បណ្ណសារ

Archive for ខែមិថុនា 9, 2010

បន្លាក្នុងទ្រូង

ខែមិថុនា 9, 2010 មតិ 4

1,​ ឈឺចាប់ក្នុងចិត្ត ពេលដឹងខ្លួនថាជាដើមហេតុ ដែលធ្វើអោយអូន ពិបាករកអ្នកថ្មី ព្រោះតែពេលនេះ បេះដូងអូនមានអ្នកដទៃ ធ្វើអោយស្រី ស្អប់រូបបង។

2, ធ្លាប់តែសំលឹង ឥលូវអូនប្រែជាសំលក់ ក្នុងផ្លូវអាក្រក់ គិតថាបងទើសមុខ ព្រោះតែរូបបង ទើបធ្វើអោយអូនគ្មានក្តីសុខ នៅទើសមុខ អូនរាល់ថ្ងៃ។

បងដូចស្រមោល អន្ទោលតាមប្រាណ ដែលអូន គិតថារំខាន ហើយចង់ ច្រានបងអោយទៅឆ្ងាយ  បើចង់គ្មានបង បងអោយអូនបាន ប៉ុណ្ណឹង បងអោយអូនបាន  តែដឹងទេ អយុត្តិធម។

បងជាបន្លា ក្នុងទ្រូង ដែលអូន ចង់ដកបងចោល បេះដូងអូនប្តូរថ្មីហើយ ហ៊ឺហ៊ឺ បងត្រូវកាត់ចិត្តទាំងស្រលាញ់។

3, អូនចង់មានគេ ហើយអូនចង់នៅក្បែរគេពិត តែអូននៅគិត អាណិតដល់បងដែរ ព្រោះតែពេលមុន អូនធ្លាប់ពោលពាក្យថាស្នេហ៍ ស្នេហ៍ ទើបមាសមេនៅរុញរា។