បណ្ណសារ

Archive for ខែ​មីនា 16, 2010

ស្នេហ៌គ្រាដំបូង

ខែ​មីនា 16, 2010 មតិ 4

1,​ ពេលព្រឹកព្រលឹមញញឹមពព្រាយ ដួងចិត្តរីករាយនឹកដល់គ្រាដើម
​     ដើរដេកអង្គុយនឹកគ្រប់ដង្ហើម នឹកគ្រាចាប់ផ្តើមមានស្នេហ៌ដំបូង។

2, ចិត្តខ្ញំរឹងដែរថាមិនចង់ល្បង ដូចកម្មតាមចងតាមទាក់បេះដូង
    ​ ទោះដំថ្មរឹងគង់ប្រេះក្រហូង ទឹកមួយតក់រូងខួងថ្មអោយបែក។

3,​ ស្នេហាស្នេហ៌ហឹតកើតទាំងលីលា ដំបូងស្គាល់គ្នាមិនអាចបែងចែក
     ជាមិត្តរឺស្នេហ៌ចិត្តសែនចំលែក ទ្រូងផ្តើមរហែកបែកចេះប្រច័ណ្ឌ។

4,​ យីចិត្តនេះចេះឆ្កួតតាំងពីពេលណា ធ្លាប់តែសិក្សាការងារអាទិត្យច័ន្ទ
     ធ្លាប់តែប្រកែកមិនដែលប្រកាន់ អីឡូវចិត្តតាន៉កាន់លែងបានហើយ៕

5,​ ចេះងរចេះខឹងហ្នឹងហើយឆ្កួតស្នេហ៌ ឡកលឺយណាស់ដែរឳខ្លួនខ្ញំអើយ
   ធើម៉េចពេលនេះគេការចោលហើយ  គ្មានសង្ឃឹមឡើយសំរាប់ស្នេហ៌នេះ។

គ្រាន់តែសរសេរលេងលេងទេ   បើថាជារឿងពិតក៏ត្រូវដែរ  😀

ចំណាត់ក្រុម ៖Uncategorized