អារម្មណ៍ម្យ៉ាងដែលថាមិនត្រូវ
ខែកុម្ភៈ 17, 2011
មតិ 17
មួយរយៈមុន ចេញពីធ្វើការមានអារម្មណ៍ថា តានតឹងនិងនឿយហត់ ទៅអង្គុយលេងនៅស្តាត ខ្ញុំបានឃើញមីងម្នាក់មានកូនបីនាក់ដើរតាមស្ពាយថង់មួយដើររើសសំបកដបទឹកសុទ្ធដែលគេផឹកទុកចោល ខ្ញុំដកលុយ ២០០០ រៀល ហៅគាត់រួចហុចអោយគាត់ គាត់មិនបានសុំខ្ញុំទេ នេះជាចំនុចដែលខ្ញុំសសើរគាត់ កូនគាត់រត់មកយកទាំងទឹកមុខសប្បាយរីករាយ រួចហើយក៏ងាកទៅញញឹមដាក់ម្តាយវា គាត់បាននិយាយអរគុណខ្ញុំ។ ពួកគាត់ដើរចេញទៅដោយទឹកមុខសប្បាយរីករាយណាស់ ប្រាក់ ២០០០ រៀលវាមិនច្រើនទេ តែអាចធ្វើអោយគាត់បានបញ្ចេញស្នាមញញឹមនៅលើមុខ ខ្ញុំក៏សប្បាយចិត្តដែរ។ .
ចំណាត់ក្រុម ៖ចំណេះដឹងព័តមានវិទ្យា
មតិថ្មីៗ