សាកអានបន្តិចមើល – Spend a moment to read!!!!
យោងតាមអត្ថបទមុន ខ្ញុំបានរៀបរាប់ថា ក្នុងរយៈពេល 5 ឆ្នាំ ខ្ញុំធ្វើការ 5 ក្រុមហ៊ុនដែ។ ដោយសារមានប្អូនយុវវ័យជំនាន់ក្រោយជាច្រើន បានត្អូញត្អែរពីភាពអត់ការងារធ្វើ
និង រកការងារមិនបានធ្វើ ដូចនេះខ្ញុំសូមលើកយកជីវិតការងាររបស់ខ្ញុំមកបង្ហាញ ដើម្បីជូនជាបទពិសោធន៍ និង កំលាំងចិត្តសំរាប់អ្នករាល់គ្នា។
ជីវិតការងាររបស់មនុស្សម្នាក់ៗគឺមិនមែនសុទ្ធតែផ្តើមឡើងប្រកបដោយភាពងាយស្រួលនិងជោគជ័យនោះទេ។ ខ្ញុំរៀនចប់លើពីមុខជំនាញគឺ គ្រប់គ្រងទេសចរណ៍ និង សណ្ថាគារ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និង អាយ ធី ពីសាកលវិទ្យាល័យបៀលប្រាយ។
1, ចាប់ផ្តើមរកការងារធ្វើ ៖ ក្រោយពីបានបញ្ចប់ការសិក្សារអស់រយៈពេល 3 ខែក្រោយមក(ខ្ញុំរៀនចប់មហាវិទ្យាល័យទាំងពីរនៅខែ 08 ឆ្នាំ 2004) ខ្ញុំដើររកការងារដែរតែមិនបានសោះ។ គួរអោយកំសត់នោះគឺបានដាក់ពាក្យ
ទៅអង្គការជប៉ុនមួយ សំភាសន៍ចង់ 5 ដង និងនៅទីតាំងផ្សេងគ្នារហូត ជិះទៅសំភាសន៍ឡើងវង្វេង ទីបំផុតដល់ពេលចចារប្រាក់ខែ គេអោយ 100 ដុល្ហលារអាមេរិក :(។
ក្រោយមកមិនដឹងជាថ្ងៃល្អអី មានក្រុមហ៊ុន 1 អង្គការ 1 និង សាលា 1 បានតេហៅទៅសំភាសន៍ក្នុងថ្ងៃតែមួយ។ ក្រុមហ៊ុន នោះគឺក្រុមហ៊ុន ខេ ហ្វ ដាក់ពាក្យតាំងពី
មិនទាន់រៀនចប់រហូតដល់រៀនចប់ទើបគេណាត់អោយទៅជួប, អង្គការ ដាក់ពាក្យបាន 1 សប្តាហ៍ រីឯសាលានោះ ដាក់ពាក្យបាន 1 ថ្ងៃ។ ទីបញ្ចប់ខ្ញុំសំរេចចិត្តយក អង្គការ
ពីព្រោះមានមុខតំណេងគួសម ហើយប្រាក់ខែច្រើន ប្រហែល 375 ដុល្លារ :D។ ខ្ញុំជាមនុស្សតោងស្រវាខ្ពស់បន្តិច ហើយដើរដាក់ការងារតែមុខតំណែងណាធំដំគួរសម និង
សង្ឍឹមថាបានប្រាក់ខែច្រើន :D។ ទោះជាមានការរិះគន់ពីសំណាក់មិត្តភ័ក្រ្តក៏ដោយ ក៏ខ្ញុំនៅតែជំនះដាក់ការងារប្រភេទនេះដែរ។ ទីបំផុតទៅសំភាសន៍នៅអង្គការ
គេសួរថា ប្អូនឯងនៅក្មេងអញ្ចឹង (ខ្ញុំទើបតែអាយុ 21 ឆ្នាំទេកាលនោះ) តើអាចបញ្ជាមនុស្សក្រោមបង្គាប់យ៉ាងណា? ហើយបើគេមិនស្តាប់ការចាត់ចែងរបស់ប្អូនឯង
តើប្អូនឯងមានវិធីដោះស្រាយយ៉ាងណា? ខ្ញុំមិនដឹងឆ្លើយខុសរឺត្រូវទេ តែឆ្លើយទៅតាមទ្រិស្តីដែលបានរៀន(ក្នុងមេរៀនផ្នែកគ្រប់គ្រង) និង ទៅតាមការយល់ឃើញរបស់ខ្ញុំ។
ខាងអង្គការគេបានបញ្ចាក់ថា ប្អូនឯងពិបាកនិងទាក់ទងចូលណាស់ តែបងនិងព្យាយាមទាក់ទងប្អូនឯងប្រសិនបើប្អូនជាប់។ កាលនោះខ្ញុំកំសត់ណាស់ សំមីងបានទូរស័ព្ទកញ្ចាស់
មួយសំរាប់ទាក់ទងរកការងារធ្វើ មីងខ្ញុំជាអ្នកមានស្តុកស្តម្ភ តែអោយទូរសព្ទ័ខ្ញុំមួយយ៉ាងកញ្ចាស់ ^.^ អស់ថ្លៃ។ តែទោះយ៉ាងណា ក៏អរគុណគាត់ដែលបានអោយខ្ញុំដែរ។
ទីបំផុតការងារនៅអង្គការនោះធ្លាក់លឺសូរ ក្ឌុក ពីព្រោះមិនលឺខាងគេតេមកទេ មិនដឹងជាខ្ញុំធ្លាក់ ឬ មកពីទូរសព្ទ័ខ្ញុំមិនអាចទាក់ទងបាន មិត្តភ័ក្រ្តជាច្រើនតែងតែរអ៊ូប្រាប់ខ្ញុំ
ថាតេមកខ្ញុំមិនដែលចូលទេ។ ដោយអស់សង្ឃឹមខ្ញុំបានអោយម៉ាក់ទៅរកគ្រូទាយបៀរនៅផ្សារមើលអោយ គ្រួទាយនោះថា ពាក់កណ្តាលខែ 11 នឹងបានការងារធ្វើហើយ
កុំព្រួយអី (ចង់មិនចង់ទ្រាំជឿសិនទៅ អោយបានសប្បាយចិត្តខ្លះ) ។
(ត្រង់នេះ អ្វីដែលប្អូនគួរធ្វើគឺការព្យាយាម ស្វះស្វែងរកការងារធ្វើទៅតាមចំណង់ចំណូលចិត្តនិងសមត្ថភាពដែលប្អូនគិតថាអាចធ្វើបាន ពីព្រោះសម័យនេះ ធនធានមនុស្សមានច្រើន
ឯទីផ្សារការងារគឺវាមានសភាពតូចចង្អៀតសំរាប់អ្នកទើបតែរៀនចប់និងគ្មានបទពិសោធន៍ដូចជាពួកយើង)
2, ការងារទី១ ៖ ក្រោយមកនៅថ្ងៃទី 10 ខែ វិច្ឆិកា ឆ្នាំ 2004, ខ្ញុំបានទទួលទូរសព័្ទពីខាងសាកលវិទ្យាល័យបៀលប្រាយ គេទូរសព្ទ័មកថា មានការងារធ្វើរឺនៅ(ខ្ញុំរៀនបានចំណាត់ថ្នាក់
ល្អនៅសាកលវិទ្យាល័យ និង បានឡើងទទួលសញ្ញាប័ត្រពីសម្តេចនាយករដ្ឋមន្រ្តីទៀតផង :D) ខ្ញុំប្រាប់គេថាមិនទាន់រកបានទេ ខាងសាកលវិទ្យាល័យក៏បានអោយខ្ញុំរៀបចំយក CV
ទៅអោយគេ ក្រោយមកបាន 5 ថ្ងៃ ខាងសាលាបាននាំខ្ញុំទៅជួបសំភាសន៍នៅក្រុមហ៊ុនមួយ ហើយពេលនោះហើយដែលខ្ញុំបានទទួលការងារជាលើកដំបូង ដោយបានប្រាក់ខែ 120 ដុល្លារ
(អីយ៉ាស គ្រទាយហ្នឹងទាយឆុតៗម៉្លេះ)។ នៅក្រុមហ៊ុននោះ ការងារអ្វីក៏ខ្ញុំធ្វើដែរ ដោយការងាររបស់ខ្ញុំគឺផ្នែក រចនារូបភាព ឡូហ្គោ អោយគេទេ តែខ្ញុំកាន់ទាំងការងារបញ្ជឺ រដ្ឋបាល និង អាយ ធីទៀត។ អោយតែថៅកែ អោយខ្ញុំ
ធ្វើអី ខ្ញុំធ្វើទាំងអស់ ជួនកាលគេមិនប្រើផង ក៏ធ្វើដែរបើគ្មានអ្នកធ្វើ ខ្ញុំគិតថា ធ្វើដូចនេះ ខ្ញុំទទួលបានបទពិសោធន៍ការងារច្រើនសំរាប់អនាគត។
(ត្រង់នេះ ខ្ញុំចង់ប្រាប់ប្អូនៗថា ត្រូវចេះតស៊ូអត់ធ្មត់និងការងារ កំប្រកាន់ខ្លួន ពីព្រោះប្រហែលជាប្អូនធ្លាប់លឺហើយថា ការងារបង្រៀនមនុស្ស ការងារដំបូងនេះ ខ្ញុំធ្លាប់អូសទឹកសុទ្ធដាក់អោយ
ម៉ូយទៀតផង :D)
3, ការងារទី២ ៖ ធ្វើការបានប៉ុន្មានខែ គ្មានបានឡើងប្រាក់ខែសោះ រឺឯប្រាក់ខែគេបើកអោយយឺតជារៀងរាល់ខែ ជួនកាលលើសចង់ 10 ថ្ងៃ ដល់ខែ 02 ឆ្នាំ 2005 ថៅកែរអ៊ូថា គាត់ខាត 2
ថ្ងៃ មើលទៅអស់សង្ឃឹមថានឹងបានឡើងប្រាក់ខែទោះជាខំប្រឹងធ្វើការយ៉ាងណាក៏ដោយ។ ខ្ញុំសំលាឈប់ ហើយទៅរកការងារនៅឯខេត្តកោះកុង មានបងប្អូនប្រាប់ថាគេរើស។ ខ្ញុំសំការ
អនុញ្ញាតពីប៉ានិងម៉ាក់រួច ជិះតាក់ស៊ីទៅកោះកុង ទៅសំភាសន៍ផង និង ដើរលេងផង។ សំភាសន៍រួចគេអោយត្រលប់មកផ្ទះសិនរង់ចាំលទ្ធផល។ មកដល់ផ្ទះត្រូវយាយខ្ញុំស៊ុត 100 – 100
គាត់ថាមិនអោយទៅទេ ឆ្ងាយណាស់ អាណិតចៅ។ ខាងកោះកុងតេមក ខ្ញុំក៏បដិសេធន៍ចោលទៅ។
លើកនេះខ្ញុំត្រូវដើររកការងារធ្វើទៀតហើយ ហើយក៏ទាត់ខ្យល់អស់រយៈពេល 3 ខែទៀតដែរ។ ក្រោយមកបានដាក់ពាក្យ និង សំភាសន៍ភ្លាមៗនៅក្រុមហ៊ុន ជប៉ុនមួយ។ ពីរថ្ងៃក្រោយមក
គេតេមកប្រាប់ថា ជាប់ហើយ តែគេអោយប្រាក់ខែដំបូងតែ 100 ដុល្លារទេ (ខ្ញុំទាមទារគេ 150 ដុល្លារ) 3ខែក្រោយទើបគេអោយ 150 ដុល្លារទៅតាមការស្នើសំ។ ដោយអត់ការងារធ្វើផង និង ដើម្បី
ជៀសអោយផុតពីភាពអត់ការងារធ្វើខ្ញុំក៏ទទួលយក ហើយស្អែកឡើងក៏ទៅធ្វើការភ្លាម។ ដំបូងធ្វើជាអ្នកខាងបង្កើត វែប សាយ អោយក្រុមហ៊ុន ក្រោយធ្វើរួចទំនេរច្រើន គេអោយជួយកិច្ចការបញ្ជី
ស្នាមក្រុមហ៊ុន រហូតដល់គណនេយ្យកររបស់ក្រុមហ៊ុន គ្រោះថ្នាក់ចរចរណ៍ ថៅកែសួរខ្ញុំថា មើលទៅដូចចូលចិត្តការងារបញ្ជឺស្នាម និង ខ្ញុំអាចធ្វើកិច្ចការនេះ បានល្អ តើប្អូនចង់ធ្វើការងារបញ្ជីស្នាមទេ?
គាត់ក៏ផ្ទេរអោយធ្វើជាគណនេយ្យករជំនួសអ្នកចាស់។ គណនេយ្យករចាស់ គាត់មិនដែលអោយកាន់លុយទេ ដល់ពេលខ្ញុំកាន់ការងារនេះ គាត់អោយកាន់លុយរាប់ម៉ឺនដុល្លារ គឺចាត់ចែងសាច់ប្រាក់ចំណូល
ចំណាយរបស់ក្រុមហ៊ុនតែម្តង(កាន់បញ្ជឺហាងស៊ុបរបស់ក្រុមហ៊ុន) មួយខែទើបទូទាត់អោយគាត់ម្តង។ មានថ្ងៃមួយខ្ញុំក្តៅស្លឹកត្រចៀកទាំងព្រលឹម មិនខ្ជឹមើលមុខថៅកែ ហើយទឹកមុខខ្ញុំឡើងមាំ ដឹងថាដោយសារ
ហេតុអីទេ គឺមានគេប៉ះពាល់ប្រាក់ដែលខ្ញុំទុកនៅក្នុងទូរដែក ប្រាក់មិនបានបាត់ទេ តែក្រដាសប្រាក់ 20 ដុល្លារចំនួន 200 ដុល្លារ ត្រូវបានប្តូរដោយក្រដាស 100 ដុល្លារ 2 សន្លឹកទៅវិញ។ ថៅកែឃើញទឹក
មុខខ្ញុំបែបនេះ គាត់ដើរទៅដើរមកមើលមុខខ្ញុំរហូត ខ្ញុំធ្វើមិនដឹងហើយរក្សាមុខមាំ ទើបមួយសន្ទុះក្រោយមកគាត់ដើរមកជិត ហើយនិយាយថា សុំទោស យប់មិញគាត់អត់មានលុយរាយ គាត់បានប្តូរលុយខ្ញុំនៅ
ក្នុងទូរដែកអស់ 200 ដុល្លារ ដោយមិនបានប្រាប់ខ្ញុំអោយដឹងពីព្រោះខ្ញុំចេញពីធ្វើការទៅហើយ។ នេះគឺជាចរិតធ្វើការដ៏ល្អរបស់ជនជាតិជប៉ុន ខ្ញុំសូមសរសើរ គេទទួលខុសនិងសុំទោសបុគ្គលិកនូវអ្វីដែលគេ
ធ្វើមិនបានត្រឹមត្រូវ។ ក្រៅពីការងារគណនេយ្យ ខ្ញុំជួយរៀបចំធ្វើឯកសារកុងត្រារបស់ក្រមហ៊ុនទៅតាមគំរូដែលមានស្រាប់រហូតខ្ញុំអាចធ្វើកុងត្រាបានដោយខ្លួនឯង។
(ការងារអ្វីក៏ដោយក៏យើងអាចធ្វើបានដែរ អោយតែតាំងចិត្តធ្វើ ចាប់ផ្តើមការងារដំបូង ទោះប្រាក់ខែមិនសមាមាត្រនិងការងារក៏អត់ទ្រាំធ្វើទៅ ប្រសិនបើយើងគិតថាការងារនោះផ្តល់នូវបទពិសោធន៍
ថ្មីៗដល់យើង។ ការកសាងទំនុកចិត្តអោយគេទុកចិត្តគឺមានសារៈសំខាន់ណាស់ ដូចនេះ អ្នករាល់គ្នាត្រូវរក្សាអោយបាននូវភាពស្មោះត្រង់)
4, ការងារទី៣ ៖ ធ្វើបានមួយរយៈ រហូតដល់ប្រាក់ខែឡើងបាន 175 ដុល្លារ ឈប់ទៀត ទៅធ្វើការកន្លែងថ្មី។ លើកនេះមិនបានទាត់ខ្យល់ដូចមុនទេ គឺមានគេទាក់ទងអោយទៅបំរើការងារតែម្តង។
ទៅកន្លែងថ្មី ធ្វើមុខងារជាបុគ្គលិកផ្នែកធនធានមនុស្ស។ ការងារធុំដុំគួរសម :D។ តាមឆន្ទៈរបស់ខ្ញុំដែលចង់ធ្វើការមុខតំណែងគួរសម ទោះជាប្រវត្តិការងារទាំងប៉ុន្មានខាងលើ មិនបានធ្វើជាមេគេ តែក៏គ្មានអ្នកណានៅត្រួតពីលើខ្ញុំដែរ ក្រៅពីថៅកែ។
(នេះចង់បញ្ចាក់ថា យើងត្រូវតាំងចិត្តអោយមោះមុត អត់ធ្មត់និង ខិតខំប្រឹងប្រែងឆ្ពោះទៅរកអ្វីដែលយើងចង់បាន)
5, ការងារទី4 ៖ ធ្វើការនៅក្រុមហ៊ុនមុនបាន 18 ខែ គេតំល៉ើងប្រាក់ខែអោយបានតែ 20 ដុល្លារ ឈឺចិត្តពេកឈប់រកការងារថ្មី។ ពេលដាក់ពាក្យសុំឈប់គេមិនអោយឈប់ទេ គេសុខចិត្តតំល៉ើងអោយស្មើកន្លែងថ្មី (ចុះពីមុនម៉េចមិនគិតតំល៉ើងអោយ
អោយហើយទៅ) តែអនុប្រធានក្រុមហ៊ុន និង ប្រធានផ្នែករបស់ខ្ញុំជ្រុលដៃចុះហត្ថលេខាព្រមអោយខ្ញុំឈប់ ទើបមកប្រាប់ជាក្រោយថា មិនអោយឈប់ទេ តែខ្ញុំបានយកលិខិតលាឈប់នោះទុក ដើម្បីកុំអោយគេរករឿងបាន។ ខ្ញុំក៏បានមកបំរើការងារ
នៅក្រុមហ៊ុនថ្មីមួយទៀត ក្នុងមុខងារដែលអ្វីខ្ញុំប៉ងចង់បានយូរយកមកហើយ គឺ ប្រធានផ្នែករដ្ឋបាល និង គណនេយ្យ។ តែនៅមិនទាន់ស្កប់ចិត្តទេ ពីព្រោះក្រុមហ៊ុនមួយនេះ មានលក្ខណៈជាគ្រសារជ្រុលហួសហេតុ ទើបខ្ញុំព្យាយាមរកការងារថ្មីទៀត
ដែលមានលក្ខណៈជាស្តង់ដាក្រុមហ៊ុនត្រឹមត្រូវមួយ។
(បើអាចទៅរួចសូមអ្នកទាំងអស់គ្នាកុំធ្វើការនៅក្រុមហ៊ុនដែលមានលក្ខណៈគ្រួសារជ្រុលហួសហេតុអី មិនមានអ្វីជាបទពិសោធន៍ដុំកំភួនទេ មានតែរឿងឈឺក្បាល ទោះជាយើងខំធ្វើការយ៉ាងណា ក៏មិនមានតំលៃដែរ អ្វីៗស្ថិតក្រោមការចង់បាន
របស់សមាជិកគ្រសារគេ យើងមិនអាចធ្វើអ្វីទៅតាមមុខនាទី និង ការងារយើងបានទេ បើចេះអែបអបយកចិត្តគេរាងគ្រាន់បើបន្តិច តែនេះវាមិនមែនជាចរិតខ្ញុំ ខ្ញុំធ្វើការតាមការងាររបស់ខ្ញុំ ហេតុដូចនេះសមាជិកគ្រសារគេឃើញខ្ញុំ ដូចជាគូសត្រូវចឹង 😀
ប៉ុន្តែល្អម្យ៉ាងដែរ ខ្ញុំរៀនចេះអត់ធ្មត់និងចិត្តធ្ងន់បានច្រើនខុសពីពេលមុនដែលខ្ញុំរាងឆេវឆាវបន្តិច ហើយការអត់ធ្មត់របស់ខ្ញុំ តាំងពីសមាជិកគ្រសារគេស្អប់ រហូតគេមករាក់ទាក់ដាក់ខ្ញុំ និង ស្រលាញ់ចូលចិត្តខ្ញុំវិញ។ ពួកគេស្អប់ខ្ញុំដោយសារមានអ្នកញោះញង់
អែបអបយកគួរ ហើយអ្នកអែបអបនោះគឺជាអ្នកដែលខ្ញុំនិកអាណិតហើយស្នើសំថៅកែអោយគេចូលមកបំពេញការងារ ខ្ញុំត្រូវបានមេស្តីបន្ទោសមិនតិចទេ អារឿងយកអាសារគេហ្នឹង តែប្រហែលមកពីម្នាក់ហ្នឹងខ្មាសអៀន ហើយច្រណែនខ្ញុំ ពីព្រោះគេ
រៀនចប់ដល់អនុបណ្ឌិតតែមកធ្វើការក្រោមបង្គាប់បញ្ជារបស់ខ្ញុំដែលទើបតែរៀនចប់បរិញាប័ត្រ្ត តែទីបំផុតអ្នកទាំងនោះត្រូវមករណបខ្ញុំដោយឯកឯងមិនបាច់ទៅតបតអីទេ ធ្វើការអោយតែត្រឹមត្រូវទៅ ហេហេ!!!!!)
6, ការងារទី៥ ៖ កំពុងស្ថិតក្នុងការសាកល្បងការងារ។ សង្ឃឹមថាបានជោគជ័យ និង ជាប់ការសាកល្បងនេះ។ ក្រុមហ៊ុនទី 2 និង ទី 3 នៅតែព្យាយាមទាក់ទងអោយខ្ញុំទៅបំរើការងារអោយគេ។ ក្រុមហ៊ុនទី 2 សន្យាថានឹងផ្តល់ការងារក្រៅម៉ោងអោយខ្ញុំ
អោយតែខ្ញុំព្រម តែឥលូវគាត់កំពុងរៀបចំក្រុមហ៊ុនថ្មី មិនដឹងជាពេលណាបានធ្វើទេអាការងារក្រៅម៉ោងហ្នឹង។ សង្ស័យគាត់បោកគ្រាប់បែកខ្ញុំដឹង តែខ្ញុំបានទៅធ្វើការអោយគាត់បានលុយចាយក្រៅតែញយដែរ ប្រហែលជាមិន Boom ខ្ញុំទេ ទ្រាំចាំទៅ។
រឹតតែសប្បាយចិត្តនៅពេលដែលថៅកែជនជាតិជប៉ុនរូបនោះ តែងតែអួតប្រាប់ពីខ្ញុំដល់មិត្តភ័ក្តរបស់គាត់ ហេហេហេ!!!!!
Please, all fresh graduated students try your best to apply for job, even volunteer or start with a low salary, better get it to improve your experiences. Patient, struggle and work from your best will provide you a good
result and can get what you want in the short comming future. Dont be hopeless, lazy and consort with bad friends. Use your brain to think not your head then you will know what you should do. Success is not comming
to you if you dont do your best and try to run toward it. Anyway, i am not a successful person at all, but what i have got is good enough for my effort. Remember, dont be so proud of your self but you must try to do more for
your success. Over proud brings you nothing while modest brings you with good relationship and credit.
សូមអ្នករាល់គ្នារក្សាអត្តចរិត រឺ ឬកពារអោយបានដូចដើមទោះក្នុងកាលៈទេសៈណាក៏ដោយ(ពីមុនអ្នកធ្វើការជាបុគ្គលិកធម្មតា ឥលូវអ្នកជាប្រធានមុខតំណែងធំដុំ) ជៀសអោយបានភាពឆ្មើងឆ្មៃ និង ចេះអោយតំលៃអ្នកធ្វើការឋានៈតូចជាងយើង សូម្បីតែអ្នកអនាម័យក៏ដោយ
ត្រូវចេះអោយតំលៃទៅលើការងារគ្នាទៅវិញទៅមក គោរពការងាររបស់គេ នោះអ្នកនឹងទទួលបានតំលៃនៃការស្រលាញ់រាប់អាន និង កេរ្តិ៍ឈ្មោះល្អគួរជាទីរាប់អានរបស់មនុស្សគ្រប់រូប។
Wish you all succeed with all kind of things…… 😀
ខ្ញុំនឹងចងចាំដំបូន្មានរបស់បង! អរគុណច្រើន!
អរគុណដែលបានចូលមកអាន 😀 យល់ថាប្រវត្តិការងារបងយ៉ាងម៉េចដែរ?
គួរអោយកោតស្ញប់ស្ញែង! សព្វថ្ងៃខ្ញុំនៅធ្វើការស្ម័គ្រចិត្តទេ។ ហើយនៅរកក្រៅបានខ្លះ។ អរគុណសំរាប់គំនិតមានតំលៃ។
អរគុណ!!!!! តិចទៀតបានពេញសិទ្ធិហើយ ជូនពរអោយបានពេញសិទ្ធិឆាប់ៗ បើពេញសិទ្ធិហើយជប់លៀង កុំភ្លេចហៅខ្ញុំផង។ 😀
ទោះយ៉ាងណាការផ្លាស់ប្តូរការងារញឹកញាប់វាល្អសំរាប់ខ្ញុំ តែពេលសំភាសន៍គេតែងតែសួរពីបញ្ហានេះជានិច្ច ហើយ
ជួនកាលគេរិះគន់ និង គេជួយកែរលំអរថា បើប្តូរញឹកញាប់ចឹង ជួនកាលអាចជាបញ្ហាសំរាប់ការសំរេចចិត្តរបស់គេ
ក្នុងការយកខ្ញុំទៅបំរើការងារ។ ហ៊ឺ!!!!!!!!!