ជើងមេឃពណ៌ស្វាយ

ខែមិថុនា 22, 2010 បញ្ចេញមតិ Go to comments

1,​ យប់យន់ស្ងាត់សូន្យអូននឹកបងទេ អើយ យប់នេះដួងខែរះតែម្នាក់ឯង ហ៊ឺ!!!! ព្រួយអើយព្រួយកណ្តោចកណ្តែង អូនអើយអូនបងនៅម្នាក់ឯង អោយបងថ្លែងទុក្ខប្រាប់អ្នកណា។

2, ស្រលាញ់គ្នាណាស់យើងទាំងពីរប្រាណ អើយ បាត់មុខមិនបានរលឹកនឹកគ្នា ហ៊ឺ!!!! ដូចជាយប់ពឹងដួងចន្រ្ទា ដូចមច្ឆាទីពឹងគង្គា
ឳពុំងា បងនឹកអូនណាស់។

ឳស ឳធម្មជាតិពេលរាត្រីស្ងាត់ ខ្ញុំមានវិបត្តិ អោយចិត្តកាត់យ៉ាងណា បើតាមមាតា គឺត្រូវបែកសង្សារ បែកទាំងឳរា អួលណែន។

3,​ ចិត្តបងដដែលដូចពាក្យបងស្បថ អើយ មិនដែលនឹកក្បត់បន្តិចសោះឡើយ ដួងចិត្តបងជូនអូនអស់ហើយ គ្មានអ្វីឡើយក្រៅពី ស្រលាញ់ គឺស្រលាញ់ពេញមួយជីវិត។

4, នឹកឃើញទាំងអស់អនុស្សាវរីយ៌ អើយ ដែលយើងទាំងពីរខំសាងសន្សំ មេឃរលាយរឺភ្នំរលំ ក៏មិនអាចបង្ខំចិត្តខ្ញុំ អោយភ្លេចមុំ បានឡើយ។

  1. ខែមិថុនា 25, 2010 ម៉ោង 6:11 ព្រឹក

    ចុម! អីគេហ្នឹង? ចំរៀង? កំណាព្យ?

  2. ខែមិថុនា 25, 2010 ម៉ោង 7:35 ព្រឹក

    អុញបងប្រុស ហេហេ នេះបទរបស់លោកអ៊ំ សាមុតតើ មេឃស្រទុំៗ មានអារម្មណ៍លន្លង់លន្លោច ក៏ដាក់កំសាន្តទៅ។

  3. ខែមិថុនា 28, 2010 ម៉ោង 6:54 ព្រឹក

    អ៊ី!បងឯងបែកហើយអាអី!នៅសុខចេញអីឯណា!ដាក់
    បទ«នីកូ»អោយញ៉ុមម៉ាបទផង!
    រីករាយបានស្គាល់ណាបង!

    • ខែមិថុនា 29, 2010 ម៉ោង 1:24 ព្រឹក

      រីករាយដែលបានស្គាល់ប្អូនដែរ នៅក្មេងណាស់ហ្ន អាយុទើបតែ 16 ឆ្នាំចេះកុំព្យូទ័រ និង អ៊ីនធើណិត ទៅហើយ​កាលបងនៅអាយុស្រករប្អូន នៅមិនទាន់ចេះស្អីទេ៕ ក្មេងសម័យនេះ ពិតជាមានសមត្ថភាពគួរអោយសរសើរ។

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: