អារម្មណ៍ម្យ៉ាងដែលថាមិនត្រូវ
មួយរយៈមុន ចេញពីធ្វើការមានអារម្មណ៍ថា តានតឹងនិងនឿយហត់ ទៅអង្គុយលេងនៅស្តាត ខ្ញុំបានឃើញមីងម្នាក់មានកូនបីនាក់ដើរតាមស្ពាយថង់មួយដើររើសសំបកដបទឹកសុទ្ធដែលគេផឹកទុកចោល ខ្ញុំដកលុយ ២០០០ រៀល ហៅគាត់រួចហុចអោយគាត់ គាត់មិនបានសុំខ្ញុំទេ នេះជាចំនុចដែលខ្ញុំសសើរគាត់ កូនគាត់រត់មកយកទាំងទឹកមុខសប្បាយរីករាយ រួចហើយក៏ងាកទៅញញឹមដាក់ម្តាយវា គាត់បាននិយាយអរគុណខ្ញុំ។ ពួកគាត់ដើរចេញទៅដោយទឹកមុខសប្បាយរីករាយណាស់ ប្រាក់ ២០០០ រៀលវាមិនច្រើនទេ តែអាចធ្វើអោយគាត់បានបញ្ចេញស្នាមញញឹមនៅលើមុខ ខ្ញុំក៏សប្បាយចិត្តដែរ។ .
ចំណាត់ក្រុម ៖ចំណេះដឹងព័តមានវិទ្យា
ទៅដល់ផ្ទះ ស្រាប់តែគាត់ដកលុយពីរពាន់រៀលហ្នឹង អោយទៅប្តីគាត់, ប្តីគាត់យកទៅទិញស្រាផឹក ហើយមកវិញវ៉ៃកូន វ៉ៃប្រពន្ធ ។ ចឹងតើពីរពាន់រៀលនោះមានន័យថាម៉េច? ផ្តល់នូវក្តីសង្ឃឹម ឬ ផ្តល់នូវទុក្ខសោក?
បងមិនបានគិតដល់រឿងហ្នឹងទេ គិតត្រឹមតែថា គាត់បានសប្បាយចិត្តតាមរយៈស្នាមញញឹមលើផ្ទៃមុខគាត់ ត្រង់ក្រោយមកលុយហ្នឹងគាត់យកទៅណាមិនដឹងដែរហ្នឹង។
រីករាយណាស់ដែលបានស្គាល់បង!
ក្រែងលោងៃណាញ៉ុមអត់មានលុយ បងអាចធ្វើឲ្យញ៉ុមញញឹមបានដែរ!!!ហិហិ
ហេហេហេ បានតើ កុំភ្លេចទូរសព្ទ័មកបង ពេលប្អូនស្រីកើតទុក្ខ ហាហាហា ចាំបងកំប្លែងអោយសើច
ឃើញអ្នកទទួលមានសេចក្តីសុខ យើងជាអ្នកឲ្យក៏រីករាយដែរ ។ កុំគិតផ្តេសផ្តាសដូជក្មេងស្រែអី ។
ញ៉ុមគ្រាន់តែគិតដល់គំនិត possible ទាំងអស់តើបង ។ ប្រសិនបើប្តូរពីលុយពីរពាន់ មកជាបង្រៀនគាត់អោយអាចរកលុយមួយពាន់បានវិញ ល្អជាង ត្រូវទេ?
សង្ស័យប្អូនចង់សំដៅដល់សុភាសិតដែលថា បើចង់អោយត្រីទៅនរណាម្នាក់ អ្នកនោះគាត់ហូបបានតែមួយគ្រាទេ តែបើបង្រៀនអោយគាត់ចេះរកត្រី គឺគាត់ហូបបានមួយជីវិត។ តែចំពោះរឿងបងវិញ ករណីនេះមិនអាចទៅរួចទេលោកអើយ ជួយខ្លួនឯងមិនចង់រស់ផង ទំរាំយកគាត់មកបង្រៀនអោយគាត់អាចរកលុយ ទាល់តែអង្គការអីហើយបានអាចទៅរួច។
មែនហើយពេលហ្នឹងខ្ញុំកំពុងតែតានតឹងអារម្មណ៍ដល់ឃើញពួកគាត់ញញឺមត្រេកអរចឹង ខ្ញុំក៏មានអារម្មណ៍សប្បាយចិត្តដែរ។
សរុបទៅ ញ៉ុមអត់ចង់និយាយថា ការដែលអោយលុយហ្នឹងវាអាក្រក់ទេ, ហើយក៏អត់ចង់និយាយថាកុំអោយលុយ តែបង្រៀនគាត់វិញដែរ ។ ញ៉ុមគ្រាន់តែចង់បង្កើតជាប្រធានបទ១ ថា ប្រសិនបើរលុយពីរពាន់របស់យើងហ្នុងវាទៅជាចឹងវិញ តើយើងជាអ្នកអោយនឹងគិតយ៉ាងដូចម្តេច?
បើចឹងមែន ១០០ ភាគរយគឺបងមិនសប្បាយចិត្តទេ ហើយបងនឹងប្តឹងទៅអង្គការអោយចាប់អាគាត់ហ្នឹងដាក់គុក។
ការធ្វើទានដែលមហោសថធ្វើហ្នឹងត្រឹមត្រូវហើយ គឺធ្វើទានដោយសទ្ធានិងអាណិត ។ ប៉ុន្តែប្រសិនមុនឲ្យទាន ហើយគិតថាលុយនោះគាត់យកទៅធ្វើអ្វី នោះជាក្តីសៅហ្មងក្នុងអារម្មណ៍ បើបែបនេះមិនធ្វើល្អជាង ។
Rate 10!!!
yes u r right.. that is y i dont think about the feed back
just want her happy for a short while…
ខ្ញុំមានចំងល់ ! មានសំណួរមួយដែលចង់សួរថា ៖ ហេតុអ្វីមហោសថអោយលុយទៅពួកគេ ? ចំលើយប្រាកដជាដូចគាត់និយាយអញ្ចឹង ! គឺចង់អោយអ្នកដទៃរីករាយមួយពេលប៉ុណ្ណោះ ។
ប្រសិនបើយើងពិតជាគួរតែគិតអំពីហេតុគាត់នឹងយកវាទៅធ្វើអ្វី យើងគួរតែសួរខ្លួនឯងនូវសំណួរងាយៗមួយចំនួនផងដែរដូចជា ៖ គាត់ក្លែងធ្វើ ឬពិតជាលំបាកវេទនាដូចដែលយើងឃើញឬទេ ? គាត់វេទនាដោយសារគាត់មានបញ្ហាមួយដែលមិនអាចដោះស្រាយបាន អញ្ចឹងប្រាក់ប៉ុន្មានពាន់នេះអាចជួយគាត់ដោះស្រាយបញ្ហាបានឬទេ ? …
សរុបមក ការគិតរបស់មនុស្សមានគោលដៅកំណត់ ។ ដូច្នេះ ជាធម្មតាមនុស្សនឹងធ្វើអ្វីមួយដើម្បីសំរេចគោលដៅនោះតែប៉ុណ្ណោះ ។
ខ្ញុំមិនដែលគិតថាគាត់នឹងយកវាទៅធ្វើស្អីនោះទេ ហើយមូលហេតុពិតប្រាកដគឺខ្ញុំឃើញគាត់លំបាកនិងភ្នែកគាត់ដើររើសដបទឹកសុទ្ធនោះរាល់ថ្ងៃ ហើយត្រង់ដែលថា លុយ ២០០០ ដែលសំរាប់លោកគិតថាតិចតួចបំផុតនោះគឺខ្ញុំទទួលស្គាល់ ហើយបើលោកមានសទ្ធាមែនគួរតែអោយគាត់ ២០០០ ដុល្លាអីទៅ សំរាប់គាត់ចាប់ផ្តើមមុខរបរអីបាន។ ប្រសិនបើលោកអោយប្រាក់ទៅអ្នកសុំទានហើយគិតថាគេនឹងយកទៅធ្វើស្អី (សុំទោសមីងម្នាក់ហ្នឹងមិនមែនជាអញនកសុំទានទេ) ប្រហែលជាលោកមិនអោយគេទេមើលទៅ។ លុយ ២០០០រៀលវាតិចណាស់ តែយ៉ាងហោចក៏អាចសំរាលទុក្ខធុរៈបានខ្លះដែរ ។ បើថ្ងៃណាមួយលោកមានសទ្ធាអោយប្រាក់គាត់ច្រើន កុំភ្លេចប្រាប់ខ្ញុំ ចាំខ្ញុំនាំទៅជួបគាត់នីស្តាត។ ចំពោះពាក្យដែលថាគាត់ក្លែងធ្វើរឺអត់នោះ ខ្ញុំមិនចង់ដឹងទេ ត្រឹមប្រាក់ប៉ុណ្ណឹង គិតមើលតែរៀបចំគំរោងអីមួយធំដុំចឹង ទុកសំរាប់លោកទៅ ខ្ញុំគ្មានពេលវាលគ្រប់គ្រាន់សំរាប់គិតរឿងចឹងៗទេ ។ ចំពោះសំណួរដែលសួរថា ហេតុអ្វីខ្ញុំអោយលុយទៅពួកគេ? គឺខ្ញុំអោយដោយការអាណិតតែប៉ុណ្ណោះ ។
ភ្លេចស្វាគមន៍ សូមសើចដាក់មួយ
និង អរគុណដែលមានចំណាប់អារម្មណ៍លើអត្ថបទនេះ
។