អនិច្ចារ
សូមជូនកំណាព្យ មួយក្នងឪកាសបុណ្យគំរប់ 7 ថ្ងៃ បន្ទាប់ពីសោកនាដកម្ម។ សូមចុចដោនឡូតឯកសារហ្នឹងផង។
សូមជូនកំណាព្យ មួយក្នងឪកាសបុណ្យគំរប់ 7 ថ្ងៃ បន្ទាប់ពីសោកនាដកម្ម។ សូមចុចដោនឡូតឯកសារហ្នឹងផង។
ពុទ្ធទំនាយ? រឿងរ៉ាវនៅលើស្ពានកោះពេជ្រត្រូវបានជីដូនខ្ញុំប្រាប់ថា វាជាផ្នែកចុងក្រោយនៃពុទ្ធទំនាយ ដោយគាត់យោងទៅតាមជីតាទួតខ្ញុំប្រាប់គាត់ អោយគាត់ចាំសំគាល់មើល។ ជីតាទួតខ្ញុំប្រាប់ថា នៅពេលដែលប្រទេសយើងបានសុខសាន្ត ហើយនោះ នឹងនៅមានបញ្ហាដ៏រន្ធត់មួយទៀត គឺមានមនុស្សស្លាប់គរជើងគ្នានៅទន្លេចតុមុខ។ ថ្វីត្បិតតែរឿងនេះ ដំបូងគឺមិនគួរអោយជឿ ពីព្រោះអ្នកណាទៅគិតដល់ថា ប្រទេសអស់សង្គ្រាមហើយ នៅមានមនុស្សស្លាប់គរជើងគ្នាទៀតនោះ? តែឥលូវរឿងនេះបានកើតឡើងហើយ។ គ្មានអ្វីក្រៅពីសោកស្តាយទេ ទោះបីមិនជាប់សាច់ញាតិ ក៏ជាបងប្អូនខ្មែរតែមួយដែរ បានត្រឹមតែយំអាណិត និង សោកស្តាយតែប៉ុណ្ណោះ។
ខ្យល់ត្រជាក់ៗ មានអារម្មណ៍ស្រស់ថ្លាណាស់។ ហេហេហេ
អុំទូកជិតចូលមកដល់ហើយ។ នឹកឃើញអុំទូកឆ្នាំមុន ខ្ញុំ និង មិត្តរួមការងារ 4 នាក់ទៀត មិនដឹងជាឆ្កួតអី នាំគ្នាចូលលុយគ្នាទៅលក់ទឹកសុទ្ធ ទឹកក្រូច នំក្មេង នៅក្រោយសាលារចនា ដោយសុខចិត្តអង្គុយស្ងាបក៏មិនហ៊ានដេកដែរ។ លក់មានទៅចំនេញស្អី។ ស្រីៗចេះតែមានគំនិតចង់លក់ដូរ ឯងប្រុសហ្នេះក៏ចង់សាកល្បងនិងគេដែរ។ សំណាងហើយអត់ខាត បានម៉ាល្មមតែហូបចុកបុកទំពារ។ របស់នៅសល់យកទៅដើរលេងជុំគ្នាក្រោយបុណ្យអំទូក សប្បាយម្យ៉ាងដែរ។
ដោយចង់ឌឺអ្នកទាំងនោះ ឆ្នាំនេះខ្ញុំសាកបបួលគេទៀត ម្នាក់ៗគ្រាន់តែលឺ គឺរអាតែម្តង ហេហេហេ។
មតិថ្មីៗ