អប៉ីជំនឿលើពុទ្ធទំនាយ និង បញ្ហាសោកនាដកម្មនៅលើស្ពានកោះពេជ្រ
ពុទ្ធទំនាយ? រឿងរ៉ាវនៅលើស្ពានកោះពេជ្រត្រូវបានជីដូនខ្ញុំប្រាប់ថា វាជាផ្នែកចុងក្រោយនៃពុទ្ធទំនាយ ដោយគាត់យោងទៅតាមជីតាទួតខ្ញុំប្រាប់គាត់ អោយគាត់ចាំសំគាល់មើល។ ជីតាទួតខ្ញុំប្រាប់ថា នៅពេលដែលប្រទេសយើងបានសុខសាន្ត ហើយនោះ នឹងនៅមានបញ្ហាដ៏រន្ធត់មួយទៀត គឺមានមនុស្សស្លាប់គរជើងគ្នានៅទន្លេចតុមុខ។ ថ្វីត្បិតតែរឿងនេះ ដំបូងគឺមិនគួរអោយជឿ ពីព្រោះអ្នកណាទៅគិតដល់ថា ប្រទេសអស់សង្គ្រាមហើយ នៅមានមនុស្សស្លាប់គរជើងគ្នាទៀតនោះ? តែឥលូវរឿងនេះបានកើតឡើងហើយ។ គ្មានអ្វីក្រៅពីសោកស្តាយទេ ទោះបីមិនជាប់សាច់ញាតិ ក៏ជាបងប្អូនខ្មែរតែមួយដែរ បានត្រឹមតែយំអាណិត និង សោកស្តាយតែប៉ុណ្ណោះ។
ចំណាត់ក្រុម ៖ចំណេះដឹងព័តមានវិទ្យា
តាមពុទ្ធទំនាយនិយាយថា ឈាមដាបពោះដំរីនៅទន្លេបួនមុខ
ត្រូវហើយ ហើយខ្ញុំសង្ឃឹមថានេះគឺជាលើកចុងក្រោយទៅចុះ រឿងអាក្រក់ៗនឹងមិនកើតឡើងទៀតទេ សូមអោយចប់ទៅតាមពុទ្ធទំនាយហ្នឹងទៅ។
មែនហើយទោះជាយ៉ាងណា សូមអោយវាចប់ទៅចុះ កុំឲ្យវាកើតឡើងចំពោះប្រជាជនខ្មែរទៀត!
បើតាមពុទ្ធទំនាយមិនទាន់ចប់ទេ… នៅមានច្រើនណាស់ ដូចជា បាងកកខ្ចាត់ខ្ចាយ សប្បាយសៀមរាប និង ខ្មែរសល់១ម្លប់ពោធិ៍ យួនសល់១ទូកប៉ុកចាយ ជាដើម។
If like this, i do prefer it. hehehhe.. wish our nation prosperity.
គ្រោះនឹងមានដល់ឆ្នាំ ២០១៤, នេះបើតាមពុទ្ធទំនាយ ដែលខ្ញុំបានអានតាមក្រដាស។
let it finish…
. som kom oy mean teat ei.. cos my grandma said this tragedy is the last one. sa thu sa thu.. som oy ban sok tang os knea..
ព្រះពុទ្ធទ្រង់ចាប់កំណើតតាំងតែមិនទាន់មានទីក្រុងបាងកកមកម៉្លេះ សូមកុំព្យាយាមភ្ជាប់អ្វីដែលគ្មានភ៍ស្តុតាងទៅនឹងព្រះពុទ្ធសាសនា វាអាចនាំឲ្យសាសនាយើងអាប់ឱន នាំឲ្យប្រទេសជាតិមិនជឿនលឿន ៕
This does not mean to harm the buddha na. It just a predict guess. As you learn that Buddha he can know everythings in advance, called Trong Nhean. We also dont believe this. We just listen and notice. please refer to the below comment for more information
. We all love our nation and religion as you.
ព្រះមិនបានដាក់ទំនាយ ឬបណ្តាសារដល់មនុស្សទេ! តែមនុស្សជាអ្នកទាយឲ្យខ្លួនឯង! គេថា ពាក្យម្តាយទំនាយគ្រូ! គួរពិចារណាពាក្យទំនាយទាំងអស់ឡើងវិញ! កុំដាក់កំហុសឲ្យព្រះ! បំណងរបស់ព្រះគឹចង់ឲ្យមនុស្សសុខសាន្តនោះទេ ហេតុអីក៏យកការទស្សន៍ទាយផ្សេងៗ ចោទថាជាទំនាយរបស់ព្រះ!!! តើពាក្យទស្សន៍ទាយទាំងអស់ហ្នឹងចេញពីប្រភពណា? ព្រះត្រ័យបិដក? សៀវភៅធម៌ក្បាលណា?
the source of this is not from Buddha. I heard from my grandma said it was from a fortune teller name Puth, so we called it Puth Tom Neay. I did not mean it is from Buddha so there is no book about this.
ត្រឹមត្រូវ
សូមគាំទ្រយោបល់របស់ឧត្តម !
តាមពិតអ្វីដែលប្រុសកំជិតបានរៀបរាប់នោះ គ្រាន់តែជាបុរាណទំនាយមានក្នុងសាស្រ្តាផ្សេងៗតែប៉ុណ្ណោះ ដូចជា សាស្រ្តាពារសុក្រ សាស្រ្តាពារសៅរ៍ ឥន្ទទំនាយ ឬ ឥសីទំនាយ ជាដើម មិនមែនជាពុទ្ធទំនាយទេ ។
ពុទ្ធទំនាយពិតប្រាកដសូមមើលក្នុងមហាសុបិនជាតក ឬសុបិន១៦ប្រការ ក្នុងព្រះត្រៃបិដក (មិនចាំភាគ) តែអត្ថន័យសង្ខេប មានដូចខាងក្រោមនេះ
»អាកាសធាតុប្រែប្រួលខុសធម្មតា ភ្លៀងមិនទៀងទាត់ ព្យាករណ៍មិនបាន
»មនុស្សម្នាឆាប់ចេះស្រឡាញ់គ្នា ស្រ្តីឆាប់មានរដូវ ឆាប់រៀបការ អាយុកាន់តែខ្លី
»ឪពុកម្តាយផ្គាប់ចិត្ត យកចិត្តកូន បែរកូនមិនសូវជាចេះគោរពមាតាបិតាទេ
»គេយកតែក្មេងៗ ខ្វះបទពិសោធន៍ឲ្យធ្វើការវិញ មិនឲ្យមនុស្សចាស់ចេះដឹងធ្វើទេ
»ពួកតុលាការជំរិតយកមាសប្រាក់ទាំងសងខាង មិនចេះឆ្អែតឆ្អត់
»អ្នកមានត្រកូលខ្ពង់ខ្ពស់នឹងធ្លាក់ខ្លួនក្រ អ្នកត្រកូលទាបថោកត្រូវឡើងធ្វើជាអ្នកដឹកនាំ
»ស្រីមានរាគៈច្រើន ចូលចិត្តតែគ្រឿងអលង្កការ តែងខ្លួន សប្បាយរកប្រុសសាហាយ
»អ្នកក្រប្រមូលគ្នាយកទ្រព្យធនទៅឲ្យអ្នកមាន ដែលសំបូរហូរហៀរស្រាប់
»ប្រជាជននាំគ្នារត់ទៅរស់នៅតាមចុងកាត់មាត់ញក ដោយសារនាម៉ឺនមន្រ្តីធ្វើបាប មិនយុត្តិធម៌
»មនុស្សគ្មានសីលធម៌ ពួកទេវតាមិនកាន់ធម៌ ផលដំណាំរលួយខូចខាត
»ព្រះភិក្ខុសង្ឃបួសចង់បានថានៈខ្ពង់ខ្ពស់ ចង់មានចង់បាន
»អ្នកល្ងង់ខ្លៅបានជាអ្នកដឹកនាំ ហើយបណ្ឌិត អ្នកប្រាជ្ញ ស្តាប់បង្គាប់អ្នកល្ងង់
»អ្នកត្រកូលថោកបានឡើងជាមន្រ្តីនាហ្មឺន ហើយគេមិនគោរពសង្ឃប្រកាន់ធម៌វិន័យទេ
»មនុស្សកាមក្រាស់ យកប្រពន្ធក្មេងៗ ហើយស្ថិតក្រោមអំណាចប្រពន្ធក្មេង
»ពួកក្សត្រ និងអ្នកត្រកូលខ្ពស់ ហែរហមពួកល្ងង់ត្រកូលទាបថោក
»អ្នកធំជឿតាមសេចក្តីវិនិច្ឆ័យរបស់មន្ត្រីក្មេង
you are really appreciated that you know alot about this.
At the first time i felt so shock and wondered why this Tum Neay ( i dont know exactly what does it mean in English ) be only applied to Cambodia only. It seems unfair if it was from Buddha. I wondered why buddha just only did it for Khmer. Then i confirmed her why this just applied to Cambodia only, the following was the answer:
The sources of this is not from Buddha. I heard from my grandma said it was from a fortune teller name Puth, so we called it Puth Tom Neay. I did not mean it is from Buddha so there is no book about this.
There were many sources that you could find in around 15 years ago, but now i am not sure that those still available or not. It was recorded in tapes. I used to listen to them when i was young. After listened and we have tried to notice the real things, it is 90 % right while some was in direct action and others not in direct situation.
Anyway, hope such the worth things wont happend again. Till now our ppl not yet get better feeling from that. I dont want to remind it cos it makes me nearly cry but i still wanna watch those news on TV. Wish those death ppl rest in peace.
Note: I dont write in khmer cos this pc has no Khmer Unicode.
អាត្មាចេះអង់គ្លេសបន្តិចបន្តួច តែអាចយល់ហើយអំពីការសរសេររបស់ប្រុសកំជិល ។
ខ្ញុំករុណាមិនមានន័យថាតេជគុណមិនចេះអង់គ្លេសទេ តែខ្ញុំករុណាខ្លាចក្រែងតេជគុណវាយតំលៃថាខ្ញុំករុណាមិនប្រើអក្សរសាស្រ្តជាតិហ្នឹងណា។
សុំប្តូរឃ្លាខាងលើ បាងកកខ្ចាត់ខ្ចាយ សប្បាយសៀមរាប -> បាងកក រលំ ភ្នំពេញ រលាយ …..ខ្ចាត់ខ្ចាយ សប្បាយអង្គរវត្ត កាលខ្ញុំអានសៀវភៅហ្នឹង ខ្ញុំអាយុតិចពេក ចឹងពុំបានចាំអស់ទេ គ្រាន់តែដឹងសៀវភៅនឹង បោះពុម្ភ មុនសម័យប៉ុលពត គ្មានក្រប ហើយអក្សរបែប បុរាណ។
អត្តន័យសៀវភៅនេះ បាននិយាយថា នៅមុនពេលព្រះពុទ្ធចូលបរិនិពាន្ធ មានព្រះអនន្ធ១អង្គ ទូលបង្គំសួរព្រះអង្គ ថា ៖ តើសាសនាព្រះអង្គ នឹងគង់វង្សឋិតឋេរដល់ឆ្នាំណា? ព្រះអង្គថាដល់៥០០០ព្រះវស្សា ទើបភ្លើងឆេះកាល ហើយទើបមានអ្នកមានបុណ្យ១អង្គមកប្រោះ គឺព្រះសេអាមេត្រី
ហើយខ្ញុំក៏ធ្លាប់ស្តាប់ព្រះសង្សទេសនាចឹងដែរ។ ខ្ញុំបានប្រឹងរកសៀវភៅនោះម្តងទៀតប៉ុន្តែរកមិនឃើញសោះ នៅតាមបណ្ណាគារ មានលក់ពុទ្ធទំនាយដែរ ហើយក្របដាក់រូបព្រះពុទ្ធ ប៉ុន្តែអត្តន័យសៀវភៅនោះពុំដូច អត្តន័យក្នុងសៀវភៅដែលខ្ញុំធ្លាប់អាននោះទេ។
ទាល់តែនិយាយចឹងទើបបានដឹងថាម្នាក់ៗពូកែមែន ហើយនិយាយតាមត្រង់ទៅ ខ្ញុំមិនសូវចេះដឹងរឿងហ្នឹងទេ ខ្ញុំនិយាយទៅតាមលោកយាយខ្ញុំប្រាប់ប៉ុណ្ណោះ។
ពុទ្ធ ទំនាយគ្មានអ្នកណាគេជឿទេ តែចាស់តែងតែដំណាលតៗគ្នា ដូចពីជំនាន់ពលពត ចាស់គាត់និយាយថា មានផ្លូវគ្មានមនុស្សដើរ មានផ្ទះគ្មានមនុស្សនៅ ត្រូវរបស់គាត់ ។ ដូចរឿងនៅកោះពេជ្រអ៊ីចឹងដែរ ដល់តែកើតហើយ ធ្វើការវិភាគដូចទំនង
ពិតមែនហើយខ្ញុំក៏មិនជឿទាំងស្រុងដែរ គ្រាន់តែស្តាប់ហើយចាំសំគាល់មើលដូចតែគ្នាហ្នឹង តែសូមអោយចប់ដូចពាក្យដែលលោកយាយខ្ញុំគាត់ថាទៅ
គួរសរសេរជា «អរូបិយជំនឿ» វិញ ក្រែងអ្នកដទៃដែលមិនធ្លាប់ឃើញពាក្យនេះចម្លងទៅសរសេរខុសតៗគ្នាទៀត ។
ភាសានិយាយ ច្រើនបញ្ចេញសូរ «អាក់ប៉ីជំនឿ» បែបហ្នឹងតាមដែលអ្នកនិយាយគេខ្ជិល ប៉ុន្តែសរសេរត្រូវគោរពក្បួនខ្នាតជានិច្ច ។ សូមអភ័យទោស!
ដោយក្ដីគោរពរាប់អានពីខ្ញុំ ។
ពាក្យអប៉ីជំនឿត្រូវបានប្រើជាទូទៅទៅហើយ ហើយខ្ញុំក៏មិនប្រាកដថាពាក្យនេះត្រូវដែរ អរគុណហើយដែលបានកែរសំរួល ចឹងខ្ញុំចេះបានពាក្យមួយទៀតហើយ។
គ្មានពទ្ធទំនាយអែណាទេមកពីមិនចេះកាពារប៉ុន្នឹង
មានតើតែចេះតែផ្ទៀងផ្ទាត់ហើយជឿទៅ ។ ជាក់ស្តែងគឺមកពីការធ្វែសប្រហែសមែនហ្នឹង។ អាគមផ្សំអាយោស
អប៉ីជំនឿ (អានថា អៈ-ប៉ី ជំនឿ ឬ អាប់-ប៉ី …) គួរសរសេរជា អប្បិយជំនឿ (អប្បិយ ជាបាក្យបាលី ឯពាក្យសំស្ក្រឹតថា អប្រិយ វិញ) គឺជាជំនឿ ដែលមិនប្រិមប្រិយ។
អរគុណ សំរាប់ការជួយបកស្រាយ យី ពូកែអក្សរសាស្រ្តណាស់ហើយមើលទៅ
អត់ទោស ខ្ញុំវាយខុស បាក្យ -> ពាក្យ
ការពិតទៅ ពុទ្ធទំនាយទាយត្រឹមត្រូវនៅពេលរឿងនោះបានកើតឡើងហើយតែប៉ុណ្ណោះ
មិនប្រាកដដែរ តែវាស្ថិតលើការសង្កេតទេ តែលឺថាឆ្លងផុតអស់ហើយ