឹកភ្នែក ឃើញតែវង់ភក្រ្ត័បង ជាមួយពាក្យដែលសារសង ថាមិនប្រែសាវា   ធ្មេចទាំងទឹកភ្នែក
ឃើញតែមុខរៀមរា អូនស្រក់ទឹកនេត្រាគ្មានស្បើយ ជារៀងរាល់យប់ថ្ងៃ ដឹងទេថារូបស្រី ធ្មេចទាំងទឹកភ្នែក។

3, ថ្ងៃព្រលប់ យប់ព្រលឹម អូនសង្ឃឹមភ្លេចរឿងកន្លង តែភ្ញាក់ឡើងប៉ុន្មានដង ក្នងបេះដូងមានតែបងមួយ។

ច្រៀងដោយ ធី តា ក្នងក្រុម 4 ស្រ្តង

  1. ខែសីហា 5, 2010 ម៉ោង 11:49 ព្រឹក

    អានុងគេច្រៀងថាម៉េចទៅបង?
    ហេតុអីក៏មិនច្រៀងដាក់អោយគេស្តាប់ផង?
    😉

    • ខែសីហា 6, 2010 ម៉ោង 1:30 ព្រឹក

      បទនេះជាបទចាស់របស់ក្រុម ហ្វ ស្រ្តង ច្រៀងដោយ ធី តា។ បងអត់មានបទចំរៀងហ្នឹងទេ តែចេះច្រៀងសឹងតែមួយវ៉ុលរបស់ក្រុមនេះ នៅពេលគេចចេញលក់ឌីសដំបូង។ 😀
      លើកក្រោយចាំដាក់បទ ឆ្ងល់ដែរ របស់មួនម៉ារ៉ាម្តង។

  2. វាន់ឌីយ៉ា
    ខែសីហា 5, 2010 ម៉ោង 12:44 ល្ងាច

    ម៉េចអត់មានភ្លេងចឹង?

    • ខែសីហា 6, 2010 ម៉ោង 1:31 ព្រឹក

      ចុះបើរកបទហ្នឹងអត់មាន 😀 ដូច្នេះដាក់តែអត្ថបទចំរៀងចឹងទៅ

  3. ខែសីហា 6, 2010 ម៉ោង 2:20 ព្រឹក

    បងនៅចូលចិត្តមួនម៉ារ៉ាដែរឺ!គេគឺជាអ្នកចំៀងម្នាក់ដែរបាត់មុខមកជាយូរហើយនុង!
    ពីមុនខ្ញុំក៏ចូលចិត្តគេដែរ!តែអីឡូវនេះស្រាប់តែលេចមុខតារាថ្មីៗច្រើន
    ពេកក៏លែងស្តាប់បទរបស់គេទៅ!

    • ខែសីហា 6, 2010 ម៉ោង 2:47 ព្រឹក

      បាទបងចូលចិត្តសំលេងគាត់ណាស់ មួយរយៈមុនគាត់ចេញចំរៀងមួយវ៉ុល មិនដឹងផលិតកម្មណាទេ សុទ្ធតែពិរោះ ទោះជាបទបកប្រែពីបរទេសក៏ដោយ តែស្តាប់ទៅចូលត្រចៀក។ ដូចជាបទ Tonigh I wanna cry គាត់ច្រៀងបានយ៉ាងល្អ
      និងបទមួយទៀតដែលបងអត់ស្គាល់ចំណងជើង ហើយអ្នកចំរៀងក្នុងផលិតកម្ម អឹម និង​ ផលិតកម្មមួយទៀតយកមកច្រៀងដែរ អត់ពិរោះដូចរបស់គាត់ទេ។

  4. ខែសីហា 8, 2016 ម៉ោង 1:03 ល្ងាច

    ខ្ញុំកំពុងរៀបចំដាក់ក្នុងយូធូប

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: