បណ្ណសារ

Archive for ខែកក្កដា 14, 2010

ជឿទេ?

ខែកក្កដា 14, 2010 មតិ 12

ចាប់តាំងពីខ្ញុំរៀនចប់នៅចុងឆ្នាំ 2004  បីខែក្រោយមកខ្ញុំរកការងារបានធ្វើ។ គិតតាំងពីហ្នឹងមកដល់ពេលនេះ មានរយៈពេលជិត 5 ឆ្នាំហើយ ហើយខ្ញុំក៏ធ្វើការបាន 5 កន្លែងរួចមកហើយដែរ។ ដូចនេះជាមធ្យម 1 ឆ្នាំខ្ញុំប្តូរការងារម្តង។ កាលពីដើមឆ្នាំ 2009 សំភាសន៍ការងារនៅអង្គការណ៍មួយគេសួរថា ហេតុអ្វីបានជាប្តូរការងារញឹកញាប់ម្ល៉េះ? ពេលនោះហើយដែលខ្ញុំទើបតែចាប់អារម្មណ៍ថា ខ្ញុំពិតជាដូរការងារញឹកញាប់មែន​ 😀 ។