បណ្ណសារ

Archive for ខែកក្កដា 22, 2010

សាកអានបន្តិចមើល – Spend a moment to read!!!!

ខែកក្កដា 22, 2010 មតិ 4

យោងតាមអត្ថបទមុន ខ្ញុំបានរៀបរាប់ថា ក្នុងរយៈពេល 5 ឆ្នាំ ខ្ញុំធ្វើការ 5 ក្រុមហ៊ុនដែ។ ដោយសារមានប្អូនយុវវ័យជំនាន់ក្រោយជាច្រើន បានត្អូញត្អែរពីភាពអត់ការងារធ្វើ
​និង រកការងារមិនបានធ្វើ ដូចនេះខ្ញុំសូមលើកយកជីវិតការងាររបស់ខ្ញុំមកបង្ហាញ ដើម្បីជូនជាបទពិសោធន៍ និង កំលាំងចិត្តសំរាប់អ្នករាល់គ្នា។

ជីវិតការងាររបស់មនុស្សម្នាក់ៗគឺមិនមែនសុទ្ធតែផ្តើមឡើងប្រកបដោយភាពងាយស្រួលនិងជោគជ័យនោះទេ។ ខ្ញុំរៀនចប់លើពីមុខជំនាញគឺ គ្រប់គ្រងទេសចរណ៍ និង សណ្ថាគារ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និង អាយ ធី​ ពីសាកលវិទ្យាល័យបៀលប្រាយ។

1,​ ចាប់ផ្តើមរកការងារធ្វើ ៖​ ក្រោយពីបានបញ្ចប់ការសិក្សារអស់រយៈពេល 3 ខែក្រោយមក​(ខ្ញុំរៀនចប់មហាវិទ្យាល័យទាំងពីរនៅខែ 08 ឆ្នាំ 2004) ខ្ញុំដើររកការងារដែរតែមិនបានសោះ។ គួរអោយកំសត់នោះគឺបានដាក់ពាក្យ
ទៅអង្គការជប៉ុនមួយ សំភាសន៍ចង់ 5 ដង និងនៅទីតាំងផ្សេងគ្នារហូត​ ជិះទៅសំភាសន៍ឡើងវង្វេង ទីបំផុតដល់ពេលចចារប្រាក់ខែ គេអោយ 100 ដុល្ហលារអាមេរិក​ :(។
ក្រោយមកមិនដឹងជាថ្ងៃល្អអី មានក្រុមហ៊ុន 1 អង្គការ 1 និង​ សាលា 1 បានតេហៅទៅសំភាសន៍ក្នុងថ្ងៃតែមួយ។ ក្រុមហ៊ុន នោះគឺក្រុមហ៊ុន ខេ ហ្វ ដាក់ពាក្យតាំងពី
មិនទាន់រៀនចប់រហូតដល់រៀនចប់ទើបគេណាត់អោយទៅជួប, អង្គការ ដាក់ពាក្យបាន 1 សប្តាហ៍ រីឯសាលានោះ ដាក់ពាក្យបាន 1 ថ្ងៃ។ ទីបញ្ចប់ខ្ញុំសំរេចចិត្តយក អង្គការ
ពីព្រោះមានមុខតំណេងគួសម ហើយប្រាក់ខែច្រើន ប្រហែល 375 ដុល្លារ :D។​ ខ្ញុំជាមនុស្សតោងស្រវាខ្ពស់បន្តិច ហើយដើរដាក់ការងារតែមុខតំណែងណាធំដំគួរសម និង
សង្ឍឹមថាបានប្រាក់ខែច្រើន :D។ ទោះជាមានការរិះគន់ពីសំណាក់មិត្តភ័ក្រ្តក៏ដោយ ក៏ខ្ញុំនៅតែជំនះដាក់ការងារប្រភេទនេះដែរ។ ទីបំផុតទៅសំភាសន៍នៅអង្គការ
គេសួរថា ប្អូនឯងនៅក្មេងអញ្ចឹង (ខ្ញុំទើបតែអាយុ 21 ឆ្នាំទេកាលនោះ) តើអាចបញ្ជាមនុស្សក្រោមបង្គាប់យ៉ាងណា? ហើយបើគេមិនស្តាប់ការចាត់ចែងរបស់ប្អូនឯង
តើប្អូនឯងមានវិធីដោះស្រាយយ៉ាងណា? ខ្ញុំមិនដឹងឆ្លើយខុសរឺត្រូវទេ តែឆ្លើយទៅតាមទ្រិស្តីដែលបានរៀន(ក្នុងមេរៀនផ្នែកគ្រប់គ្រង) និង ទៅតាមការយល់ឃើញរបស់ខ្ញុំ។
ខាងអង្គការគេបានបញ្ចាក់ថា ប្អូនឯងពិបាកនិងទាក់ទងចូលណាស់ តែបងនិងព្យាយាមទាក់ទងប្អូនឯងប្រសិនបើប្អូនជាប់។ កាលនោះខ្ញុំកំសត់ណាស់ សំមីងបានទូរស័ព្ទកញ្ចាស់
មួយសំរាប់ទាក់ទងរកការងារធ្វើ មីងខ្ញុំជាអ្នកមានស្តុកស្តម្ភ តែអោយទូរសព្ទ័ខ្ញុំមួយយ៉ាងកញ្ចាស់ ^.^ អស់ថ្លៃ។ តែទោះយ៉ាងណា ក៏អរគុណគាត់ដែលបានអោយខ្ញុំដែរ។
ទីបំផុតការងារនៅអង្គការនោះធ្លាក់លឺសូរ ក្ឌុក ពីព្រោះមិនលឺខាងគេតេមកទេ មិនដឹងជាខ្ញុំធ្លាក់ ឬ មកពីទូរសព្ទ័ខ្ញុំមិនអាចទាក់ទងបាន មិត្តភ័ក្រ្តជាច្រើនតែងតែរអ៊ូប្រាប់ខ្ញុំ
ថាតេមកខ្ញុំមិនដែលចូលទេ។​ ដោយអស់សង្ឃឹមខ្ញុំបានអោយម៉ាក់ទៅរកគ្រូទាយបៀរនៅផ្សារមើលអោយ គ្រួទាយនោះថា ពាក់កណ្តាលខែ 11 នឹងបានការងារធ្វើហើយ
កុំព្រួយអី​ (ចង់មិនចង់ទ្រាំជឿសិនទៅ អោយបានសប្បាយចិត្តខ្លះ) ។
(ត្រង់នេះ អ្វីដែលប្អូនគួរធ្វើគឺការព្យាយាម ស្វះស្វែងរកការងារធ្វើទៅតាមចំណង់ចំណូលចិត្តនិងសមត្ថភាពដែលប្អូនគិតថាអាចធ្វើបាន ពីព្រោះសម័យនេះ ធនធានមនុស្សមានច្រើន
ឯទីផ្សារការងារគឺវាមានសភាពតូចចង្អៀតសំរាប់អ្នកទើបតែរៀនចប់និងគ្មានបទពិសោធន៍ដូចជាពួកយើង) អាន​បន្ថែម…