About
សួស្តី!!!!!!
ខ្ញុំមានក្តីសោមនស្សរីករាយណាស់ដែលបានចូលមកលេង វើត ប្រេស្សន៍នេះ ។ ឆ្នាំនេះជិតដាច់ឆ្នាំចាស់ទៀតហើយ អញ្ចឹងឆ្នាំក្រោយខ្ញុំអាយុ 28 ឆ្នាំហើយ ពេញកំលោះល្មម ហេហេហេ!!!!!
ខ្ញុំជាកូនទោលមិនមានបងប្ងូនអីទេ អូ!!! មានម្នាក់ដែរ តែអភ័ព្វណាស់ប្អូនប្រុសខ្ញុំត្រូវស្លាប់តាំងពីពេលកើតមកម៉្លេះដោយសារតែម៉ាក់គាត់ច្រឡំខែ ហើយចំពេលថ្ងៃសៅរ៍ ពេទ្យកំពុងប្រជុំ ពេទ្យមកសង្គ្រោះអត់ទាន់ ដោយសារតែកើតនៅផ្ទះ។ អាណិតប្អូនណាស់
។ ប្រហែលជាវាកើតមកឃើញជីវភាពគ្រួសារក្រីក្រពេកដឹងបានវាទៅវិញភ្លាម
ពីព្រោះលឺម៉ាក់ប្រាប់ថា វាមានរូបរាងស្អាតណាស់ សាច់សរជាងខ្ញុំដាច់ មាឌធំ ឡូយម៉ាចប់។
ចេញពីត្រកូលគ្រួសារដ៏ទីទ័លក្រមួយ បានរៀនចប់ពីរមហាវិទ្យាល័យដែរតើ !!!!! ជានិស្សិតទទួលបានអាហាររូបករដោយប្រលងចូលនៅឆ្នាំ 2000 នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ដោយមិនដឹងរៀនខាងអី ក៏ដាក់ពាក្យរៀនខាងទេសចរណ៍ទៅ បំណងចង់ដើរលេងអោយបានច្រើន ពីព្រោះតាំងពីតូចក្រូចឆ្មារមក គិតតែពីរៀនមិនដែលមានឳកាសបានដើរលេង
អីដូចគេទេ។ បន្ទាប់មកម្តាយមីងខ្ញុំ បានជួយបឧបត្ថម្ភបន្ថែម អោយរៀនពត័មានវិទ្យាបើសិនជាសុខភាពខ្ញុំ អាចទ្រាំទ្ររួច ។ ចាំកាល់ មានអ្នកចេញលុយអោយរៀន រៀនទៀត ទោះ
បីជាខ្ញុំត្រូវលំបានយ៉ាងណាក៏ត្រូវតែរៀន ពីព្រោះឳកាសមិនចេះតែមាននោះទេ។ បន្ទាប់មក ខ្ញុំបានបញ្ចប់ការសិក្សានៅឆ្នាំ 2004 ខែ សីហា (ទេសចរណ៍ចប់មុន01ខែ)។
ជាសំណាងដែរនៅពេលដែលរៀនចប់ទាត់ខ្យល់បាន ០៣ ខែ ចេះរកការងារបានធ្វើ។ ទៅធ្វើការដំបូងរកតែម៉ូតូជិះគ្មាន ជិះតែម៉ូតូឌុបទៅមកមួយថ្ងៃ 4 ដង ប្រាក់ខែ តែ 120 ដុល្លារ ត្រូវចំណាយលើការជិះម៉ូតូឌុប អស់ 30 ដុល្លារបាត់។ អោយម៉ាក់ 70 ដុល្លារ ទុក 20 ដុល្លារសំរាប់ខ្លួនឯង។ អាណិតម៉ាក់ទៀតហើយ គាត់សុខចិត្តហូបតិចតួច ដើម្បី
សន្សំលុយទិញម៉ូតូអោយខ្ញុំ។ ទីបំផុត នៅពេលចូលធ្វើការនៅកន្លែងទីពីរបើកប្រាក់ខែបន្ថែមបាន៣ខែ រូមនិង ប្រាក់ខែសន្សំពីមុនខ្ញុំអាចទិញបាន អាឆាលីមួយគ្រាន់ជិះទៅធ្វើការ។
ឥលូវរាងគ្រាន់បើបន្តិចដោយអាចទិញអាគុបសមល្មមមួយជិះមកធ្វើការមានមុខមានមាត់តិច។
ជាមនុស្សចូលចិត្តស្ងៀមស្ងាត់ មិនសូវចេះដើរលេងយប់ទេ យូរៗម្តងបើមានកម្មវិធីសំខាន់។ មិនមានសង្សារ មិនដែលមានស្នេហា
។ អត់ចង់ខ្ជះខ្ជាយពេលវេលាពីអារឿងអត់
ប្រយោជន៍នេះទេ ខំប្រឹងធ្វើការសន្សំលុយទៅ ក្រែងលោឆាប់បានផ្ទះនៅហ្នឹងគេ អ្នកណាថាម៉េចក៏មិនខ្ចីខ្វល់។ ជាមនុស្សចូលចិត្តលេងអ៊ិនធើណែតពីព្រោះមានមិត្តភ័ក្តច្រើនតាម
បណ្តាញអ៊ិនធើណែតនេះ តាមរយៈការជជែកកំសាន្ត mIRC ចូលចិត្តឡេះឡោះណាស់តាមការលេងអ៊ិនធើណែតនេះ។
អនាគតរឿងប្រពន្ធកូនមិនទាន់គិតទេ ចាំចូលអាយុ 32 អីហរ!!!!!!!! ចង់មានក្រុមហ៊ុនតូចមួយខ្លួនឯង រកស៊ីអោយណាណីម្តង តែដូចជាគ្មានសង្ឃឹមទេ ពីព្រោះគ្មានដើមទុន។ ចង់រៀនយកអនុបណ្ឌិតអោយដូចគេ ពីព្រោះក្នុងចំណោមពួកម៉ាកដែលរៀននៅមហាវិទ្យាល័យគេរៀនចប់អស់ហើយ ហើយការងារគេក៏ល្អជាងខ្ញុំច្រើនដែរ។ តែនេះប្រហែល
ជាជំហានបន្ទាប់ ពីព្រោះចង់រៀនខាង ដេ គ័រ សិន។ បញ្ហាគីអត់លុយ ។ ចង់មានផ្ទះមួយដ៏ស្អាតសំរាប់អោយប៉ាម៉ាក់គាត់នៅ បើគ្មានផ្ធះវីឡាអោយគាត់នៅ ក៏គួរតែមានផ្ទះក្នង
ដីឡូតិ៍មួយដែរ (គ្រាន់តែជាការស្រម៉ៃ នឹងជាគោលដៅដែលខ្ញុំដាក់ដើម្បីឆ្ពោះទៅរក)។
មនុស្សដែលខ្ញុំស្រលាញ់ជាងគេគឺប៉ាម៉ាក់ តាយាយ និងសាច់ញាតិបង្កើតរបស់ពួកគាត់ និង បងប្អូនជីដូនមួយរបស់ខ្ញុំ ។ និយាយពីរឿងបងប្អូនជីដូនមួយ ខ្ញុំក្លាយជាគំរូមួយដ៏ល្អ
សំរាប់ពួកគេ(មិនមែនអួតទេ តែចង់អួតដែរហ្នឹង ហេហេ!!!!! ខ្ញុំលឺប៉ាម៉ាក់គេនិយាយចឹងទេ ថាគាត់អោយកូនគាត់យកខ្ញុំធ្វើជាគំរូ)៕ ពួកគេយកខ្ញុំធ្វើជាគំរូ ទាំងការសិក្សា និង ការរស់នៅ។ ពួកគេខិតខំរៀនសូត្រណាស់ និង រៀនពូកែៗទៀតផង តែពួកគេសំណាងជាងខ្ញុំណាស់ ដោយឪពុកម្តាយ
ពួកគេមានជីវភាពធូធារ។
ស៊ូស៊ូ!!!!!!!! ល្មមឈប់ខ្ជឹលទៅប្រុសកំជឹលអឺយ ខំតស៊ូពុះពារ អត់ធ្មត់ និង ជំនះគ្រប់បញ្ហា ដើម្បីអនាគតមួយដ៏ល្អ។(នេះជាពាក្យដែលខ្ញុំតែងតែដាស់តឿនខ្ឡួនឯង)
សួរស្តីអ្នក IT , ខ្ញុំឃើញថាប្លកអ្នកមានប្រយោជន៍ មួយចំនួន ដែលខ្ញុំត្រូវការដែរ ដូចនេះទើបខ្ញុំសរសេរដាក់វាចារខ្លះ។ អ្នកដែលសរសេររឿងខ្លួនឯងមិនមានច្រើនទេ ប្លកម្នាក់ៗក៏ខុសគ្នា ទើបមិនអាចថាប្លកអ្នកណាល្អ អ្នកណាមិនល្អ!!!
ប្រុសកំចឹល – ខ្ញុំខំប្រកបឡឿងកន្លះល្ងាច
lolz…. លំបាកប្រកបមែនក៏អី? ហេហេ
សួស្តី ខ្ញុះមិនដឹងដាក់ឈ្មោះអី ក៏យកឈ្មោះដែលដាក់ក្នុង mIRC យកមកដាក់ទៅ។
សុខសប្បាយជាទេ?
បាទសូស្តី សុខសប្បាយដូចតែធម្មជាតិអីចឹង
អើយ…ចូលដល់ប្លុកប្រុសកំចិលទៅដូចជាខ្ជិលដែរម៉េចទេនែក មើល៏រកកន្លែងអោយភ្ញៀវប្រាស់ខ្នងបន្តិចមើល៍
ហេហេ កំមកដណ្តើមខ្ជឹល
យ៉ូ…! គ្រាន់បើជាងខ្ញុំបន្តិច ពេលនេះដឹងច្បាស់ថាអ្នកណាខ្ជិលជាងអ្នកណាហើយ x_x ស្អីឯណា Broskomjel@yahoo.com ថាខ្ជិលឯណា លួចទៅបង្កើត ID Yahoo! ឡើងម៉ាស្អាត lolz …
សួស្តី! បងប្រុសកំចឹល ! សូមរាប់អានផងបានទេ? អូ!បើតាមមើលប្រវត្តិរបស់បង មើលទៅដូចជាអត់ខ្ជឹលផង ????? ម៉េចថាខ្លួនឯងខ្ជឹលចឹង???? សូមប្រាប់ផងបានទេ???
បាទសួស្តី!!!!! បងត្រេកអរណាស់ ហើយក៏រីករាយដែលអាចមានមិត្តថ្មី បងរីករាយនិងរាប់អានប្អូន
។ ធាតុពិតបងចង់ខ្ជឹលណាស់តែគ្មានឳកាសនិងខ្ជឹល ចង់ដេក ចង់ដើរលេង អត់ចង់ធ្វើអីទេ តែបើបងខ្ជឹលបងត្រូវយ៉ាប់និងជីវភាពរស់នៅ ។ ហេហេហេ ម្យ៉ាងបងធ្លាប់ប្រើរហ័សនាមនេសំរាប់ការលេងអ៊ិនធើណេតជាយូរមកហើយ ចឹងក៏ចេះតែប្រើទៀតទៅ។
សួស្តី! អាឡូវឈប់ខ្ជឹលនៅ?
———————————-
បើឈប់ហើយ ចូលទៅលេងផ្ទះខ្ញុំៗនឹងមានចំណេះដឹងខ្លះៗសម្រាប់ខ្មែរ
ឈប់ខ្ជឹលហើយ ឥលូវត្រៀមខ្លួនដើម្បីចាប់ផ្តើមអ្វីៗជាថ្មីម្តងទៀត អរគុណដែលបានចូលមកលេង ។
គិតថានឹងធ្វើជាមនុស្សថ្មីដែលឧស្សាព្យាយាមម្តង។
មើលទៅប្រវត្តិរូបនឹងខ្ញុំចាប់អារម្មណ៍ អ្នកស្រលាញ់បំផុតគឺសាច់ ញ្ញាតិ សរបញ្ជាក់ឲ្យឃើញថា ” គ្រួសារនិយម ”
និយាយលេងទេ ។
សម្ផស្សនិយាយត្រូវតើ ខ្ញុំគិតយូរៗទៅ គឺមានលក្ខណៈគ្រួសារនិយមមែន ភាគច្រើនទង្វើដែលខ្ញុំធ្វើគឺដើម្បីគ្រួសារ ។ តែឥលូវចង់ធ្វើអ្វីៗដើម្បីខ្លួនឯងខ្លះ ព្រោះអាយុខ្ញុំកាន់តែច្រើនហើយ។ kekekke
គេអាយុ១៨ ចាស់ថាពេញកំឡោះ តែបងវិញ អាយុ ២៨ ថាពេញកំឡោះទៅវិញ ។ គិតខែឆ្នាំពេញកំឡោះតាមរបៀបបងពិតជាខាត ច្រើនណាស់ ។ គឺខាត Experience ដល់ទៅ ១០ ឆ្នាំឯកនោះ
(បទពិសោធន៍ជីវិត) ។
ហាហាហហា…….. និយាយមកត្រូវហ្មង …ខាតមែនហ្នឹង….
ហ្នឹងគេហៅថា ខាតបង់វ័យជាយុវរ័យ ដល់ចាស់ទៅ ទៅជាចាស់ស្ទាវបណ្តោយ
អានទៅអានមក បានដឹងថា បងជាមនុស្សលាក់ឈ្មោះលាក់ត្រកូល អីចឹងអោយអ្នកភូមិយើងហៅថាម៉េចទៅ? ប្រយ័ត្នគេដាក់ងារណាបង
ឈ្មោះពិតគឺ សារ៉ាត ហៅអីក៏បានដែរ អោយតែពេញចិត្តហៅ តែគេចូលចិត្តហៅបងថា ជឹល ជឹល
សួស្ដីបង! រីករាយដែលបានស្គាល់
សួស្តីប្អូន រីករាយដូចគ្នា ហេហេហេ
សួស្តីបងមហោសថ រីករាយដែលបានស្គាល់! ខ្ញុំមិនចង់មានប្រាជ្ញាដូចព្រះមហោសថទេ ព្រោះមនុស្សឆ្លាតពេកតែងតែមានគ្រោះថ្នាក់! ដូចក្នុងរឿងព្រះមហោសថជាឧទាហរណ៍ស្រាប់។
សួស្តីប្អូនប្រុស ប៉ាម៉ាក់ប្អូនពិតជាសប្បាយចិត្តណាស់ ដែលឃើញកូនគាត់គិតគូរពីគាត់បែបនេះ ។ សំណាងល្អណាប្អូនប្រុស តស៊ូឡើងដើម្បីក្តីសង្ឃឹមរបស់ប្អូន ។
បាទ ! ខ្ញុំនឹងស៊ូស៊ូ អរគុណដែលបានចូលមកលេងផ្ទះដ៏តូចរបស់ខ្ញុំ ហើយរីករាយដែលបានស្គាល់
សួស្តីបង! ការពិតគឺបងសារ៉ាតនៅហ្វេសប៊ុក ឈ្មោះច្រើនចឹងធ្វើអោយផេនដាវង្វេងអស់ហើយ សក្តិសមជាព្រះមហោសថមែន! ហិហិហិហិ ការងារថ្មីបងយ៉ាងមិចដែរ?
សួស្តីប្អូន ហាហា យូហើយអត់ដឹងថាបងទេហ្អី ? ការងារបងរវល់ណាស់ ។ ហើយការសិក្សារបស់ប្អូនយ៉ាងម៉េចដែរ?
សួស្ដីប្អូនប្រុស,
អានប្រវត្ដិដ៏ជូររបស់ប្អូនរួចចត់ ធ្វើឲ្យខ្ញុំអាណិតខ្លួនខ្ញុំជាងអាណិតប្អូន … និយាយលេងទេ ។ ប្អូនប្រុសពិតជាមានគំនិតរីកចម្រើនមែន ។ សូមឲ្យជួបសំណាងល្អក្នុងជីវិត ។
អរគុណច្រើនបង សូមជូនពរបងដូចគ្នា
បុសអីជិលម៉េះ ! ងាប់អើយ !
ហាហាហាហា ….. ឥលូវឈប់ខ្ជឹលហើយតើ