បណ្ណសារ

Archive for ខែសីហា 5, 2010

មិនពិត

ខែសីហា 5, 2010 មតិ 2

1, អូនថាត្រូវឃ្លាត ចង់ជួបទៀតក៏ឥតន័យ និស្ស័យស្នេហ៍យើងត្រូវបញ្ចប់ហើយ តែបងដូចមិនយល់ឡើយ ហេតុអ្វីក៏ស្រស់ត្រាណត្រើយ អូននាងលួចទួញយំម្នាក់ឯង។

2,  អូនស្តីទាំងទឹកភ្នែក ថាត្រូវបែកព្រោះឈប់ស្រឡាញ់ ប្តូរវិញដោយការរាប់ជាមិត្ត អូនថាអូនមានអ្នកថ្មី ចេះលួងលោម ចេះថ្នមចិត្ត

វមិត្រ ត្រូវផ្តាច់ស្នេហ៍ពីបង។

បន្ទរ ៖ បើយ៉ាងនេះ មិនពិត មិនពិត ដែលអូនថាឈប់ស្នេហា ព្រោះស្រី វាចាទាំងទឹកភ្នែក បើយ៉ាងនេះ មិនពិត មិនពីត ដែលអូនថា ត្រូវតែបែក ដួងចិត្តយំយែក សង្វែគរលឹកគ្នា។

3, តើអ្នកណាបង្ខំស្រី អោយពិសីអូនរៀបការ ចាកចោលសង្សារសំណព្វ បងមិនជឿទេ ថាអូនក្បត់ រឿងជូចត់ធ្លាក់លើយើងទាំងពីរ

ឆវី គឺបងមិនជឿឡើយ។

4,  គ្រប់សំដីអូនវាចា ទឹកនេត្រាអូនស្រក់ហូរ ថ្ងួចថ្ងួរ បញ្ចាក់ថាអាល័យ កែវភ្នែកអូនដែលកុហក ទឹកភ្នែកស្រក់ព្រោះហេតុអ្វី

ព្រោះស្រីអូនស្តីទាំងបង្ខំ។

បន្ទរ ៖ បើយ៉ាងនេះ មិនពិត មិនពិត ដែលអូនថាឈប់ស្នេហា ព្រោះស្រី វាចាទាំងទឹកភ្នែក បើយ៉ាងនេះ មិនពិត មិនពិត ដែលអូនថា ត្រូវតែបែក ដួងចិត្តយំយែក សង្វែគរលឹកគ្នា។

បទនេះខ្ញុំតែងជាមួយនិងទំនុកច្រៀងថ្មី និង បទភ្លេងថ្មី តែមិនមានឳកាសថតដាក់ សេ ដេ​ ដូចគេទេ ពីព្រោះមិនចេះអក្សរភ្លេង តែក៏បានផ្ញើរអោយមិត្តម្នាក់នៅ ញូហ្សើឡេន គេថា គេនឹងជួយរៀបចំអោយ តែដូចជាគ្មានសង្ឃឹមទេ។

ធ្មេចទាំងទឹកភ្នែក

ខែសីហា 5, 2010 មតិ 7

1, រាល់យប់ថ្ងៃរំលងមក ពិភពលោកហាក់នៅទំនេរ អោយបេះដូងអូនឃ្លាតស្នេហ៍ ពេលវេលាជាអ្នកកំណត់។

2, ថ្ងៃដែលបង សារសងជាមួយនិងអ្នកថ្មី ធ្វើអោយហរទ័យស្រីរែងព្រួយកំសត់ ពេលនោះបងមានថ្មី គេល្អបងហ៊ានក្បត់
អោយអូនតក់ស្លុតទាំងក្តីឈឺផ្សារ។

បន្ទរ ៖ ធ្មេចទាំងទឹកភ្នែក ឃើញតែវង់ភក្រ្ត័បង ជាមួយពាក្យដែលសារសង ថាមិនប្រែសាវា   ធ្មេចទាំងទឹកភ្នែក
ឃើញតែមុខរៀមរា អូនស្រក់ទឹកនេត្រាគ្មានស្បើយ ជារៀងរាល់យប់ថ្ងៃ ដឹងទេថារូបស្រី ធ្មេចទាំងទឹកភ្នែក។

3, ថ្ងៃព្រលប់ យប់ព្រលឹម អូនសង្ឃឹមភ្លេចរឿងកន្លង តែភ្ញាក់ឡើងប៉ុន្មានដង ក្នងបេះដូងមានតែបងមួយ។

ច្រៀងដោយ ធី តា ក្នងក្រុម 4 ស្រ្តង