គណនាស្តុក-សំភារៈការិយាល័យ
សូមបង្ហាញនិងចែករំលែកបទពិសោធន៌ខ្លះៗដល់អ្នកដែលធ្វើការខាងផ្នែកគណនេយ្យ រឺ រដ្ឋបាលអំពី ការគណនាស្តុកសំភារៈប្រើប្រាស់ក្នុងការិយាល័យ :
រូបមន្តដែលគេប្រើសំរាប់ការគណនាស្តុកផ្សេងៗ ភាគច្រើនគេគណនាតាមមធ្យម គឺ គេគណនារកបរិមាណទំនិញដែលនៅសល់ និងតំលៃរបស់វា ជាពិសេសគឺការគណនារកតំលៃទំនិញដែលនៅសល់តែម្តង ព្រោះបរិមាណគឺយើងអាចរាប់បាន លើកលែងតែតំលៃរបស់វា ហាក់មានភាពសាំញាំបន្តិច។
រូបមន្តសំរាប់គណនាររកតំលៃមធ្យមគឺ (តំលៃដើមគ្រា + តំលៃទិញចូលមួយលើកៗ)/(បរិមាណដើមគ្រា+បរិមាណទិញចូលមួយលើកៗ)
ឧទាហរណ៍ យើងធ្វើការគណនាទៅលើ ប៊ិច សៀវភៅ និង ខ្មៅដៃ ដែលយើងប្រើប្រាស់ក្នុងការិយាល័យ
នៅថ្ងៃទី 01 ខែ មករា ឆ្នាំ 2010 (ដើមការីបរិច្ឆេទ) យើងមិនមានសំភារៈដើមគ្រាទេ ដូចនេះយើងអាចសរសេរបានថា
ប៊ិច បរិមាណ =0 តំលៃសរុប= 0
សៀវភៅ បរិមាណ =0 តំលៃសរុប= 0
ខ្មៅដៃ បរិមាណ =0 តំលៃសរុប= 0
នៅថ្ងៃទី 05 ខែ មករា ឆ្នាំ 2010 ទិញចូលនូវ ប៊ិច 5 (1=2ដុល្លា)ដើម សៀវភៅ 5 (1=5ដុល្លា)ក្បាល និង ខ្មៅដៃ 4 (1=1ដុល្លា) ដើម។
នៅថ្ងៃទី 07 ខែ មករា ឆ្នាំ 2010 ដកប្រើ ប៊ិច 3 ដើម សៀវភៅ 2 ក្បាល និង ខ្មៅដៃ 3 ដើម។
នៅថ្ងៃទី 15 ខែ មករា ឆ្នាំ 2010 ទិញចូលនូវ ប៊ិច 5 ដើម(1=1,5 ដុល្លា) សៀវភៅ 0 ក្បាល និង ខ្មៅដៃ 2(1=1 ដុល្លា) ដើម។
គណនាស្តុកនៅចុងគ្រាសំរាប់សំភារៈទាំងបីមុខខាងលើ
ដំបូងត្រូវគណនារកបរិមាណទំនិញដែលចូលស្តុកសរុប = បរិមាណដើមគ្រា + បរិមាណទិញចូលមួយដងៗ
ប៊ិច= 0+5+5=10
សៀវភៅ= 0+5+0=5
ខ្មៅដៃ= 0+4+2=6
គណនារកថ្លៃដើមសំភារៈទាំងបីខាងលើ(ជាតំលៃឯកតារបស់សំភារៈនីមួយៗ)
ប៊ិច = (តំលៃសរុបដើមគ្រា+តំលៃសរុបពេលទិញចូលម្តងៗ)/(បរិមាណសរុបដើមគ្រា+បរិមាណសរុបទិញចូលម្តងៗ)
=(0+2+1,5)/(0+5+5)=3,5/10=0,35
សៀវភៅ =(0+5+0)/(0+5+0)=5/5=1
ខ្មៅដៃ =(0+4+2)/(0+1+1)=6/2=3
ដូចនេះយើងអាចគណនារកតំលៃទំនិញដែលបានប្រើប្រាស់ក្នុងគ្រាបានហើយ
ប៊ិច =3×0,35=1,05
សៀវភៅ =2×1=2
ខ្មៅដៃ =3×3=9
រកបរិមាណស្តុកចុងគ្រានិងតំលៃមុខសំភារៈនីមួយៗ
ប៊ិច បរិមាណ =(បរិមាណសរុបដើមគ្រា+បរិមាណទិញចូលម្តងៗ)-បរិមាណដែលបានដកយកទៅប្រើប្រាស់សរុប =(0+5+5)-3=7 តំលៃសរុប= (បរិមាណទំនិញសល់សរុប x តំលៃឯកតាមធ្យម)=7×0,35=2,45
សៀវភៅ បរិមាណ =(0+5+0)-2=3 តំលៃសរុប= 3×1=3
ខ្មៅដៃ បរិមាណ =(0+4+2)-3=3 តំលៃសរុប= 3×3=9
ស្របតាមន័យនេះ យើងអាចសរសេររូបមន្តជាទូទៅមួយបានដូចខាងក្រោម
បរិមាណដើមគ្រា
+ បរិមាណទិញចូល
———————————-
បរិមាណទំនីញសមស្របំរាប់ប្រើប្រាស់ក្នុងគ្រា
– បរិមាណប្រើប្រាស់សរុប
————————————–
ទំនិញសំភារៈដែលនៅសល់
មតិថ្មីៗ