ទំព័រដើម > Uncategorized > ស្នេហ៌គ្រាដំបូង

ស្នេហ៌គ្រាដំបូង


1,​ ពេលព្រឹកព្រលឹមញញឹមពព្រាយ ដួងចិត្តរីករាយនឹកដល់គ្រាដើម
​     ដើរដេកអង្គុយនឹកគ្រប់ដង្ហើម នឹកគ្រាចាប់ផ្តើមមានស្នេហ៌ដំបូង។

2, ចិត្តខ្ញំរឹងដែរថាមិនចង់ល្បង ដូចកម្មតាមចងតាមទាក់បេះដូង
    ​ ទោះដំថ្មរឹងគង់ប្រេះក្រហូង ទឹកមួយតក់រូងខួងថ្មអោយបែក។

3,​ ស្នេហាស្នេហ៌ហឹតកើតទាំងលីលា ដំបូងស្គាល់គ្នាមិនអាចបែងចែក
     ជាមិត្តរឺស្នេហ៌ចិត្តសែនចំលែក ទ្រូងផ្តើមរហែកបែកចេះប្រច័ណ្ឌ។

4,​ យីចិត្តនេះចេះឆ្កួតតាំងពីពេលណា ធ្លាប់តែសិក្សាការងារអាទិត្យច័ន្ទ
     ធ្លាប់តែប្រកែកមិនដែលប្រកាន់ អីឡូវចិត្តតាន៉កាន់លែងបានហើយ៕

5,​ ចេះងរចេះខឹងហ្នឹងហើយឆ្កួតស្នេហ៌ ឡកលឺយណាស់ដែរឳខ្លួនខ្ញំអើយ
   ធើម៉េចពេលនេះគេការចោលហើយ  គ្មានសង្ឃឹមឡើយសំរាប់ស្នេហ៌នេះ។

គ្រាន់តែសរសេរលេងលេងទេ   បើថាជារឿងពិតក៏ត្រូវដែរ  😀

ចំណាត់ក្រុម ៖Uncategorized
  1. ខែ​មីនា 16, 2010 ម៉ោង 10:03 ព្រឹក

    ស្នេហ៍​គ្រា​ដំបូង​ត្រូវ​គេ​ការ​ចោល​បាត់​ទៅ​ហើយ​….!!! 😀

  2. ខែ​មីនា 17, 2010 ម៉ោង 4:29 ព្រឹក

    មនុស្សដែលជាបេក្ខជន «ស្នេហ៍គ្រាដំបូង» មិនងាយនឹងត្រូវបានបំភ្លេចចោលទេ (ស្ថិតនៅក្នុងបេះដូងរហូត)ហើយច្រើនតែខកចិត្តព្រោះគ្មានបទពិសោធន៍គ្រប់គ្រាន់ ! (ចុងក្រោយគេទៅចោលបាត់ ៖ ភាគច្រើន !) 😀

  3. ខែ​មីនា 17, 2010 ម៉ោង 10:01 ព្រឹក

    សូមតាសេ ពីរបីឃ្លាដែរ សង្ឃឹមថាមិនប្រកាន់ទេណា ព្រោះញុមអត់ចេះទេខាងកំណាព្យហ៎
    ទៅបាត់រកថ្មីថ្មោងទៀតទៅ កុំបង្អង់នៅរិះរេរា
    រកថ្មីភ្លាមៗទាន់ទិវា រកពេលវេលាឆាប់ឃ្មាតឃ្មៃ ^_^
    បាត់មួយរកមួយកុំខូចចិត្ត បាត់ពីរកុំគិតទៅរកបី
    បាត់បួនយកប្រាំតាមហរទយ ចង់យកដប់យកម្ភៃក៏បានដែរ ^_^

  4. កុមារកាមទេព
    ខែ​មេសា 29, 2010 ម៉ោង 8:41 ព្រឹក

    ស្នេហាបងនឹងអូនព្រាបដូចប៉េងប៉ោង ពេលពោះអូនប៉ោងម្តាយអូនក៏ថា
    ប្រុសប្រុសតែចឹងហើយណាជីវ៉ា ខំប្រឹងទៀតណាកុំបង្ខំអី!!!។ រៀនសរសេរតាមគេ ក្រែងបានដុំថ្ម!!!

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: