បណ្ណសារ

Archive for ខែមិថុនា 22, 2010

ជើងមេឃពណ៌ស្វាយ

ខែមិថុនា 22, 2010 មតិ 4

1,​ យប់យន់ស្ងាត់សូន្យអូននឹកបងទេ អើយ យប់នេះដួងខែរះតែម្នាក់ឯង ហ៊ឺ!!!! ព្រួយអើយព្រួយកណ្តោចកណ្តែង អូនអើយអូនបងនៅម្នាក់ឯង អោយបងថ្លែងទុក្ខប្រាប់អ្នកណា។

2, ស្រលាញ់គ្នាណាស់យើងទាំងពីរប្រាណ អើយ បាត់មុខមិនបានរលឹកនឹកគ្នា ហ៊ឺ!!!! ដូចជាយប់ពឹងដួងចន្រ្ទា ដូចមច្ឆាទីពឹងគង្គា
ឳពុំងា បងនឹកអូនណាស់។

ឳស ឳធម្មជាតិពេលរាត្រីស្ងាត់ ខ្ញុំមានវិបត្តិ អោយចិត្តកាត់យ៉ាងណា បើតាមមាតា គឺត្រូវបែកសង្សារ បែកទាំងឳរា អួលណែន។

3,​ ចិត្តបងដដែលដូចពាក្យបងស្បថ អើយ មិនដែលនឹកក្បត់បន្តិចសោះឡើយ ដួងចិត្តបងជូនអូនអស់ហើយ គ្មានអ្វីឡើយក្រៅពី ស្រលាញ់ គឺស្រលាញ់ពេញមួយជីវិត។

4, នឹកឃើញទាំងអស់អនុស្សាវរីយ៌ អើយ ដែលយើងទាំងពីរខំសាងសន្សំ មេឃរលាយរឺភ្នំរលំ ក៏មិនអាចបង្ខំចិត្តខ្ញុំ អោយភ្លេចមុំ បានឡើយ។