ការប្រកាសពន្ធប្រចាំខែ
ការប្រកាសពន្ធប្រចាំខែគឺគេធ្វើឡើងទៅលើប្រភេទពន្ធចំនួន 4 គឺ
1, ពន្ធលើប្រាក់បៀវត្សន៍ – កាត់បង់ជូនរដ្ឋតាមចំនួនប្រាក់ខែដែលបុគ្គលិកទទួលបាន 0%, 5%, 10%,15%,20%
2, ពន្ធកាត់ទុក - 10%សំរាប់ឈ្នួលទីតាំង 15% សំរាប់សេវាកម្ម និង ការប្រាក់
3, ពន្ធលើតំលែបន្ថែម - ជាទូទៅគឺ 10% ។ មានពន្ធចូលនិងពន្ធចេញ។ ករណីពន្ធចូលធំជាងពន្ធចេញ គឺមិនបាច់បង់អោយរដ្ឋទេ។ ករណីផ្ទុយគ្នាត្រូវបង់ប្រាក់លំអៀង (យកពន្ធចេញ-ពន្ធចូល) បង់អោយរដ្ឋ។
4, ពន្ធលើប្រាក់ចំណេញ (ពន្ធរំដោះលើប្រាក់ចំណេញ) បង់1%លើប្រាក់ចំណូលប្រចាំខែ។
ចំណាត់ក្រុម ៖គណនេយ្យ
ចុះមានពន្ធលើការបន្ទោបង់អត់ហ្ន៎!
អាហ្នឹងថ្វីត្បិតក្មេងស្រែមិនបានបង់ពន្ជជូនរដ្ឋតាមរយៈពន្ធដាក៏ដោយ (ព្រោះពន្ធដាគេយក ពន្ធសំរាប់តែអ្នករកស៊ីប្រកបរបរអាជីវកម្មទេមិនថា លក្ខណៈគ្រួសារ រឺ ក្រុមហ៊ុនឡើយ) ។ ប៉ុន្តែដែលសងេ្កតមើលលើ វិក័យបត្រទឹកទេ គឺគេមានបូកបញ្ចូលថ្លៃសេវាលូទឹកស្អុយ៕ ដូចនេះ ការបន្ទោបង់គឺត្រូវគេយកលុយ ពិក្មេងស្រែដូចគ្នា តាមរយៈរដ្ឋាករទឹក។
ចឹងគិតឈប់បត់ជើងធំហើយ ខ្លាចអត់មានលុយបង់ពន្ធ ព្រោះតិចទៀតទៅ គេតំឡើងពន្ធ អាហ្នឹងដែរ ពីថ្លៃវិភាគទានលូទឹកស្អុយ 1តុលា ទៅជា100តុលា ទៅម៉េចទៅ?
វាមិនដែលទេ ចេះតាថាហ្មង ។ បើអត់ជុះហើយគិតតាញ៉ាំ មិនផ្ទុះបែកពោះហើយ។
បាទ ញ៉ុមបាននិយាយថា ឈប់បត់ជើងធំ តែមិនបាននិយាយថាឈប់ជុះឯណា!!! ^^
អត្ថបទល្អ!
ពន្ធដានឹងមើទៅចូលហោបាវណាគេ?
ការប្រកាសពន្ធ ត្រូវបានធ្វើឡើង នៅតាមសាខាពន្ធដាខណ្ឌ័និមួយៗ តែគ្រប់សាខាទាំង នោះស្ថិតនៅក្រោមក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដូចនេះរាល់ប្រាក់ចំណូលពីការបង់ពន្ធគឺចូលទៅក្រសួង សេដ្ឋកិច្ច នង ហិរញ្ញវត្ថុ។
chos mech pun theaneakea ke tov teak toung nov krosoung moha ptey joeng?
ពន្ធនាគា គឺជារឿងគុកច្រវ៉ាក់ មិនមែនទាក់ទងនិងការបង់ពន្ធជូនរដ្ឋណាយីស។
chos pun ler papun jong? ke ket man pheak roy dae?
អាហ្នឹងគឺរឿងទឹកអាស៊ីត។
សូម អរគុណចំពោះវែបសាយនេះ ដែលបានដាក់សៀវភៅអោយសិស្ស និស្សិត បុគ្គលិក មន្រ្តីរាជការ ធ្វើការដោនឡោតទុកសំរាប់ជាឯកសារ។