គួរទៅរឺមិនគួរទៅ
ច្រើនលើកច្រើនសារមកហើយដែលកន្លែងធ្វើការចាស់គេព្យាយាមទាក់ទងអោយទៅបំរើការងារអោយគេវិញ ហើយខ្ញុំតែងតែបដិសេធន៍។ ភាពស្ទាក់ស្ទើរនៅតែជាបញ្ហាសំរាប់មនុស្សដូចជាខ្ញុំ។ កន្លែងដែលគេហៅទៅនោះវានៅឆ្ងាយៗពីទីក្រុងពេក។
លើកនេះគេហៅទៀតហើយអោយទៅខេត្តកោះកុង។ មិនដឹងជាគួរសំរេចចិត្តយ៉ាងណាទេ។ បើទៅត្រូវយកម៉ាក់ទៅនៅជាមួយ មិនចង់អោយគាត់នៅភ្នំពេញតែឯងទេ ហើយក៏មិនចង់អោយគាត់ទៅនៅស្រុកដែរ (ពីព្រោះគាត់អ្នកធ្វើម្ហូបអោយខ្ញុំញ៉ាំ) បើនៅភ្នំពេញ ការងាររាល់ថ្ងៃដូចគ្មានអីរីកចំរើនសោះ។
ចំណាត់ក្រុម ៖រឿងរ៉ាវនៃជីវិតខ្ញុំ
ធ្វើអ្វីដែលបងចូលចិត្ត បើការងារនោះបងចូលចិត្តខ្ញុំឯកភាពអោយបងទៅធ្វើការ។
អរគុណប្អុនច្រើនដែលបានជួយផ្តល់យោបល់ បងសំរេចចិត្តរួចហើយថាលើកនេះបងនឹងទៅ
ត្រលប់ទៅរកអាជិពជាអ្នកតែទឹកកកម្តងទៀត ហេហេហេហេ។ យាយចឹងប្អូនមើលទៅនៅក្មេង រៀននៅណាដែរទៅ?
ប្អូនត្រៀមខ្លួនចូលរៀនសាលាពេទ្យឆ្នាំទី១។ មានតែអាជីពដែលយើងចង់ធ្វើទេ ទើបធ្វើអោយយើងរីករាយ ហើយមានន័យក្នុងជីវិត។
មែនហើយបងយល់ស្របនិងគំនិតនេះ តែសំរាប់បងជួនកាលការងារដែលបងស្រលាញ់មិនសូវបានធ្វើទេ ហើយបងចូលចិត្តសិក្សារៀនសូត្រការងារណាដែលថ្មី ដោយសង្ឃឹមឆ្កួតៗថា ថ្ងៃណាមួយបងនឹងមានអាជីវកម្មមួយខ្លួនឯងហើយងាយគ្រប់គ្រងអាជីវកម្មនោះ។ តែនេះគ្រាន់តែជាសុបិន្តចាប់ផ្កាយលើមេឃតែប៉ុណ្ណឺង។
មិនប្រាកដទេ ឧទាហរណ៍ អ្នកមានកេរ្តិ៍ឈ្មោះល្បីល្បាញជាច្រើនសុទ្ធតែកើតចេញពីកូនអ្នកស្រែចំការ ក្រីក្រ! ចំពោះប្អូនតែងមានទស្សនៈមួយ អ្នកដទៃធ្វើបាន ប្អូនក៍ធ្វើបានដែរ។
ចុះឥឡូវយ៉ាងម៉េចហើយបងជឹលអើយ? ដូចជាស្ងាត់ បាត់មុខបាត់សំលេង ឱ្យឈឹងសូន្យហើយ
បងនៅហ្នឹងតើ តែដូចអត់អីដាក់ប្រកាសហ្នឹងគេ ចំពោះការងារហ្នឹង ទៅសំភាសន៍ហើយ គេអោយចាំសិនទៅ សង្ស័យមិនបានទៅទេ ពីព្រោះមានអ្នកគេណែនាំច្រើនណាស់ សង្ស័យគេមានខ្នង ចឹងហើយបងសង្ស័យតាអត់អីលិតទេ។
(add my facebook : Bros komjel )
ពិបាកសម្រេចចិត្ត ប៉ុន្តែមើលថាតើមួយណាមានប្រយោជន៍យូរអង្វែងជាង! មានតែខ្លួនយើងទេទើបដឹងច្បាស់
បាទត្រឹមត្រូវហើយ ឥលូវសំរេចចិត្តថាមិនទៅទេ ពីព្រោះចង់រៀនបន្តយកអនុបណ្ឌិតសិន ពួកម៉ាកខ្ញុំគេរៀនចប់អស់ តាំងពី ៣ ឆ្នាំមុនម៉េះ ។ មានហ្វេសប៊ុកទេ បើមាន ថែមខ្ញុំផង ពីព្រោះខ្ញុំមិនសូវមកលេងទីនេះទេ FB ID = Bros komjel