ជឿទេ?

ខែកក្កដា 14, 2010 បញ្ចេញមតិ Go to comments

ចាប់តាំងពីខ្ញុំរៀនចប់នៅចុងឆ្នាំ 2004  បីខែក្រោយមកខ្ញុំរកការងារបានធ្វើ។ គិតតាំងពីហ្នឹងមកដល់ពេលនេះ មានរយៈពេលជិត 5 ឆ្នាំហើយ ហើយខ្ញុំក៏ធ្វើការបាន 5 កន្លែងរួចមកហើយដែរ។ ដូចនេះជាមធ្យម 1 ឆ្នាំខ្ញុំប្តូរការងារម្តង។ កាលពីដើមឆ្នាំ 2009 សំភាសន៍ការងារនៅអង្គការណ៍មួយគេសួរថា ហេតុអ្វីបានជាប្តូរការងារញឹកញាប់ម្ល៉េះ? ពេលនោះហើយដែលខ្ញុំទើបតែចាប់អារម្មណ៍ថា ខ្ញុំពិតជាដូរការងារញឹកញាប់មែន​ 😀 ។

  1. sophat
    ខែកក្កដា 14, 2010 ម៉ោង 11:45 ព្រឹក

    I cannot .
    I try it and try to request for volunteer still not .
    you are good.

    • ខែកក្កដា 15, 2010 ម៉ោង 1:28 ព្រឹក

      សុផាត ព្យាយាមតទៅទៀតទៅ ការព្យាយាមគឺជាកូនសោរមួយដ៏ល្អ សំរាប់ឆ្ពោះទៅរកអ្វីដែលយើងចង់បាន។ កាលពីរៀនចប់ 03 ខែតំបូងខ្ញុំក៏ស្ថិតនៅស្ថានភាពមួយដូចសុផាតដែរ។ ស៊ូ​ ស៊ូ!!!!! ខ្ញុំជួយផ្តល់កំលាំងចិត្ត។

  2. ខែកក្កដា 14, 2010 ម៉ោង 8:00 ល្ងាច

    ជឿតើ! និយាយតាមត្រង់មើល៎ ចៅហ្វាយដេញចោលរឺយ៉ាងម៉េច បើខ្ជិលយ៉ាងហ្នឹង hihii មិនបាច់សួរក៏ដឹងដែរមែនអត់ 😆 អើយ…ខ្ញុំចេះតែថាទៅទេ កុំប្រកាន់អីណា សុំទោសផង ឥឡូវ ភូមិwordpressយើងដូចជាស្ងាត់ដល់ហើយ ខ្ញុំដើរទៅមកតែផ្ទះប្រុសកំចឹលឯងហ្នឹង ហើយចង់បិទភ្នែកទៀតក៏ដើរមកដល់ដែរ 😦 😦

    • ខែកក្កដា 15, 2010 ម៉ោង 1:36 ព្រឹក

      យីសអត់ទេ និយាយអោយត្រង់ទៅ ការងារដែលខ្ញុំដើររកខ្លួនឯងនោះ គឺមានតែ០១ប៉ុណ្ណោះ ក្រៅពីហ្នឹងគឺគេទាក់ទងអោយទៅធ្វើអោយគេតែម្តង។ 😀 ធាតុពិតខ្ញុំមិនសូវខ្ជឹលប៉ុន្មានទេ តែមិនដឹងយ៉ាងម៉េចចូលចិត្តតែឈ្មោះហ្នឹង។ តែឥលូវកំពុងតែប្រឈមនិងបញ្ហាមួយ គឺអត់មានសញ្ញាបត្រ័ជំនាញក្នុងដៃ មានតែបទពិសោធន៍ កន្លែងការងារថ្មីនេះ គេកំពុងសួររក ហើយក៏បានប្រាប់គេហើយដែរថាអត់មានទេ មិនដឹងគេគិតយ៉ាងណាទេ៕
      រៀនចប់ខាងអាយ ធី និង​ ទេសចរណ៍ ដល់មកធ្វើការ រដ្ឋបាល និង គណនេយ្យ បានសញ្ញាបត្រ័ជំនាញពីណាមកអោយទៅ។ កំពុងសន្សំលុយដើម្បីរៀន អនុបណ្ឌិតយក ខាង ហិរញ្ញវត្ថុ។

  3. ខែកក្កដា 15, 2010 ម៉ោង 2:21 ព្រឹក

    ចំណែក​ខ្ញុំ​វិញ​គឺប្រហែល​នឹងដែរ​ចេញ​ចុងឆ្នាំ២០០៦​ ប្ដូរ​កន្លែង​ធ្វើការ​បីកន្លែង​ហើយ!គិតទៅប្រហាក់ប្រហែលគ្នាទេ។

    • ខែកក្កដា 15, 2010 ម៉ោង 2:38 ព្រឹក

      ហេហេ​បង !!!! ចឹងខ្ញុំរៀងដូចកក់ក្តៅតិច ពីព្រោះខ្ញុំកំពុងគិតថាមានតែខ្ញុំទេដែលប្តូរការងារច្រើនជ្រុល 😀 ។​ តែវាជាគុណវិបត្តមួយរបស់ខ្ញុំនៅពេលចូលទៅសំភាសន៍ការងារកន្លែងផ្សេងៗ គេថាម៉េចក៏ចេះតែដូរញឹកម្ល៉េះ?
      ជូនពរបងទៅកាន់ការងារកន្លែងថ្មីបានជោគជ័យ និង ប្រាក់ខែច្រើនៗ។

      និយាយចឹងកូនតូចដែលបងកំពុងតេពរហ្នឹង ជាកូនបង? មើលទៅគួរអោយស្រលាញ់ ឃើញចឹងដូចចង់បានប្រពន្ធកូននិងគេហើយខ្ញុំ។ 😀

  4. កម្មសិទ្ធខ្មែរ
    ខែកក្កដា 15, 2010 ម៉ោង 8:07 ព្រឹក

    សួស្តីបង!
    ស្តាប់មតិពូៗយូរៗទៅ ញ៉ុមក៏មានសំនួរមួយចង់សួរ
    តើការងារអស់នុងស្រួលរកខ្លាំងណាស់ទៅហ្អីបានជាបងៗថាប្តូរកន្លែងធ្វើការមិនចេះចប់ចឹង?
    សុំទោសផងណាបង ពីព្រោះញ៉ុមនៅក្មេងពេកចេះតែឆ្ងល់!:)

    • ខែកក្កដា 15, 2010 ម៉ោង 9:39 ព្រឹក

      អូអត់ទេ ថាស្រួលដូចមិនស្រួលទេ!!!!! មុនដំបូងបងអត់ចាប់អារម្មណ៍ទេ ទើបតែចាប់អារម្មណ៍នៅពេលដែលចូលការងារថ្មីនេះ ក៏គិតឡើងវិញ ថាចេញធ្វើការប៉ុន្មានឆ្នាំហើយ។ ដល់តែគិតគិតទៅក៏នឹកឃើញកាលសំភាសន៍ការងារកាលពីឆ្នាំមុន គេសួរចឹង ម៉េចបានប្តូរការងារញឹកញាប់ម៉្លេះ! ឥលូវក៏នឹកហួសចិត្តខ្លួនឯងដែរពិតជាប្តូរញឹកមែន បើគិតជាមធ្យមគឺ​ 1 ឆ្នាំម្តង តែខ្ញុំធ្វើការនៅក្រុមហ៊ុនមុនដែលប្តូរមកកន្លែងថ្មីនេះ គឺបានយូរដែរ 3 ឆ្នាំដែរតើ។

  5. កម្មសិទ្ធខ្មែរ
    ខែកក្កដា 15, 2010 ម៉ោង 1:30 ល្ងាច

    វ៉ាវ!ចឹងច្បាស់ជាដេកដណ្តប់លុយហើយមើលទៅ!

    • ខែកក្កដា 16, 2010 ម៉ោង 1:26 ព្រឹក

      សធុ​ សាធុ !!!! កុំនិយាយរឿងលុយ តឹងទ្រូងនិយាយអត់ចេញទេ ៥ ខែធ្វើការដោយអត់ប្រាក់ខែអាលីង 😦 តែសង្ឃឹមកន្លែងថ្មីនេះក្រែងលោកាក់កបខ្លះ 😀

  6. ខែកក្កដា 17, 2010 ម៉ោង 1:42 ព្រឹក

    កន្លែងថ្មីនុង គេហៅថាកន្លែងអីទៅបង?
    កន្លែងកាប់សាច់មែន?
    កុំធ្វើការចឹងអីបង ខាតប្រុសអស់ហើយ!
    🙂

  7. ខែកក្កដា 23, 2010 ម៉ោង 8:41 ព្រឹក

    អុញ កាប់សាច់អីយីស កន្លែងចានបាយរបស់បងហា 😀
    ធ្វើការយូរៗទៅមានអារម្មណ៍ថាធុញ បើមានដើមទុនរកស៊ីដូចគេអី​ ស៊ីអោយខ្ទេចហ្មង ហើយរូបតូចហ្នឹងកូនពីណាគេ?

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: