ទំព័រដើម > ចំណេះដឹងព័តមានវិទ្យា > គួរខឹងរឺគួរសរសើរ?

គួរខឹងរឺគួរសរសើរ?


កាលពីថ្ងៃអាទិត្យ អផ្សុកពេកបានដេកមើលការប្រគុំតន្រ្តីរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍។​ មិនដឹងជាគេចេះស្ទីលពីណាមកទេ ហើយមិនដឹងអ្នករៀបចំកម្មវិធីនោះគេយល់យ៉ាងណាដែរ ស្រាប់តែបទចង្វាក់រាំវង់ខ្មែរយើង បែរជាមិនរាំវង់ទេ អ្នករាំកំដរឆាក រាំលើកដៃ លើកជើងទៅវិញ រឺមួយគេយកក្បាច់រាំវង់ខ្មែរ ទៅបង្កើតក្បាច់រាំថ្មី? ហើយនរណាអនុញ្ញាតអោយទូរទស្សន៍នេះ ធ្វើបែបនេះ? ក្រសួងវប្បធមរឺមួយក៏អី?

បើតាមអារម្មណ៍ខ្ញុំដែលខឹង និង ក្នុងនាមជាកូនខ្មែរម្នាក់ ប្រសិនបើខ្ញុំមានអំណាចគ្រប់គ្រាន់ ស្ថានីយ៍ទូរទស្សន៍ហ្នឹងប្រហែលជាត្រូវបិទ ទ្វារតាំងពីយប់មិញម៉្លេះ ។ បើតាមខ្ញុំធ្លាប់មើលទូរទស្សន៍ប៉ុស្តិ៍លេខ 5 កាលអ្នកចំរៀងខ្មែរម្នាក់ (សុំមិនបញ្ចេញឈ្មោះអ្នកចំរៀងនោះទេ) ទៅច្រៀងនៅថៃ ពេលច្រៀងចង្វាក់រាំវង៉ គឺពួកអ្នករាំ កំដរឆាកថៃ គេរាំបែបនេះដែរ ។ ប្រហែលជាទូរទស្សន៍អាស៊ីអាគ្នេយ៍មានបំណងលុបបំបាត់អត្តសញ្ញាណក្បាច់រាំវង់ខ្មែរទេដឹង?

នេះជាសំដីដែលនិយាយទៅតាមកំហឹងរបស់ខ្ញុំ។

  1. ខែសីហា 2, 2010 ម៉ោង 4:02 ព្រឹក

    ហួសហេតុមែនហើយបង! ក្រែងអាស៊ីអាគ្នេហ៍នុងជាប៉ុស្តទូរទស្សន៍លើកស្ទួយ
    វិស័យអប់រំខ្មែរមែនអត់?ហេតុអីក៏ធ្វើចរឹកបែបហ្នឹង?
    ហើយតាមដែលខ្ញុំដឹងប៉ុស្តអាស៊ីអាគ្នេហ៍គឺជាប៉ុប្រមូលផ្តុំវប្បធ៍អាស៊ីជុំវិញ
    ពិភពលោក ប្រហែលជាចង់យកស្តាយវប្បធម៍ថៃមកឡូកឡំគ្នាហើយមើលទៅ?
    បើចឹងមែន គឺគួរអោយក្តៅណាស់!

  2. វាន់ឌីយ៉ា
    ខែសីហា 2, 2010 ម៉ោង 8:58 ព្រឹក

    ពិតជាគួរឲខ្ញាល់មែននននននននន!

  3. អង្គរក្សតូច
    ខែសីហា 2, 2010 ម៉ោង 11:04 ព្រឹក

    មានរឿងអីហ្នឹង? ម្សិលមិញខ្ញុំបានមើល អ៊ុំវិតាមីនសេ និងអ៊ុំស្រី សំអឿនច្រៀងអាយ៉ៃបានបន្តិចដែរ!!! តើមានរឿងអី បានជាខឹងដល់ថ្នាក់ទៅតវ៉ានឹងប៉ុស្តិទូរទ្សន៍ដូច្នេះ?

    • ខែសីហា 3, 2010 ម៉ោង 1:32 ព្រឹក

      មានអ្នកចំរៀងម្នាក់ឈ្មោះអីមិនដឹងទេ និយាយរាងអណ្តឺនៗ គាត់ច្រៀងបទ ដុល្លារចងករ និង សំលរគ្រឿងដែក ជាចង្វាក់រាំវង់ទេ ប៉ុន្តែអ្នករាំកំដរឆាកបែរជារាំលើកដៃលើកជើងទៅវិញ។

  4. ភារម្យ
    ខែសីហា 2, 2010 ម៉ោង 11:56 ព្រឹក

    ត្រឹមត្រូវហើយចឹង ក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់ ត្រូវតែមានប្រតិកម្ម!!!!!

    • ខែសីហា 3, 2010 ម៉ោង 1:43 ព្រឹក

      មុនតំបូងខ្ញុំមិនបានចាប់ភ្លឹកមើលទេ អាល័យតែលេងហ្គេម ស្រាប់តែក្រលេកមួយខ្វាច់ទៅ ឃើញចឹងច្រឡោតបណ្តោយ 😦

  5. ខែសីហា 2, 2010 ម៉ោង 12:52 ល្ងាច

    ពួកនៅក្រសួងអស់ហ្នឹងអត់ធ្វើការទេ ទាល់តែ
    ហ៊ុន សែន​ ស្រែកបានគាត់ធ្វើការ។ នាយករដ្ឋមន្រ្តី
    ត្រូវមើលសំពត់ស្រីៗស្លៀកផង មើលពួកអ្នកចាក់
    ឆ្នោត ចាក់បាល់ផង មើលការបណ្តុះបណ្តាលអាចារ្យ
    ផង មើលពួកបើកខារាអូខេផង តិចទៀតរឿងស្លៀក
    ខោស៊្លីប ពាក់អាវទ្រនាប់ពណ៌អីក៏ចាំនាយករដ្ឋមន្រ្តី
    ប្រាប់ដែរ។ ហ៊ុន សែនស្រែកមួយម៉ាត់តាំងនាំគ្នា
    ប្រកាច់ប្រកិនជ្រួលច្របល់ ហ៊ុន សែន អោយធ្វើ ១០
    ពួកអាអ្នកយកចិត្តផ្គាប់ចិត្តមេធ្វើដល់ ២០។ រឿងឆ្លាត
    អត់ចេះទេ ចេះតែរឿងល្ងង់ ដល់ភ្ងាក់រលឹកជ្រុល
    ពេកទៅ ទៅជាកន្លែងការិយាល័យប្រឆាំង
    អំពើពុករលួយដាក់រូបសំណាក ហ៊ុន សែន។

    • ខែសីហា 3, 2010 ម៉ោង 1:28 ព្រឹក

      ត្រឹមត្រូវហើយ ឥលូវការងារប្រទេសជាតិទាំងមូលដូចជាធ្លាក់ទៅលើនាយករដ្ឋមន្រ្តីតែម្នាក់ បើគាត់មិនស្រែកគេមិនធ្វើ ហ៊ឺ!!!!!! ហេតុផលតែមួយគត់គឺអ្នកទាំងនោះចាំយកគាប់យកគួរ។

  6. ខែសីហា 2, 2010 ម៉ោង 1:08 ល្ងាច

    តិចទៀតនៅកាកបាទក្រហមអីក៏ដាក់រូបសំណាក
    ហ៊ុន សែន ដែរបើគេមិនរិះគន់នោះ។ បើលុយខ្ចីគេ
    ទាំងដុលយកមកកសាងប្រទេស ធ្វើស្ពាន ថ្នល់
    សាលារៀន​ ធារាសាសស្រ្ត និង អ្វីផ្សេងៗទៀត
    ដាក់ឈ្មោះហ៊ុន សែន ទាំងអស់ហើយនោះ យ៉ាប់
    ពួកអាអ្នកអត់ចេះខ្មាស់គេ។

  7. ខែសីហា 3, 2010 ម៉ោង 3:37 ព្រឹក

    មែនហើយអ្វីដែលពួកគេយកមកអួតគឺការធ្វើ ផ្លូវ ស្ពាន​ សាលារៀន…..តើប្រទេសណាអត់មានធ្វើ ផ្លូវ ស្ពាន….ឫមានតែ
    ខ្មែរ

  8. enana88
    ខែសីហា 10, 2010 ម៉ោង 8:56 ព្រឹក

    ត្រឹមត្រូវហើយបងស្រុកស្រែ មកពីគេចេះគាប់គួរស៊ីអាចមន៍ លឹទ្ធជើង ចឹងហើយបានជាគេជិះឡានឡូយៗ អត់មានខ្វាយខ្វល់ឈឺចាប់ពីអីម៉ារៀល កុំតែអត់លុយ កុំអីទិញពួកអស់នឹងបោះចោលស្រុកគេឲអស់

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: