ទំព័រដើម > Uncategorized > រឿងស្នេហាមួយ (វគ្គពីរ)

រឿងស្នេហាមួយ (វគ្គពីរ)


ជាការពិតខ្ញុំពិតជាឈឺចាប់ណាស់ ចំពោះសំដីរបស់គេដែលបានឆ្លើយតបនិងខ្ញុំនាពេលនោះ។ ហើយខ្ញុំក៏បានតាំងចិត្តថានឹងមិនជួបជាមួយគេ រឺ​ រក្សានូវទំនាក់ទំនងណាមួយជាមួយគេឡើយ សូម្បីតែត្រឹមជាមិត្តភក្តិ។ ហ៊ឺ!!!
តើអោយធ្វើយ៉ាងណាទៅ​​ តើវាជាកម្មពាររបស់ខ្ញុំរឺយ៉ាងណា ហេតុអ្វីបានជាគេធ្វើបាបផ្លូវចិត្តដល់ថ្នាក់នេះ ហើយនៅតែស្រមៃ និង​ នឹកដល់គេមិនភ្លេចយ៉ាងនេះ? ហេតុអ្វីបានជារូបភាពរបស់គេតែងតែស្ថិតនៅក្នុងចិត្តខ្ញុំ
អញ្ចឹង? ហើយគ្រប់ពេលហេតុអ្វីបានជាខ្ញុំ ចេះតែកុហកខ្លួនឯងថាគេស្រលាញ់ខ្ញុំ ហើយថ្ងៃណាមួយគេនិងត្រលប់មករកខ្ញុំវិញ។

អស់រយៈកាលជាងមួយសប្តាហ៌មកហើយដែលខ្ញុំមិនបានទាក់ទងជាមួយគេ សូម្បីតែការលេងអ៊ីនធើណេត។ មួយរយៈដែលមិនបានទាក់ទងគ្នានេះ គឺដើម្បីអោយខ្ញុំបានរសាយចិត្ត ពីការឈឺចាប់និងចង់បំភ្លេចរូបគេពី
ក្នុងចិត្តដែលកំពុងឈឺចាប់របស់ខ្ញុំ។ ប៉ុន្តែអ្វីៗដូចមិនបានប្រសើរសោះ។ កាន់តែបំភ្លេច គឺកាន់តែនឹក។ ដូចនេះ ខ្ញុំក៏សំរេចចិត្តថា​ នឹងបន្តទំនាក់ទំនងជាមួយគេត្រឹមជាមិត្ត។  ប៉ុន្តែនេះត្រឹមតែជា ការបន្លប់ចិត្តតែប៉ុណ្ណោះ។

ជាទំលាប់រប​ស់ខ្ញុំ និង​ ដើម្បីសុខភាពរបស់ខ្ញុំផង ខ្ញុំតែងតែទៅហាត់ប្រាណនៅពហុកីឡាដ្ឋានជាតិ។ ល្ងាចនេះខ្យល់អាកាសត្រជាក់ល្អណាស់ ធ្វើអោយមានមនុស្សយ៉ាងច្រើនមកហាត់ប្រាណនៅពហុកីឡាដ្ឋានជាតិ។
ស្ទើរមិនគួរអោយជឿសោះ ក្នុងចំណោមមនុស្សរាប់រយ រាប់ពាន់នាក់ ខ្សែចក្ខុរបស់ខ្ញុំ បែជាបាញ់ឆ្ពោះទៅរកមនុស្សម្នាក់ដែលកំពុងដើរត្រុកៗ នៅផ្នែកខាងក្រោមនៃទីលានប្រកួតបាល់ទាត់៕ ខ្ញុំតាមសំលឹងម្នាក់នោះ
យ៉ាងយកចិត្តទុក្ខដាក់ ដោយមន្ទឹលក្នុងចិត្តថាតើគេម្នាក់នោះគឺជាអ្នកណា ហេតុអ្វីបានជាមានអំណាចទាក់ទាញខ្ញុំបែបនេះ។

មើលកាន់តែជិត គឺឃើញកាន់តែជាក់។ ម្នាក់នោះគឺជាមនុស្សម្នាក់ដែលខ្ញុំស្រលាញ់នោះឯង។  ខ្ញំខំតាមសំលឹងគេយ៉ាងយកចិត្តទុកដាក់។ អារម្មណ៌នាពេលនោះ គឺពិតជាពុះកញ្ជ្រោលណាស់ ភយ័ផង​ អរផង ខឹងផង
អារម្មណ៍មួយឈឺចាប់និងគេកុហកនិងបោកប្រាស់ចិត្តដ៏បរិសុទ្ធរបស់ខ្ញុំ តែអារម្មណ៍មួយទៀតស្ទើរតែធ្វើអោយខ្ញុំរត់សំដៅទៅរកគេ និង រាក់ទាក់គេដោយក្តីនឹករលឹក និង​ ស្រលាញ់បំផុតអស់ពីដួងចិត្ត។

ក៏ប៉ុន្តែអារម្មណ៌នោះគឺបានត្រឹមតែគិតប៉ុណ្ណោះ ដោយខ្ញំឈរទ្រឹងគឹតម្នាក់ឯងឡើងភ្លឹក រហូតដល់អ្នកហាត់ប្រាណជិតគ្នាកេះ ហើយសួរថា ហេតុអ្វីបានជាឈរភ្លឹកបែបនេះ? ខ្ញុំក៏ភ្ញាក់ខ្លួនឡើង ហើយបានត្រឹមតែញញឹម
ដាក់គេប៉ុណ្ណោះ ដោយមិនមានពាក្យអ្វីឆ្លើយតបនិងគេទេ។ ដល់ត្រង់នេះ ខ្ញុំសូមបើកវង់ក្រចកបកទៅក្រោយបន្តិចថា គេដឹងថាខ្ញុំហាត់ប្រាណនៅទីនេះជាប្រចាំ ហើយក៏ជាកន្លែងដែលគេតែងតែមកអង្គុយមើលខ្ញុំ
រាំហាត់ប្រាណជាប្រចាំដែរ។ វត្តមានរបស់គេនៅពេលនេះ បែរជាធ្វើអោយខ្ញុំមានអារម្មណ៍ថា គេមានចិត្តស្រលាញ់ខ្ញុំប្រាកដណាស់៕ គេមានចេតនាបង្ហាញខ្លួនអោយខ្ញុំឃើញ។ តែអ្វីដែលខ្ញុំគិតមិនយល់ហេតុអ្វី
បានជាគេធ្វើដាក់ខ្ញុំបែបនេះ។ គេគ្រាន់តែដើរមកដល់កន្លែងខ្ញំរាំ​ ក៏សំលឹងមកមើលខាងលើជាកន្លែងដែលខ្ញុំរាំ រួចគេក៏ដើរបកត្រលប់ក្រោយទៅវិញ។ នេះហាក់បីដូចជាបង្ហាញថា គេគ្រាន់តែចង់ឃើញវត្តមានរបស់
ខ្ញុំតែប៉ុណ្ណោះ គឺគេអស់ចិត្តហើយ។  អារម្មណ៍របស់ខ្ញុំ ដែលឈរមើលគេដើរត្រលប់ក្រោយទៅវិញនោះ គឺចង់តែស្រែកយំទេ ។​ ខ្ញុំព្យាយាមតាមមើលគេរហូតដល់ទីបំផុត គឺឃើញគេទៅអង្គុយជាមួយនិងមនុស្សម្នាក់
ដែលខ្ញុំមិនស្គាល់ទាល់តែសោះ ហើយខ្ញុំក៏មិនបានឃើញច្បាស់ដែរ គឺបានឃើញពីចំងាយតែប៉ុណ្ណោះ។

តើអារម្មណ៍ដែលខ្ញុំគិតថាគេស្រលាញ់ខ្ញុំនោះ ត្រូវរឺខុស? រាល់ទង្វើដែលគេធ្វើដាក់ខ្ញុំកាលពីពេលមុន ជាសញ្ញាណមួយបញ្ជាក់ថា គេស្រលាញ់ខ្ញុំយ៉ាងប្រាកដ។ តើខ្ញុំជាមនុស្សឆ្កួតរឺដែលនៅតែចិញ្ចឹមចិត្តគិតថា គេស្រលាញ់
ខ្ញុំ ហើយអនាគត ក្នុងថ្ងៃណាមួយគេនឹងត្រលប់មករកខ្ញុំវិញ?

(នៅមានត    សូមរង់ចាំអានវគ្គបី)

ចំណាត់ក្រុម ៖Uncategorized
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: